លោក សម រង្ស៊ី ឆ្លើយតប​នឹង​លោក ហ៊ុន សែន ចំពោះ​ការបដិសេធ​បោះឆ្នោត​ឡើងវិញ​​

ដោយ៖​ អ៊ឹង ប៊ុនថន​
ថ្ងៃសុក្រ ទី20 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

លោកសម រង្ស៊ី ប្រធាន​គណបក្សសង្គ្រោះជាតិ (រូបថត តាត ឧត្តម)

​លោក សម រង្ស៊ី បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​ការបដិសេធ​របស់លោក ហ៊ុន សែន ក្នុង​ការទាមទារ​ឲ្យ​បោះឆ្នោត​ឡើងវិញ និង​ចុះចេញ​ពី​តំណែង បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា​"គ្មាន​ការបោះឆ្នោត​ឡើងវិញ ព្រោះ​គ្មាន​អ្នក​រំលាយ​សភា​"​នោះ​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រាប់​VOD​ថា ការលួចបន្លំ​សន្លឹកឆ្នោត​ក៏​មិន​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែរ​ ​៖ "លោក ហ៊ុន សែន គាត់​បាន​និយាយថា គាត់​មិន​ព្រម​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​ទេ ហើយ​គាត់​មិន​ព្រម​រំលាយ រដ្ឋសភា​ទេ ពីព្រោះ​គាត់​អះអាងថា រដ្ឋធម្មនុញ្ញ​អត់​មានចែង​អំពី​ការរំលាយ​រដ្ឋសភា មុនអាណត្តិ ហើយ​អត់​មានចែង​ពី​នាយករដ្ឋមន្ត្រី ចុះចេញ​ពី​តំណែង​មុនអាណត្តិ យោងតាម​រដ្ឋធម្មនុញ្ញ តែ​ខ្ញុំ​សូម​ឆ្លើយ​ទៅ​គាត់​វិញ​ថា រដ្ឋធម្មនុញ្ញ​ក៏​មិន​មាន​ចែង​ផង​ដែរ អំពី​ការលួចបន្លំ​សន្លឹកឆ្នោត រដ្ឋធម្មនុញ្ញ​មិន​មាន​អនុញ្ញាត ឲ្យ​លួច​បន្លំ​សន្លឹកឆ្នោត ឲ្យ​បោះឆ្នោត​ក្លែងបន្លំ​ទេ អ៊ីចឹង​ហើយ​អត់​មាន​ចែង​ទាំងអស់​ហ្នឹង"។

​លោក ហ៊ុន សែន បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន បន្ទាប់​ចេញពី​ប្រជុំ​សភា​ដើម្បី​បោះឆ្នោត​តែងតាំង​ លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​លោក ចម ប្រសិទ្ធ ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដែល​ត្រូវ​បំបែក​ជា​ពីរ​នោះ ថា​ការបោះឆ្នោត​ឡើងវិញ មិន​អាច​ធ្វើ​ទៅ​បាន​ទេ ព្រោះ​សភា​បច្ចុប្បន្ន​មិន​ត្រូវបាន​រំលាយ ដូច​មានចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ ៖ “​អ្នក​ដែល​មិន​គាំទ្រ​ខ្ញុំ មិនមែន​ត្រឹមតែ​ថ្ងៃនេះ​ទេ តាំងពី​ជំនាន់​ក្រោយ​ពី​រំដោះ​ពី ប៉ុល ពត ភ្លាម​ក៏​គេ​ចង់ឲ្យ​ខ្ញុំ​ចាក​ចេញពី​តំណែង​រួចទៅហើយ អញ្ជឹង​ខ្ញុំ​គ្មាន​ការភ្ញាក់ផ្អើល​ចំពោះ​ការទាមទារ ហើយ​ក៏​ខ្ញុំ​ដឹង​ដែរ ថា​អ្នកណា អ្នក​ឲ្យ​សរសេរ​អំពី “​ហ៊ុន សែន អើយ​ចាកចេញ​ទៅ​” នោះ​ខ្ញុំ​ដឹង មិនមែន​អ្នក​ធ្វើ​បាតុកម្ម​ធម្មតា​ទេ ក៏​ប៉ុន្តែ​គឺជា​មេដឹកនាំ​នយោបាយ ខ្ញុំ​ឡើង​តាម​រដ្ឋធម្មនុញ្ញ ខ្ញុំ​ចុះ​ក៏​ចុះ​តាម​រដ្ឋធម្មនុញ្ញ អញ្ជឹង​សូម​បញ្ជាក់​ឲ្យ​ហើយ គ្មាន​ការបោះឆ្នោត​ឡើងវិញ ព្រោះ​គ្មាន​អ្នក​រំលាយ​សភា ហើយ​ក៏​គ្មាន​យន្តការ​កំណត់ ពី​ការបោះឆ្នោត​មុខ​អាណត្តិ​នោះទេ​”​។​

