គ.ជ.ប៖ គ្មាន​ច្បាប់​បោះ​ឆ្នោត​ឡើង​វិញ​តាម​ការ​ទាមទារ​របស់​បក្ស​ប្រឆាំង

គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ដឹក​នាំ​បាតុកម្ម​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ និង​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង។ តើ​ច្បាប់​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា អាច​រៀប​ចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ​ដូច​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ទាមទារ​នោះ​បាន​ឬ​ទេ?

ដោយ កែវ និមល
2013-12-19
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

បោះឆ្នោត ៦១០
ពលរដ្ឋ​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​មានជ័យ ឈរ​តម្រង់​ជួរ​ដើម្បី​ចូល​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ Photo: RFA

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ធ្នូ ថា ច្បាប់​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា មិន​មាន​ចែង​អំពី​នីតិវិធី​បោះ​ឆ្នោត​ឡើង​វិញ ក្រោយ​ពេល​មាន​ការ​តវ៉ា​ចប់​សព្វ​គ្រប់​របស់​ភាគី​ចូល​រួម​បោះ​ឆ្នោត​នៅ គ.ជ.ប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នោះ​ឡើយ។

លោក ទេព នីថា អគ្គលេខាធិការ​របស់ គ.ជ.ប បាន​ថ្លែង​ថា នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​របស់​កម្ពុជា ការ​បោះ​ឆ្នោត​មាន​តែ ៣​ករណី​ប៉ុណ្ណោះ។ ទី​១ ការ​បោះ​ឆ្នោត​ធម្មតា​រៀង​រាល់ ៥​ឆ្នាំ​ម្តង។ ទី​២ ការ​បោះ​ឆ្នោត​សាថ្មី​នៅ​កន្លែង​មាន​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះ​ឆ្នោត និង​ទី​៣ ការ​បោះ​ឆ្នោត​ក្រោយ​ពេល​មាន​ការ​រំលាយ​សភា​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​កំណត់។

លោក ទេព នីថា៖ «តាម​ច្បាប់​បោះ​ឆ្នោត​ដែល​នៅ​ជា​ធរមាន ពុំ​មាន​ករណី​បោះ​ឆ្នោត​អ៊ីចឹង​ទេ ពីព្រោះ​នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​នោះ វា​មាន​របៀប ៣​យ៉ាង បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ហ្នឹង។ រួច​ដល់​ឥឡូវ ករណី​ទាំងអស់​នោះ​វា​អត់​មាន ហើយ​ករណី​បោះ​ឆ្នោត​ដោយសារ​រំលាយ​សភា វា​ឲ្យ​ធ្វើ ៦០​ថ្ងៃ​ក្រោយ​សភា​រំលាយ ហើយ​គេ​ហៅ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សភា​ថ្មី​តាម​រដ្ឋធម្មនុញ្ញ។ អ៊ីចឹង យើង​មើល​តាម​អា ៣​ចំណុច​ហ្នឹង ទាក់ទង​ការ​បោះ​ឆ្នោត​ហ្នឹង ក្រៅ​ពី​ហ្នឹង វា​អត់​មាន​សមត្ថកិច្ច​ទាក់ទង​ការ​បោះ​ឆ្នោត​របស់ គ.ជ.ប ទេ។ ហើយ​ករណី​បោះ​ឆ្នោត​២០១៣ កន្លង​មក​នេះ បើ​និយាយ​ទៅ ទាំង​ការ​ជាក់ស្តែង ទាំង​ផ្លូវ​ច្បាប់ ចប់​សព្វ​គ្រប់​អស់​ហើយ។ ហើយ​ការ​ទាមទារ​អ្វី​នោះ គឺ​ថា បើ​និយាយ​តាម​ផ្លូវ​ច្បាប់ គឺ​ធ្វើ​មិន​បាន​ទេ»

