ILO ជំរុញ​ភាគី​ពាក់ព័ន្ធ​បន្ថែម​កិច្ចប្រឹងប្រែង​រក​ដំណោះស្រាយ​ដល់​កម្មករ​កាត់ដេរ​​

ដោយ៖​ តាំង វីដា​​
ថ្ងៃអង្គារ៍ ទី31 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

m-ilo-logo-2013-12-19-2013-12-31

​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO) នៅ​ថ្ងៃ​អង្គារ​នេះ ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​បង្កើន​កិច្ចប្រឹងប្រែង​រក​ដំណោះស្រាយ​ដល់​កម្មករ និង​ដំណើរការ​រោងចក្រ​វិញ​ឲ្យបាន​ឆាប់រហ័ស ដើម្បីឲ្យ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ជៀសផុត​ហានិភ័យ​។​

​សេចក្តីថ្លែងការណ៍ ​ILO​ ចុះ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៣ ឲ្យដឹងថា ការផ្អាក​ដំណើរការ​រោងចក្រ ដោយសារ​ការតវ៉ា​របស់​កម្មករ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ចំណូល​នៃ​ឧស្សាហកម្ម​កាត់ដេរ និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិនាម​របស់​កម្ពុជា ទៅកាន់​អ្នកបញ្ជា​ទិញ​ក្រៅប្រទេស ដែល​កត្តា​នេះ ទាមទារ​ឲ្យ​ភាគី​ពាក់ព័ន្ធ​រួម​មាន​កម្មករ សហជីព​ការងារ និយោជក និង​រដ្ឋាភិ​បាល ចូលរួម​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​។

ILO ចាត់ទុកថា ការតវ៉ា​របស់​កម្មក​រ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ បាន​ឆ្លុះបញ្ចាំង​ពី​សារៈសំខាន់​នៃ​ប្រព័ន្ធ​ប្រាក់​ឈ្នួល​កម្មករ ស្រប​តាម​ស្ថានភាព​ទីផ្សារ ដែល​គប្បី​ត្រូវបាន​ពិនិត្យ​សើ​រើ​​ជា​រៀងរាល់ឆ្នាំ ដើម្បី​ធានា​ប្រាក់​ឈ្នួល​កម្មករ ស្ថិតក្នុង​កម្រិត ដែល​ឆ្លើយតប​នឹង​តម្រូវការ​របស់​កម្មក​រ និយោជិត និង​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​ប្រទេស​។​

​កូដកម្ម​-​បាតុកម្ម​របស់​កម្មក​រ​ធ្វើការ​ផ្នែក​វាយនភ័ណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា បាន​ផ្ទុះ​ទ្បើង​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ពោល​គឺ​មួយ​ថ្ងៃ​បន្ទាប់ពី​គណៈកម្មការ​ប្រឹក្សា​ការងារ បាន​ចេញ​សេចក្តីសម្រេច​ស្តីពី​ការ​ដំ​ទ្បើង​ប្រាក់​ឈ្នួល​អប្បបរមា​ពី​៨០​ដុល្លារ​ទៅ​៩៥​ដុល្លារ សម្រាប់​ឆ្នាំ​២០១៤​។  តែ​កម្មករ​ទាមទារ​ទៅ​ដល់​​៩៥​ដុល្លារ​៕

សូមសរសេរមកកាន់ លោក តាំង វីដា តាមរយៈ vida@vodhotnews.com

What Next?

Recent Articles

5 Responses to "ILO ជំរុញ​ភាគី​ពាក់ព័ន្ធ​បន្ថែម​កិច្ចប្រឹងប្រែង​រក​ដំណោះស្រាយ​ដល់​កម្មករ​កាត់ដេរ​​"

  1. កូនឪ says:

    តែ​កម្មករ​ទាមទារ​ទៅ​ដល់​​៩៥​ដុល្លារ​ ។
    Camnews សរសេរខុសហើយ សូមកែតម្រូវ ។

  2. ស្អប់អំពើអយុត្តិធម៌សង្គម says:

    រដ្ឋាភិបាលមិនខ្វល់ខ្វាយពីការទាមទាររបស់ពលរដ្ឋហ្នឹង តែចូលចិត្តបង្រ្កាបណាស់ ដែលបង្កឱ្យមានអំពើអយុត្តឹធម៌សង្គមច្រើនណាស់

  3. ស្រីនោ says:

    ពួកកម្មនិស្ត មិនអោយប្រជាជន ហូបឆ្អែតទេ? ខ្លាចប្រជាជន ហូបឆ្អែតហើយមានកម្លាំងតវ៉ា ។គំនិតពួកកម្មនិស្តវាអញ្ចឹង។

  4. pingpong says:

    ១. បក្ខពួកបុរសខូចខ្លាំំងហ៊ុនសែន ត្រូវប្រយ៍ត្ន!! កុំអនុវត្តកលល្បិច ទឹកស្រកស្រមោចស៊ីត្រី ទឹកឡើងត្រីស៊ីស្រមោច!!! ពួកអ្នកឯងធ្វើអំពើអាក្រក់ស្អីខ្លះ ពួកអ្នកចង់ប្តឹងគេទៅវិញ!!!
    ២. លោករ៉ុង ឈុនទាមទារប្រាក់ខែដើម្បីអោយកម្មករក្រីក្រអាចរស់ស្រួលបន្តិច អ្នកឯងចង់ប្តឹងគាត់ឬ? ពួកអានរក! ម្តាយពួកឯងប្រដៅឯងថាម៉េច?? ពួកឯងមិនចាំទេឬ?ទឹកដីនេះរបស់ពួកឯងឬ?
    ៣. យើងសាកល្បងគិតងាយៗអំពីប្រាក់ខែរបស់កម្មករ!! ឧបមាថា៖ កម្មករម្នាក់ដេរអាវ១ថ្ងៃបាន៥អាវ ហើយអាវមួយយកទៅលក់នៅបរទេសចំណេញបាន៥ដុល្លារ ក្រោយពីផាតចំណាយគ្រប់យ៉ាង នោះមានន័យថា ក្នុង១ថ្ងៃ រោងចក្រចំណេញបាន២៥ដុល្លារពីកម្មករម្នាក់ ។ កម្មករម្នាក់អាចរកផលចំណេញដល់រោងចក្រចំនួន២៥ដុល្លារ/១ថ្ងៃx២៦ថ្ងៃ=៦៥០ដុល្លារ/១ខែ ដូច្នេះ បើរោងចក្រចែកអោយកម្មករ១៥០ដុល្លារ នោះរោងចក្រនៅសល់៥០០ដុល្លារទៀត។
    ៤. ចុះហេតុអ្វីក៍បក្ខពួកហ៊ុនសែនមិនព្រមឯកភាពតម្លើងប្រាក់ខែ១៥០ដុល្លារដល់កម្មករ? ខ្ញុំនៅចាំថា៖ កាលពីសម័យអ៊ុនតាក់ អ៊ុនតាក់ចង់អោយប្រាក់ខែដល់បុគ្គលិកជនជាតិខ្មែរអោយបានច្រើន ប៉ុន្តែរដ្ឋាភិបាលរបស់ខូចវិទូហ៊ុនសែនបានរារាំង ដោយសារ់ខ្លាចប្រាក់ខែខ្ពស់ជាងប្រាក់ខែរបស់មន្រ្តិរាជការ!!!

  5. BaBaBoo says:

    នៅក្នុងប្រវត្តិសាស្រ្តខ្មែរ ខ្មែរឈ្លោះគ្នាតែងពឹងបរទេស ។ ខ្មែរឈ្លោះគ្នា បរទេសជិតខាងជាអ្នកអុជអាល ដោយរូបភាពផ្សេងៗ ធ្វើយ៉ាងណាឲ្យខ្មែរខ្សោយ ។ កាល ណាខ្មែរខ្សោយហើយ គេងាយស្រួលបង្រ្កាប ប្លន់យកដោយភាពស្របច្បាប់ រួចក៏ គ្មានអ្នកទាមទាយកវិញបានឡើយ ។

    ២០១៥ សង្រ្គាមទីផ្សាសេរី ជាលានប្រយុទ្ធដណ្តើមគ្នារស់នៃប្រជាជាតិអាស៊ី ដោយឡែកប្រជាជាតិកម្ពុជា និងចាញ់សង្រ្គាមទីផ្សារសេរីមុនគេ ។ ថ្នាក់ដឹកនាំសំបូរមនុស្សពុករលួយ នបាយច្រង៉េងច្រង៉ាង(មិនស៊ីចង្វាក់គ្នា) ក្នុងរបត់សេដ្ឋកិច្ច ដោយតែម្នាក់ៗ ចងក្លាយជាមហាសេដ្ឋីរៀងៗខ្លួន ។ តើ ២០១៥ កម្ពុជាដល់ណាហើយ!!! ៕