​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​ឱ​សាទវាទ​ចំនួន​៣​ខែ ឲ្យ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​បោះឆ្នោត​ឡើងវិញ ហើយ​លោក ហ៊ុន សែន ចុះចេញ​ពី​តំណែង និង​ព្រមាន​បាតុកម្ម​បិទផ្លូវ នៅ​ដើមឆ្នាំ​២០១៤​ខាងមុខនេះ​៕

សូមសរសេរមកកាន់ លោក អ៊ឹង ប៊ុនថន​ តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

32 Responses to "លោក សម រង្ស៊ី ឆ្លើយតប​នឹង​លោក ហ៊ុន សែន ចំពោះ​ការបដិសេធ​បោះឆ្នោត​ឡើងវិញ​​"

  1. កុនខ្មែរ says:

    ពិតជាយកសន្តិភាពដូរយកអំណាចមែនផ្ទុយពីប្រទេសថៃៗយកអំណាចដូរយកសន្តិភាពហេតុអ្វី
    បានជាមនុស្សខ្លះឆ្កួតនិងអំណាច់ ញៀននិងអំណាចសុខចិត្តអោយគេជេរអោយគេប្រម៉ាតគ្រប់បែប
    យ៉ាងដូច្នេះ ល្មមដឹងខ្លួនហើយចាត់ទុក្ខថាធ្វើការបរិច្ចាកដើម្បីប្រជាជននិងកូនចៅរបស់ខ្លួនទៅចុះ។

  2. PNH says:

    support CNRP

  3. ព្រះសុវណ្ណកោដ្ឋ says:

    ស្រុកខ្មែរឥឡូវមិនត្រូវដូចករីនិពន្ធចែងថា ឆ្កួត៣នោះទេ!! ខ្ញុំថា ឆ្កួត៤សម័យនេះគឺ ឆ្កួតនឹងស្រា ឆ្កួតនឹងស្រី ឆ្កួតនឹងល្បែង និងឆ្កួតនឹងអំណាច!!!???អាឆ្កួតទី៤នេះពិបាកព្យាបាលណាស់ហើយវា​បំផ្លាញជាតិទាំងមូល!!!

  4. Love khmer says:

    ហេតុអ្វីបានជា មេដឹកនាំស្រុកយើងសឡាញ់អំណាច់ម្លេះ​??????? ការពារទឹកដីំ មិនសូវ សូទេ។

  5. Chourn says:

    ចុះឬមិនចុះពីអំណាចវាសំខាន់លើប្រជាជននៅក្នុងរបបប្រជាធិបតេយ្យ ខុសពីរបបកុំម្មុយនីស្តន៍ថ្នាក់ ដឹកនាំចុះឬមិនចុះពីអំណាចអាស្រ័យលើមេបក្សកុំម្មុយនីស្ត៍។ ដូច្នេះប្រជាជនបានដឹងហើយថា ហ៊ុនសែនមិនព្រមបោះឆ្នោតឡើងវិញនិងមិនព្រមចុះចេញពីអំណាចដែរតើប្រជាជនគួរតែធ្វើយ៉ាង ណានោះទៅថ្ងៃខាងមុខគឺប្រជាជនដឹងច្បាស់ហើយ ឡើងដោយសារប្រជាជន ហើយចុះក៍ដោយ សារប្រជាជន។ ពេលនេះហ៊ុនសែនកំពុងបញ្ចាក់ថាចាញ់ជាងស្រីដូចលោកសមរង្សីថាមែន។ ខំទាំង ដដាបដដួសទោះបីជារូបភាពអ្វីក៍ដោយទំរាំបានអំណាតើឲ្យចុះម្តេចកើត។

