កម្មករ​៖ ​ថ្លៃ​ឈ្នួល​​ផ្ទះ​​កើន​ឡើង បន្ទាប់​ពី​​ដឹង​​ថា​​ប្រាក់​ខែ​​ពួកគេ​នឹង​ត្រូវ​ដំឡើង​​

ដោយ៖​ ជន ស្រីណុច និង អ៊ឹង ប៊ុនថន​
ថ្ងៃពុធ ទី1 ខែមករា ឆ្នាំ2014
http://vodhotnews.com

ផ្ទះជួល​របស់​​កម្មករ​​ស្នាក់​​នៅ បាន​​ឡើង​ថ្លៃ បន្ទាប់​ពី​​ដឹង​​ថា ប្រាក់​​ឈ្នួល​​របស់​​កម្មករ នឹង​​ត្រូវ​បាន​​ដំឡើង​ដល់​១០០​ដុល្លារ​​ ចាប់ពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៤​។​

​ប្រិយមិត្ត​ដែល​ទូរស័ព្ទ​ចូលរួម​កម្មវិធី​តុមូល​​របស់ VOD នៅ​ថ្ងៃ​ពុធ​នេះ និយាយ​ថា ម្ចាស់ផ្ទះ​ជួល​នីមួយៗ គ្រាន់តែ​ដឹងថា កម្មករ​នឹង​បាន​ឡើង​ប្រាក់​ឈ្នួល​ដល់ ​១០០​ដុល្លារ​ នៅ​ដើមខែ​កុម្ភៈ​នោះ ថ្លៃ​ផ្ទះ​​ឈ្នួល និង​ទឹក​ភ្លើង ជា​ដើម​​បាន​​ឡើង​ថ្លៃ បន្ថែម​ពី​៥​ដុល្លារ​ទៅ​១០​ដុល្លារ។ កញ្ញា សុខា បញ្ជាក់ថា ប្រាក់​ឈ្នួល​​១០០​​ដុល្លារ​​នេះ មិន​គ្រាប់​គ្រាន់​ទេ គឺ​កម្មករ​នៅ​តែ​ទាមទារ​ឲ្យ​ឡើង​ដល់​​ ១៦០​​ដុល្លារ និង​សុំ​កុំឲ្យ​ទំនិញ​និង​ថ្លៃ​ផ្ទះជួល​ចេះ​តែ​ឡើងថ្លៃ ៖

​កម្មករ​ម្នាក់​ទៀត​មក​ពី ស្រុក​បាទី ខេត្ត​​​​តាកែវ លោក សុភា មាន​ប្រសាសន៍​ថា ការធ្វើ​បាតុកម្ម​របស់​កម្មករ​បច្ចុប្បន្ន​គឺ​នាំឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋ​កិច្ច​ជាតិ តែ​​កម្មករ​មិន​មាន​ជម្រើស​ទេ ព្រោះ​​ប្រាក់​ឈ្នួល​​បច្ចុប្បន្ន​​មិនអាច​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ពួកគេ​បាន​ទេ​។ លោក​បន្តថា បើ​រដ្ឋាភិបាល​មិន​ចង់​ឲ្យ​កម្មករ​​ធ្វើ​បាតុកម្ម​បន្តទៀត ដែល​​ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​កាន់តែខ្លាំង​ជាង​នេះ គួរតែ​ផ្តល់​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​ ៖

​ឆ្លើយតប​នឹង​បញ្ហា​នេះ ម្ចាស់​ផ្ទះជួល​នៅ​សង្កាត់​​ចោមចៅ លោក សុខ មានប្រសាសន៍ថា លោក​មិន​ចង់​ឡើង​​ថ្លៃឈ្នួល​ផ្ទះ​ទេ តែ​ដោយសារ​កត្តា​ទំនិញ​ឡើង​ថ្លៃ​ទើប​លោក​សម្រេចចិត្ត​ដំឡើងថ្លៃ​ផ្ទះ​ដែរ ៖

​សមាគម​កាត់ដេរ ឲ្យដឹងថា មាន​កម្មករ​ប្រមាណ​៦​សែន​នាក់ កំពុង​ធ្វើការ​ក្នុង​រោងចក្រ​ប្រមាណ​៥០០​។ សមាគម​កាត់ដេរ អះ​អា​ថា​ថ្វី​ត្បិត​ប្រាក់​ឈ្នួល​ត្រឹម​១០០​​ដុល្លារ​នៅ​ឆ្នាំ​២០១៤ តែ​កម្មករ​ម្នាក់ៗ​អាច​រក​ចំណូល​ពី​វិស័យ​នេះ​ដល់​១៥០​ដុល្លារ ដោយ​រាប់​បញ្ជូ​ល ប្រាក់រង្វាន់​ធ្វើ​ការងារ​ទៀងទាត់ ១០​ដុល្លារ ប្រាក់ឧបត្ថម្ភ​ជួល​ផ្ទះ ឬ​ថ្លៃ​ធ្វើដំណើរ ៧ ដុល្លារ ប្រាក់​អតីតភាព​ការងារ ២​ដុល្លារ បន្ទាប់​ពី​ធ្វើការ​បាន​មួយឆ្នាំ ហើយ​បន្ថែម​១​ដុល្លារ​ជា​រៀងរាល់ឆ្នាំ​ជា​បន្តបន្ទាប់​រហូតដល់​១១ ដុល្លារ​ជា​ដើម​។ ប៉ុន្តែ​ប្រាក់​ឈ្នួល​កម្មករ​ខ្មែរ​នៅ​ទាប​ជាង​ប្រាក់​ឈ្នួល​កម្មករ​នៅ ប្រទេស​ជាប់​នឹង​កម្ពុជា ដូចជា ថៃ និង វៀត​ណាម ជា​ដើម​៕

សរសេរមក​កាន់​កញ្ញា ជន ស្រី​ណុ​ច​ តាមរយៈ chornsreynoch@vodhotnews.com

>

What Next?

Recent Articles

3 Responses to "កម្មករ​៖ ​ថ្លៃ​ឈ្នួល​​ផ្ទះ​​កើន​ឡើង បន្ទាប់​ពី​​ដឹង​​ថា​​ប្រាក់​ខែ​​ពួកគេ​នឹង​ត្រូវ​ដំឡើង​​"

  1. ពុទ្ធទំនាយ says:

    អត្តចរិតខ្មែរចាប់តាំងពីសម័យក្រោយអង្គរមក គឺមានភាពធ្លាក់ចុះយ៉ាងខ្លាំង ម្នាក់ចង់មានចង់បានខុសទំនង ។ ការរកស៊ីប្រកបដោយភាពទុច្ចរិត កេងប្រវ៌ញ្ច ពូកែខាងឆ្លៀតឱកាសណាស់ ។ ការធ្វើបុណ្យតែពីខាងក្រៅដើម្បីឱ្យគេកោតសរសើរខ្លួន តែធាតុពិតគឺជាពពួកទុច្ចរិតសុទ្ធសាធ

  2. Uk Kim San says:

    L’argent ne fait pas le bonheur, mais il y contribue. Tout le monde aime voir ses revenus augmenter…

    On doit néanmoins faire attention à la spirale d’augmentation qui annule les effets tant attendus.

    Sur le plan macroéconomique, seule une amélioration de la productivité crée réellement la richesse.