ដោយ៖ ញឹម សុខន និង អ៊ឹង ប៊ុនថន
ថ្ងៃពុធ ទី1 ខែមករា ឆ្នាំ2014
http://vodhotnews.com
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ផ្តល់បទសម្ភាសន៍នៅពេលដឹកនាំកម្មករធ្វើបាតុកម្ម (រូបថត ញឹម សុខន)
ក្រសួងមហាផ្ទៃ ព្រមានលុបឈ្មោះសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ របស់លោក រ៉ុង ឈុន ចេញពីបញ្ជី ដោយចោទថា សមាគមនេះ ធ្វើសកម្មភាពបម្រើនយោបាយឲ្យគណបក្សប្រឆាំង ខុសពីលក្ខន្តិកៈ របស់សមាគម។
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីលោក រ៉ុង ឈុន បានចូលរួមដឹកនាំកម្មកររាប់ម៉ឺននាក់ ធ្វើបាតុកម្ម ទាមទារប្រាក់ឈ្នួលគោល១៦០ដុល្លារ និងប្រកាសឲ្យគ្រូបង្រៀនចេញតវ៉ាទាមទារប្រាក់ខែ ២៥០ដុល្លារក្នុងមួយខែ ដែលសកម្មភាពទាំងនោះ ធ្វើឡើងស្របពេលដែលគណបក្សសង្គ្រោះជាតិធ្វើបាតុកម្ម។
លិខិតរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ បានកត់សំគាល់ថា ថ្មីៗនេះ លោក រ៉ុង ឈុន កំពុងយកតួនាទីជាប្រធានសមាគម ទៅធ្វើសកម្មភាព បម្រើឲ្យគណបក្សនយោបាយ និងបានញុះញង់ឲ្យមនការតវ៉ាដោយខុសច្បាប់ ខុសនឹងលក្ខន្តិកៈរបស់សមាគម ដែលសន្យាមិនធ្វើសកម្មភាពបម្រើឲ្យគណបក្សនយោបាយ។
លិខិតដែលយោងតាមចំណាឯកភាព របស់ លោក ស ខេង បានព្រមានថា បើប្រធានសមាគមរូបនោះមិនបញ្ឈប់សកម្មភាពនេះទេ ក្រសួងមហាផ្ទៃ នឹងលុបឈ្មោះសមាគមនេះចេញពីបញ្ជី។
ទោះជាយ៉ាងណា ក្រសួងមហាផ្ទៃ មិនបានបញ្ជាក់ថា សកម្មភាពណាមួយ ដែលលោករ៉ុង ឈុន ធ្វើខុសច្បាប់នោះទេ ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ អះអាងថា អ្វីដែលលោក រ៉ុង ឈុន ធ្វើខុសច្បាប់ នោះគឺដោយសារ ប្រធានសមាគមរូបនោះ បានចូលរួមធ្វើបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ ដែលខុស នឹងលក្ខន្តិកៈរបស់សមាគម ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃកាលពីឆ្នាំ២០០១ ៖
កន្លងទៅក៏មានសហព័ន្ធសហជីពជាច្រើន បានចេញមុខឃោសឲ្យគណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោត ការប្រកាសគាំទ្រគោលនយោបាយបក្សកាន់អំណាច ការប្រកាសដឹកនាំកម្មករធ្វើបាតុកម្មជាមួយលោក ជុំ ម៉ី ប្រឆាំងលោក កឹម សុខា ជាដើម។ ប៉ុន្តែនៅពេលសាកសួរពីបញ្ហានេះ
លោក ខៀវ សុភ័គ បកស្រាយថា ៖
