ដោយ៖ ជន ស្រីណុច និង អ៊ឹង ប៊ុនថន
ថ្ងៃអង្គារ៍ ទី31 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
កម្មកររាប់ពាន់នាក់ តវ៉ានៅទីលានប្រជាធិបតេយ្យ ទាមទារឲ្យដំឡើងប្រាក់ឈ្នួលនៅថ្ងៃទី៣០ ខែធ្នូ (រូបភាពតាត ឧត្ដម)
កម្មកររាប់ម៉ឺននាក់ មកពីបណ្តារោងចក្រនានា ផ្ទុះបាតុកម្មព្រមៗគ្នា ក្នុងទ្រង់ទ្រាយធំ ហើយមានលក្ខណៈតានតឹង រយៈពេលជិតពីរសប្តាហ៍មកហើយ បន្ទាប់ពីក្រសួងការងារ និងសហជីព បរាជ័យក្នុងការចរចាដំឡើងប្រាក់ឈ្នួលដល់១៦០ដុល្លារ។
បន្ទាប់ពីការចរចារវាងភាគីពាក់ព័ន្ធមិនបានទទួលលទ្ធផលមក កម្មកររាប់ម៉ឺននាក់បានតវ៉ានៅមុខក្រសួងការងារ និងនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី ដែលធ្វើឲ្យផ្លូវ សហព័ន្ធរុស្ស៊ីកកស្ទះស្ទើរពេញមួយថ្ងៃ។ នៅគ្រានោះ កម្លាំងសមត្ថកិច្ចរាប់រយនាក់ ក៏បានយាមកាមយ៉ាងតឹងរឹង នៅមុខស្ថាប័ននានា ដោយដាក់ពង្រាយបន្លាលួស និងបិទផ្លូវមិនឲ្យធ្វើចរាចរណ៍៖
ក្នុងវ័យ២២ឆ្នាំ ស្រីតា ជាកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ឃោសិក បានបិទស្លាក១៦០ដុល្លារ នៅលើថ្ពល់ និងអាវ ដោយប្រកាសជំហរថា នាងរួមទាំងកម្មករផ្សេងទៀត នៅតែបន្តទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារ ទាល់តែបាន បើមិនដូច្នោះទេ ពួកគេនឹងធ្វើបាតុកម្មរៀងរាល់ថ្ងៃ ព្រោះប្រាក់ឈ្នួលដែលក្រសួងសម្រេចឲ្យត្រឹម៩៥ដុល្លារនោះមិនអាចទ្រទ្រង់ការចំណាយប្រចាំថ្ងៃរបស់ពួកគេបានទេ ខណៈទំនិញចេះតែបន្តហក់ឡើងថ្លៃ ៖
ស្រីតា សំណូមពរយ៉ាង ទទួចដល់គ្រប់ស្ថាប័នពាក់ព័ន្ធជួយដំឡើងប្រាក់ឈ្នួលឲ្យកម្មករដល់១៦០ដុល្លារ ព្រោះពួកគេក៏មិនចង់ធ្វើបាតុកម្មទេ តែមិនមានជម្រើសទេ ខណៈដែលប្រាក់ឈ្នួលទទួលបានមិនសមស្រប។
កម្មការិនី សុខរ៉ាត់ មកពីរោងចក្រកាត់ដេរ តេហាទិច រៀបរាប់ថា ការចំណាយពីមួយថ្ងៃទៅមួយថ្ងៃមានការកើនឡើង ដូចជា ទំនិញគ្រប់មុខនៅលើទីផ្សាចេះតែឡើងថ្លៃ ផ្ទះជួលក៏ឡើងថ្លៃ។ កម្មការិនីរូបនេះបន្តថា កម្មករទាំងអស់នឹងរួមគ្នា បន្តធ្វើកូដកម្មរហូតទាល់តែបានប្រាក់ខែ១៦០ដុល្លារ ៖
បើតាមសមគមរោងចក្រកាត់ដេរនៅកម្ពុជា បច្ចុប្បន្នមានរោងចក្រប្រមាណ៥០០ តែមានកម្មករនៃរោងចក្រតែប្រមាណ ៥០ ប៉ុណ្ណោះដែលផ្ទុះការតវ៉ា ខុសច្បាប់ ខណៈរោងចក្រផ្សេងទៀតនៅដំណើរការធម្មតា។
លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចេញផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឲ្យដឹងថា យោងតាមចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះថ្ងៃទី៣០ ខែធ្នូ ទីស្តីការគណៈរដ្ឋមន្ត្រី ប្រាប់ទៅក្រសួងការងារ ឲ្យរៀបចំវេទិកាតុមូលអំពីគោលការណ៍ដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតមានលក្ខណៈសមស្រប ដែលអាចអនុវត្តបាន តែថាការទាមទារដល់១៦០ដុល្លារភ្លាមៗ គឺមិនអាចអនុវត្តបាន។
ក្រសួងការងារបានព្រមានចាត់វិធានតាមផ្លូវតុលាការលើមេដឹកនាំសហជីព ដែលដឹកនាំការតវ៉ានោះ ដូចជា លោក រ៉ុង ឈុន លោក អាត់ ធន លោក ប៉ាវ ស៊ីណា លោកស្រី យ៉ាង សុភ័ណ្ឌ និងលោក ស្រី ម៉ម ញឹម ឲ្យបញ្ឈប់ការនាំកម្មករធ្វើបាតុកម្ម។ ក្រសួងការងារបានប្រកាសឲ្យរោងចក្រទាំងអស់បើកដំណើរការឡើងវិញនៅថ្ងៃទី២ខែមករាឆ្នាំ២០១៤។
ប៉ុន្តែកម្មករច្រើនម៉ឺននាក់មកពីតាមបណ្តារោចក្រនានា រួមមានតាមបណ្តាខេត្ត និងរាជធានីភ្នំពេញបានស្រែកព្រមៗគ្នា នៅពេលតវ៉ាថា ដាច់ខាតពួកគេត្រូវតែបានប្រាក់ឈ្នួលគោល ១៦០ដុល្លារទើបគេចូលធ្វើការវិញ ៖
ប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន មានប្រសាសន៍ថា ទោះបីជារដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន បច្ចុប្បន្នគំរាមកំហែងលោកយ៉ាងណាក៏ដោយ ក៏លោកមិនប្តូរជំហរតវ៉ាជួនកម្មករដែរ។ លោកបន្តថា បើរដ្ឋាភិបាលប្តឹងលោកមែននោះ កម្មករ គ្រូបង្រៀន និងពលរដ្ឋមួយចំនួនទៀតនឹងងើបបះបោរកាន់តែខ្លាំង ៖
ចំណែក ប្រធានសម្ព័ន្ធសហជីពចលនាកម្មកររបស់លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា លោកនៅតែប្រកាន់ជំហរដូចកម្មករដដែល គឺកម្មករត្រូវតែបានប្រាក់ឈ្នួលគោល ១៦០ដុល្លារ។ លោក បន្តថា ការដែលលោកចូលរួមតវ៉ាជាមួយកម្មករសព្វថ្ងៃនេះ គឺមិនខុសច្បាប់ទេ ហើយលោក រិះគន់រដ្ឋាភិបាលដែលចេញលិខិតដាក់កំហិតសហជីពឯករាជ្យ ដែលកំពុងទាមទារសិទ្ធិជួនកម្មករបច្ចុប្បន្ន ៖
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC ដែលតំណាងឲ្យនិយោជក លោក ខេន លូ(Ken Loo) ប្រាប់VODថា សមាគមរោចក្រកាត់មិនអាចដំឡើងប្រាក់ឈ្នួលឲ្យកម្មករតាមការចង់បាននោះ ព្រោះកិច្ចការនេះត្រូវឆ្លងកាត់ការពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ៖
