បក្ស​សង្គ្រោះ​ជាតិ​​ហែ​ក្បួន​បាតុកម្ម​ថ្ងៃ​ទី​៥​នៅ​ពាយព្យ​ភ្នំពេញ

តាម​ផែនទី​បង្ហាញ​ផ្លូវ​ដែល​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ចែក​ចាយ​នៅ​ថ្ងៃ​ទី​១៩ ធ្នូ បង្ហាញ​ថា ក្បួន​បាតុកម្ម​បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥​នេះ នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង ៤​រសៀល។

ដោយ ម៉ម មុនីរតន៍
2013-12-19
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សម រង្ស៊ី ដង្ហែ​ក្បួន​បាតុកម្ម ៦១០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដឹក​នាំ​បាតុករ​ហែ​ក្បួន​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៥ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ​២០១៣។ RFA/Morm Moniroth

ផែនទី​បង្ហាញ​ផ្លូវ​បាន​បង្ហាញ​មុខ​ព្រួញ​ហែ​ក្បួន​ថា ចេញ​ដំណើរ​ពី​ទីលាន​ប្រជាធិបតេយ្យ តាម​ផ្លូវ​១០៨ ដល់​កែង​មហាវិថី​ព្រះ​នរោត្តម បត់​ឆ្វេង​រហូត​ដល់​ផ្លូវ​លេខ​៤៧ ឆ្ពោះ​ទៅ​ផ្លូវ​៩៣ រហូត​ដល់​កែង​ផ្លូវ​៦៨ បត់​ស្ដាំ​ឆ្ពោះ​ទៅ​កាន់​ផ្លូវ​ជាតិ​លេខ​៥ បន្ទាប់​មក​បត់​ឆ្វេង​ត្រង់​កែង​ផ្លូវ​៥៩៨ រហូត​ដល់​រង្វង់​មូល​កាំកូស៊ីធី បត់​ឆ្វេង​តាម​ផ្លូវ​៣៥៥ ឆ្ពោះ​ទៅ​ផ្លូវ​២៧៣ និង​ផ្លូវ​៧០ រហូត​ដល់​រង្វង់​មូល​គល់​ស្ពាន​ជ្រោយចង្វារ បត់​ស្ដាំ​តាម​មហាវិថី​ព្រះមុនីវង្ស រហូត​ដល់​ផ្លូវ​១០៨ បត់​ចូល​ទី​ឡាន​ប្រជាធិបតេយ្យ​វិញ។

មន្ត្រី​បក្ស​​សង្គ្រោះ​ជាតិ ​នៅ​មិន​ទាន់​ប្រកាស​ឲ្យ​ដឹង​ថា តើ​មាន​អ្នក​ចូលរួម​ប៉ុន្មាន​នាក់ ហើយ​តើ​ការ​ហែ​ក្បួន​នឹង​ធ្វើ​​តាម​វិធី​ថ្មើរ​ជើង ឬ​តាម​ក្បួន​យានយន្ត​នោះ​ទេ។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក ម៉ម មុនីរតន៍ ដែល​តាម​ដាន​ការ​ធ្វើ​បាតុកម្ម​នេះ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Related Articles

3 Responses to "បក្ស​សង្គ្រោះ​ជាតិ​​ហែ​ក្បួន​បាតុកម្ម​ថ្ងៃ​ទី​៥​នៅ​ពាយព្យ​ភ្នំពេញ"

  1. ព្រះសុវណ្ណកោដ្ឋ says:

    ហ៊ុន សែន អើយ!!ចុះចេញទៅ មើល៍ទៅរាស្រ្តស្រលាញ់គាំទ្រសំដាច់ដេកស៊ីជោរនោះ?????

  2. អ្នកមែន! says:

    ពួកអានេះចេះតែនាំគ្នាហែរចុះហែឡើង។គ្មានវត្តដាក់ឬវត្តទាំងនោះគ្មានប៉ាឆា?

  3. បរិមី ព្រ:វិហារ says:

    ធម្មតាទេ វាមិនដែលគ្មានអ្នកស្អប់នោះទេ ទោះបីព្រះពុទ្ធក៏ព្រះអង្គមានមាជ្រែកដែរ! ចុះទំរាំសម្តេចតេជោ អ្នកមានវិបតិ្តក្នុងសង្គមខ្លះ ក៏កើតកំហឹងមិនសុខចិត្តខ្លះមិនខាន តែសំខាន់មានចំនួនអ្នកគាំទ្រច្រើនដាច់ខានគ្រប់គ្រាន់ហើយ ព្រោះនេះជាគោលការណ៍ប្រជាធិបតេយ្យ ។