ភាសា​និង​អក្សរ​ “​ហ៊ុន​ សែន​ អើយ​ចុះ​ចេញ​ទៅ​ !!!”​ បាន​លាន់ឮ​កក្រើក​ភ្នំពេញ​ និង​ពេញ​ Facebook​ រៀងរាល់ថ្ងៃ

Posts by DTN7
December 19, 2013

​សំឡេង​ភាសា​ "​ហ៊ុន​ សែន​ អើយ​ចុះ​ចេញ​ទៅ​ !!!"​ បាន​លាន់ឮ​សូរ​កក្រើក​ភ្នំពេញ​ជា​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចេញពី​មាត់​របស់​ក្រុម​បាតុករ​ដែល​ធ្វើ​បាតុកម្ម​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​ និង​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ចំនួន​៥​ថ្ងៃ​ជាប់ៗ​គ្នា​ហើយ​ ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ទាមទារ​ឲ្យ​មានការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​សា​ជា​ថ្មី​ឡើង​វិញ​ ។​

​ដោយឡែក​ អក្សរ​សរសេរ​ថា​ "​ហ៊ុន​ សែន​ អើយ​ចុះ​ចេញ​ទៅ​!!!"​ ត្រូវ​បាន​ប្រិ​យ​មិត្ត​អ្នកលេង​ Facebook​ រចនា​ឡើង​យ៉ាង​ស្រស់​ស្អាត​គួរ​ឲ្យ​ចាប់អារម្មណ៍​ និង​យក​មក​បង្ហោះ​ពាសពេញ​នៅ​ក្នុង​បណ្តាញ​សង្គម​ដ៏​ពេញ​និយម​មួយ​នេះ​ ដោយ​អ្នកលេង​ Facebook​ ទាំងនោះ​ចាត់​ទុក​ថា​ ជា​"​សមិទ្ធផល​ថ្មី​របស់​ប្រជាជន​ខ្មែរ​"​ ។​

​ភាសា​ និង​អក្សរ​"​ហ៊ុន​ សែន​ អើយ​ចុះ​ចេញ​ទៅ​!!!"​ បែប​នេះ​ត្រូវ​បាន​ក្រុម​អ្នក​ផ្តើមគំនិត​ចាត់​ទុក​ថា​ ជា​ការ​ស្នើ​សុំ​ដើម្បី​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដុះ​ស្លែ​ ធ្វើការ​ពិចារណា​ គឺ​មិនមែន​ក្នុង​ន័យ​បង្ខិតបង្ខំ​ ឬ​"​បណ្តេញ​"​បុរស​ខ្លាំង​ចេញពី​មុខ​តំណែង​នោះ​ឡើយ​ ។​

​សំណួរ​មួយ​ត្រូវ​ចោទសួរ​ថា​ តើ​បុរស​ខ្លាំង​នៃ​កម្ពុជា​ចាប់អារម្មណ៍​ និង​ធ្វើការ​ពិចារណា​ទៅ​លើ​ភាសា​ និង​អក្សរ​ថា​ "​ហ៊ុន​ សែន​ អើយ​ចុះ​ចេញ​ទៅ​!!!"​នោះ​ដែរ​ឬទេ​ ក្នុង​ខណៈ​ដែល​ក្រុម​មន្ត្រី​ដង្ហែ​ហែហម​បុរស​ខ្លាំង​ តែង​ពោល​អះអាង​គ្រប់ៗ​ម៉ាត់​ថា​ បុរស​ខ្លាំង​ទទួល​បានការ​បោះ​ឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ភាគច្រើន​ និង​បុរស​ខ្លាំង​ត្រូវ​បាន​ព្រះមហាក្សត្រ​ទ្រង់​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​ តាម​មការ​អនុម័ត​ផ្តល់​សេចក្តី​ទុកចិត្ត​ដោយ​រដ្ឋសភា​ ។​

​សូម​ប្រិ​យ​មិត្ត​អ្នក​អាន​រង់ចាំ​តាមដាន​មើល​ទាំងអស់​គ្នា​ តើ​បុរស​ខ្លាំង​នឹង​យល់​ឃើញ​យ៉ាងណា​ចំពោះ​ភាសា​ និង​អក្សរ​ថា​ "​ហ៊ុន​ សែន​ អើយ​ចុះ​ចេញ​ទៅ​!!!"​ ដែល​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​សកម្មភាព​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រៀងរាល់ថ្ងៃ​នោះ​?​៕​

Hun-Sen-92
CNRP-19
CNRP-170
CNRP-18


What Next?

