លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានព្រមានព្រះសង្ឃកាលពីម្សិលមិញថា ប្រសិនបើព្រះសង្ឃមិនអនុវត្តតាមបទបញ្ជាឲ្យឈប់ចូលរួមពាក់ព័ន្ធក្នុងសកម្មភាពនយោបាយទេនោះ ពួកគាត់អាចបង្កឲ្យមានការបែកបាក់សាមគ្គីសង្ឃដែលអាចគំរាមកំហែងព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា។
លោកក៏បានមានប្រសាសន៍ដែរថា ប្រសិនបើព្រះសង្ឃនៅតែចូលរួមពាក់ព័ន្ធនឹងនយោបាយទៀត រដ្ឋាភិបាលប្រហែលជាត្រូវដកសិទ្ធិបោះឆ្នោតរបស់ពួកគាត់។
លោកថ្លែងទៅកាន់ព្រះសង្ឃប្រហែល៦០អង្គ និងពុទ្ធបរិស័ទប្រហែល៦០នាក់ទៀត ដែលបានជួបជុំគ្នានៅវត្តលង្កាក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញថា “ ពេល នេះមាន [អ្នក] ប្រើប្រាស់វិស័យព្រះពុទ្ធសាសនាដើម្បីគោលបំណងនយោបាយ។ នេះជាបញ្ហាដ៏គ្រោះថ្នាក់។ បញ្ហានេះកំពុងធ្វើឲ្យវិស័យព្រះពុទ្ធសាសនាសាបរលាប ហើយវាគ្រោះថ្នាក់យ៉ាងខ្លាំង…។ យើងចំាបាច់ត្រូវស្វែងរកដំណោះស្រាយដើម្បីដោះស្រាយបញ្ហានេះ”។
ដោយបកស្រាយថា ប្រជាពលរដ្ឋនឹងលែងយកចង្ហាន់ទៅវត្តដែលមាននិន្នាការនយោបាយខុសពីនិន្នាការនយោបាយរបស់ពួកគាត់នោះ លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា “ ប្រហែលជាថ្ងៃណាមួយ យើងនឹងលែងអនុញ្ញាតឲ្យព្រះសង្ឃបោះឆ្នោតទៀតហើយ ហើយពេលនោះប្រជាពលរដ្ឋ នឹងតវ៉ាដោយលើកឡើងថា ‘ ព្រះសង្ឃក៏ជាមនុស្សដែរ ដូច្នេះហេតុអ្វីបានជាមិនអនុញ្ញាតឲ្យពួកគាត់បោះឆ្នោត?’ ប៉ុន្តែ ប្រសិនបើព្រះសង្ឃបោះឆ្នោត ហើយកាន់ជើងភាគីណាមួយនោះ នឹងមានការរើសអើងនៅក្នុងវត្ត ហើយយើងបារម្ភខ្លាចព្រះសង្ឃដាច់ចង្ហាន់”។
លោកបានមានប្រសាសន៍បន្តថា “ តើវាសមរម្យទេដែលវត្តអារាមរបស់យើងបែងចែកជាពីរក្រុម វត្តគណបក្សប្រជាជន និងវត្តគណបក្សសង្គ្រោះជាតិ? ព្រះសង្ឃបួសដើម្បីបម្រើសាសនា និងធ្វើកិច្ចការសង្គម”។ លោកបន្តថា ចាប់តាំងពីការបោះឆ្នោះជាតិ កាលពីខែកក្កដាមក វត្តអារាមនានាទទួលបានបច្ច័យបរិច្ចាគតិចជាងមុន។
លោកបានចោទសួរថា “ ក្នុងរយៈពេលពីរបីខែកន្លងមកនេះ បច្ច័យបរិច្ចាគជួយដល់ព្រះពុទ្ធសាសនាបានធ្លាក់ចុះមួយលានដុល្លារ។ នៅពេលចូលឆ្នាំខ្មែរមកដល់ តើ [ ការបរិច្ចាគ] នឹងបន្តធ្លាក់ចុះទៀត ឬអត់? ចុះភ្ជុំបិណ្ឌនៅឆ្នាំក្រោយវិញ តើ [ ការបរិច្ចាគ] នឹងធ្លាក់ចុះទៀតទេ?” ។
