លោក ម៉ម សូណង់ដូ មានគម្រោងដឹកនាំបាតុកម្មមួយដើម្បីតវ៉ាសុំដំឡើងកម្លាំងផ្សាយវិទ្យុបន្ថែម និងបង្កើតទូរទស្សន៍សំបុកឃ្មុំ។ ប៉ុន្តែគម្រោងនោះនៅមានភាពចម្រូងចម្រាស ខណៈរដ្ឋមន្ត្រីក្រសួងព័ត៌មានបន្ទោសថា ការប្រុងធ្វើបាតុកម្មនោះ គ្រាន់តែជាលេសមិនព្រមបង់ពន្ធចូលរដ្ឋប៉ុណ្ណោះ ពីព្រោះប្រធានវិទ្យុសំបុកឃ្មុំ ជំពាក់ប្រាក់សោតទស្សន៍ច្រើនពាន់លានរៀល មិនទាន់បានបង់ចូលរដ្ឋនៅឡើយ។
ដោយ អ៊ុក សាវបូរី
2013-12-31
RFA

លោក ម៉ម សូណង់ដូ ប្រធានសមាគមអ្នកប្រជាធិបតេយ្យ ផ្តល់បទសម្ភាសន៍ដល់អ្នកកាសែត នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២។ RFA/Vichey Anandh
ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ថ្លែងទាមទារឲ្យប្រទេសកម្ពុជា ត្រូវតែមានច្បាប់សោតទស្សន៍សិន មុននឹងក្រសួងព័ត៌មានទារប្រាក់បង់ពន្ធសោតទស្សន៍ពីស្ថានីយវិទ្យុសំបុកឃ្មុំ។
លោកថ្លែងយ៉ាងដូច្នេះ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ខណៈសារព័ត៌មានក្នុងស្រុកមួយបានស្រង់ប្រសាសន៍រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហើបថា លោក ម៉ម សូណង់ដូ ត្រូវបង់ប្រាក់ជំពាក់រាប់លានរៀលជាមុនសិនមុនសុំធ្វើបាតុកម្ម។
លោក ម៉ម សូណង់ដូ ថ្លែងបន្តថា ប្រាក់បង់ពន្ធជូនរដ្ឋ ដូចជាអាជ្ញាប័ណ្ណ និងរលកធាតុអាកាស គឺបានបង់ប្រចាំខែច្រើនពាន់ដុល្លារ។ ប៉ុន្តែការទាមទារប្រាក់សោតទស្សន៍ លោកសន្យាបង់ដរាបណាច្បាប់បានបង្កើតហើយ ហើយអាចផ្ដល់ប្រយោជន៍ស្មើគ្នាគ្រប់ស្ថានីយវិទ្យុជាង ១០០ នៅប្រទេសកម្ពុជា។
លោក ម៉ម សូណង់ដូ៖ «ជាច្បាប់បង់តាក់សោតទស្សន៍ ហើយខ្ញុំចង់យល់ពីច្បាប់សោតទស្សន៍ហ្នឹងមានអីខ្លះ? ត្រូវបង្ហាញខ្ញុំសិន ហើយគាត់អត់ព្រមបង្ហាញ គាត់គិតតែពីទារលុយ ហើយកម្រិតវិទ្យុម៉េចកើត? ខ្ញុំសប្បាយចិត្តនឹងជូនលុយ ហើយបង់តាក់ជូនក្រសួងព័ត៌មានដែរ បើសិនជាមានច្បាប់មួយធ្វើយ៉ាងដូចម្ដេចឲ្យវិទ្យុមានភាពស្មើគ្នា»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ជម្រាបសួរព័ត៌មានតបនឹងការទាមទាររបស់លោក ម៉ម សូណង់ដូ បានភ្លាមៗទេ នៅថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០១៣។
ប៉ុន្តែបញ្ហានេះ ត្រូវអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាងថា ជារៀងរាល់ឆ្នាំ គ្រប់ស្ថានីយផ្សព្វផ្សាយព័ត៌មានទាំងអស់ ត្រូវតែបង់ពន្ធ រួមទាំងពន្ធអាជ្ញាប័ណ្ណជាដើម ទោះបីច្បាប់សោតទស្សន៍មិនទាន់មានក៏ដោយ៖ «ទី១ គឺគាត់ត្រូវបង់ពន្ធដារ សម្រាប់កិច្ចការងារពាណិជ្ជកម្ម ទី២ គាត់ត្រូវបង់ប្រាក់តម្លៃ បង់ចូលរដ្ឋ នៅក្នុងការងារដែលគាត់ជាម្ចាស់ស្ថានីយ ត្រូវមានកាតព្វកិច្ចមួយ ត្រូវបង់លុយជូនរដ្ឋនៅពេលដែលយើងទទួលបានអាជ្ញាប័ណ្ណ គឺគេបញ្ជាក់ហ្នឹងហើយ មិនពាក់ព័ន្ធនឹងច្បាប់សោតទស្សន៍ទេ»។
