ថ្ងៃ អង្គារ 31 ធ្នូ 2013
ដោយ លី ម៉េងហួរ
RFI
ក្រុមកម្មកររាប់ពាន់នាក់ បានបន្តប្រមូលផ្តុំ ធ្វើបាតុកម្ម លើកបដា ស្រែកមេក្រូ និងបិទផ្លូវ នៅមុខក្រសួងការងារ នាព្រឹកថ្ងៃទី៣១ធ្នូនេះ។ ក្រុមកម្មកររោងចក្រ ទាមទារតម្លើងប្រាក់ខែ ឲ្យបានដល់ ១៦០ដុល្លារ។ នៅព្រឹកមិញ តំណាងក្រុមកម្មករ បានស្រែកមេក្រូ ទាមទារឲ្យលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ ចុះចេញពីតំណែង បើសិនជាលោករដ្ឋមន្ត្រី នៅតែមិនព្រមដោះស្រាយសំណូមពររបស់កម្មករ។ ចំពោះការទទូចស្នើសុំរបស់កម្មករនេះ ទាំងលោករដ្ឋមន្ត្រី អ៊ិត សំហេង និងទាំងមន្ត្រីអ្នកនាំពាក្យក្រសួងការងារ មិនបានឆ្លើយតបអ្វីទេ។
ក្រុមកម្មកររាប់ពាន់នាក់ បានបន្តប្រមូលផ្តុំ ឈរបិទផ្លូវ និងស្រែកមេក្រូតវ៉ា នៅមុខក្រសួងការងារ ចាប់តាំងព្រឹកព្រលឹម ថ្ងៃអង្គារនេះ។ ជាថ្ងៃទី៣ហើយ ដែលក្រុមកម្មករបានជួបជុំ មុខក្រសួងការងារ ដើម្បីទាមទារតម្លើងប្រាក់ខែឲ្យបាន ១៦០ ដុល្លារ ក្នុងមួយខែ។
ក្រុមកម្មករ មិនបានដើរហែក្បួនតវ៉ា ដូចរសៀលថ្ងៃចន្ទម្សិលមិញទេ។ កម្មករខ្លះឈរ ខ្លះអង្គុយ ស្តាប់មេដឹកនាំសហជីព ឡើងថ្លែងការណ៍ជាបន្តបន្ទាប់ នៅមុខក្រសួងការងារ។ រីឯក្រសួងការងារបិទទ្វារ ហើយមានពង្រាយកងកម្លាំងបង្ក្រាបបាតុកម្ម នៅខាងក្នុង។
ដោយឡែក ក្នុងពេលកម្មករ កំពុងប្រមូលផ្តុំមុខក្រសួងការងារ កងកម្លាំងប៉េអឹមរាប់រយនាក់ ត្រូវបានពង្រាយ និងបិទផ្លូវចាប់ពីភ្លើងស្តុបសាលាតិចណូ ដល់មុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នៅមុខមន្ទីរពេទ្យកុមារជាតិ ប៉េអឹមប្រដាប់ដោយខែល និងដំបង ក្នុងឯកសណ្ឋានបង្ក្រាបបាតុកម្ម រាប់រយនាក់ បានឈរជើងបិទផ្លូវ សូម្បីតែអ្នកថ្មើរជើង ក៏មិនឲ្យដើរឆ្លងកាត់ឡើយ។
លោកស្រី យ៉ាងសុភ័ណ្ឌ មេដឹកនាំសហជីពកម្មករ ដែលបង្ហាញខ្លួននៅលើម៉ូតូរ៉ឺម៉កកង់បី ដឹកនាំកម្មករតវ៉ា នៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសបន្តដឹកនាំកម្មករប្រមូលផ្តុំ រហូតដល់ក្រសួងការងារ ព្រមព្រៀងតម្លើងប្រាក់ខែកម្មករ រហូតដល់ ១៦០ ដុល្លារ។ រីឯតំណាងកម្មករដទៃទៀត បានចាប់ក្បាលមេក្រូ បរិហារដល់ការដឹកនាំរបស់ក្រសួងការងារ ដែលលំអៀងទៅរកភាគីថៅកែរោងចក្រ។ តំណាងកម្មករ ក៏បានស្រែកអំពាវនាវឲ្យលោក អ៊ិត សំហេង ចុះចេញពីកៅអីរដ្ឋមន្ត្រីក្រសួងការងារ បើសិនជាលោកមិនដោះស្រាយការទាមទារតម្លើងប្រាក់ខែរបស់កម្មករនៅពេលនេះទេ។