លោកបានបញ្ជាក់ថា “ ប្រសិនបើក្នុងរយៈពេលមួយឆ្នាំ មានការធ្លាក់ចុះមួុយលានដុល្លារ ហើយការធ្លាក់ចុះនេះកើតឡើងពីរឬបីដង ព្រះសង្ឃនឹងដាច់ចង្ហាន់ជាមិនខាន”។
សម្តេចអគ្គមហាសង្ឃរាជ ទេព វង្ស នៃគណៈមហានិកាយ ដែលតែងតែគាំទ្ររដ្ឋាភិបាលរហូតមក និងធ្លាប់ជាអតីតសមាជិកជាន់ខ្ពស់នៅក្នុងគណបក្សកាន់អំណាចអំឡុងទសវត្សរ៍ក្នុងឆ្នាំ១៩៨០នោះ បានចេញសេចក្តីថ្លែងការណ៍ចំនួនបួន ចាប់តាំងពីការបោះឆ្នោតជាតិកាលពីខែកក្កដាមក ដោយអំពាវនាវឲ្យព្រះសង្ឃចៀសវាងការចូលរួមក្នុងបាតុកម្មពាក់ព័ន្ធរឿងនយោបាយ។
លោក ប៉ា សុជាតិវង្ស ក៏បានអំពាវនាវឲ្យព្រះសង្ឃគោរពតាមសង្ឃប្រកាសរបស់គណៈសង្ឃដែលគាំទ្ររដ្ឋាភិបាលផងដែរ ហើយបានមានប្រសាសន៍ថា ត្រូវតែមានវិធានការតាមឃ្លាំមើលឲ្យស្អិតចំពោះសកម្មភាពរបស់ព្រះសង្ឃប្រមាណ៧.០០០អង្គដែលគង់នៅក្នុងវត្តប្រហែល១៤០នៅទូទាំងរាជធានីភ្នំពេញ។
លោកបានបញ្ជាក់ថា “ ពេលនេះនគរបាល និងមន្ត្រីស្ថិតិក្នុងមូលដ្ឋាន នៅតាមសង្កាត់ និងខណ្ឌត្រូវតែធ្វើការស្ទាបស្ទង់គ្រប់វត្តអារាម និងព្រះសង្ឃទាំងអស់។ ព្រះចៅអធិការចាំបាច់ ត្រូវសហការជាមួយអាជ្ញាធរដើម្បីពិនិត្យមើលឲ្យឃើញថា តើព្រះសង្ឃនីមួយៗជាព្រះសង្ឃពិតប្រាកដ ឬមិនមែន ពីព្រោះមានព្រះសង្ឃក្លែងក្លាយនៅតាមផ្លូវ”។
អភិបាលរាជធានីរូបនេះក៏បានលើកឡើងដែរ ពីកំហឹងរបស់ព្រះសង្ឃមួយចំនួនក្នុងពេលថ្មីៗនេះជុំវិញករណីព្រះសារីរិកធាតុព្រះពុទ្ធជាម្ចាស់មានតែមួយគត់សម្រាប់ប្រទេសកម្ពុជា ដែលត្រូវបានចោរលួចកាលពីសប្តាហ៍មុន ចេញពីព្រះសក្យមុនីចេតិយលើកំពូលភ្នំឧដុង្គ។
លោកបានមានប្រសាសន៍ថា “ ពាក់ព័ន្ធនឹង [ព្រះសារីរិកធាតុ] ដែលត្រូវចោរលួចចេញពីព្រះសក្យមុនីចេតិយ ព្រះសង្ឃមួយចំនួនបានកេងយកប្រយោជន៍ពីស្ថានភាពនេះ។ និមិត្តរូបសាសនាទាំងនេះត្រូវបានប្រើប្រាស់ដោយជនឆ្លៀតឱកាស អ្នកនយោបាយអាក្រក់ដែលព្យាយាមកេងចំណេញពីវា។ បញ្ហានេះត្រូវតែទប់ស្កាត់”។
ព្រះតេជគុណ ប៊ុត ប៊ុនទិញ ប្រធានសមាគមបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ដែលបានដឹកនាំការតវ៉ាមួយនៅសប្តាហ៍នេះ ដោយបន្ទោសករណីចោរលួចព្រះសារីរិកធាតុថា ដោយសារតែរដ្ឋាភិបាលពុករលួយនោះ បានមានសង្ឃដីកាថា ការព្រមានរបស់លោក ប៉ា សុជាតិវង្ស គឺរឹតតែជំរុញឲ្យសមាគមរបស់ព្រះអង្គតវ៉ាកាន់តែខ្លាំងទៅវិញទេ។
