កម្មករ ប្រកាស​ឈប់​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​ការងារ​មួយរយៈ​

ដោយ៖​ ញឹម សុខន​
ថ្ងៃអង្គារ៍ ទី31 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន នៅរសៀលថ្ងៃអង្គារនេះ ប្រកាសឲ្យកម្មករតវ៉ានៅតាមរោងចក្រវិញ/ញឹម សុខន

​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន នៅ​ថ្ងៃរសៀល​ថ្ងៃ​អង្គារ​នេះ ប្រកាសថា កម្មករ​នឹងធ្វើ​កូដកម្ម បាតុកម្ម​នៅ​តាម​រោងចក្រ​វិញ ចាប់ពី​ថ្ងៃ​ទី​០២​ខែ​មករា ឆ្នាំ​២០១៤ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​កម្មក​រ​។​

​លោក រ៉ុង ឈុន ប្រកាសប្រាប់​កម្មករ​ដែល​តវ៉ា​នៅ​មុខ​ក្រសួង​ការងា​រថា កម្មករ​នឹង​បញ្ឈប់​ការតវ៉ា​ខាង​មុខ​ក្រសួង​ការងារមួយរយៈ ដោយសារតែ​កម្មករ ត្រូវ​ធ្វើដំណើរ​មក​ឆ្ងាយ​ពេល​មក​តវ៉ា​នៅ​ស្ថាប័ន​ពាក់ព័ន្ធ​។ លោក​បន្តថា នៅ​ថ្ងៃ​ពុធ ទី​០១​ខែ​មករា កម្មករ នឹង​ផ្អាក​ការ​តវ៉ា​​មួយ​ថ្ងៃ ដើម្បី​សម្រាក​ថ្ងៃ​ឆ្លង​ឆ្នាំ​។​

​កម្មករ​រោងចក្រ​រាប់ពាន់នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​បិទផ្លូវ​សហព័ន្ធរុស្ស៊ី​ខាង​មុខ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ជំរុញ​ឲ្យ​ស្ថាប័ន​មួយ​នេះ បន្ត​ពិភាក្សា​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​១៦០​ដុល្លារ​។​

​កម្មករ បាន​រំសាយ​ការតវ៉ា​នៅ​ម៉ោង​២​និង​៣០​នាទី​។​កម្មករ បន្ត​ទាមទារ​ប្រាក់​ឈ្នួល​១៦០​ដុល្លារ បើទោះបី​ក្រសួង​ការងារ បាន​ចេញ​លិខិត​ឲ្យ​ភាគី​ពាក់ព័ន្ធ​គោរព​តាម​សេចក្តីសម្រេច​របស់​គណៈ​កម្ម ការ​ប្រឹក្សា​ការងារ ដែល​ដំឡើង​ដល់​ទៅ​៩៥​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៤ ហើយ​ប្រាក់​ឈ្នួល​នឹង​កើនឡើង​ដល់​១៦០​ដុល្លារ​នៅ​ឆ្នាំ​២០១៨​។​

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ចន្ទ ស្នើ​ឲ្យ​កម្មករ ចូលធ្វើការ​វិញ​នៅ​ថ្ងៃទី​០២​ខែ​មករា ឆ្នាំ​២០១៤​។​

​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោម​ការបញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ការដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ដល់​ទៅ​១៦០​ដុល្លារ​ភ្លាមៗ គឺ​មិន​អាច​អនុវត្ត​បាន​ឡើយ​។​

​ទីស្តីការគណៈរដ្ឋមន្ត្រី ក៏​បញ្ជា​ឲ្យ​ដាក់​កំហិត​ទៅលើ​សហជីព​ចំនួន​៥ និង​សមាគម​មួយ ដោយ​ចោទ​ថា កំពុង​ញុះញង់​កម្មករ​ឲ្យ​តវ៉ា​។ ទីស្តីការ ក៏​បាន​ព្រមាន​ចាត់​វិធានការ​ចំពោះ​ជន​អនាធិបតេយ្យ​ដែល​ដើរ​ញុះញង់ គំរាមកំហែង បង្ខំ​ឲ្យ​កម្មករ​ឈប់​ធ្វើការ និង​វាយបំផ្លាញ​ទ្រព្យសម្បត្តិរ​បស់​រោងចក្រ​។​