Recent Articles

8 Responses to "ភាសា​និង​អក្សរ​ “​ហ៊ុន​ សែន​ អើយ​ចុះ​ចេញ​ទៅ​ !!!”​ បាន​លាន់ឮ​កក្រើក​ភ្នំពេញ​ និង​ពេញ​ Facebook​ រៀងរាល់ថ្ងៃ"

  1. សិស្សធនញ្ជ័យ says:

    កាលពី ប៉ុល ពតនៅរស់ កូនចៅ កងកម្លាំងរបស់វា ក៏បានជេរ ដៀល សម្តេច គ្មានលោះថ្ងៃដែរ
    ឥឡូវក្រុមបក្សប្រឆាំងឡាយ ក៏មានសារជាតិមិនខុសពីកូនចៅរបស់ប៉ុល ពតដែរ អ្នកគាំទ្រ
    សម្តេចច្រើនជាងហើយនៅគិតថាក្រុមប្រឆាំងខ្លាំអជាងទៀត នេះជារឿងដំបៅមិនឈឺទៅយក
    ឈើចាក់ ។បើសម្តេចមិនបានសាងគុណសម្បត្តិជូនជាតិ បានរីកចំរើនបែបនេះទេ អ្នកសារពត៌មាន
    និសិត្ស បណ្ឌិត បញ្ញវន្ត ពួកគេក៏គ្មានអ្វីនឹងនិយាយគាំទ្រសម្តេចដែរ តែសម្តេចមានប្រាជ្ញាឈ្លាសវៃ
    មានទឹកចិត្តស្នេហាជាតិពិតប្រាកដ មានបុណ្យបារមីតាមថែរក្សា ប្រជាពលរដ្ឋក៏ស្រលាញ់ស្មើជីវិត
    មិនអាចបំភ្លេចបាន នៅជីវិតទីពីរ ក្រោយថ្ងៃជួយរំដោះ ៧មករាឆ្នាំ​១៩៧៩ ។

  2. Ly Seanteur says:

    ពេលនេះ ការបោះឆ្នោតឡើងវិញគឺជាវិធីសាស្រ្តល្អបំផុត ដើម្បីរក្សកិត្តិយសរបស់កម្ពុជាជា លើឆាកអន្តរជាតិ ក៏ដូចជាការទាក់ទាញវិនិយោគិនមកកម្ពុជា។ ប៉ុន្តែការបោះឆ្នោតត្រូវតែកែរទំរង់ ដើម្បីអោយគជបឯករាជ្យ។ ហេតុនេះ ជាតំបូងគឺត្រូវរៀបចំគជបជាចាំបាច់។

    តាមពិត CPP មិនចង់អោយមានការស៊ើបអង្កេត ក៏ដូចជាមិនចង់អោយមានការបោះឆ្នោតឡើងវិញ ពីព្រោះបើស៊ើបអង្កែតរួចហើយរកឃើញថា ការបោះឆ្នោតនោះជាការបន្លំ គឺ CPP បាក់មុខលើឆាកអន្តរជាតិ ក៏ប៉ុន្តែ នៅពេលនេះ ទោះបីចង់រឺមិនចង់ ស្ថានការណ៏បានរុញច្រានបក្សប្រជាជន អោយបាក់មុខមាត់បាត់ទៅហើយ ដោយម្ចាស់ឆ្នោតមិនអាចទទួលយកបានលទ្ធផលនេះ ថែមទាំងធ្វើបាតុកម្មអោយបោះឆ្នោតឡើងវិញទៀត។
    ចំណែកពាក្យថា ហ៊ុន សែន អើយចុះចេញទៅនេះ គឺ ពិតជាពិបាកស្តាប់បន្តិច បុរសមួយរូបដែលធ្លាប់មានប្រជាប្រិយភាពក្នុងទឹកចិត្តប្រជាជនក្នុងការស្វែងរកសន្តិភាពជូនកម្ពុជា។
    ដោយសារតែ បញ្ហាដែលទុកអោយទុំជោរបែបនេះ គឺបណ្តាលមកពី CPP ក៏ដូចជាសម្តេចខ្លួនឯង ដែលព្រងើយកន្តើយនឹងការទាមទាររបស់ប្រជាពលរដ្ឋក៏ដូចជាបក្សប្រឆាំងនិង អង្គការសង្គមស៊ីវិល។ នៅពេលនេះ ស្ថានការណ៏ហាក់ដូចជាពិបាកវិលថយក្រោយវិញណាស់។

