មន្ត្រី​រដ្ឋាភិបាល​ព្រមាន​​ថា​បក្ស​ប្រឆាំង​មិន​អាច​ធ្វើ​ដូច​នៅ​​មជ្ឈិមបូព៌ា

មន្ត្រី​រដ្ឋាភិបាល​និង​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រមាន​ថា បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ធ្វើ​បាតុកម្ម​ដូច​ប្រទេស​មជ្ឈិមបូព៌ា​មួយ​ចំនួន​នោះ សម្រាប់​កម្ពុជា គឺ​មិន​អាច​ទៅ​រួច​ទេ ហើយ​ថា ការ​ធ្វើ​បាតុកម្ម​នេះ គ្រាន់​តែ​ជា​ការ​ដុត​កម្ដៅ​នយោបាយ​តែប៉ុណ្ណោះ។

ដោយ ទីន ហ្សាការីយ៉ា
2013-12-19
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ខៀវ កាញារីទ្ធ ៦១០
លោក ខៀវ កាញារីទ្ធ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ថ្លែង​ទៅ​កាន់​អ្នក​កាសែត នៅ​ថ្ងៃ​ទី​១៩ ធ្នូ ឆ្នាំ​២០១៣។ RFA/Tin Zakariya

មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ព្រមាន​ថា ការ​ទាមទារ​របស់​គណបក្ស​សង្រ្គោះ​ជាតិ មិន​អាច​ទៅ​រួច​ទេ ពីព្រោះ​ថា គណបក្សប្រជាជន​ជាប់​ឆ្នោត​ដោយ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ជូន​ភាគ​ច្រើន។

លោក ខៀវ កាញារីទ្ធ ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នា​សណ្ឋាគារ អ៊ីនធឺ ខនធីនេនថល (Inter-Continental Hotel) នៅ​ថ្ងៃ​ទី​១៩ ធ្នូ ថា គណបក្ស​ប្រឆាំង​មិន​អាច​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តួនាទី​ដូចជា​ប្រទេស​នៅ​ប៉ែក​មជ្ឈិម​បូព៌ា​បាន​ទេ។

លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ដូច្នេះ ជា​ការ​ដុត​កម្ដៅ​នយោបាយ ដើម្បី​រក្សា​ការ​គាំទ្រ​របស់​ខ្លួន​ពី​ប្រជាពលរដ្ឋ​ទៅ​វិញ​ទេ៖ «សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង សំខាន់​បំផុត​រក្សា​កម្ដៅ​កុំ​ឲ្យ​ធ្លាក់ កាល​ណា​ធ្លាក់​ខ្លាច​វា​កក ដូច្នេះ​គាត់​ត្រូវ​រក្សា​រងើក​ភ្លើង​រហូត ហើយ​យើង​ចាំ​មើល​ថា គាត់​ធ្វើ​បាន​កម្រិត​ណា តែ​សំខាន់​បំផុត​គាត់​កុំ​ធ្វើ​អី​ខុស​ច្បាប់»

ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​នេះ នៅ​បន្ទាប់​ពី​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ចេញ​សារ​នយោបាយ​ពីរ​សំខាន់ៗ។ ទី​១ ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ ទី​២ បើ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្រម​បោះ​ឆ្នោត​ឡើង​វិញ​ទេ គឺ​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តួនាទី​ជា​នាយករដ្ឋមន្រ្តី។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ដឹកនាំ​ធ្វើ​បាតុកម្ម​អហិង្សា​ជា​លើក​ទី​៤ ទ្រង់ទ្រាយ​ធំ​នេះ ដោយ​គណបក្ស​នេះ​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា លួច​សន្លឹក​ឆ្នោត​របស់​ខ្លួន ហើយ​ថា លទ្ធផល​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា កន្លង​ទៅ ជា​ការ​រៀបចំ​ទុក​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា ប្រសិន​បើ​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​នេះ រដ្ឋាភិបាល​មិន​ព្រម​បោះ​ឆ្នោត​ឡើង​វិញ​ទេ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ដឹកនាំ​បាតុករ​បិទ​ផ្លូវ​មួយ​ចំនួន និង​មាន​វិធានការ​ទី​៣​ទៀត​ជាដើម៖ «អ្នក​ចាញ់​តវ៉ា អ្នក​ឈ្នះ​ចុះ ដូច​ជា​លំបាក​បន្តិច។ គាត់​ថា ការ​បោះ​ឆ្នោត​នោះ​មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ តែ​យើង​រក រក​វា​មិន​ឃើញ»

