ដោយ៖ កែវ រតនៈ
ថ្ងៃអង្គារ៍ ទី31 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ពេលដឹកនាំកម្មករតវ៉ានៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣(រូបភាពដោយ តាត ឧត្ដម)
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន នៅថ្ងៃអង្គារ ច្រានចោលការប្តឹងរបស់រដ្ឋាភិបាលមកលើរូបលោកពីបទ គឺញុះញង់ឲ្យកម្មករធ្វើបាតុកម្ម ដោយលើកឡើងថា ចំណាត់ការផ្លូវតុលាការនេះ នឹងធ្វើឲ្យកម្មករកាន់តែខឹងសម្បារ។
លោក រ៉ុង ឈុន មានប្រសាសន៍ថា លោកមិនមានការភ័យខ្លាចអ្វីចំពោះការប្តឹងរបស់រដ្ឋាភិបាលនោះទេ ព្រោះថា លោកធ្វើបាតុកម្ម ដើម្បីកម្មករ ដូចនេះកម្មករ នឹងមិនអនុញ្ញាតឲ្យអាជ្ញាធរចាប់ខ្លួនលោកឡើយ។ លោកបន្ថែមថា បើទោះជាលោកត្រូវរងការប្តឹងករណីធ្វើបាតុកម្មទាមទារប្រាក់ឈ្នួល១៦០ដុល្លារក្នុងមួយខែក្តី លោក មិនបោះបង់ចោលជំហរទាមទាររបស់លោកនោះឡើយ ហើយលោកនៅតែបន្តធ្វើបាតុកម្មនេះដដែល។
កាលពីថ្ងៃទី៣០ ខែធ្នូ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង និងសមាគមកាត់ដេរកម្ពុជា នៅបានចោទថា តំណាងសហជីពកម្មករ៥ និងសមាគមមួយ បានញុះញង់ និងបំភិតបំភ័យឲ្យកម្មកររាប់ពាន់នាក់ឈប់ធ្វើការ ហើយបះបោរធ្វើបាតុកម្មប្រឆាំងនឹងការសម្រេចរបស់រដ្ឋាភិបាល ដែលសម្រេចដំឡើងប្រាក់ខែគោលឲ្យកម្មករ៕
សរសេរមកកាន់ លោក កែវ រតនៈ តាមរយៈratanah@vodhotnews.com
១. បក្ខពួកបុរសខូចខ្លាំំងហ៊ុនសែន ត្រូវប្រយ៍ត្ន!! កុំអនុវត្តកលល្បិច ទឹកស្រកស្រមោចស៊ីត្រី ទឹកឡើងត្រីស៊ីស្រមោច!!! ពួកអ្នកឯងធ្វើអំពើអាក្រក់ស្អីខ្លះ ពួកអ្នកចង់ប្តឹងគេទៅវិញ!!!
២. លោករ៉ុង ឈុនទាមទារប្រាក់ខែដើម្បីអោយកម្មករក្រីក្រអាចរស់ស្រួលបន្តិច អ្នកឯងចង់ប្តឹងគាត់ឬ? ពួកអានរក! ម្តាយពួកឯងប្រដៅឯងថាម៉េច?? ពួកឯងមិនចាំទេឬ?ទឹកដីនេះរបស់ពួកឯងឬ?
៣. យើងសាកល្បងគិតងាយៗអំពីប្រាក់ខែរបស់កម្មករ!! ឧបមាថា៖ កម្មករម្នាក់ដេរអាវ១ថ្ងៃបាន៥អាវ ហើយអាវមួយយកទៅលក់នៅបរទេសចំណេញបាន៥ដុល្លារ ក្រោយពីផាតចំណាយគ្រប់យ៉ាង នោះមានន័យថា ក្នុង១ថ្ងៃ រោងចក្រចំណេញបាន២៥ដុល្លារពីកម្មករម្នាក់ ។ កម្មករម្នាក់អាចរកផលចំណេញដល់រោងចក្រចំនួន២៥ដុល្លារ/១ថ្ងៃx២៦ថ្ងៃ=៦៥០ដុល្លារ/១ខែ ដូច្នេះ បើរោងចក្រចែកអោយកម្មករ១៥០ដុល្លារ នោះរោងចក្រនៅសល់៥០០ដុល្លារទៀត។
៤. ចុះហេតុអ្វីក៍បក្ខពួកហ៊ុនសែនមិនព្រមឯកភាពតម្លើងប្រាក់ខែ១៥០ដុល្លារដល់កម្មករ? ខ្ញុំនៅចាំថា៖ កាលពីសម័យអ៊ុនតាក់ អ៊ុនតាក់ចង់អោយប្រាក់ខែដល់បុគ្គលិកជនជាតិខ្មែរអោយបានច្រើន ប៉ុន្តែរដ្ឋាភិបាលរបស់ខូចវិទូហ៊ុនសែនបានរារាំង ដោយសារ់ខ្លាចប្រាក់ខែខ្ពស់ជាងប្រាក់ខែរបស់មន្រ្តិរាជការ!!!
needs to sue this trouble guy, this guy made so much trouble for country,
this guy is khmer vietminh …
He want to be a mad model for the next generation.