ក្មួយប្រុស​លោក សុខ អាន ក្លាយ​ជា​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​​

ដោយ៖​ ស៊ុន ណារិន​
ថ្ងៃសុក្រ ទី20 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​តែងតាំង​ក្មួយប្រុស​លោក សុខ អាន គឺ​លោក សុខ ខា​រ៉ា​ន់ ធ្វើ​ជា​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ដែល​ទើបតែ​ផ្តាច់ចេញ​ពី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ដោយ​ដាក់​អតីតរដ្ឋមន្ត្រី លោក ស៊ុយ សែម ធ្វើ​ថ្នាក់ដឹកនាំ​ក្រសួង​។​

​តាម​រចនាសម្ព័ន្ធ​នៃ​ក្រសួង​រ៉ែ និង​ថាមពល​នេះ លោក ស៊ុយ សែម បាន​ត្រឡប់​មក​ទទួល​តំណែង​ជា​រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ថ្មី​ចំនួន​៦​រូប​ទៀត ត្រូវបាន​ជ្រើសតាំង​។​តាម​ការបោះឆ្នោត​ជា​កញ្ចប់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដោយ​មាន​ការចូលរួម​ពី​នាយករដ្ឋមន្ត្រី សមាជិក​រដ្ឋសភា ចំនួន​៦៧​រូប បាន​បោះឆ្នោត​យល់ព្រម​ជា​ឯកច្ឆន្ទ ផ្តល់​សេចក្តីទុកចិត្ត​លើ​សមាសភាព​រាជរដ្ឋាភិបាល ដែល​ត្រូវ​កែសម្រួល និង​បំពេញ​បន្ថែម​​។​

​សមាសភាព​រដ្ឋលេខាធិកា​រ​ក្រសួង​រ៉ែ និង​ថាមពល រួមមាន លោក អ៊ិត ប្រាំង រដ្ឋលេខាធិការ លោក ហូ វិចិត្រ លោក ឌិ​ត ទីណា លោក សុខ ខា​វ៉ាន់ លោក ម៉េង សក្កិ​ធារ៉ា  លោកស្រី ប៉ែន ឆ​ដា​។ ក្នុងចំណោម​រដ្ឋលេខា​ទាំង​៦ មាន​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​លោក អ៊ិត ប្រាំង ដែល​ជា​អតីត​រដ្ឋលេខា​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ដែល​ក្រោយ​ការបោះឆ្នោត ត្រូវបាន​ដឹកនាំ​ដោយ​លោក ចម ប្រសិទ្ធ​។ ក្រៅពីនោះ រដ្ឋលេខាធិការ​ទាំងអស់ ត្រូវបាន​តែងតាំង​ថ្មី​។​

​លោក​ ​ខា​វ៉ាន់​ ​ជា​កូនប្រុស​របស់​លោក សុខ ផេង​ ​ដែល​ជា​ប្អូនប្រុស​របស់​ ​លោក សុខ អាន​ ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​។ កាលពី​ខែ​មករា ឆ្នាំ​២០១៣ លោក សុខ ខា​វ៉ាន់ ត្រូវបាន​តែងតាំង​ឲ្យ​កាន់​តួនាទី​ជា​អគ្គនាយក​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា ជំនួស​លោក​ ​តែ ដួង​តារា​។ ពីមុន​ ​លោក ខា​វ៉ាន់ ធ្វើការ​ជាមួយ​លោក ឌៀប សិរី​វិសិដ្ឋ ជា​ក្មួយប្រុស​ម្នាក់​ទៀត​របស់​លោក សុខ អាន ដែលជា​អគ្គ​នាយក​រង​នៃ​​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​។ ចំណែក រដ្ឋលេខាធិការ​ក្រសួងថ្មីនេះ លោក ហូ វិចិត្រ ធ្លាប់​ជា​អនុប្រធាន​អាជ្ញាធរ​ប្រង​កាត​ជាតិ​កម្ពុជា​។​

​ក្នុង​អាណត្តិ​នីតិកាល​ទី​៥​នេះ រាជរដ្ឋាភិបាល បាន​ធ្វើ​កំណែទម្រង់​តាម​ក្រសួង​មួយៗ ដោយ​មាន​ការផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ក្រសួង និង​ស្ថាប័ន​អាជ្ញាធរ​មួយចំនួន​។​ក្នុងនោះ ក៏​មាន​ការកែសម្រួល​ច្រើន​ដែរ​ក្នុង​ស្ថាប័ន​មួយចំនួន ដែល​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​លោក សុខ អាន​។​

​លោក សុខ អាន និង​លោក សុខ ខា​វ៉ាន់ មិនទាន់​អាច​សុំ​ការអត្ថាធិប្បាយ​បាន​នៅឡើយ​ទេ​។​

​លោក ស៊ុយ សែម មាន​តំណែង​ពីរ​សម្រាប់​នីតិកាល​ទី​៥​នេះ គឺ​ទីមួយ​ជា​តំណាងរាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​មណ្ឌល​ខេត្ត​ពោធិ៍សាត់ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​។​​ចំណែក​រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម រួមមាន លោក សាត សាមី លោក ភោគ សុវណ្ណរិទ្ធិ លោក ឯក សុន​ចាន់ លោក ហេង សុខ​គង់ លោកស្រី ឡាយ ណាវិន លោក គឹម ទូច ។