  6. Khmeng Watt says:

    ធម្មតាមនុស្សអវិជ្ជា(រៀនមិនចប់បឋមសិក្សា) ឡើងធ្វើំដោយសារយួនលើកបន្តុប ហើយក្រោយការចាញ់ឆ្នោតយំននៀលដី ទាមទាររកដី២មបួនជ្រុងទុកកប់ខ្លួន…ពេលបានឡើងហើយមិនងាយចុះទេ…ទាល់តែដាក់ច្រវាក់អូស កទំលាក់ដូចសាដាមហ៊ូសេន នៅអីុរ៉ាក់…ព្រោះវាគ្មានអាជីពក្រៅតែពីលួច ប្លន់ លក់ដី លក់ព្រៃឈើ លក់អង្គរវត្ត ហើយឥលូវចាប់ផ្តើមលក់វត្តបណ្តើរៗ(នៅព្រែកលាប)…បន្តិចទៀតលក់វាំងទៀត ពេលអស់អីលក់…!

  7. La Rosa says:

    The CNRP needs to strengthen its own party for Commune Leaders and Senate elections. 55 seats are enough to do check and balance!!!

  8. អ្នកធ្វើស្រែ says:

    សួស្តីលោកបងរង្ស៊ី!!!ខំស្រែកឲ្យខ្លាំងជាងនេះទៀតទៅ!!!យកផ្លែមេក្រូ៣ថែមទៀតទៅឲ្យគ្រប់បាន ចំនួន៥!!!ជិះយន្តហោះស្រែកពីលើអាកាសរិតតែល្អណាស់!!!។តែសូមប្រយ័ត្នជ្រុះវ៉ែនតាសបង ពិបាកបន្តិចហើយព្រោះមើលផ្លូវមិនឃើញ។ព្រុះឥតប្រយោជន៍វាគ្មានទៅផេះអាចម៍អីទេ!!!

  9. eclipse says:

    អ្នកមានអំណាចសេដ្ឋកិច្ច ជំរុញមហាកម្លាំងលើកទឹកចិត្តបងប្អូនប្រជាបាតុករ ដែលឈឺចិត្ត

    កាន់តែក្លៀវក្លា។ ឯអ្នកអាងច្បាប់ប្រព្រឹត្តិអំពើ ហិង្សា បង្ក្រាបបាតុករ ជាការជំរុញមហាកម្លាំង

    ប្រជាបាតុករឱ្យកាន់តែបង្កើនការផ្ទុះកំហឹង យ៉ាងពុះកញ្ជ្រោលពាសពេញផ្ទៃប្រទេសកម្ពុជា។

    ការដកហូតយកអាសនៈ ៥៥ ជាអំពើខុសនឹងច្បាប់ ឯការដាក់សំពាធបិទផ្លូវក៏ជាអំពើខុសនឹង

    ច្បាប់ដូចគ្នាដែរ។ តើពេលនេះ ជារជ្ជកាលអ្វី ? បានជាគ្មានអ្នកមានសមត្ថភាពជួយរម្ងាប់បញ្ហា

    មិនត្រូវសង្ឃឹមថា ចំនួនបាតុករនឹងថមថយចុះខ្សោយទៅវិញ ឱ្យសោះ។

  10. Anonymous says:

    Against Hun sen out from Cambodia as soon as possible

  11. បរិមី ព្រ:វិហារ says:

    បើនិយាយគ្នាលែងចេញរួចហើយ មានតែអាងច្បាប់! ហើយច្បាប់េចញអនុវត្តមិនបានទៀត មានតែអាងកំលាំងរៀងៗគ្នា ។ បើប្រើកំលាំងហើយ នឹងមានរបួស ស្លាប់ទាំងសង្ខាង បន្ទាប់មកអ្នកខ្លាំងធ្វើការដឹកនាំ អ្នកចាញ់រត់ចោលស្រុក និងចូលគុក ។ មានអ្នកស្រែកអាងកាំភ្លើងវែងខ្លី អាងICCCCCC និងអាងអាមេរិក បារាំង អាងចិន អាងយួន នឹងត្រលប់មកវិញ! យកល្អទុកសម្តេចតេជោ កាន់តំណងនិងដឹកនាំប្រទេស ព្រោះឈ្នះឆ្នោត ហើយរួមគ្នាកែលំអរ វាមិនស្រួលជាង ចង់កំទេចអ្នកឈ្នះ ដើម្បីខ្លួនឯងអ្នកចាញ់ឡើងវិញ ដូចជាហួសសមយ័ទេដឹង !

  12. 123456 says:

    ប្រសិន​បើ​សម្ដេចចុះ​ចេញ​ពីតំណែង​​ នោះ​ពួក​ពាល​នឹង​ឡើង​ដៃ​ពេញ​ស្រុក

  13. eclipse says:

    មកពីការចូលរួមដ៏ច្រើនកុះករ ពីសំណាក់ប្រជាជនខ្មែរ និងមានជំហរដ៏រឹងមាំនៅពីក្រោយ មិន

    មែនលោក សម រង្ស៊ី គាត់ចង់ធ្វើដោយចិត្តខ្លួនឯងនោះឡើយ។ ស្វែងរកប្រភព ឃើញឫអត់?។

  14. says:

    អាសែនអើយ !! អាងាប់ ប្រជាជនស្រឡាញ់អាហែងចង់ងាប់ហើយណា!!! គ្រួសារបក្សពួកអាហែង ដល់ថ្ងៃអន្សាហើយណា !! អាហុងឡង់ឌីហៅអាឡង់យួន វាកំពុងតែរងចាំអាហែង នៅឋាននរក៩៩៩៩៩៩ជាន់ ។

  15. បាតុកម្មនឹងដល់ថ្ងៃអវសាន្តនាពេលឆាប់ៗខាងមុខនេះហើយ ពីព្រោះរដ្ឋាភិបាលមានសិទ្ធិបង្រ្កាបដោយស្របច្បាប់ចំពោះបាតុកម្មអណាធិប្បតេយ្យ ជាបាតុកម្មខុសច្បាប់ រំលោភរដ្ឋធម្មនុញ្ញ មានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្រច្បាប់ ដែលកើតចេញពីការបោះឆ្នោត មានន័យស្មើនឹងការធ្វើរដ្ឋប្រហារធម្មនុញ្ញ រដ្ឋាភិបាលមិនទុកអោយបាតុកម្មបង្កអស្ថេរភាព បង្កអសន្តិសុខ និងបំផ្លាញដល់សន្តិសុខជាតិ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ រំខានការធ្វើដំណើរ ការប្រកបរបរ រកសីុ និងប៉ះពាល់កិត្តិយសប្រទេសជាតិតទៅទៀតទេ។ តាមរយៈបាតុកម្មកន្លងមក បង្ហាញអោយឃើញពីចរឹក មាយាទថោកទាប និងល្ងង់ខ្លៅ ដ៏អន់ថយ ប្រាស់ចាកពីខ្លឹមសារប្រជាធិប្បតេយ្យ ពីសំណាក់មេដឹកនាំបក្សប្រឆាំង ធ្វើអោយអាប់អោនដល់ប្រទេសដែលមានប្រជាធិប្បតេយ្យដ៏ទៃទៀត ប្រៀបដូចជាស្រាតខោកណ្តាលផ្សារ ដែលធ្វើអោយប្រទេសបីតាប្រជាធិប្បតេយ្យលើពិភពលោកមានការអាម៉ាស់យ៉ាងខ្លាំង និងអស់សង្ឃឹមទៅលើពួកគេទាំងពីរទាំងស្រុង ហាស ហា ខ្លួនឯង ធ្វើអោយខ្លួនឯងអស់តំលៃទេណា

  16. បរិមី ព្រ:វិហារ says:

