រដ្ឋាភិបាល​​កម្ពុជា ថា​​គណបក្ស​​សង្គ្រោះ​​ជាតិ​​កំពុងតែ​ធ្វើឲ្យ​ប៉ះពាល់​​សេចក្តីថ្លៃថ្នូ​រ​ជាតិ​តាមរយៈ​​ធ្វើបាតុកម្ម​

ដោយ៖​ ឡាយ សាមាន និង អ៊ឹង ប៊ុនថន​
ថ្ងៃសុក្រ ទី20 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

​​រាជរដ្ឋាភិបាល លើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិ​​ កំពុងតែ​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រក្រតី​ភាព​គ្រប់​ផ្នែក​​នៃ​ជីវភាព​សង្គម និង​ជះឥទ្ធិពល​មិន​ល្អ​ដល់​​កិត្យានុភាព​និង​សេចក្តីថ្លៃថ្នូរ​របស់​ជាតិ​យើង​នៅលើ​ឆាក​អន្តរជាតិ តាមរយៈ​ការតវ៉ា​និង​បាតុកម្ម​ជា​បន្តបន្ទាប់​។

សេចក្តីអំពាវនាវ​របស់​រាជរដ្ឋាភិបាល ចេញផ្សាយ​នៅ​ថ្ងៃទី​១៩​ខែ​ធ្នូ បាន​លើកឡើង​ថា បន្ទាប់ពី​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្ថាប័ន​នីតិបញ្ញត្តិ និង​ស្ថាប័ន​នីតិប្រតិបត្តិ​កំពុងដំណើរការ បាន​ធានា​ដល់​និរន្ត​ភាព​របស់​រដ្ឋ ស្រប​តាម​រដ្ឋធម្មនុញ្ញ​។ សេចក្តីថ្លែងការណ៍​បន្ត​ថា​ការតវ៉ា​ជំទាស់​នឹង​លទ្ធផល​បោះឆ្នោត​កំពុង​ត្រូវបាន​គណបក្ស​ប្រឆាំង​ប្រើប្រាស់​ជា​លេស​ដើម្បី​រារាំង​ដល់​ដំណើរការ​ប្រព្រឹត្តទៅ​ដោយ​រលូន​នៃ​ស្ថាប័ន​ប្រជាធិបតេយ្យ​របស់​​រដ្ឋ​។​

សេចក្តីថ្លែងការណ៍ លើកឡើង​ទៀត​ថា ការតវ៉ា ការសម្តែង​មតិ​នានា តាមរយៈ​បាតុកម្ម ការជួប​ប្រជុំ​ជា​សាធារណៈ​និង​ការ​ដង្ហែ​ក្បួន​នានា​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន​ក្នុង​រយៈពេល​កន្លងមក ជាទូទៅ ប្រព្រឹត្តទៅ​ដោយ​សន្តិវិធី ប៉ុន្តែ​ចុងក្រោយ​នេះ ភាព​ច្រំ​ដែល​ញឹកញាប់​នៃ​ការតវ៉ា​ក៏ដូចជា​ប្លែកៗ​នៃ​ការតវ៉ា ដែល​ជារឿយៗ​មិន​ស្រប​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។​

​ឆ្លើយតប​នឹង​ការលើកឡើង​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា យល់ថា មហា​បាតុកម្ម​កន្លងមកនេះ ស្តែង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ គឺជា​រឿង​ស្របច្បាប់ ហើយ​ទង្វើ​នេះ បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​របស់​ប្រជាពលរដ្ឋ ចំពោះ​ការដឹកនាំ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ននេះ​ ​៖

​អ្នកស្រាវជ្រាវ​ឯករាជ្យ  លោក កែម ឡី មានប្រសាសន៍ថា មានប្រសាសន៍ថា បាតុកម្ម​នេះ​ពិតជា​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល​កម្ពុជា​មែន​។​ប៉ុន្តែ​ដើមហេតុ​ដែល​នាំឲ្យ​មាន​បាតុកម្ម​នេះ ដោយសារតែ​រដ្ឋាភិបាល​មាន​ចំណុច​ខ្វះខាត​ច្រើន​ដែរ ​៖