​អតីត​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូល ធនធាន លោក ឆាយ សារ៉ាត់ ធ្លាប់​មានប្រសាសន៍ថា ការ​បំបែក​ក្រសួង​នេះ គឺ​គ្រាន់តែ​ដើម្បី​ផ្តល់​តំណែង​ដល់​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា តែប៉ុណ្ណោះ គឺ​មិន​មាន​ប្រសិទ្ធភាព​ការងារ​ជាង​មុន​នោះទេ ៖"​ខ្ញុំ​គ្រាន់តែ​ថា  តាម​ការសង្កេត​ឃើញថា រាជរដ្ឋាភិបាល​ព្យាយាម​បង្កើត​ក្រសួង​ថ្មី​ដើម្បី​ផ្ដល់​អំណាច​ដល់​សមាជិក របស់ខ្លួន ជាពិសេស​គណ​បក្ស​កាន់​អំណាច ដើម្បី​ធានា​ថា ខ្លួន​បាន​ធ្វើ​ឲ្យ​សមាជិក​របស់​ខ្លួន​ហ្នឹង​មាន​ការសប្បាយចិត្ដ​"

​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ធ្លាប់​ប្រាប់​VOD​ថា កម្ពុជា​មាន​ក្រសួង​ច្រើន ហើយ​បើ​តាម​ការសង្កេត​ឃើញរ​បស់​លោក​កន្លងមក​ភាគច្រើន មន្ត្រី​មាន​អំណាច​នៅ​កម្ពុជា គឺ​បាន​កាន់​មុខងារ ឬ​ក្រសួង​ពីរ​បី​តែឯង​។ លោក​បន្តថា បញ្ហា​នេះ​ហើយ​ដែល​នាំ​ឲ្យ​ការគ្រប់គ្រង​គ្មាន​ប្រសិទ្ធភាព ធ្វើឲ្យ​ប៉ះពាល់​ថវិកាជាតិ ៖ "​ជា​រឿង​មួយ​វា បំផ្លាញ​ថវិកាជាតិ​ផង វា​បង្ក​ការរាំងស្ទះ​ផង ព្រោះ​អី​អ្នក​ផ្សេង​ក៏​អត់​មាន​ឱកាស​ធ្វើកា​រដែរ ដោយសារតែ​គាត់​ដាក់​ឈ្មោះ​គាត់​ជា​ប្រធាន​អញ្ចឹង​ណាស់ ហើយ​គាត់​អត់​ធ្វើ​អី​សោះ ហើយ​អ្នក​ផ្សេង​នៅ​រង​អត់​មានអី​ធ្វើ ហើយ​វា​ជា​រឿង​មួយ​វា​បំផ្លាញ​ជាតិ​យើង​"​។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការ​បំបែក​ក្រសួង​នេះ គឺជា​ការ​ផែនការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ចែក​អំណាច​គ្នា​តែ​ប៉ុណ្ណោះ ។ លោក​ថា មិនមាន​អ្វី​ចម្លែក​ទេ ដែល​មន្ត្រី​រដ្ឋាភិបាល​មិន​ខ្វល់​នឹង​ការរិះគន់​របស់​សង្គម​ស៊ីវិល ៖ "​បើសិនជា មាន​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្ដិធម៌ គណបក្ស​ប្រជាជន​នឹង​ចាញ់ឆ្នោត និង​ធ្លាក់​ការគាំទ្រ ពីព្រោះ​គេ​ខ្វល់ខ្វាយ​ទាំងអស់ សហគមន៍​អន្ដរជាតិ សង្គម​ស៊ីវិល គណបក្សប្រឆាំង បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត គេ​ខ្វល់​អំពី​ប្រទេស​ជាតិ​គេ ក៏ប៉ុន្ដែ​គណបក្សកាន់អំណាច គណបក្ស​ប្រជាជន​កម្ពុជា គឺ​អត់​ដែល​ខ្វល់​ទេ​"

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com


What Next?

Recent Articles

8 Responses to "ក្មួយប្រុស​លោក សុខ អាន ក្លាយ​ជា​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​​"

  1. Chourn says:

    មិនមានការសង្ស័យនោះទេថាការបង្កើតក្រសួងថ្មីគឺគ្រាន់តែបង្កើនតំណែងក្រុមគ្រួសារលោហិត របស់ មន្ត្រីកំពូលៗតែប៉ុណ្ណោះមិនបានជួយការងាររដ្ឋឲ្យបានប្រសើរនោះទេ។ ហើយប្រសិនបើកូនៗនិងចៅ អស់លោកចាល់ជើងគ្នាគ្មានការងារធ្វើតើអសលោកបង្កើតក្រសួងថ្មីប៉ុន្មានទៅសម្រាប់ដាក់កូនចៅ របស់អស់លោក? តើប្រទេសកម្ពុជាដែលមានប្រជាជនតែជាង១៤លាននាក់ត្រូវការក្រសួងច្រើនជាង ប្រទេសចិន១០០ដងឬ? ចំជាច្របូកច្របល់និងអំណាចមែនស្រុកខ្មែរតែការងារនៅតែមិនដឹងក្បាល ទីទុយដដែល។

  2. La Rosa says:

    Cambodia is being run by the same folks and their relatives. Suy Sem’s nephew controls Electricity Du Cambodge! Big$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$…….

