គណបក្ស​ប្រជាជន​កម្ពុជា ​បដិសេធ​ករណី​នឹង​​ដក​​អាស​នៈ​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ចេញ​​

ដោយ៖​ ជន ស្រីណុច​
ថ្ងៃសុក្រ ទី20 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​​ ក្នុងពិធីប្រគល់​រង្វាន់ជ័យលាភីដល់អ្នក​សារ​ព័ត៌មាន​នៅ​សាន់​វេ (រូបថត ជន ស្រី​ណុច)

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​សុក្រ​នេះ បដិសេធ​ចំពោះ​ការលើកឡើង​ថា គណបក្សកាន់អំណាច កំពុង​ចាត់​​វិធានការ​​ដក​អាស​នៈ​របស់​គណបក្ស​​សង្គ្រោះ​ជាតិ  ដែល​ជាប់ឆ្នោត​អាណត្តិ​ទី​៥​​នេះ ចំនួន​៥៥​​អាសនៈ​​ដោយ​​ចាត់ទុកថា​ជា​ព័ត៌មាន​មិន​ពិត​។​

​ការបដិសេធ​នេះ ជា​ការឆ្លើយតប​ទៅនឹង​​អ្នកយក​ព័ត៌មាន​VOD ក្នុង​​ពិធី​ប្រគល់​រង្វាន់​ជ័យលាភី​ស្នាដៃ​សរសេរ​បទ​យ​ការណ៍ ស្តីពី​ការ​ប្រែប្រូល​អាកាស​ធាតុ នា​​ព្រឹក​​ថ្ងៃ​សុក្រ ទី​២០ ខែ​ធ្នូ ឆ្នាំ ២០១៣ ដែល​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ CCIM នៅ​សណ្ឋាគារ​សាន់វេ​។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍ថា ​គណបក្ស​ប្រជាជន​កម្ពុជា មិន​ដែល​មាន​បំណង​ដក​អសនៈ របស់​គណបក្ស​​សង្គ្រោះ​​ជាតិ​ពី​សភា​នោះ​ទេ ​ប៉ុន្តែ​​លោក​ថា លើកលែង​តែ​បក្សប្រឆាំង​មួយ​នេះ ច្រាន​​ចោល​មិន​យក​អាស​នៈ​ដែល​ខ្លួន​មាន។ លោក​បន្តថា គណបក្ស​​សង្គ្រោះ​ជាតិ​ គ្រាន់​តែ​មិន​ចូលប្រជុំ​ប៉ុណ្ណោះ ដូច្នេះ​មិន​អាច​ដក​បាន​ទេ ហើយ​​​មាន​បញ្ហា​អ្វី​មាន​តែ​ក្រុមប្រឹក្សាធម្មនុញ្ញ​​ទេ​ ដែល​ហ៊ាន​សម្រេច​ថា​យ៉ាង​ណា​​នោះ​។​

​ថ្មីៗ​នេះ សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ​លោក ជាម យៀប បាន​ថ្លែង​ទៅកាន់​សារព័ត៌មាន​​ក្នុង​ស្រុក​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​ដក​អាស​នៈ​របស់​​គណបក្ស​សង្គ្រោះ​ជាតិចេញ​ពី​សភា ហើយ​ក៏​នឹង​ស្នើ​ឲ្យមាន​ការធ្វើ​វិសោធនកម្ម​មា​ត្រា​មួយចំនួន នៃ​ច្បាប់រដ្ឋធម្មនុញ្ញ ដើម្បី​បញ្ចៀ​ស​ការជាប់គាំង​នយោបាយ​នៅ​កម្ពុជា ដោយ​សារ​តែ​គណបក្ស​ប្រឆាំង​ទុក​អាស​នៈ​ចោល មិន​ព្រម​ចូលរួម​ប្រជុំ​សភា ។​

តែ​ក្រុម​អ្នកជំនាញ​ខាង​កិច្ចការ​​បោះឆ្នោត និង​អ្នកវិភាគ​ដែល​​VOD​បាន​សុំ​ការពន្យល់​ករណីនេះ  ពួកគាត់​ភាគច្រើន មិន​យល់ស្រប​​នឹង​​ប្រសាសន៍​របស់​ លោក ​ជាម ​យៀប ​នោះ​ទេ ហើយ​បាន​ព្រមាន​ថា បើ​គណបក្ស​ប្រជាជនកម្ពុជា​ ហ៊ាន​ធ្វើ​ទង្វើ​បែប​នេះ​មែន គឺ​​ករណី​នេះ​​នឹង​នាំឲ្យ​មាន​ការ​បែក​បាក់​ក្នុង​ចំណោម​អ្នក​នយោបាយ និង​ពលរដ្ឋ​ខ្មែរ​កាន់តែ​ធ្ងន់ធ្ងរ ហើយ​សហគមន៍​​អន្តរជាតិ អាច​ចាត់ទុក​កម្ពុជា​​ជា​រដ្ឋ​ឯក​បក្ស​៕ 