    យើងនាំគ្នាអត់ទ្រាំ ដោយក្តីមេត្តា និងព្យាយាមអំណត់ខ្ពស់បំផុត នោះមតិជាតិនិងអន្តរជាតិមើលឃើញភាពចាស់ទុំរបស់CPP ទីបញ្ចប់អំពើខ្វះយុទ្ទសាស្រ្ត ច្បាស់លាស់ និងលោភអំណាចរបស់មេបាតុករ នោះនឹងត្រូវបរាជ័យមិនខានឡើយ ។

  17. pingpong says:

    ១. តុលាការព្រហ្មទណ្ឌអន្តរជាតិទីក្រុងឡាអេ បានព្រាងនូវដីការចាប់ខ្លួន មេដឹកនាំណាសម្លាប់មនុស្ស!!
    ២. ហ៊ុនសេនឡើងធ្វើនាយករដ្ឋមន្រ្តីទំនើង អធម្មនុញ្ញភាព!!!
    ៣. ឯកសារសំងាត់របស់់ភ្ញាក់ងារCIAអាមេរិក ឈ្មោះSnowdenបានបង្ហាញថា៖ ស្ថានទូតអាមេរិកនៅកម្ពុជាបានថតខ្សែអាត់សំលេងនិយាយតាមទូរស័ព្ទរបស់ហ៊ុនសែនបញ្ជាអោយកែច្នៃលទ្ធផលបោះឆ្នោត!!
    ៤. សូមមេដឹកនាំគណៈបក្សសង្រ្គោះជាតិស្នើទៅព្រឹទ្ធសភាអាមេរិកដើម្បីបញ្ជាអោយCIA ផ្តល់ខ្សែអាត់ថតសម្លេងនោះ!!!
    ៥. ចំណែកឯបុរសខូចខ្លាំងនៅកម្ពុជាថា៖ ដឹងមុខមនុស្សសរសេរពាក្យថា៖ ហ៊ុនសែនអើយ លាចេញទៅ!! គឺជាការកុហកទេ!! ហ៊ុនសែនជាមនុស្សគ្មានការអប់រំពីតូចៗ ដូច្នេះហើយពូកែធ្វើខ្លួនឯងគ្រាន់បើ!! តាមពិតទៅហ៊ុនសែនមិនចេះវាយតម្លៃស្ថានភាពនយោបាយអ្វីទេ! ចេះតែម៉ាំងៗតែប៉ុណ្ណោះ។ ខូចវិទូហ៊ុនសែនគឺជា គង់ហ៊ាន!!!!

  18. ការពិត បរិមីព្រះវិហារ ជាពូជគ្រឿងម៉ាសីុនដែលមានដង្ហើម មានខួរនិង គំនិតឆ្កួត គឺជាអាគីម្នាក់ប៉ុណ្ណោះ ។

  19. AK47 says:

    អាកូនខ្មែរឆ្កួត អាសម្រែងស៊ីក៏មានអ្នកជេរអ្នកសរសើរដែរ ឯហ៊ុនសែនដូច្នោះ។និយាយតែផ្ដាស់ នយោបាយកណ្ដុយម៉ែឯង ក្រមិនគិតក្រ។

  20. jccc says:

    Hun Sen ey jos jenh tov….

  21. Korm Heung Kon Khmers says:

    。 បើហ៊ាន សម្លាប់ ដូច របប ប៉ុល ពត តាមបញ្ជា យួន បង្កប់ នោះ !

    . លើកនេះ អ្នក សម្លាប់ ប្រជាពលរដ្ឋ មិនរួច ខ្លួនឡើយ អ្នក នឹង ត្រូវ

    ប្រជាពលរដ្ឋ សាមគ្គីគ្នា សម្លាប់ សង សឹក វិញ ភ្លាម ! មិនចាំ ទុក យូរ ឡើយ !

