សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរ​រឹងមាំ

Friday, 20 December 2013
មាស សុខជា
ភ្នំពេញ ប៉ុស្តិ៍

7_story_1

ក្រុមពលរដ្ឋគាំទ្រគណបក្សសង្គ្រោះជាតិ លើក​បដា​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ចុះ​ចេញ​ពី​តំណែង​នៅ​ទីលាន​ប្រជាធិប​តេយ្យ​កាល​ពី​ម្សិល​មិញ។ រូប​ថត ហេង ជីវ័ន

ភ្នំពេញៈ បាតុករ​រាប់​ពាន់​នាក់​នៅ​តែ​ចូល​រួម​ក្នុង​ការ​ដើរ​ដង្ហែ​ក្បួន​របស់​គណបក្ស​ប្រឆាំង នៅ​តែ​បន្ត​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ចុះ​ចេញ​ឬ​រៀបចំ​ការ​បោះឆ្នោត​ឡើង​វិញ។

បាតុកម្ម​ឈាន​ចូល​ដល់​ថ្ងៃ ទី៥ កាល​ពី​ម្សិលមិញ គណបក្ស​សង្គ្រោះ​ជាតិ បាន​ដង្ហែ​ពី​សួន​សេរីភាព​ឆ្លង​កាត់​ផ្លូវ​មួយ​ចំនួន​នៅ​ភ្នំពេញ​ហើយ​ឆ្ពោះ​ទៅ​ផ្លូវ​ជាតិ​លេខ ៥ ត្រឡប់​មក​ផ្លូវ ៥៩៨ រួច​ឆ្ពោះ​ទៅ​មហាវិថី ព្រះ​មុនីវង្ស រហូត​ដល់​កែង​ផ្លូវ ១០៨ ទើប​វិល​ត្រឡប់​ទៅ​សួន​សេរីភាព​វិញ នៅ​វេលា​ម៉ោង​ប្រហែល​ជាង ៧ យប់។

ពេល​មក​ដល់​សួន​សេរីភាព នៅ​វេលា​ម៉ោង​ជាង ៤ រសៀល លោក សម រង្ស៊ី មិន​បាន​ថ្លែង​សុន្ទរកថា​វែង​ទៅ​កាន់​អ្នក​គាំទ្រ​ដែល​រង់ចាំ​ស្វាគមន៍​លោក​ទេ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា នៅ​ថ្ងៃ​នេះ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​មិន​បាន​មក​ដឹក​នាំ​ក្បួន​ដង្ហែ​ទៀត​ទេ ព្រោះ​គាត់​កំពុង​បំពេញ​បេសកកម្ម​នៅ​តាម​ខេត្ត ដើម្បី​រៀបចំ​មហា​បាតុកម្ម​នៅ​ខេត្ត​ហើយ​ភ្លាមៗ​នោះ លោក សម រង្ស៊ី បាន​ចុះ​ពី​លើ​ឆាក​ដើម្បី​ដឹកនាំ​ការ​ហែក្បួន។

លោក​ស្រី មូរ សុខហួរ តំណាង​រាស្រ្ត​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា៖ «យើង​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​មក​ចូល​រួម ហើយ​យើង​នឹង​មិន​បញ្ឈប់​ការ​ធ្វើ​បាតុកម្ម​ទេ។ ដល់​ពេល​បិទ​ផ្លូវ យើង​នឹង​បិទ​ផ្លូវ។ យើង​គ្មាន​អ្វី​ជា​ការ​សម្ងាត់​ទេ។ យើង​គ្មាន​ជម្រើស​ទេ។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា បាតុកម្ម​នឹង​ថយ​ចុះ ប៉ុន្តែ គ្រាន់​តែ​ស្តាប់​ប្រជាជន​ទៅ»។

លោក ពេជ្រ ប៊ុនឡេង អាយុ ២១ ឆ្នាំ លោក កាំង សាល អាយុ ២៣ ឆ្នាំ ជា​និស្សិត​មក​ពី​ខេត្ត កណ្តាល បាន​ថ្លែង​ថា គេ​រីករាយ​ក្នុង​ការ​ចូល​រួម​បាតុកម្ម​ដោយ​អះអាង​ថា ពួកគេ​ត្រូវ​តែ​មក​រៀង​រាល់​ថ្ងៃ ដើម្បី​ចូលរួម ព្រោះ​ពួក​គេ​ចង់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ។

ប៉ុន្តែ លោក ទៀ បាញ់ ឧប​នាយក​រដ្ឋ​មន្រ្តី និង​ជា​រដ្ឋ​មន្រ្តី​ការពារ​ជាតិ បាន​ហៅ​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា ហួស​ពេល​ហើយ​អាច​នាំ​ឲ្យ​កម្ពុជា​ជួប​បញ្ហា​ធ្ងន់​ធ្ងរ ដោយ​លោក​លើក​ឡើង​ថា ជា​អ្នក​នយោបាយ គេ​គួរ​ប្រើ​សកម្មភាព​នោះ​ក្រោម​ក្របខ័ណ្ឌ​ច្បាប់។