សរសេរមកកាន់កញ្ញា ជន ស្រី​ណុ​ច​ តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles

18 Responses to "គណបក្ស​ប្រជាជន​កម្ពុជា ​បដិសេធ​ករណី​នឹង​​ដក​​អាស​នៈ​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ចេញ​​"

  1. ព្រះសុវណ្ណកោដ្ឋ says:

    បុរស ខៀវ មុខកាញ្ញារិទ្ធិអើយ!សូមសួរបណ្ឌិតរត់ ជាម យ៉ាប់ មើល៍ ព្រោះប៉ុន្មានថ្ងៃនេះ គាត់ថា​សភា​ពិចារណាដក​​អាស​នៈ​​គណបក្ស​​សង្គ្រោះ​​ជាតិ​​????ម៉េចបានជាអញ្ចឹង ខ្សឹបបា្រប់បាតុករផង!!

  2. PNH says:

    khmer people and the world do not let your CPP party have action like this

  3. កុនខ្មែរ says:

    រដ្ឋធម្មនុញនិងបក្សប្រជាជនកម្ពុជាតែមួយនិងបើមេបក្សថាអោយដកទើបរដ្ឋធម្មនុញ្ញហ៊ានដកដូច្នេះលោកខៀវកាញ្ញរិទ្វិគាត់និយាយផ្ទុយហើយពីព្រោះការដកឬក៏មិនដកថិតលើបក្សប្រជាជនទេ។

  4. Chourn says:

    ហើុយមិនបាច់ប្រកែកថាមិនព្រមនោះទេដកអាសនះទាំង៥៥នោះទៅទុកធ្វើអី ព្រោះ៥៥កៅអីអាច ជួយឲ្យសមាជិកបក្សប្រជាជនឬបក្សរណបនោះកំពុងតែលិតមាត់លិតករសម្បើមណាស់។ កុំឲ្យគ្នា លិតមាត់លិតករខ្លាំងពេកដកយកទៅឲ្យទៅគ្មាននណាគេថាអីនោះទេព្រោះបក្សប្រជាជនបាននិយាយ ហើយថាអ្វីៗក៍អាចធ្វើបានដែរបើទោះបីជាបក្សសង្គ្រោះជាតិមិនចូលសភានោះ។

  5. La Rosa says:

    គ្មានបក្ស មួយថ្លើមធំទៅដកកៅអីបក្សមួយទៀតនោះឡើយ! មិនមែនរបបគុម្មុយនិស្សទេ!

  6. Anonymous says:

    Haaaaaaaaa!! Cpp lies once again , we all really known cpp alway lies the people . No one believe cpp anymore ,

  7. pingpong says:

    ១. ខ្ញុំនៅចាំថា មានមនុស្សដ៍ថ្លៃថ្នូរម្នាក់ តែងតែចូលចិត្តចូលច្រៀងខារ៉ាអូខេតាមហាងខារ៉ាអូខេជាច្រើន!! មនុស្សដ៍ថ្លៃថ្នូរម្នាក់នោះ ចូលចិត្តអោយស្រីៗ កំដរច្រៀង ដោះខោស្លីបចេញដោយអោយ ១០ដុល្លារ ទៅ២០ដុល្លារម្នាក់!!
    ២. ភាគច្រើន នៅពេលចេញពីច្រៀងមនុស្សថ្លៃថ្នូរនោះ បាននាំស្រីចេញពីហាងខារ៉ាអូខេ ពីរទៅបីនាក់ ទៅដេកនៅសណ្ឋាគារ! អ្វីដែរចម្លែកនោះគឺមនុស្សថ្លៃថ្នូរនោះ បានអោយស្រីៗទាំងនោះដោះខាស្លីបចេញ យកមកពាក់នៅក្បាលរបស់ខ្លួ​ន រួចសើចលេងយ៉ាងសប្បាយ!!!
    ៣. បក្ខពួកហ៊ុន សែនដ៍មហាសែនខូច មានមនុស្សថ្លៃថ្នូរបែបនេះប៉ុន្មាននាក់??

