ដោយ៖ ស៊ុន ណារិន
ថ្ងៃពុធ ទី1 ខែមករា ឆ្នាំ2014
http://vodhotnews.com
ក្រសួងមហាផ្ទៃ ព្រមានលុបឈ្មោះសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) ដោយចោទថាប្រធាន សមាគមនេះ លោក រ៉ុង ឈុន បានចូលរួមសកម្មភាពនយោបាយ និងបានញុះញង់ប្រជាពលរដ្ឋ។
លិខិតរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០១៣ ផ្ញើជូនលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ឲ្យដឹងថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០០១ ក្នុងគោលបំណងជំរុញឲ្យមានសាមគ្គីភាពទូលំទូលាយរវាងសាស្ត្រចារ្យ លោកគ្រូ ទូទាំងប្រទេសកម្ពុជា ដោយមិនប្រកាន់ពណ៌សម្បុរ ភេទ ជំនឿសាសនា ឬនិន្នាការនយោបាយឡើយ និងជំរុញការអនុវត្តលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស ដោយឆ្លងកាត់ការអភិវឌ្ឍ ការអប់រំ និងការបណ្តុះបណ្តាល។ ក្រសួងបន្តថា ថ្មីៗនេះ ប្រធានសមាគម លោក រ៉ុង ឈុន បានយកតួនាទីរបស់ខ្លួនចូលរួមក្នុងសកម្មភាពនយោបាយ និងបានធ្វើសកម្មភាពញុះញង់ដោយខុសច្បាប់ទៅប្រជាពលរដ្ឋ ខុសពីលក្ខន្តិកៈសមាគម។
លិខិតរបស់ក្រសួងមិនបានបញ្ជាក់ពីសកម្មភាពអ្វី ដែលលោករ៉ុង ឈុន បានញុះញង់ប្រជាពលរដ្ឋទេ។
ក្រសួង ព្រមានដល់ប្រធានសមាគមឲ្យអនុវត្តសកម្មភាពឲ្យបានត្រឹមត្រូវស្របតាមលក្ខន្តិកៈរបស់ខ្លួន ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។ ក្រសួងបន្តថា ក្នុងករណីប្រធានសមាគម នៅតែបន្តប្រព្រឹត្តផ្ទុយនឹងលក្ខន្តិកៈ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តិនានាធរមាន ក្រសួងនឹងចាត់វិធានការលុបឈ្មោះសមាគម ចេញពីបញ្ជីរបស់ក្រសួងមហាផ្ទៃ។
លោក រ៉ុង ឈុន ប្រាប់VODថា លោក ធ្វើសកម្មភាពកន្លងមកមិនខុសច្បាប់ទេ ព្រោះលោកគ្រាន់តែដឹកនាំកម្មករទាមទារសិទ្ធិធម្មតា។
ថ្មីៗនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសថា សហភាពសហជីពកម្ពុជា(CCU) របស់លោក រ៉ុង ឈុន មិនមែនជាសហជីពស្របច្បាប់ ខណៈប្រធានសហជីពនេះ កំពុងប្រមូលផ្តុំកម្មករធ្វើបាតុកម្មទូទាំងប្រទេស ទាមទារដំឡើងប្រាក់ឈ្នួល១៦០ដុល្លារ។សេចក្តីជូនដំណឹងរបស់ក្រសួងការងារ ចេញផ្សាយនៅថ្ងៃពុធនេះ បានសរសេរថា សហជីពរបស់លោក រ៉ុង ឈុន ពុំមាននិតិសម្បទាគ្រប់គ្រាន់ ដើម្បីបានការទទួលស្គាល់តាមផ្លូវច្បាប់ពីក្រសួងនោះទេ ដូច្នេះសហ ជីពនេះមិនស្របច្បាប់ឡើយ។ សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា សហជីពនេះមិនមែនតំណាងឲ្យសំឡេងរបស់កម្មករនោះទេ។ តែប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា សហជីពរបស់លោក បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០០៦ តែលោកទទួលស្គាល់ថា ក្រសួងការងារ មិនបានចុះបញ្ជីការឲ្យសហជីព ដែលលោកចាត់ទុកថាជាការរើសអើង។ លោកបន្តថា សហជីពការងាររបស់លោក គឺស្របទៅនឹងអនុសញ្ញាអង្គការពលកម្មអន្តរជាតិ(ILO) ដែលមានកម្មករកំពុងគាំទ្រ៕
អត្ថបទទាក់ទង៖
រ៉ុង ឈុន ច្រានចោលការចោទប្រកាន់របស់រដ្ឋាភិបាលមកលើរូបលោក
លោក រ៉ុង ឈុន ដឹកនាំកម្មករជាង១ម៉ឺននាក់ហែក្បួនទៅក្រសួងការងារនៅព្រឹកនេះ
ក្រសួងការងារ ប្រកាសជាផ្លូវការថា សហជីពលោក រ៉ុង ឈុន មិនស្របច្បាប់
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
របបផ្តាច់ការចាប់ផ្តើមលេចចេញបណ្តើរៗហើយ។អោយតែសមាគមឬសហជីពណាមិនគាំទ្រគណបក្សកាន់អំណាចគឺនឹងចាត់ចូលបញ្ជីខ្មៅរបស់រដ្ឋាភិបាលទាំងអស់។
To do so, it will be against the International Labor Laws. It is an old-fashioned communist style !!!