ព្រះតេជគុណមានសង្ឃដីកាថា “ ពួកគេហាមឃាត់សិទ្ធិរបស់អាត្មាកាន់តែខ្លាំង អាត្មាធ្វើកាន់តែខ្លាំង”។ ព្រះអង្គលើកឡើងទៀតថា ព្រះអង្គនឹងរៀបចំការហែក្បួនមួយទៅកាន់ការិយាល័យរបស់លោក ប៉ា សុជាតិវង្ស នៅសាលារាជធានី ប្រសិនបើអភិបាលរូបនេះព្យាយាមបំបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់ព្រះសង្ឃក្នុងរាជធានីភ្នំពេញមែននោះ។
ព្រះអង្គបានមានសង្ឃដីកាថា “ លោក ប៉ា សុជាតិវង្ស គ្មានសិទ្ធិប្រាប់ព្រះសង្ឃឲ្យធ្វើអ្វីនោះទេ គាត់មានសិទ្ធិប្រាប់អាយ៉ងរបស់គាត់ឲ្យបញ្ឈប់អំពើពុករលួយនៅក្នុងរាជធានី”។ ព្រះអង្គបន្តថា វា ជាភារកិច្ចរបស់ព្រះអង្គដែលត្រូវតទល់ជាមួយរដ្ឋាភិបាល ប្រសិនបើរដ្ឋាភិបាលមិនបម្រើប្រជាពលរដ្ឋ។
ព្រះអង្គបានចោទសួរថា “ ព្រះសង្ឃជាមនុស្សបរិសុទ្ធ។ ប្រសិនបើយើងមិនធ្វើកិច្ចការនេះទេ តើនរណាជាអ្នកធ្វើ? ព្រះសង្ឃជានិមិត្តរូបនៃការស្វែងរកសន្តិភាព និងយុត្តិធម៌ជូនប្រទេសជាតិ។ ហេតុអ្វីយើងគួរដេកនៅស្ងៀម? យើងគួរតែធ្វើកិច្ចការ”។
លោកស្រី ជូឡុង សូមូរ៉ា សមាជិកជាន់ខ្ពស់របស់គណបក្សប្រឆាំងបានមានប្រសាសន៍ថា ការព្រមានរបស់លោក បា៉ សុជាតិវង្ស ឲ្យព្រះសង្ឃនៅក្នុងរាជធានីភ្នំពេញកុំចូលរួមពាក់ព័ន្ធរឿងនយោបាយ បានបង្ហាញពីការភ័យខ្លាចរបស់គណបក្សប្រជាជនកម្ពុជាចំពោះឥទ្ធិពលរបស់ព្រះសង្ឃលើប្រជាពលរដ្ឋទូទាំងប្រទេសដែលភាគច្រើនជាអ្នកកាន់ព្រះពុទ្ធសាសនា។
លោកស្រីបានមានប្រសាសន៍ថា “ ខ្ញុំគិតថា គណបក្សប្រជាជនកម្ពុជាភ័យខ្លាចយ៉ាងខ្លាំង ពីព្រោះព្រះសង្ឃមានសេចក្តីថ្លៃថ្នូរខាងសីលធម៌ និងមានឥទ្ធិពលយ៉ាងខ្លាំងលើប្រជាពលរដ្ឋ។ គណបក្សប្រជាជនកម្ពុជាភ័យខ្លាចយ៉ាងខ្លាំងពេលឃើញថា សូម្បីព្រះសង្ឃក៏ចង់បានសច្ចភាព និងយុត្តិធម៌ដែរ”។
លោកស្រីបានមានប្រសាសន៍បន្តទៀតថា “ គ្មាននរណាម្នាក់អាចប្រាប់ព្រះសង្ឃឲ្យធ្វើអ្វីបានឡើយ។ ប្រសិនបើខ្ញុំជាលោក ប៉ា សុជាតិវង្ស វិញ ខ្ញុំមិនគាបសង្កត់ព្រះសង្ឃទេ ខ្ញុំនឹងស្តាប់ពួកគាត់ដោយយកចិត្តទុកដាក់ ពីព្រោះពួកគាត់ជាអ្នកជិតស្និទ្ធបំផុតនឹងប្រជាពលរដ្ឋ”៕សុខុម
© 2013, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
do not worry kob vong , still have me sent food for all this monk ( people and monk do not need you any more OK
១. អូហ៍លោកជំលើយប៉ាសុជាតិវង្ស សូម្បីព្រះសង្ឃក៍ហ៊ានប្រមាថដែរ!!! ដើម្បីតែក្រាញអំណាច ហ៊ានព្រមានព្រះសង្ឃតំណាងអោយព្រះ ប្រយ័ត្នធ្លាក់នរក!!