លោក ខៀវ កាញារីទ្ធ បាន​ឆ្លើយ​តប​ថា ប្រសិន​បើ​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ បិទ​ផ្លូវ ឬ​ឡោមព័ទ្ធ​ស្ថាប័ន​រដ្ឋ​នៅ​ពេល​ខាង​មុខ​នោះ ក្រុម​បាតុករ​ទាំង​នោះ​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ ដោយ​ឡែក​ចំពោះ​ការ​ទាមទារ​បោះ​ឆ្នោត​ឡើង​វិញ​នេះ គណបក្ស​ប្រជាជន​កម្ពុជា មិន​យល់​ព្រម​នោះ​ទេ ពីព្រោះ​ថា លទ្ធផល​បោះ​ឆ្នោត​នេះ គឺ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​ប្រកាស​ទទួល​ស្គាល់​រួច​ហើយ។

ស្ថានភាព​នយោបាយ​នៅ​ពេល​នេះ កំពុង​ស្ថិត​នៅ​ក្នុង​បរិបទ​ក្ដៅ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ដឹកនាំ​ធ្វើ​បាតុកម្ម​អហិង្សា និង​ហែ​ក្បួន​ជា​រៀង​រាល់​ថ្ងៃ​នេះ។ ក៏​ប៉ុន្តែ​ប្រសិន​បើ​មាន​ការ​បិទ​ផ្លូវ​ណា​មួយ​នោះ ស្ថានការណ៍​នឹង​តែ​ក្ដៅ​ជាង​នេះ​ទៀត ដែល​ក្រុម​សិទ្ធិ​មនុស្ស​ព្រួយ​បារម្ភ​អំពី​ការ​បង្ក្រាប​ពី​សមត្ថកិច្ច និង​ប្រើ​អំពើ​ហិង្សា​ខុស​ច្បាប់​ជាដើម ដោយ​ផ្អែក​លើ​បទពិសោធន៍​បង្ក្រាប​កន្លង​មក។

ទាក់ទង​នឹង​បញ្ហា​នេះ លោក ខៀវ កាញារីទ្ធ អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​យក​អ្នក​គាំទ្រ​របស់​ខ្លួន​មក​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​បាន តែ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មាន​អ្នក​គាំទ្រ​ច្រើន​ក្នុង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ដែរ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច ផ្ដល់​អនុសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​តែ​ធ្វើ​ប្រជា​មតិ​ជាមួយ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ថា តើ​ត្រូវ​បោះ​ឆ្នោត​ឡើង​វិញ ឬ​យ៉ាង​ណា? តែ​បើ​គណបក្ស​ទាំង​ពីរ​នៅ​តែ​យក​មានៈ​ខ្លាំងៗ​នោះ​គ្មាន​ផល​ចំណេញ​អ្វី​ទេ​សម្រាប់​កម្ពុជា ដែល​ប្រជាពលរដ្ឋ​កំពុង​តែ​រង​នូវ​ផល​លំបាក​ផ្នែក​សេដ្ឋកិច្ច​នោះ។

គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​ចរចា​គ្នា​រក​ដំណោះស្រាយ​នយោបាយ​ចំនួន​បី​ដង​រួច​មក​ហើយ ក៏ប៉ុន្តែ​ការ​ចរចា​បាន​បរាជ័យ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅ​ក្នុង​កិច្ច​ចរចា​រវាង​ថ្នាក់​ដឹកនាំ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា នោះ គឺ​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ចំនួន ៣​ចំណុច ទី​១ គណបក្ស​ទាំង​ពីរ​ត្រូវ​តែ​គោរព និង​អនុវត្ត​ដោយ​ហ្មត់ចត់​តាម​ព្រះ​រាជសារ​របស់​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ចុះ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៣ ដែល​អំពាវនាវ​ចំពោះ​ជន​រួម​ជាតិ​ដែល​ជា​ក្រុម​បាតុករ និង​ក្រុម​សមត្ថកិច្ច​ឲ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ហិង្សា​តាម​រូបភាព​ណា​ក៏ដោយ។ ទី​២ គណបក្ស​ទាំង​ពីរ​ព្រមព្រៀង​គ្នា និង​បង្កើត​យន្តការ​មួយ​ដើម្បី​កែទម្រង់​ការ​បោះ​ឆ្នោត​ពេល​ខាង​មុខ និង​ទី​៣ ភាគី​ទាំង​ពីរ​នឹង​បន្ត​ជួប​ចរចា​គ្នា​តទៅ​ទៀត​តាម​គ្រប់​កម្រិត​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