  3. ក្បាច់សាមកុក says:

    អា គជប ដូចមេ អាប៉ោង អីចឹង វាបាញ់ហើយអោយគេចាក់ ដល់ស៊ីសង វាអត់បើកគ្រប តែបែជានិយាយថា អាប៉ោង ចេញលេខ ១ ស៊ីអស់រលិង ។ សូមគិតមើលអាណាព្រម ….

  4. Khmeng Watt says:

    @ សិស្សធនញ្ជ័យ : អាយុបុ៉ន្មាន?ធនញ្ជ័យស្លាប់យូរ រាប់សតវត្សមកហើយ,ហេតុអីនៅមានសិស្សនៅរស់រានមានជិវិតមកដល់ពេលនេះទៀត?បើគិតទៅ ប្រហែលកូនសិស្សហ្នឹងមានអាយុយ៉ាងតិចក៏រាប់រយ រាប់ពាន់ឆ្នាំដែរ…! តែគួអោយស្តាយ ឥតដឹងប្រវត្តិនៃការចូលឈ្លានពានរបស់យួនមកលើខ្មែរនៅឆ្នាំ៧៩…!?
    កាលណា បើនិយាយអោយពិតទៅ យួនវាប្រុងចូលឈ្លានពានខ្មែរមុនពេលហ្នុងទៅទៀត,វាបានទៅស្រុកបារាំង ទៅបញ្ចុះបញ្ចូលទ្រង់រណឬទ្ធិ ដែលទ្រង់កំពុងបង្រៀនសិស្សនៅឡើយ អោយមកដឹកនាំឬឈរមុខក្បួនដើម្បីអោយយួនវាយឈ្លានពានខ្មែរ…តែត្រូវបានទ្រង់រណឬទ្ធិបដិសេធ ដោយខ្លាចបុ៉លពត សំលាប់ស្តេចសីហនុចោល…!ស្របពេលនោះ មានខ្មែរក្រហមថ្នាក់ភូមិភាគ បានរត់ប្រាសអាយុគេចពីការតាមសំលាប់របស់ខ្មែរក្រហមបុ៉លពត…យួនក៏លើកពួកនេះអោយធ្វើជាខែលនាំមុខទព័យួន២៥កងពល ចូលដីខ្មែរ..ដែលកាលណោះហុ៊ន សែននេះ មានលេខរៀងទីដប់ជាងឋណោះ មិនបានឈរលើគេទេ..លេខរៀងទី១គឺលោក ប៉ែន សុវណ្ណ ឋណោះទេ មិនមែនហុ៊ន សែនឡើយ សូមបងប្អូនជនរួមជាតិដឹងនិងពិចារណា…!?