ប៉ុន្តែ ចំពោះ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (COMFREL) វិញ បាន​មាន​ប្រសាសន៍​ថា ការ​បោះ​ឆ្នោត​ឡើង​វិញ អាច​ធ្វើ​ទៅ​បាន​បើ​សិន​ជា​មាន​ហេតុផល​មួយ​ចំនួន ដូច​ជា មាន​វិបត្តិ​នយោបាយ ឬ​មាន​ការ​យល់​ព្រម​បោះ​ឆ្នោត​ឡើង​វិញ​ពី​គណបក្ស​ដែល​ចូល​រួម​បោះ​ឆ្នោត​ជាដើម៖ «តែ​គ្រាន់​តែ​ថា រឿង​មិន​ប្រក្រតី​ទាក់ទង​រឿង​បោះ​ឆ្នោត​ឡើង​វិញ​នោះ វា​ចប់​ហើយ ដោយសារ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ គ.ជ.ប អី​គេ​សម្រេច​អស់​ហើយ។ អា​នេះ​ហេតុផល ភាព​មិន​ប្រក្រតី​វា​អត់​រួច​ទេ​ណា។ តែ​បើ​ថា ហេតុផល​នយោបាយ​សម្ពាធ​នយោបាយ បញ្ហា​បោះ​ឆ្នោត​ឡើង​វិញ​ដែរ គឺ​ថា​មាន​សម្ពាធ​នយោបាយ រហូត​ដល់​វិបត្តិ​នយោបាយ មិន​អាច​ដំណើរ​បាន​អ៊ីចឹង​ទៅ អា​ហ្នឹង​ធម្មតា។ យើង​អ្នក​ប្រកួត ចង់​ឲ្យ​មាន​ឆន្ទៈ​នយោបាយ ចង់​មាន​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ​អ៊ីចឹង​ទៅ គេ​អាច​រៀប​ចំ​បោះ​ឆ្នោត​ឡើង​វិញ។ ប៉ុន្តែ នាយក​រដ្ឋមន្ត្រី​ជា​មនុស្ស​សំខាន់​ក្នុង​ការ​ស្នើ​ឲ្យ​មាន​ការ​រៀប​ចំ​បោះ​ឆ្នោត​ឡើង​វិញ»

ទាក់ទង​ការ​ទាមទារ​បោះ​ឆ្នោត​ឡើង​វិញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៩ ធ្នូ ថា មាន​មូលហេតុ​ជាច្រើន ដែល​ត្រូវ​តែ​បោះ​ឆ្នោត​ឡើង​វិញ ហើយ​បើ​គណបក្ស​ប្រជាជន​កម្ពុជា ជឿ​ថា​ពិត​ជា​ឈ្នះ មាន​អ្នក​គាំទ្រ​ច្រើន​មែន មិន​គួរ​ខ្លាច​រៀប​ចំ​បោះ​ឆ្នោត​ឡើង​វិញ​ឡើយ៖ «ហេតុផល​ទី​១ ចង់​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​នេះ ដោយសារ​អង្គការ​ជាតិ និង​អន្តរជាតិ ដែល​ជា​អង្គការ​ឯករាជ្យ រក​ឃើញ​ថា មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ណាស់ ជុំវិញ​ការ​បោះ​ឆ្នោត​កន្លង​មក។ ហើយ​យើង​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឡើង​វិញ​នោះ គណបក្ស​ប្រជាជន គេ​មិន​ព្រម​ធ្វើ​ការ​ស៊ើប​អង្កេត ដោយសារ​គេ​ដឹង​ថា ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ ច្បាស់​ជា​ឃើញ​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ ហើយ​គាត់​នឹង​អា​ម៉ាស​មុខ ហើយ​គាត់​ដឹង​ថា គាត់​ចាញ់​ហើយ។ យើង​បន្ធូរបន្ថយ​ឲ្យ​គាត់​ខ្លះ អ៊ីចឹង​បើ​គាត់​មិន​ហ៊ាន​ស៊ើប​អង្កេត​ឡើង​វិញ​ទេ អ៊ីចឹង​បោះ​ឆ្នោត​ឡើង​វិញ​ទៅ បើ​សិន​ណា​គាត់​គិត​ថា គាត់​ប្រាកដ​ជា​ឈ្នះ​មែន»

រដ្ឋធម្មនុញ្ញ​កម្ពុជា ក្នុង​មាត្រា​៧៨ បាន​ចែង​ថា នីតិកាល​រដ្ឋសភា​មាន​កំណត់ ៥​ឆ្នាំ ហើយ​ត្រូវ​ផុត​កំណត់​នៅ​ពេល​ដែល​រដ្ឋសភា​ថ្មី​ចូល​កាន់​តំណែង។ រដ្ឋសភា​មិន​អាច​ត្រូវ​បាន​រំលាយ​មុន​អាណត្តិ​ឡើយ វៀរលែង​តែ​ក្នុង​ករណី​ដែល​រាជ​រដ្ឋាភិបាល ត្រូវ​បាន​ទម្លាក់​ពីរ​ដង​ក្នុង​រយៈពេល ១២​ខែ។ ក្នុង​ករណី​នេះ ព្រះមហាក្សត្រ​ត្រូវ​រំលាយ​រដ្ឋសភា ក្រោយ​ពី​ព្រះអង្គ​ទ្រង់​បាន​ទទួល​ការ​ស្នើ​ពី​នាយក​រដ្ឋមន្ត្រី និង​បន្ទាប់​ពី​ទ្រង់​បាន​ការ​យល់​ព្រម​ពី​ប្រធាន​រដ្ឋសភា។ ការ​បោះ​ឆ្នោត​ដើម្បី​ជ្រើស​រើស​រដ្ឋសភា​ថ្មី នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល ៦០​ថ្ងៃ​យ៉ាង​យូរ ចាប់​តាំង​ពី​ថ្ងៃ​រំលាយ​សភា​មក។ ក្នុង​រយៈ​កាល​នេះ រាជ​រដ្ឋាភិបាល​មាន​តែ​ភារកិច្ច​ដឹក​នាំ​ការងារ​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