  3. says:

    អញជ្រិញណាស់!!! ពួកអារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការគ្រប់ក្រសួងទាំងអស់!! ពួកអាអស់នេះ គ្មានដឹងខ្យល់អីទេណា បានតែសំយែងរឹកក្រអើតក្រទោមដាក់មន្រី្ត រាជការ តាមក្រសួងនិមួយៗ អញគ្មាសគេណាស់ ពេលទៅប្រជុំអាសានម្តងៗយកអញទៅបកប្រេនិយាយគ្មានដឹងក្បាល កន្ទុយអីទេណា ពេលចេញទៅប្រជុំនៅបរទេស ជួបពួកបរទេសធ្វើទ្រោនៗ ភាសារអង៉គ្លេសមិនចេះស្តាប់ ឯការងារបច្ចេកទេស ទៅអង្គុយស្តាប់គេបង្ហាញដូចដឹកគោអោយ ទៅអង្គុយមើលទូរទស្សន៌អញ្ចឹង!!! យកមុខមាត់ខ្មែរទៅធ្វើអោយថោកពេញពិភពលោក!!! តើអាសែនបានយល់ដឹងដែរទេពីបញ្ហានេះ!!! បរទេសគេសួរពីសត្វគោ វាឆ្លើយប្រាប់គេថាក្របី!!! អញបកប្រែយូរៗទៅចង់ឆ្កួតតាមពួកអានេះដែរ អញខំនិយាយពន្យល់បង្វែរដានគេ បើអញបកប្រែប្រាប់គេតាមពួកអាចំឆ្កួតអស់នេះ គេថាខ្មែរឆ្កួតទាំងអស់ វានាំអោយថោកទាំងអញទៅជាមួយវាទៀត!!! អាសែនអើយល្មមកែប្រែទៅ!!!

  4. អំពើអាក្រកមិនអាចបាតបង says:

    កុំទាន់សប្បាយអាពៅ មិនទានបានជាប់ ឆ្នោតផង ចង់ ផ្លន់ កៅអ៊ីមុនរឺយ៉ាងណា??

  5. god says:

    Ah puch dog cpp ….. still put cpp dog only …..never put humen….

  6. Korm Heung Kon Khmers says:

    .. រដ្ឋាភិបាល អែកបក្ស ហ៊ុន សែន កែរ ទម្រង់ ស្អី មាន តែ មនុស្ស អត់ ខួរ ខ្លះ គ្មានចេះ ស្អី

    សោះ មាន តែ ប៊ិច 2 ដើម ចេះតែ ស៊ីញេ អោយ ទ្រព្យសម្បត្តិធម្មជាតិ ដី ធ្លី ព្រៃឈើ រ៉ែ មាស

    ត្បូង ពេជ្រ ទៅជន ជាតិ យួន បរទេស ដោយអំពើ ពុក រលួយ បំផ្លាញ ជាតិ ខ្លួន អែង !

    ដើម្បី យកទៅ ធ្វើ មានបាន ផ្ទាល់ ខ្លួន ! ចំ ពោះ ប្រជាពលរដ្ឋខ្មែរ នៅ តែ ក្រ ល្ហេម ល្ហាម !

    .ពួក រដ្ឋាភិបាល ហ៊ុន សែន , ទោះ បី អ្នក វីភាគ ខាង បច្ចេកទេស គាត់ ប្រៀបធៀប ថា ប្រជាជន

    ខ្មែរ តិច , រដ្ឋមន្ត្រី ច្រើន ក្រសួង ច្រើន ជាង ប្រទេស ចិន ដល់ ទៅ 1០០ ដង នាំ អោយ ខាត បង់

    ថវិការ ជាតិ ក្តី (( គ្នា ច្រើន អន្សម ខ្លោច )) ក៏ ឆ្កែ ហ៊ុន សែន មិន ខ្វល់ កែ ប្រែ អោយ ល្អ ដែរ

    ! ««( ទ្រាំ មិនបាន សូម និយាយ អាក្រក់ ស្តាប់បន្តិច ចុះ »» ) !

  7. Samneang says:

    Sok An wants to secure the oil refinery which is hoping to get proceed next year. Meantime, there are illegal immigrants in Cambodian names have been putting in place.
    That is why Sok An nephew in charge of Mine and Energy Cambodia.
    Please investigate Cambodians.

  8. La Rosa says:

    The CPP will be down in NA seats in the next election since its leaders show that Cambodia is currently owned by their famalies or cliques!!!They should allow the other qualified CPP members to have the positiosn rather than choosing the nephews or children of their own clans!!!