    «( ធ្វើ បាប អោយប្រជាពលរដ្ឋ ខ្មែរ ក្រ ល្ហេមល្ហាម យូរ ហើយ ​ ប្រជាពលរដ្ឋ ខ្មែរ

    គាត់ ទ្រាំ លែងបានទៀត ហើយ ! »)

  22. CHEA says:

    PLEASE DO NOT STAIR THIS BAD SITUATION INTO BLOODIES SITUATION.PEACE FOR ALL

  23. ម៉ែនសូក កែទម្រង់ស៊ីជម្រៅទៅ ម៉ែនចោរសេ says:

    ស្មានថាទៅប្រទេសជប៉ុនច្រើនដងច្រើនសាវារៀនចេះរបៀបរបបដឹកនាំតាមមេដឹកនាំជប៉ុនធ្វើការមិនកើតចុះចេញពីតំណែង
    ការពិតវានៅតែក្បាលសត្វទា ជប៉ុនបង្រៀនពន្យល់យ៉ាងណាក៍វានៅតែពូជក្បាលទាដដែលជាដដែលហ្នឹង ។
    ចុះចេញពីតំណែងទៅ អាកញ្ចាស់មុខក្រាស់អន់ជាងក្ដិតអាចម៍ឆ្កែ
    ប្រជាជនខ្មែរមិនត្រូវការអាមេដឹកនាំមេពួកមន្រ្តីចោរពុករលួចកាន់តំណែងទៀតទេ !
    កាន់តំណែងឃើញតែធ្វើមេចោរពុករលួយលួចជាតិស្មោះអាកញ្ចាស់ !!
    ឈើក៍កាប់លក់ រ៉ែក៍ជីក ខ្សាច់ក៍បូម ដីប្រជាជនក៍រឹបអូស បំណុលក៍ជំពាក់បរទេសវាន់ក
    មន្រ្តីវាពុករលួយលួចជាតិពេញផ្ទៃប្រទេស ផ្ដល់ដីសម្បទានឱ្យក្រុមហ៊ុនចៃឆ្កែវាដើម្បីលួចកាប់ឈើលក់ហិនហោចសោះ
    ចុះចេញពីតំណែងទៅអាកញ្ចាស់មុខក្រាស់ថោទាបជាងសត្វតិរច្ឆាន !!‍!

  24. Former Hia lola says:

    – ការបោះឆ្នោតជាថ្មីម្តងទៀត​ មិន​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​​ទេ។ ​
    – ការលួចបន្លំ​សន្លឹកឆ្នោត​ ក៏​មិន​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែរ​។ ​
    – ការ​បាតុកម្ម​បិទផ្លូវ​ ក៏​មិន​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែរ​។
    – ​ការរំលោភបំពាន​ច្បាប់របស់​លោកសមរង្ស៊ី​ ក៏​មិន​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ដែរ​។ ​

    ​​ប្រសិនបើ​លោកសមរង្ស៊ី​មាន​ភស្តុតាង ពីការលួចបន្លំ​សន្លឹកឆ្នោត​ ​ហេតុអ្វីបានជា​លោកមិនបាន​ប្រឆាំង​នៅ​ថ្ងៃនោះ​ម្តង​ទៅ​?

  25. BaBaBoo says:

    លោកសមរង្ស៊ី មិនអាចបង្ខំចោរ ដែលប្លន់ឲ្យប្លន់សារជាថ្មីទៀតមើល! វាហាក់ដូចជាស្រសំផឹង ដែលគេលេងត្រូវការមិនខាន ។ បើពិតជាមែន បោះឆ្នោតសារជាថ្មី «កម្ពុជានៅតែប៉ុណ្ណឹង» ពីព្រោះកម្ពុជាត្រូវបានបំផ្លាញ ដោយក្រុម កុម្មុយនិស្តចាប់ពី ១៩៥១ រហូតឥលូវ គឺយួននៅពីក្រោយខ្នងក្នុងបញ្ហានេះ ។

  26. អាAK47 អា123456 ជេរអា ថា ជាជនពាល ការពិតពួកអាទាំងពីរទេជាពាលពិតប្រាកដ ។ អាមិនដឹងខ្លួនទៅថា កូនខ្មែរ ចុះអាកូនស្អីទៅវិញ ?

  27. Neak Srer says:

    ចុះចេញពីតំណែងទៅអាកញ្ចាស់មុខក្រាស់ថោទាបជាងសត្វតិរច្ឆាន hun sen!!‍!