To do so, it will be against the International Labor Laws. It is an old-fashioned communist style !
Don’t act like YOU are the sole owner of CAMBODIA!!!
Anyone who does not support the opposition party, or anyone who does not against the government you are called “Yuan”. I choose to honor my government. I know all leaders are not perfect. In such situation only strong, experienced and matured leaders can keep things stable even many storm hit around.
ក្នុងនាមអាណាព្យាបាលសិស្សម្នាក់ខ្ញុំសូមបដិសេធទាំងស្រុងនូវគំនិតដ៍ឆ្កួតលីលារបស់អារ៉ុងឈុន។ កន្លងទៅអារ៉ុងឈុននេះតែងតែប្រមូលផ្ដុំគ្នាវាមួយដំបស្វាបំផ្លាញគុណភាពអប់រំដោយមិនបង្រៀន សិស្ស។ខ្ញុំសូមសំណូមពរដល់លោករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាចាត់វិធានការណ៍ឈ្មោះរ៉ុង ឈុននេះតាមផ្លូវច្បាប់កុំឲ្យវានៅធ្វើភ្លៀងផ្គរបំផ្លាញគុណភាពអប់រំក្នុងនាមគ្រូតទៅទៀត។ អារ៉ុងឈុនអាថោកទាបកុំយកឈ្មោះគ្រូទៅប្រើផ្ដាសផ្ដាសវ៉ើយ ប្រយ័ត្នអញជាអាណាព្យាបាលសិស្សទ្រាំមិនបាន អញសុខចិត្តជាប់គុកឲ្យតែបានសំពងចំកន្ទីងក្បាលអាអ្ហែង!!កុំមុខក្រាស់ដដែលៗវ៉ើយ!!!
ក្នុងនាមអាណាព្យាបាលសិស្សម្នាក់ខ្ញុំសូមបដិសេធទាំងស្រុងនូវគំនិតដ៍ឆ្កួតលីលារបស់អារ៉ុងឈុន។ កន្លងទៅអារ៉ុងឈុននេះតែងតែប្រមូលផ្ដុំគ្នាវាមួយដំបស្វាបំផ្លាញគុណភាពអប់រំដោយមិនបង្រៀន សិស្ស។ខ្ញុំសូមសំណូមពរដល់លោករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាចាត់វិធានការណ៍ឈ្មោះរ៉ុង ឈុននេះតាមផ្លូវច្បាប់កុំឲ្យវានៅធ្វើភ្លៀងផ្គរបំផ្លាញគុណភាពអប់រំក្នុងនាមគ្រូតទៅទៀត។ អារ៉ុងឈុនអាថោកទាបកុំយកឈ្មោះគ្រូទៅប្រើផ្ដាសផ្ដាសវ៉ើយ ប្រយ័ត្នអញជាអាណាព្យាបាលសិស្សទ្រាំមិនបាន អញសុខចិត្តជាប់គុកឲ្យតែបានសំពងចំកន្ទីងក្បាលអាអ្ហែង!!កុំមុខក្រាស់ដដែលៗវ៉ើយ!!!
ធ្វើអ្វីមិនឈ្នះលោករ៉ុងឈុនក្រសួងមហាផ្ទៃឥឡូវលេងក្បាច់ម៉ែចែកឲ្យជាមួយលោករ៉ុងឈុនហើយ។ គួឲ្យអស់សំណើចណាស់ដែលអ្នកនយោបាយមិនព្យាយាមដោះស្រាយបែជាចង់បង្កើតនិងបង្កើន ភាពតានតឹងទៅវិញ។ ដល់ដំណាក់កាលនេះទៅហើយបើទោះជាក្រសួងមហាផ្ទៃចង់លុបឈ្មោះ សមាគមន៍លោករ៉ុងឈុនចោលក៍ដោយក៍មិនអាចទប់ស្ថានការណ៍ចលនាបាតុកម្មរបស់កម្មករបាន ដែរ។ បើក្រសួងមហាផ្ទៃនៅតែជំនះនិងរុញសភាពការឲ្យកាន់តែជ្រៅនោះ នោះរដ្ឋាភិបាលប្រាកដ ជាផុងខ្លួនកាន់តែជ្រៅហើយ។
ក្នុងនាមខ្ញុំជាអាណាព្យាបាលសិស្សម្នា់ក់សូមលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោករដ្ឋមន្ត្រីក្រសួង អប់រំយុវជននិងកីឡាចាត់ការតាមផ្លូវច្បាប់ឈ្មោះរ៉ុងឈុន។កន្លងទៅឈ្មោះរ៉ុងឈុននេះតែងតែ ប្រមូលផ្ដុំគ្នាបំផ្លាញគុណភាពអប់រំដោយមិនបង្រៀនសិស្ស។សូមអារ៉ុងឈុនកុំយកឈ្មោះគ្រូទៅប្រើ ផ្ដេសផ្ដាសឲ្យសោះណា!!!អារ៉ុងឈុនអាថោកទាបអាបំផ្លាំញគុណភាពអប់រំអាបំផ្លាញជាតិ!!!
របបផ្តាច់ការចាប់ផ្តើមលេចចេញបណ្តើរៗហើយ។អោយតែសមាគមឬសហជីពណាមិនគាំទ្រគណបក្សកាន់អំណាចគឺនឹងចាត់ចូលបញ្ជីខ្មៅរបស់រដ្ឋាភិបាលទាំងអស់។