សមាគមកាត់ដេរ ឲ្យដឹងថា មានកម្មករប្រមាណ៦សែននាក់ កំពុងធ្វើការក្នុងរោងចក្រប្រមាណ៥០០។ សមាគមកាត់ដេរ អះអាថាថ្វីត្បិតប្រាក់ឈ្នួលត្រឹម៩៥ដុល្លារនៅឆ្នាំ២០១៤ តែកម្មករម្នាក់ៗអាចរកចំណូលពីវិស័យនេះដល់១៥០ដុល្លារ ដោយរាប់បញ្ជូល ប្រាក់រង្វាន់ធ្វើការងារទៀងទាត់ ១០ដុល្លារ ប្រាក់ឧបត្ថម្ភជួលផ្ទះ ឬថ្លៃធ្វើដំណើរ ៧ ដុល្លារ ប្រាក់អតីតភាពការងារ ២ដុល្លារ បន្ទាប់ពីធ្វើការបានមួយឆ្នាំ ហើយបន្ថែម១ដុល្លារជារៀងរាល់ឆ្នាំជាបន្តបន្ទាប់រហូតដល់១១ដុល្លារ ជាដើម។ ប៉ុន្តែប្រាក់ឈ្នួលកម្មករខ្មែរនៅទាបជាងប្រាក់ឈ្នួលកម្មករនៅប្រទេសជាប់នឹងកម្ពុជា ដូចជា ថៃ និង វៀតណាម ជាដើម៕
សូមសរសេរមកកាន់ កញ្ញា ជន ស្រីណុច តាមរយៈ chornsreynoch@vodhotnews.com
ច
បើកម្មករទាំងអស់ចង់បានបា្រក់ខែ១៦០ដុល្លា ត្រូវទម្លាក់រដ្ឋាភិបាលសិនទើបបាន១៦០ដុល្លាស្រួល
ក្រុមហ៊ុនគេនិយាយហើយថា បើចង់បានបា្រក់ខែឡើង ទល់តែរដ្ឋាភិបាល កាត់បន្ថយបា្រក់ក្រោម តុ សិន ទើបអាចដំឡើងបាន ។
ជ្រុលបោះជំហានតវ៉ា ហើយ សូមបងប្អូនកុុំរៀរថយក្រោយអោយសោះ!!!បើពុំដូច្នេះទេបា្រកដជាបរាជ័យហើយ។មិនទាន់បានជោគជយ័ទេ កុំរៀថយអោយសោះ។
The best way, employer increase more salary to worker, then goverment reduce some tax collection from investor, stop corruption, All involed parties have to talk to get solution not protest all the time like this. At the end all.lost.
១. បក្ខពួកបុរសខូចខ្លាំំងហ៊ុនសែន ត្រូវប្រយ៍ត្ន!! កុំអនុវត្តកលល្បិច ទឹកស្រកស្រមោចស៊ីត្រី ទឹកឡើងត្រីស៊ីស្រមោច!!! ពួកអ្នកឯងធ្វើអំពើអាក្រក់ស្អីខ្លះ ពួកអ្នកចង់ប្តឹងគេទៅវិញ!!!
២. លោករ៉ុង ឈុនទាមទារប្រាក់ខែដើម្បីអោយកម្មករក្រីក្រអាចរស់ស្រួលបន្តិច អ្នកឯងចង់ប្តឹងគាត់ឬ? ពួកអានរក! ម្តាយពួកឯងប្រដៅឯងថាម៉េច?? ពួកឯងមិនចាំទេឬ?ទឹកដីនេះរបស់ពួកឯងឬ?
៣. យើងសាកល្បងគិតងាយៗអំពីប្រាក់ខែរបស់កម្មករ!! ឧបមាថា៖ កម្មករម្នាក់ដេរអាវ១ថ្ងៃបាន៥អាវ ហើយអាវមួយយកទៅលក់នៅបរទេសចំណេញបាន៥ដុល្លារ ក្រោយពីផាតចំណាយគ្រប់យ៉ាង នោះមានន័យថា ក្នុង១ថ្ងៃ រោងចក្រចំណេញបាន២៥ដុល្លារពីកម្មករម្នាក់ ។ កម្មករម្នាក់អាចរកផលចំណេញដល់រោងចក្រចំនួន២៥ដុល្លារ/១ថ្ងៃx២៦ថ្ងៃ=៦៥០ដុល្លារ/១ខែ ដូច្នេះ បើរោងចក្រចែកអោយកម្មករ១៥០ដុល្លារ នោះរោងចក្រនៅសល់៥០០ដុល្លារទៀត។
៤. ចុះហេតុអ្វីក៍បក្ខពួកហ៊ុនសែនមិនព្រមឯកភាពតម្លើងប្រាក់ខែ១៥០ដុល្លារដល់កម្មករ? ខ្ញុំនៅចាំថា៖ កាលពីសម័យអ៊ុនតាក់ អ៊ុនតាក់ចង់អោយប្រាក់ខែដល់បុគ្គលិកជនជាតិខ្មែរអោយបានច្រើន ប៉ុន្តែរដ្ឋាភិបាលរបស់ខូចវិទូហ៊ុនសែនបានរារាំង ដោយសារ់ខ្លាចប្រាក់ខែខ្ពស់ជាងប្រាក់ខែរបស់មន្រ្តិរាជការ!!!