Friday, 20 December 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ តារាចម្រៀងរបស់ផលិតកម្មថោន សុគន្ធ ថេរ៉ាយុ ដែលមុននេះល្បីជំពាក់ចំណងស្នេហ៍ជាមួយពិធីការិនីឡើងកូដថ្មីនាង គង់ វង្សយ៉ាទី នោះ ស្រាប់ពេលនេះមានការអះអាងថ្មីថា នារីម្នាក់នោះមិនមែនជាតួអង្គ នាង គង់ វង្សយ៉ាទី ឡើយ។ ប្រភពពីអ្នកក្នុងរង្វង់សិល្បៈខ្សឹបថា នារីក្នុងបេះដូងរបស់តារាចម្រៀង សុគន្ធ ថេរ៉ាយុ មានវ័យ២០ឆ្នាំស្តើង និងជាកូនអ្នកមានទ្រព្យស្តុកទៀតផង។
បន្ទាប់ពីស្ងប់រលត់រឿងចចាមអារ៉ាមស្នេហាផ្អែមល្ហែមជាមួយនាង គង់ វង្សយ៉ាទី ដែលជាពិធីការិនីកំពុងឡើងកូដប្រចាំនៅស្ថានីយទូរទស្សន៍ CTN មក មិនដែលលេចឮទៀតឡើយថា តារាចម្រៀងរបស់ផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ មានស្នេហាជាមួយស្រីស្អាតនេះ ស្រីស្អាតនោះ ក្រៅពីការងារសិល្បៈកាន់តែទទួលបានប្រជាប្រិយភាពនោះឡើយ។
ទើប តែនៅជិតដំណាច់ឆ្នាំ២០១៣នេះទេ ដែលព័ត៌មានជុំវិញរឿងរ៉ាវស្នេហាថ្មីរបស់តារាចម្រៀងរូបនេះ ត្រូវបានប្រភពពីអ្នករស់នៅម្តុំបូរីពិភពថ្មី មុខវត្តសំរោងអណ្តែត ខ្សឹបខ្សៀវថា មួយរយៈនេះតែងឃើញមាននារីវ័យក្មេង ស្រស់ស្អាតម្នាក់ជិះរថយន្តសេរីទំនើប មកចាំបណ្តើរតារាចម្រៀងមុខស្រស់លោក សុគន្ធ ថេរ៉ាយុ ចេញទៅក្រៅ ក្នុងកាយវិការ ហាក់មានភាពស្និទ្ធស្នាលបំផុត។ ប្រភពដដែលបានប្រាប់ទៀតថា មិនត្រឹមតែប៉ុណ្ណោះគេក៏ធ្លាប់ បានឃើញអ្នកទាំងពីរបណ្តើរគ្នាយ៉ាងត្រសងឡើងផ្សារទំនើបៗទិញ សម្ភារប្រើប្រាស់ទៀតផង។
ប្រភពនេះបានបញ្ជាក់ទៀតថា៖«សកម្មភាពដែលបង្ហាញឲ្យឃើញពីភាពស្និទ្ធស្នាលរវាងតារាចម្រៀង ថេរ៉ាយុ ជាមួយនឹងនារីវ័យក្មេងម្នាក់នោះហាក់ដូចជា មានការខុសប្លែកពីមិត្តភាព ឬមិត្តភកិ្តរាប់អានគ្នាធម្មតា»។
ស្រប គ្នានោះ ក្រុមអាជីវករលក់ដូរក្នុងផ្សារទំនើបមួយនៅភ្នំពេញ ក៏បានខ្សឹបប្រាប់ភ្នំពេញ ប៉ុស្តិ៍ ឲ្យដឹងដែរថា ពួកគេក៏ឧស្សាហ៍ឃើញតារាចម្រៀងរបស់ផលិតកម្មថោន លោក សុគន្ធ ថេរ៉ាយុ បណ្តើរស្រីរូបស្អាតវ័យប្រហែលជាង២០ឆ្នាំតិចតួចឡើងមករកទិញរបស់របរនៅផ្សារទំនើបនេះដែរ ដែលមើលទៅស្រីក្មេងនោះសាច់ឈាមបែបជាកូនអ្នកមាន។ ពួកគេមើលទៅកាយវិការស្និទ្ធស្នាលនឹងគ្នាណាស់ ទំនងមិនមែនជាមិត្តភក្តិធម្មតាទេ បើតាមរូបភាពនោះ បែបជាអ្នកស្រឡាញ់គ្នាក្នុងន័យគូសង្សារច្រើនជាង។
ប្រភពពី អាជីវករផ្សារទំនើបនោះបានបញ្ជាក់ថា៖«បើមិនច្រឡំទេ ក្នុងមួយខែយ៉ាងហោចណាស់ ពួកគេបានឃើញតារាចម្រៀងរូបនេះ បណ្តើរស្រីក្មេងមុខដដែលនោះ មកឡើងផ្សារដែលគេលក់ពីរដងដែរ»។
ទាក់ទងនឹងព័ត៌មានល្បីថា តារាចម្រៀងសុគន្ធ ថេរ៉ាយុ បណ្តើរស្រីក្មេងឡើងផ្សារទំនើបញឹកញាប់នោះ ភ្នំពេញ ប៉ុស្តិ៍ មិនអាចសុំការបកស្រាយបំភ្លឺបានឡើយពីតារាចម្រៀងសម្បូរស្នេហ៍រូប នេះ។ ប៉ុន្តែមុននោះ លោក សុគន្ធ ថេរ៉ាយុ ផ្ទាល់ធ្លាប់បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ផងដែរថា នៅចំពោះមុខនេះ លោកមិនចង់គិតរឿងអ្វីក្រៅពីការងារសិល្បៈឡើយ។ ឆ្នាំ២០១៤នេះ គឺលោកត្រូវពង្រឹងការងារសិល្បៈឲ្យខ្លាំងជាងមុន។
តារាចម្រៀង រូបនេះក៏ប្រាប់ដែរថា៖«នៅពេលនេះវ័យខ្ញុំក៏នៅក្មេងដែរ ចំពោះរឿងស្នេហ៍មិនទាន់គិតទេ ហើយពេលនេះក៏មិនមានស្នេហាដែរ សម្រាប់អនាគត មានតែជាមិត្តភក្តិរាប់អានគ្នា»។
ក្នុងជំនួប ចៃដន្យជាមួយ ភ្នំពេញ ប៉ុស្តិ៍ កាលពីលើកមុននោះ តារាចម្រៀង សុគន្ធ ថេរ៉ាយុ ក៏បានបញ្ជាក់ផងដែរថា៖«កន្លងមកតែងល្បីខ្ញុំមានស្នេហាជាមួយ តារានេះ ជាមួយកូនអ្នកនោះ ការពិតមិនមានទេ បើមានមែនខ្ញុំទៅលាក់ធ្វើអី»៕
WoW, WoW, Wow.
គ្រាន់តែបណ្តើរកូនអ្នកមានឬអ្នកក្រក៍យកមកចុះផ្សាយដែរវាដូចជាគ្មារឿងអីប្លែកផង ឆ្ងល់ដែរ!!!