​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាសថា បាតុកម្ម​លើក​ទី​៥​នេះ នឹង​បន្ត​ធ្វើ​រយៈពេល​៣​ខែ រហូត​ទាល់តែ​មាន​ការបោះឆ្នោត​ឡើងវិញ ហើយ​លោក ហ៊ុន សែន ចុះ​ពី​តំណែង​។ ទោះជា​យ៉ាងណា សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល អំពាវនាវ​ឲ្យ​អ្នកដឹកនាំ​បាតុកម្ម អនុវត្ត​និង​គោរព​ឲ្យបាន​ត្រឹមត្រូវ​នូ​សិទ្ធិ​សេរីភាព​ ​និង​ករណីយកិច្ច​របស់​ព​ល​រដ្ឋ​ខ្មែរ ដូចដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​មាត្រា​៣១​។ រាជរដ្ឋាភិបាល ក៏​អំពាវ​នាវ​ឲ្យ​អាជ្ញាធរ​និង​កងកម្លាំង​មាន​សមត្ថ​​កិច្ច ត្រូវ​អនុវត្ត​ឲ្យបាន​ត្រឹមត្រូ​វ​នូវ​តួនាទី និង​កាតព្វកិច្ច​របស់​ខ្លួន​ក្នុងឋានៈ​ជា​មន្ត្រី​ពង្រឹង​ច្បាប់ ខិតខំ​បង្កើន​កិច្ចសហការ​សម្របសម្រួល​ដើម្បី​ផ្តល់​ការ​​ការ​ពារ​សន្តិសុខ សុវត្ថិភាព​សណ្តាប់ធ្នាប់​ដល់​ការធ្វើ​បាតុកម្ម ដើម្បី​បញ្ជ្រៀស​ដាច់ខាត​កុំឲ្យ​កើតមាន​អំពើហិង្សា​៕

សរសេរមកកាន់​លោក ឡាយ សា​មាន តាមរយៈ laysamean168@yahoo.com

What Next?

Recent Articles

6 Responses to "រដ្ឋាភិបាល​​កម្ពុជា ថា​​គណបក្ស​​សង្គ្រោះ​​ជាតិ​​កំពុងតែ​ធ្វើឲ្យ​ប៉ះពាល់​​សេចក្តីថ្លៃថ្នូ​រ​ជាតិ​តាមរយៈ​​ធ្វើបាតុកម្ម​"

  1. កុនខ្មែរ says:

    ចេះគិតពីក្តីថ្លៃថ្នូររបស់ប្រទេសជាតិដែរស្មានថាមិនចេះគិតបើសិនខ្លាចខ្មាស់គេ
    សូមធ្វើអ្វីទៅតាមការទាមទាររបស់ប្រជាជននោះវាជាការស្រេចទៅហើយ
    ពេលនោះហើយប្រទេសជាតិនឹងមានសេក្តីថ្លៃថ្នូរវីញហើយ។

  2. Sen-Gaddafi says:

    ចង់និយាយថ្លៃថ្នូរអីផងពួកអាឈាមស្កែរអស់នេះសួរថាការធ្វើបាតុកម្មដើម្បីបានយុត្តិធម៌ជាអ្នកធ្វើឲ្យបាត់ភាពថ្លៃថ្នូរ ឬក៍វប្បធម៌លួចបន្លំនិងប្លន់សន្លឹកឆ្នោតរាល់លើករបស់បក្សប្រជាជនធ្វើឲ្យបាត់សេចក្តីថ្លៃថ្នូររបស់ខ្មែរលើឆាកអន្តរ ជាតិ? បើចង់និយាយពីភាពថ្លៃថ្នូរគឺត្រូវតែនិយាយអំពីភាពយុត្តិធម៌នៅក្នុងសង្គម។ បាតុកម្មផ្ទុយទៅវិញទេគឺធ្វើដើម្បី ស្តារមុខមាត់ប្រទេសដើម្បីមានសេចក្តីថ្លៃថ្នូរលើឆាកអន្តរជាតិ។ ប្រសិនបើមានហ៊ុនសែននៅតែដឹកនាំស្រុកខ្មែរកុំ សង្ឃឹមថាធ្វើឲ្យប្រទេសមានមុខមាត់និងសេចក្តីថ្លៃថ្នូរឲ្យសោះ ព្រោះតែអាសែនវាមិនចេះដឹកនាំ ដូចជាមិនចេះរកការ ងារឲ្យពលរដ្ឋខ្លួនដែលធ្វើឲ្យពួកគេដាច់ចិត្តធ្វើចំណាកស្រុកទៅរកកាងារធ្វើនៅស្រុកគេហើយគាធ្វើបាបស្ត្រីខ្មែរ ដូចជា ចាប់រំលោក ជិះជាន់ស្ត្រីខ្មែរ។ល។និង។ល។ធ្វើឲ្យខ្មែរអាប់អោនកិត្តិយសតើនេះជាអ្វី? ហ៊ុនសែនធ្វើឲ្យខ្មែរអាប់អោន ឬក៍នណាធ្វើឲ្យអាប់អោន? ជាបញ្ចប់សូមបងប្អូនបាតុករបក្សសង្គ្រោះជាតិខិតខំមួយកំរិតទៀតដើម្បីបណ្តេញអាសែន ចេញពីអំណាចរាប់ទស្សវត្តន៍នេះឲ្យបាន ហើយអាសែនខ្លួវាផ្ទាល់កំពុងតែភ័យស្លន់ស្លោរហើយពេលនេះ។ ពេលនេះ ព្យុះក្នុងក្អមដែលអាសែនវាធ្លាប់តែនិយាយកំពុងតែបង្ហាញមហិទ្ធិរិតសំដៅទៅរកអាសែនហើយ ហើយព្យុះក្នងក្អម នេះនិងបក់បំបើុងហ៊ុនសែនឲ្យខ្ចាត់ខ្ចាយទៅស្រុកយួននៅពេលដ៍ខ្លីខាងមុខនេះហើយ។