​សហជីព​ទាំង​៥ រួមមាន សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ របស់លោក អាត់ ធន់ ទី​២ សហ ជីព​សេរី​កម្មករ​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​របស់​លោក ជា មុន្នី ទី​៣ សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​របស់លោក ប៉ាវ ស៊ីណា ទី​៤ សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់ដេរ​កម្ពុជា​របស់​លោក​ស្រី ម៉ម ញឹម និង​ទី​៥​សហព័ន្ធ​សហជីព​កម្ពុជា​របស់​លោក​ស្រី យ៉ាង សុភ័ណ្ឌ​។​ចំណែក​សមាគម​មួយ គឺ​សំដៅ​ទៅ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន​៕

​កែតម្រូវ៖ ឈ្មោះប្រធានសហព័ន្ធ​សហជីព​កម្ពុជា គឺលោក​ស្រី យ៉ាង សុភ័ណ្ឌ មិនមែនលោកស្រី យ៉ាង សោភ័ណ្ឌទេ

​សរសេរ​មកកាន់ លោក ញឹម សុខន តាមរយៈ​sokhorn@vodhotnews.com

What Next?

Recent Articles

8 Responses to "កម្មករ ប្រកាស​ឈប់​តវ៉ា​នៅ​ខាង​មុខ​ក្រសួង​ការងារ​មួយរយៈ​"

  1. សំលេងរាស្រ្ត says:

    បើរដ្ឋាភិបាលគ្មានសមត្ថភាពទេ ចុះចេញទៅទុកអោយអ្នកមានសមត្ថភាពដោះស្រាយជំនួស។

  2. Cam Apple says:

    ត្រូវដាក់សំពាធឲ្យខ្លាំងទៅលើមេសហជីព ព្រោះពួកនោះហើយជាមេញុះញង់ឲ្យក្រុមកម្មករធ្វើបាតុកម្មខុសច្បាប់

  3. បរិមី ព្រ:វិហារ says:

    មិនបាច់ខ្លាចធ្វើអី បន្តធ្វើតាមទំនើងចិត្តទៀតមើល៎ បើមិនខ្នោះ! ហេតុអីប្រកាសរំសាយយា៉ងលឿនបែបនេះ ទើបតែនឹងឃើញកម្មករហេវហត់ឬ? បើកំសាកមិនអាចក្លាយជាវរះកម្មកទេ លោក រ៉ុង ឈុនអើយ ប្រឹងបំពានច្បាប់ទៀងទើបសមនឹងឈ្មោះ !!!

  4. ចេតបុត្រ says:

    តើអាណាមួយអះអាងថាមានសមត្ថភាពនោះ។មើលមើល៍សំរាមគគ្រិចពេញផ្លូវ
    បើគ្រាន់បើណាស់ពេលដកថយទៅនាំគ្នាយកសំរាមទៅផង កុំទុកកខ្វក់តាមផ្លូវអ៊ីចឹង
    ម្តេចមិនអាណិតកម្មករអនាម័យផង។ក្រែងខ្លួនយល់ពីការលំបាករបស់កម្មករឬ?
    អូ ពួកវាប្រហែលជាសត្វស្វាទេដឹង ទើបមិនដឹងខុសត្រូវ ទៅត្រង់ណា ស៊ីបោះៗ
    អោយរួចពីមាត់។ល្មមចេះគិតហើយ មិនមែនក្មេងទេ។

  5. red tiger says:

    If you do not agree with today salary why you apply for work, stay at home, the owner of factory did not force you or beg you come to work. All of you have agreed and happy to get employed. the investors have their plan to do bussines they can not followed your demand but they can give you step by step. I think you wait untill cnrp lead the government then you claime to get 1000$/month

  6. pingpong says:

    ១. បក្ខពួកបុរសខូចខ្លាំំងហ៊ុនសែន ត្រូវប្រយ៍ត្ន!! កុំអនុវត្តកលល្បិច ទឹកស្រកស្រមោចស៊ីត្រី ទឹកឡើងត្រីស៊ីស្រមោច!!! ពួកអ្នកឯងធ្វើអំពើអាក្រក់ស្អីខ្លះ ពួកអ្នកចង់ប្តឹងគេទៅវិញ!!!
    ២. លោករ៉ុង ឈុនទាមទារប្រាក់ខែដើម្បីអោយកម្មករក្រីក្រអាចរស់ស្រួលបន្តិច អ្នកឯងចង់ប្តឹងគាត់ឬ? ពួកអានរក! ម្តាយពួកឯងប្រដៅឯងថាម៉េច?? ពួកឯងមិនចាំទេឬ?ទឹកដីនេះរបស់ពួកឯងឬ?
    ៣. យើងសាកល្បងគិតងាយៗអំពីប្រាក់ខែរបស់កម្មករ!! ឧបមាថា៖ កម្មករម្នាក់ដេរអាវ១ថ្ងៃបាន៥អាវ ហើយអាវមួយយកទៅលក់នៅបរទេសចំណេញបាន៥ដុល្លារ ក្រោយពីផាតចំណាយគ្រប់យ៉ាង នោះមានន័យថា ក្នុង១ថ្ងៃ រោងចក្រចំណេញបាន២៥ដុល្លារពីកម្មករម្នាក់ ។ កម្មករម្នាក់អាចរកផលចំណេញដល់រោងចក្រចំនួន២៥ដុល្លារ/១ថ្ងៃx២៦ថ្ងៃ=៦៥០ដុល្លារ/១ខែ ដូច្នេះ បើរោងចក្រចែកអោយកម្មករ១៥០ដុល្លារ នោះរោងចក្រនៅសល់៥០០ដុល្លារទៀត។
    ៤. ចុះហេតុអ្វីក៍បក្ខពួកហ៊ុនសែនមិនព្រមឯកភាពតម្លើងប្រាក់ខែ១៥០ដុល្លារដល់កម្មករ? ខ្ញុំនៅចាំថា៖ កាលពីសម័យអ៊ុនតាក់ អ៊ុនតាក់ចង់អោយប្រាក់ខែដល់បុគ្គលិកជនជាតិខ្មែរអោយបានច្រើន ប៉ុន្តែរដ្ឋាភិបាលរបស់ខូចវិទូហ៊ុនសែនបានរារាំង ដោយសារ់ខ្លាចប្រាក់ខែខ្ពស់ជាងប្រាក់ខែរបស់មន្រ្តិរាជការ!!!

  7. អ្នកធ្វើស្រែ says:

    យើងនាំគ្នាឈប់ធ្វើការក្នុងរោងចក្រដែលមានប្រាក់ខែថោក។យើងនាំគ្នាផ្កាប់ឆ្នាំងបាយខ្លួនឯង ចោលដោយផឹកទឹកដេករង់ចាំធ្វើការក្នុងរោងចក្រសមរង្ស៊ីនិងកឹមសុខាដែលមានប្រាក់ខែខ្យល់ ក្នុងមួយខែ$3.000។ពេលនោះយើងបានស្រួលដោយគ្រាន់តែអង្គុយលាបក្រចក,ផាត់មុខ,សម្អាត ប្រដាប់ប្រដា,ដេកស្ងៀមលើគ្រែក៍បានលុយដែរ!!!សម័យកុះព្យូទ័រស្មោះ!!!

  8. khmer angkor says:

    160$ amonth is reasonable for simple people to live in cambodia not in hight lifestyle but just for survive everyday life,all cpp one single party(communish style)they dont care about the life of hard worker people,gorvernment earn alot from factory and the factory owner earn alot too.gorvernment never compromise because all corruped people will loose money.they should have a good heart feeling pity on people who work very hard but earn alittle GOD please help poor people cheng the leader probably good in the future