  28. អ្នកធ្វើស្រែ says:

    តម្រូវការរបស់ខ្ញុំចង់បានវាលស្រែដែលគ្មានរថក្រោះរត់កាត់។គ្មានប្រតិបត្តិការសឹកពួកអាទាហាន ស៊ិឈ្នួលMy forces,Reconដែលចេញរាតត្បាតឆក់ប្លន់ចាប់រំលោភពាសពេញភូមិដ្ឋានទីណា ដែលវាទៅដល់។នេះជាកង្វល់ដិតក្នុងអារម្មណ៍តាំងអីអតីតកាលមក។បច្ចុប្បន្ននេះចង់ទៅលេង ទីក្រុងពេលច្រូតកាត់ប្រមូលទុកដាក់ផលស្រូវរួចរាល់។ប៉ុន្តែតាមដានពត៌មានទៅស្រាប់តែមានក្រុម មនុស្សជ្រុលនិយមប្រមូលផ្តុំគ្នារំខានដល់សណ្តាប់ធ្នាប់ចរាចរណ៍ថែមទាំងបង្ករឲ្យមានអសន្តិសុខ សង្គមទៀតផង។នេះជាកង្វល់ក្នុងពេលបច្ចុប្បន្ន។តើអាមេបោកទាំងពីរស៊ីនិងខាវានៅមុខក្រាស់ ដល់ណា???និយាយល្អក៍មិនស្តាប់និយាយអាក្រក់ក៍មិនឈឺ!!! គ្មានគ្រូអាចារ្យណាប្រដៅវាបានឡើយ។សូមលោកបងទាំងពីរកុំខឹងថាយីចុះអាអ្នកធ្វើស្រែម្នាក់នេះ ម្តេចក៍សម្តីថ្លោសម្លេះហ្ន!!មកពីខ្ញុំធ្លាប់បានឮការអួតអាងភុតភររបស់លោកថា«មិនខឹងទេអ្នកជេរលោកតាំងខ្លួនជាមេបោក ប្រាស់ត្រូវតែមុខក្រាស់អញ្ចឹង!»។មធ្យោបាយទប់ទល់បានមានតែម្យ៉ាងគត់គឺ«បញ្ឈប់ឧបករណ៍ បំពាន»។

  29. វាមិនដល់ថ្នាក់ហ្នឹងទេ អ្នកធ្វើស្រែអើយ បើដល់ថ្នាក់ហ្នឹងវាជាការល្ងង់ខ្លៅ របស់លោកទៅវិញទេ។ សព្វថ្ងៃគ្មានអ្នកណាទាសង្រ្គាមទេ។ ហេតុផលគឺលើអ្នកដែលត្រូវអោយប៉ុណ្ណោះ។ បើលោកជាអ្នកធ្វើស្រែពិតប្រាកដ ខ្ញុំសួរ តើស្រូវ1Kg លោកលក់បានថ្លៃប៉ុន្មាន ? តើលក់បានរួចខ្លួនទេ? ពីខ្ញុំអ្នកជា

  30. កុំស្មានណា! ដែលដើរស្រែកជេរអាឡេអាឡូតាមដងផ្លូវសាធារណៈ ឃើញប្រជាពលរដ្ឋចេញមកឈរមើលមុខផ្ទះព្រោងព្រាត ហើយស្រែកហ៊ោរ ថាជាអ្នកគាំទ្រខ្លួនអោយសោះ បើគិតដូច្នោះគឺច្រឡំធំហើយ តាមពិតប្រជាពលរដ្ឋចេញមកមើលមុខពួកមុខក្រាស់ មិនចេះខ្មាស់ចាញ់ឆ្នោតនៅលើគោក រួចស្រែកថាឈ្នះទៅកើត? និងការពារទ្រព្យសម្បត្តិរបស់គេ ព្រមទាំងស្រែកហ៊ោរចំអកឡកឡឺយប៉ុណ្នោះ ហើយដែលមានពលរដ្ឋទៅចូលរួមដង្ហែរបាតុកម្មនោះ ក៏ដើម្បីក្រពះដែរ និងបានបាយសីុដែរ