លោក ទៀ បាញ់ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ខាង​ក្រៅ​សិក្ខាសាលា​មួយ​កាល​ពី ម្សិលមិញ​ថា៖ «បញ្ហា​ការ​ទាមទារ​ឲ្យ​លាលែង​ឲ្យ​បោះឆ្នោត​ថ្មី…បញ្ហា​ទាំង​នេះ ជា​បញ្ហា​ដែល​យើង​ចាត់​ទុក​ថា ហួស​សម័យ ព្រោះ​ការ​ទាមទារ​នោះ យើង​មិន​ដឹង​ទេ​ថា តើ​វា​នាំ​ប្រទេស​យើង​ទៅ​ជា​អ្វី​នោះ​ទេ»។

ចំពោះ​ការ​លើក​ឡើង​ថា បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ​ព្យាយាម​បិទ​ផ្លូវ ដើម្បី​កាន់​កាប់​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​នោះ លោក ទៀ បាញ់ បាន​ឆ្លើយ​តប​ថា ទី​នេះ​គឺ​កម្ពុជា​មិន​មែន​ថៃ​ទេ ដូច្នេះ ច្បាប់​ប្រទេស​ទាំង​ពីរ​ក៏​ខុស​គ្នា​ដែរ។ លោក​បន្ថែម​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ធ្វើ​អ្វី​តាម​ឆន្ទៈ​ប្រជាជន​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ គួរ​ទៅ​អង្គុយ​នៅ​រដ្ឋសភា​ពិភាក្សា​ជាមួយ​គណបក្ស​ប្រជាជន​ព្រោះ​ប្រជាជន​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ការ​ជូន​ជាតិ៕ TK/PS


What Next?

Recent Articles

4 Responses to "សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរ​រឹងមាំ"

  1. PNH says:

    very old thea banh do not let’s the world creat next name for you ( ke banh )

  2. បាតុកម្មនឹងដល់ថ្ងៃអវសាន្តនាពេលឆាប់ៗខាងមុខនេះហើយ ពីព្រោះរដ្ឋាភិបាលមានសិទ្ធិបង្រ្កាបដោយស្របច្បាប់ចំពោះបាតុកម្មអណាធិប្បតេយ្យ ជាបាតុកម្មខុសច្បាប់ រំលោភរដ្ឋធម្មនុញ្ញ មានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្រច្បាប់ ដែលកើតចេញពីការបោះឆ្នោត មានន័យស្មើនឹងការធ្វើរដ្ឋប្រហារធម្មនុញ្ញ រដ្ឋាភិបាលមិនទុកអោយបាតុកម្មបង្កអស្ថេរភាព បង្កអសន្តិសុខ និងបំផ្លាញដល់សន្តិសុខជាតិ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ រំខានការធ្វើដំណើរ ការប្រកបរបរ រកសីុ និងប៉ះពាល់កិត្តិយសប្រទេសជាតិតទៅទៀតទេ។ តាមរយៈបាតុកម្មកន្លងមក បង្ហាញអោយឃើញពីចរឹក មាយាទថោកទាប និងល្ងង់ខ្លៅ ដ៏អន់ថយ ប្រាស់ចាកពីខ្លឹមសារប្រជាធិប្បតេយ្យ ពីសំណាក់មេដឹកនាំបក្សប្រឆាំង ធ្វើអោយអាប់អោនដល់ប្រទេសដែលមានប្រជាធិប្បតេយ្យដ៏ទៃទៀត ប្រៀបដូចជាស្រាតខោកណ្តាលផ្សារ ដែលធ្វើអោយប្រទេសបីតាប្រជាធិប្បតេយ្យលើពិភពលោកមានការអាម៉ាស់យ៉ាងខ្លាំង និងអស់សង្ឃឹមទៅលើពួកគេទាំងពីរទាំងស្រុង ហាស ហា ខ្លួនឯង ធ្វើអោយខ្លួនឯងអស់តំលៃទេណា ណា ណា ណា ណាអូន !!!!!!

  3. I C R C says:

    ចាំមើលថាតើពួកអាបាតផ្សារមីបាតគុកអស់ទាំងនេះវាទទួលបានស្អីខ្លះពី អាប្រធានបក្ស នឹងអាអនុប្រធានបក្ស ដែលក្រោមប្រធានបទ
    ប្រកាន់ជំហរដាច់ខាតនោះ ? អើបើអត់បាយសីុណាស់គួតែនាំគ្នាទៅធ្វើទាំងពូជទៅព្រោះអាមហាបាតុកម្មកន្តួយមែ៉វាស្អីគេនោះវាមាន
    បាយសុីស្រាប់ មិនចាំបាច់រកសុីស្អីទេ !

  4. À B C says:

    O K ! À C R C