ប្រធានសមាគមគ្រួបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន អះអាងថា សកម្មភាពដែល សមាគមលោកកំពុងធ្វើ បច្ចុប្បន្ន កំពុងជំរុញឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែដល់មន្ត្រីរាជការ គ្រូបង្រៀន និងកម្មករ ឲ្យបានរស់នៅសមរម្យ ។លោកថា សកម្មភាពតវ៉ានោះធ្វើឡើងដោយអហិង្សា ដែលលោកចាត់ទុកថា មិនខុសទៅនឹងលក្ខន្តិកៈរបស់សមាគមទេ និងមិនខុសច្បាប់ឡើយ ៖
នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកមេធាវី សុក សំអឿន ពន្យល់ថា បើលោករ៉ុង ឈុន ធ្វើសកម្មភាពបម្រើឲ្យតែគណបក្សនយោបាយណាមួយនោះ ខុសនឹងលក្ខន្តិកៈរបស់សមាគម ដែលអាចប្រឈមនឹងការលុបឈ្មោះចេញពីបញ្ជី ដូចការព្រមានរបស់ក្រួងមហាផ្ទៃ ប៉ុន្តែលោកថា បើសមាគមនោះធ្វើសកម្មភាព ដើម្បីប្រយោជន៍សាធារណៈ មិនមានបញ្ហាអ្វីឡើយ៕
សរសេរមកកាន់លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
ចុចអានគំនិតថ្មី!ៗរបស់លោក ប្រធានគណបក្សសង្គ្រោះយួន
Yes, fired him & sue him, prosecutes him ,if found guilty put him in jail
In EU -USA, they will not let him to do that at all.,
ធ្វើអ្វីមិនឈ្នះលោករ៉ុងឈុនក្រសួងមហាផ្ទៃឥឡូវលេងក្បាច់ម៉ែចែកឲ្យជាមួយលោករ៉ុងឈុនហើយ។ គួឲ្យអស់សំណើចណាស់ដែលអ្នកនយោបាយមិនព្យាយាមដោះស្រាយបែជាចង់បង្កើតនិងបង្កើន ភាពតានតឹងទៅវិញ។ ដល់ដំណាក់កាលនេះទៅហើយបើទោះជាក្រសួងមហាផ្ទៃចង់លុបឈ្មោះ សមាគមន៍លោករ៉ុងឈុនចោលក៍ដោយក៍មិនអាចទប់ស្ថានការណ៍ចលនាបាតុកម្មរបស់កម្មករបាន ដែរ។ បើក្រសួងមហាផ្ទៃនៅតែជំនះនិងរុញសភាពការឲ្យកាន់តែជ្រៅនោះ នោះរដ្ឋាភិបាលប្រាកដ ជាផុងខ្លួនកាន់តែជ្រៅហើយ។
លុបឲ្យឆាប់ៗទៅចាំបាច់អីទុំទាវច្រើនម៉្លេះ។គ្មាន
គ្រូឯករាជ្យអីទេ ពួកនេះជាគ្រូសាងគ្រោះឲ្យជាតិទេ។
It is a shame on the government! If the association acts in favor of CPP, it is not against the law.
He is not an educator.He is a buffalo
ឯករាជ្យកន្ទីងក្បាលអ្ហែងអីអារ៉ុងឈុន???អញខំតស៊ូទ្រាំទ្រការលំបាកគ្រប់បែបយ៉ាងដើម្បីបញ្ជូន កូនឲ្យទៅរៀនបែរជាអាថោកទាបឯងចង់ធ្វើកូដកម្មមិនបង្រៀនសិស្សអីក៍ថោកទាបម្ល៉េះអ្ហា!!!។ កុំយកឈ្មោះគ្រូទៅប្រឡាក់ប្រឡូសជាមួយសកម្មភាពថោកទាបរបស់អ្ហែងឲ្យសោះណា!!។ជួបគ្នា ក្រោយពេលប្រមូលទុកដាក់ផលស្រូវហើយ!!??!!
Whoever against laws regardless CPP or CNRP or !?!? Must face justice. This man must get fair punishment and send him to jail as he unlawfully manages demontration and causes choa to the sector.