មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បាននិយាយកាលពីម្សិលមិញថា ពួកគេនឹងមិនធ្វើតាមការទាមទាររបស់អ្នកតវ៉ាគណបក្សប្រឆាំងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែងឡើយ ប៉ុន្តែមិនបង្ហើបប្រាប់ពីការឆ្លើយតបរបស់រដ្ឋាភិបាល ប្រសិនបើនៅតែបន្តមានការតវ៉ារាល់ថ្ងៃនោះ។
គណបក្សសង្គ្រោះជាតិ ដែលបានច្រានចោលលទ្ធផលផ្លូវការនៃការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដានោះ បានដឹកនាំបាតុកម្មរយៈពេលពីរសប្ដាហ៍មកហើយ ហើយបានហែក្បួនទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង បើមិនដូច្នោះទេ ត្រូវរៀបចំការបោះឆ្នោតឡើងវិញ។
កម្មកររោងចក្រកាត់ដេររាប់ពាន់នាក់បានចូលរួមជាមួយការជួបជុំគ្នារបស់គណបក្សប្រឆាំងដោយសារសេចក្ដីសម្រេចរបស់រដ្ឋាភិបាលកាលពីសប្ដាហ៍មុន ដំឡើងប្រាក់ខែអប្បបរមាត្រឹមតែ៩៥ដុល្លារប៉ុណ្ណោះក្នុងមួយខែ ហើយបានបន្តធ្វើការតវ៉ានៅក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។
លោក ឈាង វុន សមាជិកសភាជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា មនុស្សប្រហែល៥០.០០០នាក់បានហែក្បួនក្នុងរាជធានីភ្នំពេញ ដោយស្រែកថា “ ហ៊ុន សែន អើយចុះចេញទៅ” នោះ មានចំនួនតិច បើប្រៀបធៀបទៅនឹងមនុស្ស៣,២លាននាក់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា កាលពីខែកក្កដានោះ។
លោកមានប្រសាសន៍ថា “ នៅពេលយើងធ្វើយុទ្ធនាការ យើងមានឈ្មោះរបស់សម្ដេច ហ៊ុន សែន នៅក្នុងកម្មវិធីនយោបាយរបស់បក្សយើង។ ឥឡូវនេះយើងមានសំឡេងឆ្នោត៥៥ភាគរយ។ តើឲ្យយើងធ្វើតាមការដាក់សម្ពាធពីសំឡេងឆ្នោតតិចទៅលើសំឡេងឆ្នោតច្រើនដូចម្ដេច?”។
លោក ឈាង វុន បានមានប្រសាសន៍ថា “ យើងអនុវត្តលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ យើងគ្មានភារកិច្ចធ្វើតាមភាសាតាមផ្លូវទេ”។
លោក ឈាង វុន បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា នៅតែបើកចំហឲ្យមានការចរចាជាមួយគណបក្សសង្គ្រោះជាតិដដែលដើម្បីបញ្ចប់ការតវា៉ ប៉ុន្តែលោកមានប្រសាសន៍ថា គណបក្សប្រឆាំងបានដាក់លក្ខខណ្ឌច្រើនពេកនៅពេលជួបប្រជុំម្តងៗ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បញ្ជាក់ឡើងវិញថា គណបក្សប្រឆាំងនឹងចូលរួមការចរចាប្រសិនបើអនុញ្ញាតឲ្យមានការចូលរួមពីអង្គការក្រៅរដ្ឋាភិបាល ព្រះសង្ឃ និងបញ្ញវន្ត។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលបើកចិត្តទូលាយក្នុងការអនុញ្ញាតឲ្យមានអ្នកហែក្បួន និងបាតុករជាច្រើនបិទផ្លូវក្នុងរាជធានី ពីព្រោះរដ្ឋាភិបាលទទួលស្គាល់សេរីភាពក្នុងការតវ៉ាដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