14 Responses to "មន្ត្រី​រដ្ឋាភិបាល​ព្រមាន​​ថា​បក្ស​ប្រឆាំង​មិន​អាច​ធ្វើ​ដូច​នៅ​​មជ្ឈិមបូព៌ា"

  1. Whynot says:

    Ah Arch, Min Khmesh!

  2. Anonymous says:

    ធ្វើមិនបានទេវើយ ព្រោះអាវីស្គីអញធើស្រីក្មេងក្មេងមិនទាន់ឆ្អែតផង…….ហា៎!ហា៎!អាវីស្គីស្មោះ បើអាតូចមិនឡើងអញប្រើមាត់នឹងអណ្តាតលឹតនឹងក្រេបទឹកស្រីក្មេងអោយផ្អែមមាត់……ហា៎!ហា៎!ហា៎!ហា៎!ហា៎!ហា៎!

  3. Anonymous says:

    វានិយាយលែងដឹងក្បាលកន្ទុយហើយអាប្រមឹកនិងអាល្មោភកាមតណ្ហានេះ នៅអួតថាពលរដ្ឋបានបោះឆ្នោតឲ្យជាប់ភាគច្រើនទៀត! ចុះបើពលរដ្ឋគាំទ្រភាគច្រើនហើយ មេចបានប្រកែកមិនហ៊ានបោះឆ្នោតឡើងវិញដូចការស្នើពីបក្សសង្គ្រោះជាតិ?

  4. pingpong says:

    ១. ខ្ញុំនៅចាំថា មានមនុស្សដ៍ថ្លៃថ្នូរម្នាក់ តែងតែចូលចិត្តចូលច្រៀងខារ៉ាអូខេតាមហាងខារ៉ាអូខេជាច្រើន!! មនុស្សដ៍ថ្លៃថ្នូរម្នាក់នោះ ចូលចិត្តអោយស្រីៗ កំដរច្រៀង ដោះខោស្លីបចេញដោយអោយ ១០ដុល្លារ ទៅ២០ដុល្លារម្នាក់!!
    ២. ភាគច្រើន នៅពេលចេញពីច្រៀងមនុស្សថ្លៃថ្នូរនោះ បាននាំស្រីចេញពីហាងខារ៉ាអូខេ ពីរទៅបីនាក់ ទៅដេកនៅសណ្ឋាគារ! អ្វីដែរចម្លែកនោះគឺមនុស្សថ្លៃថ្នូរនោះ បានអោយស្រីៗទាំងនោះដោះខាស្លីបចេញ យកមកពាក់នៅក្បាលរបស់ខ្លួ​ន រួចសើចលេងយ៉ាងសប្បាយ!!!
    ៣. បក្ខពួកហ៊ុន សែនដ៍មហាសែនខូច មានមនុស្សថ្លៃថ្នូរបែបនេះប៉ុន្មាននាក់??

  5. La Rosa says:

    H.E. is too old to think properly!

  6. god says:

    Ah dog CPP…….. if not afraid …must reelection !!!!!

  7. K P says:

    លោកធំអពា្ចឹងទើបពលរដ្ឋចេះតែជេរ ហើយចោទពលរដ្ឋរិ:គន់។ នៅទីនោះជាឥស្លាម ខ្លះជាភេរវនិយម ចំែណកខ្មែរផ្សេង និយាយមិនត្រូវទេ ខ្មាសជាតិ អន្តរជាតិ។ ឆ្ងល់ម្តេចអ្នកធំខ្មែរខ្ញុំ ចេះពូកែស្រែកមិនត្រូវរឿង ហើយជំនាញនិយាយស អោយទៅជាខ្មៅ ខ្មៅមកជាស តើពួកគាត់ចេញពីបណ្ឌិតសាលាណា ?។ ចុះរឿងអាក្រក់ក្នុងសង្គម មិននិយាយផង អពា្ចឹងបានរឿងអាក្រក់កើតដូចផ្សិត។ ខ្ញុំសួរតើអ្នកដឹកនាំនៅទីនោះ ជាអ្នកដឹកនាំប្រភេទណា ល្អ ខ្លាំង ?