ប្រធានផ្នែកស៊ើបអង្កេតសមាគមអាដហុក លោក នី ចរិយា ថ្លែងថា លោក ម៉ម សូណង់ដូ អាចបង់តែប្រាក់រលកធាតុអាកាស និងប្រាក់អាជ្ញាប័ណ្ណដែលមានចែងក្នុងច្បាប់ពន្ធដារ ហើយលោក ម៉ម សូណង់ដូ គាត់មិនអាចបង់ប្រាក់សោតទស្សន៍ ខណៈច្បាប់នោះមិនទាន់ត្រូវបានបង្កើតទេ៖ «ទី២ ទាក់ទងទៅនឹងថា តើច្បាប់សោតទស្សន៍គ្របដណ្ដប់ទៅលើវិទ្យុ ឬទេ? បើសិនមិនគ្របដណ្ដប់ទៅលើវិទ្យុទេ គឺអត់មានទាក់ទងទេ ព្រោះថា លោក ម៉ម សូណង់ដូ មិនទាន់មានស្ថានីយទូរទស្សន៍»។
លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ឲ្យដឹងថា គាត់បានស្នើសុំបន្ថែមកម្លាំងផ្សាយបន្តទៅតាមខេត្តនានា ដែលវិទ្យុនេះមិនបានឮដល់តំបន់ឆ្ងាយពីរាជធានីភ្នំពេញ និងសុំបង្កើតទូរទស្សន៍។ ប៉ុន្តែមិនមានការអនុញ្ញាតពីក្រសួងព័ត៌មាន តាំងពីឆ្នាំ២០០៦ មក ទើបក្រុមអ្នកប្រជាធិបតេយ្យចង់លើកគ្នាទៅធ្វើបាតុកម្មនៅមុខក្រសួងព័ត៌មាន កាលពីថ្ងៃ២៩ ខែធ្នូ ហើយបានអាក់ខានដោយសារសាលារាជធានីភ្នំពេញ បដិសេធពាក្យសុំធ្វើបាតុកម្ម ដែលមិនទាន់ត្រូវតាមទម្រង់ច្បាប់។
លោក ម៉ម សូណង់ដូ បន្ថែមថា តាមច្បាប់បាតុកម្មបានកំណត់ឲ្យដាក់ពាក្យសុំធ្វើបាតុកម្មឲ្យបានមុន ៥ថ្ងៃ ហើយអ្នកចូលរួមបាតុកម្មចំនួន ២០០នាក់។ លោកថា លោកគោរពតាមការណែនាំកាលពីថ្ងៃ២៩ ខែធ្នូ របស់មន្រ្តីសាលារាជធានីភ្នំពេញ។ ហេតុនេះ លោកដាក់ពាក្យសុំធ្វើបាតុកម្មជាថ្មី រួចហើយទៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃ៣០ ខែធ្នូ។ លោកបន្តថា បាតុកម្មនឹងធ្វើពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ ដើម្បីជំរុញឲ្យក្រសួងព័ត៌មាន អនុញ្ញាតឲ្យមានទូរទស្សន៍ និងវិទ្យុ អាចបន្ថែមកម្លាំងផ្សាយបន្តទៅតំបន់ដែលប្រជាពលរដ្ឋមិនអាចស្ដាប់ឮការផ្សាយវិទ្យុ និងចង់មើលការផ្សាយទូរទស្សន៍សំបុកឃ្មុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលពិភាក្សាលើសេចក្តីព្រាងច្បាប់ស្ដីពីការចាត់តាំងនៃស្ថាប័នតុលាការ
- តុលាការខេត្តកណ្ដាលឃុំខ្លួនឆ្មាំយាមព្រះសក្យមុនីចេតិយបណ្ដោះអាសន្ន
- អ្នកភូមិ៣០នាក់ត្រូវតុលាការខេត្តកំពង់ស្ពឺកោះហៅឲ្យចូលបំភ្លឺរឿងទំនាស់ដីធ្លី
- អតីតតារាចម្រៀងដែលរងគ្រោះដោយការជះទឹកអាស៊ីតទាមទារយុត្តិធម៌
- តើមូលហេតុអ្វីបានជាច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានមិនទាន់ចេញជារូបរាង?
- វៀតណាមកាត់ទោសបុរសខ្មែរម្នាក់ឲ្យជាប់ពន្ធនាគារ១៣ឆ្នាំ
- មេធាវីលោក ជាម យៀប មិនចាប់អារម្មណ៍ការថ្កោលទោសរបស់ HRW
- កម្ពុជានឹងបន្តផ្អាកកម្មវិធីស្មុំកូនចិញ្ចឹមទៅបរទេសរហូតដល់ឆ្នាំ២០១៤
- ជនជាតិដើមភាគតិចព្នងនៅមណ្ឌលគិរីត្រៀមប្ដឹងសមត្ថកិច្ចពីបទដុតបំផ្លាញផ្ទះ
this guy owned alot of money (taxes) to khmer authoties, he needs to pay back asap.,
as he was french citizen, khmer governments can sue french government..
—–
in france, he can not cheat on taxes
, he aleady knew it
this guy just got out from jail not too long ago., he still want to be a hero…
never got enough for him, never learned for him,,