លោកមានប្រសាសន៍ថា“ យើងមិនដែលចាត់ទុកប្រជាពលរដ្ឋជាសត្រូវឡើយ ប៉ុន្តែយើងគ្រប់គ្រងបញ្ហាតាមដែលយើងអាចធ្វើបាន ដើម្បីបញ្ចៀសការប្រើអំពើហិង្សា។ យើងយល់ថា ការធ្វើបាតុកម្មគឺល្អហើយសម្រាប់សេរីភាពក្នុងការបញ្ចេញមតិ”។
ទោះជាយ៉ាងណា លោកបានបន្ថែមថា ពេលខ្លះអាជ្ញាធរត្រូវរារាំងការតវ៉ាណាដែលគ្មានច្បាប់អនុញ្ញាត។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “យើងយល់ផងដែរថា ក្នុងនាមរដ្ឋាភិបាលយើងត្រូវពង្រឹងច្បាប់ និងសណ្ដាប់ធ្នាប់តាមមធ្យោបាយមួយចំនួន ហើយយើងនឹងអនុវត្តច្បាប់នៅពេលណាមួយ”។
លោកបន្ថែមថា “ យើងមិនទាន់ធ្វើទេនៅពេលនេះ។ ឥឡូវនេះមានអារម្មណ៍ល្អសម្រាប់ការចរចារវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា”៕សារុន
© 2013, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
。》。លក្ខខណ្ឌ ល្អ បំ រើ ប្រទេសជាតិ និង ប្រជាពលរដ្ឋ ល្បង ឈៀង វុន មិនទទួល យក ទេ !
。《。លក្ខខណ្ឌ ចែក អំណាចគ្នា ស៊ី ពុករលួយ បំផ្លាញ ប្រទេសជាតិ ធ្វើបាប អោយ ប្រជាពលរដ្ឋ ក្រ
ល្ហេមល្ហាម ជំពាក់បំណុលគេ ទើបល្អ ឬ ល្បង ឈៀង វុន ? !
。 អ្នក ត វ៉ា ធ្វើ បាតុកម្ម , តំណាង ម្នាក់ « ១ នាក់ » គឺ ស្មើ នឹង = ១០០ នាក់ !
。。 សូម ជំរាប លោក ឈៀង វុន អោយបានដឹង ! !!!!
បច្ចុប្បន្ននេះខ្ញុំដូចជាឮល្ហៀងៗថាហ៊ុនសែនអាចបាត់បង់ការគាំទ្រពីផ្ទៃក្នុងបក្សរបស់ខ្លួនហើយអាចមាន មន្ត្រីខ្លះលាលែងនិងមកចុះចូលជាមួយបក្សសង្គ្រោះជាតិទៀតផងតែត្រង់ថាបក្សសង្គ្រោះជាតិនិង ទទួលឬអត់នោះទេ ព្រោះតែមិនទុកចិត្តក្រុមឧត្តមសេនីយ៍ទាំងនោះ។
គ្មានឧត្តមសេនីយ៍ណាភ្លើទៅចុះចូលជាមួយអាក្អែកនោះទេ
ពួកគាត់អាចចូលបាន បើសិនជា ក្រុមឧត្តមសេនីយ៍ទាំងនោះ គាត់មានសមត្ថភាពចលនាដល់
នាយ និងពលទាហានថ្នាក់ក្រោមទាំងអស់ ឱ្យចូលរួមការទាមទារសុំដំឡើងប្រាក់ខែជាផល
ប្រយោជន៏ របស់ពួកគេ។ នេះជាការពិសោធន៏ សាកល្បង ដើម្បីយល់ចិត្តគ្នាទៅវិញទៅមក។
ប្រយ័ត្នបាតដៃទីបី! (អំណាចយួន) ដែលថ្មីៗនេះសម្តេចហ៊ុន សែន លោកបានទៅបំពាក់ គោលជំហរជាថ្មីដោយចៅហ្វាយលោក ។ ថ្វីត្បិតតែវិធីសាស្រ្តមើលទៅហាក់ដូចជាការ រកស៊ីដោះដូរសេដ្ឋកិច្ច តែស្រមោលនៅពីក្រោយខ្នងសម្តេចហ៊ុន សែន គឺយួនរួមដៃ កំចាត់ខ្មែរគ្រប់ពេលវាលា ។