នៅព្រឹកថ្ងៃអង្គារនេះ មិនមានប្រតិកម្មអ្វីពីមន្ត្រីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួគ៌ និងលោករដ្ឋមន្ត្រី អ៊ិត សំហេង លើបាតុកម្មរបស់កម្មករជាប់ៗគ្នាពីរបីថ្ងៃមកនេះទេ ក្រៅតែពីលិខិតអំពាវនាវឲ្យរោងចក្រ បើកទ្វារឡើងវិញ ហើយកម្មករ ត្រូវចូលធ្វើការវិញ នៅថ្ងៃទី២មករា។ រដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣០ធ្នូ បានចេញលិខិតដាច់ដោយឡែកពីគ្នា ព្រមានចាត់វិធានផ្លូវច្បាប់ ប្រឆាំងមេដឹកនាំសហជីព ៦ រូប ដែលរួមមាន លោកអាត់ ធន់ លោកជា មុនី លោករ៉ុង ឈុន លោកប៉ាវ ស៊ីណា លោកស្រីម៉ម ញឹម និងលោកស្រីយ៉ាង សុភ័ណ្ឌ បើនៅតែដឹកនាំកម្មករ ធ្វើការតវ៉ាទៀតនោះ។
នៅព្រឹកមិញ ក្នុងពេលកម្មករតវ៉ា គេមិនឃើញវត្តមានរបស់លោករ៉ុង ឈុន លោកអាត់ ធន់ លោកជា មុនី និងលោកប៉ាវ ស៊ីណា នៅមុខក្រសួងការងារទេ។ មេដឹកនាំសហជីពទាំងនោះ អះអាងថា ជាប់រវល់ប្រជុំក្រុមការងាររៀងៗខ្លួន៕



១. បក្ខពួកហ៊ុនសែនខូចណាស់!!! អោយតែយើងជាប្រជារាស្រ្តតវ៉ារកយុត្តិធម៌ ពួកវាសុទ្ធតែថា៖ ខុសច្បាប់ទាំងអស់!! ហើយរកប្តឹងផ្តល់ដាក់គុកដាក់ច្រវ៉ាកទៀតផង!! សូមអោយបក្ខពួកនិងគ្រួសារហ៊ុនសែនកុំភ្លេចសោះ នៅពេលណាមួយប្រជារាស្រ្តនឹងនាំពួកអ្នកឯងមកកាត់ទោសវិញ!!!
២. ពួកឯងប្លន់ដីរាស្រ្តកណ្តាលក្រុភ្នំពេញ អ្នកឯងអួតដាក់ទូរទស្សន៍ថា៖ ពួកអ្នកឯងធ្វើត្រូវតាមច្បាប់ តាមអនុក្រឹត តាមសជណ!!! អ្នកឯងចាំតែមើលចុះ យើងជាប្រជារាស្រ្តរងគ្ឯរោះគ្រប់ទីកន្លែងមិនអត់អោនអោយពួកអ្នកឯងទេ!!ច្បាប់ក្បាលពួកឯងស្អី បំរើតែបក្ខពួកនិងគ្រួសារហ៊ុនសែនអញ្ចឹង!!!
៣. អ្នកណាអោយហ៊ុនសែនមហាសែនខូចមកធ្វើនាយករដ្ឋមន្រ្តី គឺអាមួយហ្នឹងវាចង់ធ្វើខ្លួនឯងទេតើ?? វាធ្វើមិនកើតការហើយ វានៅក្រាញអំណាចទៀត!!! កាលវាឡើងធ្វើនាយករដ្ឋមន្រ្តីដំបូងគឺដោយសារកំទេចមេវាអស់ពីរនាក់ គឹប៉ែនសុវណ្ណនិងលោកចាត់ស៊ី បូករួមទាំងចុះសន្ធិសញ្ញាកាត់ដីអោយយួន សុខចិត្តប្រថាប់ត្រាអោយយួន អោយយួនរុញខ្មែរអោយទៅស្លាប់នៅក៥ កាប់ព្រៃទឹកសាប និងរុញក្មេងៗសិស្សសាលាជាច្រើនធ្វើជាA3ទៅស្លាប់នៅសមរភូមិនិងជាន់មីន!!! មកដល់ឆ្នាំ១៩៩៣ ប្រជារាស្រ្តបានបោះឆ្នោតទម្លាក់វា ប៉ុន្តែជាមនុស្សអគតិបានបង្កសង្រ្គាម ដណ្តើមកៅអីនាយករដ្ឋមន្រ្តីទី២ និងដល់ឆ្នាំ១៩៩៧បានធ្វើរដ្ឋប្រហារ នាំអោយសេដ្ឋកិច្ចជាតិកាលនោះសឹងក្សិណក្ស៍យ ក៍ដោយសារអាហ៊ុនសែនដែរ!! តើកាលណោះ មានអ្នកស៊ីប៉ុន្មានអ្នកសម្លាប់ខ្លួន?? វាមិនដែរគិតពីប្រជារាស្រ្តនិងប្រទេសជាតិទេ!! វាគិតតែពីខ្លួនវាតែប៉ុណ្ណោះ!!!
៤. វាយកច្បាប់មកធ្វើបាបយើង!! យើងធ្វើអ្វីក៍ខុសដែរ!! ដូច្នេះយើងទុកវាធ្វើអ្វីទៀត ដល់ដំណាក់កាលវាយសំពងវាហើយ!!