  3. បាតុកម្មនឹងដល់ថ្ងៃអវសាន្តនាពេលឆាប់ៗខាងមុខនេះហើយ ពីព្រោះរដ្ឋាភិបាលមានសិទ្ធិបង្រ្កាបដោយស្របច្បាប់ចំពោះបាតុកម្មអណាធិប្បតេយ្យ ជាបាតុកម្មខុសច្បាប់ រំលោភរដ្ឋធម្មនុញ្ញ មានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្រច្បាប់ ដែលកើតចេញពីការបោះឆ្នោត មានន័យស្មើនឹងការធ្វើរដ្ឋប្រហារធម្មនុញ្ញ រដ្ឋាភិបាលមិនទុកអោយបាតុកម្មបង្កអស្ថេរភាព បង្កអសន្តិសុខ និងបំផ្លាញដល់សន្តិសុខជាតិ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ រំខានការធ្វើដំណើរ ការប្រកបរបរ រកសីុ និងប៉ះពាល់កិត្តិយសប្រទេសជាតិតទៅទៀតទេ។ តាមរយៈបាតុកម្មកន្លងមក បង្ហាញអោយឃើញពីចរឹក មាយាទថោកទាប និងល្ងង់ខ្លៅ ដ៏អន់ថយ ប្រាស់ចាកពីខ្លឹមសារប្រជាធិប្បតេយ្យ ពីសំណាក់មេដឹកនាំបក្សប្រឆាំង ធ្វើអោយអាប់អោនដល់ប្រទេសដែលមានប្រជាធិប្បតេយ្យដ៏ទៃទៀត ប្រៀបដូចជាស្រាតខោកណ្តាលផ្សារ ដែលធ្វើអោយប្រទេសបីតាប្រជាធិប្បតេយ្យលើពិភពលោកមានការអាម៉ាស់យ៉ាងខ្លាំង និងអស់សង្ឃឹមទៅលើពួកគេទាំងពីរទាំងស្រុង ហាស ហា ខ្លួនឯង ធ្វើអោយខ្លួនឯងអស់តំលៃទេណា ណា ណា ណា ណាអូន !!!!!!

  4. pingpong says:

    ១. ហាស​ ហាស! ចង់តែសើចទេ!! មិនដឹងប៉ះពាល់មុខមាត់បក្ខពួកហ៊ុនសែនឬប្រទេសជាតិទេ??
    ២. បាតុកម្មបានប្រាប់ពិភពលោកថា៖ ហ៊ុនសែនគឺជាបុរសខូចខ្លាំងនៅកម្ពុជា ឬហ៊ុនសែនជាខូចវិទូឬ ជាមនុស្សមហាសែនថោកនៅកម្ពុជា!!
    ៣. បាតុកម្មបានប្រាប់ប្រជារាស្រ្តលើពិភពលោកថា៖ ហ៊ុនសែនកែច្នៃលទ្ធផលបោះឆ្នោត!!!! ហ៊ុនសែនជានាយករដ្ឋមន្រ្តីទំនើងដែលតែងតាំងដោយសភាបន្លាលួស!!! ហ៊ុនសែនប្លន់ដីរាស្រ្ត!! ហ៊ុនសែនបំផ្លាញធនធានធម្មជាតិ!!! ពីមុនស៊ីរាក់ៗ ឥឡូវចង់ស៊ីជ្រៅៗ ទៀត។
    ៤. បាតុកម្មបានវៃចំៗ មុខមាត់ខូចវិទូហ៊ុនសែនហើយ!! សូមអ្នកបន្តទៀត!! សមរភូមិប្រយុទ្ធកាន់តែខិតជិតមកដល់ហើយ សូមយើងត្រៀមពលីជីវិតដើម្បីមាតុភូមកម្ពុជារបស់យើង!!

  5. sambo says:

    អ្នកឃ្លាំមើល ះ រដ្ឋាភិបាលកើតចេញពីការបោះឆ្នោត ឫ កើតចេញពីការលួចសន្លឹកឆ្នោត?

  6. BaBaBoo says:

    រដ្ឋាភិបាលមិនគ្រប់ទឹក សភាឡឺឺកឺ (ដែលគ្មានបក្សប្រឆាំងចូលរួម) និងជួបវិបត្តិធំបំផុត នៅឆ្នាំ ២០១៥ ខាងមុខនេះ ។