  5. Sen-Gaddafi says:

    អាសែនមិនគំរាមយកទព័មកកំទេចហ្វូងបាតុករបក្សសង្គ្រោះជាតិបែជាយកប្រពន្ធ័តុលាការដែលជាតុលាការឡប់ ឡែនិងជាអាយ៉ងហ៊ុនសែនមកប្រើទៅវិញ។ ប្រាប់ទៅអាសែនថា បើធ្វើបាតុកម្មដោយវាស់ដីឲ្យដើរឬអង្គុយមួយកន្លែង​ដូចអាសែនឯង បានរៀបចំនោះគេមិនហៅថាបាតុកម្មនៅក្នុងប្រទេសប្រជាធិបតេយ្យនោះទេគឺគេហៅថាបតុកម្ម នៅក្នុងប្រទេសកុំម្មុយនីស្ត៍និងផ្តាច់ការ។ អាសែនវាកំពុងតែភ័យស្លន់ស្លោរហើយ ចាំមើលថាបាតុកម្មលើកនេះអាសែន វាហ៊ានសំលាប់មនុស្សបន្តរទៀតទេ ហើយបន្ទាប់ពីវាសំលាប់មនុស្សបន្ថែមទៀតនោះតើស្ថានការណ៍នៅស្រុកខ្មែរវា និងក្លាយទៅជាយ៉ាងណា។ ប្រាប់អាសែនថានៅក្នុងភ្នំពេញប្រជាពលរដ្ឋនៅតាមផ្ទះសឹងតែគ្រប់កន្លែងចេញមកអប អរសាទរបក្សសង្គ្រោះជាតិហែរក្បួនបាតុកម្ម ហើយទោះបីជចរាចរស្ទះយ៉ាងណាក៍ដោយក៍អ្នកធ្វើដំណើរទាំងនោះ មិនមានអារម្មណ៍ធុញធប់អីនោះទេគឺពួកគេសម្តែងនូវការយល់យោគនិងអត់អោនឲ្យគ្នានៅពេលមានការកកស្ទ៖ ចរាចរនោះ ព្រោះតែពួកអ្នកធ្វើដំណើរតាមផ្លូវទាំងនោះសុទ្ធតែគាំទ្រឲ្យបក្សសង្គ្រោះជាតិធ្វើបាតុកម្មរហូតបាន ជោគជ័យ។ ដូច្នេះសូមអាសែនកុំដេកយល់សុបិន្តថាប្រជាជនស្រឡាញ់ខ្លួនឲ្យសោះផ្ទុយទៅវិញឃើញទេសូម្បីតែ ពលរដ្ឋទូទៅធ្វើដំណើរទាំងកកស្ទះចរាចរណែនណាន់តាន់តាប់យ៉ាងណាក៍ដោយក៍ពួកគេសម្តែងនៅការគោរព ក្បួនហែររបស់បក្សសង្គ្រោះជាតិដែរ មិនដូចក្បួនរបស់តាជុំមីនោះទេប្រជាជននៅតាមដងផ្លូវសម្តែងនូវការ ក្តៅក្រហាយនិងធញ់ទ្រាន់ជាទីបំផុត។

  6. អ្នកមែន! says:

    អស្ចារ្យតាម៉ងអាអ្នកសរសេរ។វាសរសេរបានស្អាត។ប៉ុន្ដែសួរថាបានផលឬអត់?
    ចម្លើយគឺអត់ទេអាអើយ។បើអាអស់ឯងធ្វើចឹងទៅវាបានផលមែន ដល់ពេល
    អាសម រង្ស៊ី អាកឹម សុខាវាឡើងម្ដង អញសរសរពាក្យថា អាសម រង្ស៊ីអើយ ចុះ
    ចេញទៅ!!អាកឹម សុខាអើយចុះចេញទៅ។ពេលនោះវានាំគ្នាចុះអស់ ។ហាស់ហា……
    យ៉ាប់ណាស់ពួកអាបល់បាយនេះ។

  7. anonymous says:

    good brother and sister we have to stand up protest and block every road because hun-sen never want to listen to anybody he like monster talk like jungle people never know how the democracy work he only know how to kill how to cheat the other party if he loose he used soldier to do the coup like he did to ranarret(the corrupted prince).hun sen will go to his friends soon gaddafy and saddam .bad people at the end go to hell

  8. Terminator III says:

    More and more people are piling up the street in the Capital, the oppressive government now is vulnerable to the people’s power. If an on going protest barricaded by the authorities for any reasons, internal conflict and political turmoil will erupt like a volcano. The conclusion is, will international communities over look the worsening situation and allow the crime against humanity ever happen in Cambodia all over again ? Do not ever under estimate the capability of the ordinary people. Cambodia belong to the entire Khmer population, not a handful of crooks who are in control of the dictatorial government…