  8. កុនខ្មែរ says:

    បើគិតថាខ្លូនឯងខ្លាំងឬបក្សរបស់ខ្លូនខ្លាំងធ្វើទៅតាមអ្វិដែលប្រជាជនទាមទាទៅគឺបោះឆ្នោតឡើងវីញទៅឫមួយក៏អួតបានតែមាត់ទេ
    តែបើគិតថាខ្លូនឯងថោកឫក៏កំសាកញីត្រូវចុះចេញតាមសំរួលទៅកុំអោយខ្មាស់គេទាន់។

  9. Kon Khmer says:

    ពួ្កកអាយ៉ងយួនកំព្រួសពេក

  10. ការពិត says:

    កុំធ្វើដូចពួកមជ្ឈឹមបូពា៏តែធ្វើឲ្យបានប្រហែលថៃឬអ៊ុយក្រែនបានហើយ។

  11. killer says:

    អានេះ ស៊ីទាំងម៉ែ ស៊ីទាំងកោត អាខៀវ អាចម៌

  12. ព្រះសុវណ្ណកោដ្ឋ says:

    លោក ខៀវ មុខកាញារីទ្ធ អើយ!​បក្ស​ប្រឆាំង​មិន​អាច​ធ្វើ​ដូច​នៅ​​មជ្ឈិមបូព៌ាទេគឺអនុវត្តតាមឆន្ទះរាស្រ្ត!

  13. Chetkhmer says:

    កោតតែខៀវ កាញារីទ្ធ ហ៊ាននិយាយថារាស្ត្រភាគច្រើនបោះឆ្នោតអោយបើដូច្នេះមែនហេតុអ្វីមិនហ៊ាន
    បោះឆ្នោតឡើងវិញ?មិនហ៊ានធ្វើដូចថៃកំសាកជាងស្ត្រីភេទទៅទឿតលួចកែលទ្ធិផលបោះឆ្នោត
    មិនទាន់រាប់សន្លឹកឆ្នោតរួចផងហ៊ានផ្សាយលទ្ធផលបង្ខុសការពឹតហើយមកអួតក្អេងក្អាង។
    ខៀវកាញារីទ្ធលោកអែងជាមេធំមួយក្នុងចំណោមអ្នកផ្សំគំនិតលួចសន្លឹកឆ្នោតមិនមែនតែលើកទី៥នេះទេលើកមុនៗក៏លួចដែរលោកអែងធ្វើអ្វីក៏គេដឹងដែរ។អំពើអបាយមុខលោកអែងប្រពឹតទាំងអស់ដើរផឹកស៊ីលេងស្រីធ្វើបាបស្រីក្មេងៗរាប់មិនអស់។លោកអែងគ្រាន់តែជាអ្នកនាំពាក្យតែមានលុយរាប់លានតើបានពីណាមក?កុំថាបានពីប្រាក់ខែអោយសោះ។
    ជាមន្ត្រីខ្មែរស៊ីប្រាក់ខែរាស្ត្រតែធ្វើអ្វីៗគឺក្បត់រាស្ត្រក្បត់ជាតិបំរើប្រយោជន៏បរទេសតើអែងមានមនសិ
    ការជាតិខ្លះទេ?ធ្លាប់ជាកូនគយធាក់កង់ដែរធ្លាប់ស្គាល់ភាពក្រីក្រលំបាកដែរតែពេលនេះឈ្លក់វង្វេង
    និងបុណ្យសក្ត័លុយកាក់រហូតភ្លេចជាតិអែងតើសមជាមនុស្សទេ?ចុះនរកទៅល្អជាងអាមនុស្ស
    ភ្លេចកំណើត

  14. anonymous says:

    police or soldier should not interfere the politic your job have to protect the country not crack people.people want to cheng the leader because the leader very bad cant lead the country.21century now people not dumb anymore people know the rigth and wrong not twis like hun-sen and his group do .brother and sister be brave dont afraid of bad people figth for justic figth for democracy.cpp the robber go to hell