  31. អើុយ អាអ្នកជា អានេះ ដាក់ឈ្មោះអាអ្នកឆ្កួតទើបត្រូវ ! បើអ្នកធ្វើស្រែលក់ស្រូវមិនរួចខ្លួន រួចចុះកសិករបានស្អីសីុ មានលុយឯណាសំរាប់ខាត មានលុយឯណាសំរាប់សាងសង់ផ្ទះសំបែង មានលុយឯណាសំរាប់រៀបចំការកូនការចៅ អានេះឆ្កួតសុទ្ទ កុហកអត់ទំនងទាល់តែសោះ កុហកបានតែពួកអាឡប់

  32. Chourn says:

    ខ្ញុំគិតថាការជ្រើសរើសធ្វើការបង្ក្រាបលើបាតុករបក្សសង្គ្រោះជាតិលើកនេះគឺមិនងាយស្រួលដូចការ បង្ក្រាបលើបាតុករនៅឆ្នាំ១៩៩៧នោះទេ ព្រោះស្ថានការណ៍ពិភពលោកមានការផ្លាស់ប្តូរ។ ឧទាហរណ៍ ជាច្រើនបានបង្ហាញឲ្យឃើញច្បាស់ហើយថាអំណាចផ្តាច់ការព្រៃផ្សៃនិងការបង្ក្រាបលើបាតុករយ៉ាង ឃោឃៅនោះទីបំផុតរដ្ឋាភិបាលនោះតែងតែជួបប្រទះនិងសំណាងអាក្រក់ ដូចជារដ្ឋាភិបាលថៃ លោក អាប់ភិសុីតវិចាជីវ៉ា (កំពុងចោទប្រកានពីតុលាការថាឧក្រិដ្ឋកម្មលើប្រជាពលរដ្ឋ) រដ្ឋាភិបាលប្រទេសលីប៊ី ខ្មោចលោកកាដាហ្វី រដ្ឋាភិបាលប្រទេសទុយនេហ្សី លោក ប៊ែនអាលី រដ្ឋាភិបាលប្រទេសអេហ្សុីបលោក ហ៊ូសនីម៉ូបារ៉ាក់ (កំពុងជាបគុក) រដ្ឋាភិបាលប្រទេសអីរ៉ាក់ លោក ខ្មោចសាដាំហ៊ូរសេន ប្រទេសកូដីវ័រ លោក ឡូរ៉ងបាបូរ (កំពុងជាប់គុក) និងប្រទេសសេរី​ លោកបាសាអាសាធ (កំពុងប្រយុទ្ធជាមួយពួកប្រឆាំងនិងអនាគត់មិនប្រាកដប្រជា)។ តើវាសនា អ្នកដឹកនាំដែលបានលើកខាងលើនេះមានវាសនាយ៉ាងណាហើយឥឡូវនេះ ដូច្នេះសូមជាយោបល់ ទៅលោកហ៊ុនសែន សូមគិតឡើងវិញនៅការជ្រើសរើសយកវិធីបង្ក្រាបបាតុករបក្សសង្ក្រោះជាតិ។ ហើយឧបមាថារដ្ឋាភិបាលជ្រើសរើសយកវិធីបង្ក្រាបបានជោគជ័យទៅចុះហើយក្រោយពីបង្ក្រាបនោះ តើរដ្ឋាភិបាលនៅតែដឹកនាំប្រទេសដោយសុកស្រួលនិងពេញមុខពេញមាត់ដែរឬទេនៅពេល ដែលប្រជាបាតុករជាច្រើននាក់ត្រូវបានសំលាប់នោះ។ ខ្ញុំមានយោបល់ដ៍ល្អតែមួយគត់ដែលរដ្ឋា ភិបាលអាចជ្រើសរើសយកបានគឺត្រូវតែរំលាយសភាហើយរៀបចំការបោះឆ្នោតឡើងវិញទើបអាច ស្តារស្ថានការណ៍ឡើងវិញបាន បើជ្រើសរើសយកវិធីបង្ក្រាបនោះរឿងវាមិនចប់ទេ។