ដោយ៖ ជន ស្រីណុច
ថ្ងៃសុក្រ ទី20 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងពិធីប្រគល់រង្វាន់ជ័យលាភីស្នាដៃដល់អ្នកសារព័ត៌មាន (រូបថត ជន ស្រីណុច)
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និងក្រសួងព័ត៌មាន នៅថ្ងៃសុកនេះ លើកទឹកចិត្តដល់អ្នកសារព័ត៌មានទាំងអស់ផ្សព្វផ្សាយព័ត៌មានទាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ឲ្យបានច្រើន ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង និងអាចរិះរកវិធីទប់ស្កាត់បានទាន់ពេលវេលា។
ការលើកទឹកចិត្តនេះធ្វើឡើង ក្នុងពិធីប្រគល់រង្វាន់ជ័យលាភីស្នាដៃដល់អ្នកសារព័ត៌មានសរសេរបទយកការណ៍ ស្តីពីការប្រែប្រួលអាកាសធាតុ ដែលរៀបចំដោយCCIM នៅរាជធានីភ្នំពេញ ។
នាយកប្រតិបត្តិ CCIM លោក ប៉ា ងួនទៀង មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាគ្រោះថ្នាក់មួយដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិ។ លោកបន្តថា អ្នកសារព័ត៌មាន ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ដំណឹងដល់សាធារណជន ឲ្យដឹងមុន ដើម្បីអាចបន្ស៊ាំខ្លួនបាន។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែលបានចូលរួមក្នុងពិធីនោះ ទទួលស្គាល់ថា ការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យខូចខាតផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាជនជាច្រើនកន្លែង ជាក់ស្តែងដូចឆ្នាំ២០១៣នេះ ។ លោកបន្តថា ដើម្បីរួមគ្នាទប់ស្កាត់ ឬការពារបញ្ហានេះ អ្នកសារព័ត៌មានទាំងអស់ គួរចូលរួម សរសេរអត្តបទណាដែលផ្តោតទៅលើការប្រែប្រួលអាកាសធាតុឲ្យបានច្រើន។
របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចេញផ្សាយកាលពីខែតុលា ឆ្នាំ២០១៣ បង្ហាញថា មនុស្ស១៦៨នាក់ បានស្លាប់ ហើយស្រូវរាប់សែនហិកតា បានទទួលរងផលប៉ះពាល់ និងផ្លូវជាតិ ផ្លូវថ្នល់តាមខេត្ត ផ្លូវលំប្រហែលជាង ២៤ម៉ឺន (២៤១ ៩០០) គីឡូម៉ែត្រត្រូវបានខូចខាត គិតជាទឹកប្រាក់ប្រហែលជាង ៨០០លានដុលា្លរអាមេរិក៕
សរសេរមកកាន់កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
១. ខ្ញុំនៅចាំថា មានមនុស្សដ៍ថ្លៃថ្នូរម្នាក់ តែងតែចូលចិត្តចូលច្រៀងខារ៉ាអូខេតាមហាងខារ៉ាអូខេជាច្រើន!! មនុស្សដ៍ថ្លៃថ្នូរម្នាក់នោះ ចូលចិត្តអោយស្រីៗ កំដរច្រៀង ដោះខោស្លីបចេញដោយអោយ ១០ដុល្លារ ទៅ២០ដុល្លារម្នាក់!!
២. ភាគច្រើន នៅពេលចេញពីច្រៀងមនុស្សថ្លៃថ្នូរនោះ បាននាំស្រីចេញពីហាងខារ៉ាអូខេ ពីរទៅបីនាក់ ទៅដេកនៅសណ្ឋាគារ! អ្វីដែរចម្លែកនោះគឺមនុស្សថ្លៃថ្នូរនោះ បានអោយស្រីៗទាំងនោះដោះខាស្លីបចេញ យកមកពាក់នៅក្បាលរបស់ខ្លួន រួចសើចលេងយ៉ាងសប្បាយ!!!
៣. បក្ខពួកហ៊ុន សែនដ៍មហាសែនខូច មានមនុស្សថ្លៃថ្នូរបែបនេះប៉ុន្មាននាក់??