២. អ្នកស្រជូឡុងសូមូរ៉ានិយាយត្រឹមត្រូវណាស់ គឺពិតហ្នឹងស្ថានភាពពិតនៅកម្ពុជា!!! រឹតតែត្រឹមត្រូវទៀតនោះ គឺនិយាយចំៗនូវភាពភ័យខ្លាចរបស់បក្ខពួកហ៊ុនសែន!! កាលណាបក្ខពួកហ៊ុនសែនស្រែកកាន់តែខ្លាំង នោះយើងវាយពួកវាត្រូវចំណុចហើយ!!
៣. ខ្ញុំសូមអំពាវនាវដល់ព្រះសង្ឃទូទាំងប្រទេសនិមន្តមកចូលរួមបាតុកម្ម ដើម្បីបណ្តេញពួកមា ដែលតែងតែប្រមាថដល់ព្រះសង្ឃគ្រងស្បង់ជីពរ!!! ព្រះតេជគុណទាំងអស់មានឈឺចាប់ទេ? សូម្បីតែព្រះធាតុសាមមាសាមពុទ្ធក៍គង់មិនបានសុខដែរ!!
៤. បក្ខពួកហ៊ុនសែនត្រូវចាំថា៖ តុលាការទីក្រុងឡាអេកំពុងសម្លឹងមើលភាពឃោរឃៅអមនុស្សរបស់ពួកអ្នកហើយ!! ដីការតុលាការព្រហ្មទណ្ឌអន្តរជាតិបានព្រាងរួចហើយដែរ!! ដូច្នេះបក្ខពួកហ៊ុនសែនត្រូវប្រយ័ត្ន!! ប្រទេសចិនមិនគាំទ្រពួកអ្នកទេ ពីព្រោះមេដឹកនាំចិនស្គាល់ចរិកច្បាស់ណាស់!! សូម្បីតែជនជាតិចិនមករកស៊ីស្រុកខ្មែរក៍ជេរហ៊ុនសេនដែរ ពួកគេជេរថា៖ បក្ខពួកហ៊ុនសែនគឺជាពួកឆ្កួត!!
បាតុកម្មនឹងដល់ថ្ងៃអវសាន្តនាពេលឆាប់ៗខាងមុខនេះហើយ ពីព្រោះរដ្ឋាភិបាលមានសិទ្ធិបង្រ្កាបដោយស្របច្បាប់ចំពោះបាតុកម្មអណាធិប្បតេយ្យ ជាបាតុកម្មខុសច្បាប់ រំលោភរដ្ឋធម្មនុញ្ញ មានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្រច្បាប់ ដែលកើតចេញពីការបោះឆ្នោត មានន័យស្មើនឹងការធ្វើរដ្ឋប្រហារធម្មនុញ្ញ រដ្ឋាភិបាលមិនទុកអោយបាតុកម្មបង្កអស្ថេរភាព បង្កអសន្តិសុខ និងបំផ្លាញដល់សន្តិសុខជាតិ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ រំខានការធ្វើដំណើរ ការប្រកបរបរ រកសីុ និងប៉ះពាល់កិត្តិយសប្រទេសជាតិតទៅទៀតទេ។ តាមរយៈបាតុកម្មកន្លងមក បង្ហាញអោយឃើញពីចរឹក មាយាទថោកទាប និងល្ងង់ខ្លៅ ដ៏អន់ថយ ប្រាស់ចាកពីខ្លឹមសារប្រជាធិប្បតេយ្យ ពីសំណាក់មេដឹកនាំបក្សប្រឆាំង ធ្វើអោយអាប់អោនដល់ប្រទេសដែលមានប្រជាធិប្បតេយ្យដ៏ទៃទៀត ប្រៀបដូចជាស្រាតខោកណ្តាលផ្សារ ដែលធ្វើអោយប្រទេសបីតាប្រជាធិប្បតេយ្យលើពិភពលោកមានការអាម៉ាស់យ៉ាងខ្លាំង និងអស់សង្ឃឹមទៅលើពួកគេទាំងពីរទាំងស្រុង ហាស ហា ខ្លួនឯង ធ្វើអោយខ្លួនឯងអស់តំលៃទេណា ណា ណា ណា ណាអូន !!!!!!
តាមពិតប្រទេសខ្មែរមិនមែនបាត់បង់កេរឈ្មោះរឺមានឈ្មោះអាក្រក់ដោយសារការធ្វើបាតុកម្មនោះទេ។ យើងគួរពិនិត្យមើលថាហេតុអ្វីគេនាំគ្នាធ្វើបាតុកម្ម? អ្នកឃ្លាំមើលកំណែទំរង់ស៊ីជម្រៅគួរតែសួរខ្លួនឯង
សិនទៅមុននឹងបន្ទោសការធ្វើបាតុកម្ម។ គួរប្រើខួរក្បាលពិចារណាផង។