  8. បាតុកម្មនឹងដល់ថ្ងៃអវសាន្តនាពេលឆាប់ៗខាងមុខនេះហើយ ពីព្រោះរដ្ឋាភិបាលមានសិទ្ធិបង្រ្កាបដោយស្របច្បាប់ចំពោះបាតុកម្មអណាធិប្បតេយ្យ ជាបាតុកម្មខុសច្បាប់ រំលោភរដ្ឋធម្មនុញ្ញ មានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្រច្បាប់ ដែលកើតចេញពីការបោះឆ្នោត មានន័យស្មើនឹងការធ្វើរដ្ឋប្រហារធម្មនុញ្ញ រដ្ឋាភិបាលមិនទុកអោយបាតុកម្មបង្កអស្ថេរភាព បង្កអសន្តិសុខ និងបំផ្លាញដល់សន្តិសុខជាតិ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ រំខានការធ្វើដំណើរ ការប្រកបរបរ រកសីុ និងប៉ះពាល់កិត្តិយសប្រទេសជាតិតទៅទៀតទេ។ តាមរយៈបាតុកម្មកន្លងមក បង្ហាញអោយឃើញពីចរឹក មាយាទថោកទាប និងល្ងង់ខ្លៅ ដ៏អន់ថយ ប្រាស់ចាកពីខ្លឹមសារប្រជាធិប្បតេយ្យ ពីសំណាក់មេដឹកនាំបក្សប្រឆាំង ធ្វើអោយអាប់អោនដល់ប្រទេសដែលមានប្រជាធិប្បតេយ្យដ៏ទៃទៀត ប្រៀបដូចជាស្រាតខោកណ្តាលផ្សារ ដែលធ្វើអោយប្រទេសបីតាប្រជាធិប្បតេយ្យលើពិភពលោកមានការអាម៉ាស់យ៉ាងខ្លាំង និងអស់សង្ឃឹមទៅលើពួកគេទាំងពីរទាំងស្រុង ហាស ហា ខ្លួនឯង ធ្វើអោយខ្លួនឯងអស់តំលៃទេណា ណា ណា ណា ណាអូន !!!!!!

  9. អាខៀវ!! says:

    អាខៀវ អានេះវាថោកយូរណាស់មកហើយណា!!! សូម្បីតែស្រីកញ្ចាស់ចាន់ធីនិយាយទូរទស្សន៌ទទក តាំងពីឆ្នាំ១៩៧៩ ក៏វាស៊ីចូលដែរ វាលេបរួចដែរណា!! អាងាប់នេះវាស៊ី តាំងពីស្រីលើកទឹកតែចូលបន្ទប់ អោយវាទៀត វាអោយលុយម្តង១០០ដុល្លារ ពេលវាស៊ីហើយ!!! មីទេពថូរង្សី ប្រពន្ឋវា វាស្ងួតអស់ ទឹកកណ្តួយហើយណា!!!

  10. Former Hia lola says:

    ​​ប្រសិនបើ​លោកសមរង្ស៊ី​មាន​ភស្តុតាង ពីការលួចបន្លំ​សន្លឹកឆ្នោត​ ​ហេតុអ្វីបានជា​លោកមិនបាន​ប្រឆាំង​នៅ​ថ្ងៃនោះ​ម្តង​ទៅ​?

  11. BaBaBoo says:

    កាលណាពួកកុម្មុយនិស្តលេងល្បែងប្រជាធិបតេយ្យ គេលេងបានល្អមើលណាស់ វាដូចក្រុមស្វា ដែលបង្វឹកចាស់ដៃ ។

  12. Korm Heung Kon Khmers says:

    អា​ចោរ ក្បត់ ជាម យៀប ភ័យ ប៊ិសងាប់ ម្តង ហើយ នៅ មិន រៀងចាលទៀត !

    ចង់យក សន្លឺក ឆ្នោត ប្រជាពលរដ្ឋ ខ្មែរ ប្រាំមួយ « 6 » លាននាក់ ទៅអោយ

    យួន ត្រួត ក្បាល ដូច ខ្មែរ នៅ កម្ពុជាក្រោម ឬ ?? !!

  13. Samneang says:

    Fully qualified Sex Minister is out again. He should be in charge of Bar, karaokes and brothels. So that he can live his life to fullest.

  14. khmer love khmer says:

    pouk a eng lerk cherng hun
    sen arnh deng hey.pouk a
    sath tmat.ket te bro yoch kloun.

  15. La Rosa says:

    He old enough to be retired!!!

  16. La Rosa says:

    He is old enough to be retired or be the minister of Information for life???!!!

  17. raksasok says:

    អ្នកចង់ដកក៏”អា” អ្នកចង់ទុកក៏”អា” គ្មាននរណាថាទេ
    ព្រោះតែចរឹកបែបនេះ ទើបគ្មាននរណាចង់ចូលរួមរស់ជាមួយ “អា”តទៅទៀត ។

  18. Phoung Tran says:

    Need SEX? If so go to Chroy Ampil!