12 Responses to "គ.ជ.ប៖ គ្មាន​ច្បាប់​បោះ​ឆ្នោត​ឡើង​វិញ​តាម​ការ​ទាមទារ​របស់​បក្ស​ប្រឆាំង"

  1. _ says:

    ច្បាប់ជាយន្តការសំខាន់សំរាប់គ្រប់គ្រងនិងការពារផលប្រយោជន៍សាធារណៈ ហើយរៀបរៀងដោយអ្នកច្បាប់ ។ប្រសិនជាច្បាប់មានភាពចន្លោះប្រហោងនិងមិនបាន ការពារផលប្រយោជន៍សាធារណៈពេញលេញទេ អ្នកច្បាប់គួរតែពិនិត្យនិងបំពេញ បន្ថែមនូវភាពខ្វះខាតទាំងនោះ មិនមែនច្បាប់ងាប់ក្រលានោះទេ
    អ្វីៗក៍អាចកែសំរួលបានដែរ អោយតែផ្តល់ផលប្រយោជន៍ដល់សង្គមនិងប្រទេសជាតិ ។
    អ្វីដែលជាឧបស័គ្គចំបងនោះគឺ ក្រុមអ្នកច្បាប់ស្ថិតនៅក្រោមនិន្នាការនយោបាយ របស់គណៈបក្សនយោបាយណាមួយនោះ ។

  2. pingpong says:

    ១. គ្មានច្បាប់បោះឆ្នោតឡើងវិញទេ!! មានតែច្បាប់ឯកត្តព័ន្ធ!! ច្បាប់កាប់ព្រៃ៩៩ឆ្នាំ!! ច្បាប់ដីសម្បទានប្លន់ដីរាស្រ្ត៩៩ឆ្នាំ!!
    ២. និយាយបង្ហើយម្រង់ទៅ គឺមានតែច្បាប់បំរើអោយបក្ខពួកនិងគ្រួសារហ៊ុនសែនប៉ុណ្ណោះ!!! បូករួមទាំងបទបញ្ជានិងអនុសាសន៍ផ្តេសផ្តាសរបស់បុរសខូចខ្លាំងនៅកម្ពុជា ទើបជាច្បាប់ស្រុកខ្មែរ???
    ៣. អោយតែដល់ក ថ្ងៃណាមួយប្រជារាស្រ្តនិងប្រើច្បាប់ខ្លួនឯងម្តង!!! នៅពេលនោះនឹងមានវាសនាដូចកាដាហ្វីអញ្ចឹង!!

  3. colab says:

    What happen with Millions of fingre print that have sent to UN and to all other embassies?
    Now what trick or what solution does Sam Rainsy want to use next?

  4. Neak ta says:

    I believe next solution that Sam Rainsy wants to use is: Go to hang himself.

  5. lolo says:

    Sam Rainsy will have heart attacked soon.

  6. god says:

    Ah dog hun sen ..he dose not know anything …coz ah all dog cpp make spoil …

    .!!!!! U know lolo…

  7. កុនខ្មែរ says:

    អាពួកស្រេចឃ្លាននិងអំណាច់និយាយថាគ្នានច្បាប់បោះឆ្នោតឡើងវិញទេ ចុះច្បាប់បង្កើតនាយករដ្ឋ
    មន្រ្តីទៅដល់ពីនាក់ក្នុងប្រទេសតែមួយអានឹងពិភពលោកដែលធ្លាប់មានដែលឬ​ទេគឺមានតែប្រទេស
    កម្ពុជាតែមួយគត់ ដូច្នេះច្បាប់បោះឆ្នោតឡើងវីញអាច់ធ្វើទៅរូចពីព្រោះនេះជាទាមទារបស់ប្រជារាស្រ្ត
    ទូរទាំងប្រទេស ។

  8. killer says:

    និយាយបានល្អ Mr. Ping Pong, ៣. អោយតែដល់ក ថ្ងៃណាមួយប្រជារាស្រ្តនិងប្រើច្បាប់ខ្លួនឯងម្តង!!! នៅពេលនោះនឹងមានវាសនាដូចកាដាហ្វីអញ្ចឹង!! ចង់អោយថ្ងៃនោះកើតឡើងឆាប់ឆាប់ណាស់

  9. CHEA says:

    HE IS THE MOST WANTED MAN IN COMBODIA.DO NOT SAY ANY THING YOU ARE THE ONE THAT MAKE CAMBODIA AND CAMBODIAN IN A DEEP DEEP TROBLE.WHEN THE WATER IS CLEAR THEY WILL SEE YOU.YOU WILL BE HANG IF THEY FINOUT THE TRUE. YOU MAKING CAMBODIAN LIVING THRUE ALL OF THIS FOR THREE DECATS.PPLE WILL JUDT WHAT THEY ARE GOING TO DO TO YOU. PEACE CAMBODIA

  10. Khmeng Watt says:

    ឱ អាទេព នីថា,អារលាយ រន្ទះបាញ់ ឡានបុកអើយ!ហ្អែងនិយាយស្អីក៏ច្បាបៗ…តើច្បាប់ណាអោយយួនបោះឆ្នោត?ច្បាប់ណា ដែលតំរូវអោយមាននាយករដ្ឋមន្រ្តី២,ច្បាប់ណាអោយសភាប្រជុំដំបូង៦៨ក្បាល,ច្បាប់ណាដែលជួលដីអោយយួន៩៩ឆ្នាំ?

  11. Chetkhmer says:

    ទេពនីថាលោកអែងថាគ្មានច្បាប់បោះឆ្នោតឡើងវីញព្រោះអ្វីៗបានធ្វើរួចអស់់ហើយ?អ្វីៗគឺធ្វើទាំង
    រហន់ទាំងការផ្សាយលទ្ធផល,ទាំងការប្រកាសជាផ្លូវការសូម្បីតែមានភាពមិនប្រក្រតីរាប់រយចំពូក
    ក៏ដោយ,ទាំងការប្រជុំសភាដីម្បើបង្កើតរដ្ឋាភិបាលមិនគ្រប់ទឹកគឺធ្វើអ្វី.ៗអោយបានឆាប់រហ័សបំផុតដីម្បើអោយអ្វីៗកន្លងផុតទៅហើយថាត្រូវតាមច្បាប់ព្រៃរបស់ពួក
    គ.ជ.ប ក្បួននេះគេដឹងតាំងពីដំបូងម៉្លេះ។ច្បាប់គឺមនុស្សជាអ្នកបង្កើតហើយក៏អាចកែប្រែបានដែរពេលណាវាមិនសមរម្យមិនត្រឹមត្រូវ។ច្បាប់
    ដែលរដ្ឋាភិបាលបង្កើតគឺសំរាប់តែបិតបាំងអំពើស្មោគគ្រោកខ្លួនអែងប៉ុណ្ណោះដូចជាធ្វើកុងត្រាដីអោយយួនរាប់រយឆ្នាំ,កាប់ព្រៃ,គាស់យករ៉ែដេញប្រជាជនចេញទាំងកំម្រោលរិបយកដីទៅអោយក្រុម
    ហ៊ុនបរទេស។ល។
    ទេពនីថាបើនិយាយពីការលួចបឡំសន្លឹកឆ្នោតលោកអែងដឹងច្បាស់ជាងគេព្រោះជាច្រើនលើក
    ណាស់មកហើយដែលលោកអែងបានប្រព្រឹតអំពើដ៏ថោកទាបនេះគឺក្បត់ពីឆន្ទះរាស្ត្រធ្វើអោយ
    ប្រទេសជាតិលិចលង់បាត់ដីបាត់កោះបាត់អស់សម្បត្តិធម្មជាតិ។អំពើដែលលោកអែងប្រព្រឹតនេះ
    បើមិនមែនជាអំពើក្បត់ជាតិទេតើជាអ្វីទៅវិញ?ប្រជាជនខ្មែរនិងជេរប្រទិចលោកអែងតកូនតចៅ
    ជេរដាក់ក្នុងប្រវត្តិសាស្ត្រអោយកូនចៅជំនាន់ក្រោយបានដឹងគ្រប់ៗគ្នា។

  12. anonymous says:

    this guy (tep nitha) cause alot of pain to cambodian people this guy very bad like his boss.people should go to traw all the shoe to his head spit on him everyday,bad dog