Posts by DTN7
January 1, 2014
ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិតផ្នែកវាយនភណ្ឌកាត់ដេរនិងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៤ ដែលមុននេះត្រូវបានកំណត់ចំនួន៩៥ដុល្លារអាមេរិកក្នុង១ខែ (ចាប់អនុវត្តន៍ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤) តាមស្មារតីនៃកិច្ចប្រជុំរបស់គណៈកម្មការប្រឹក្សាការងារ "LAC" កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣នោះ ឥឡូវនេះត្រូវបានកំណត់សាជាថ្មី គឺចំនួន១០០ដុល្លារអាមេរិកក្នុង១ខែ តាមស្មារតីប្រកាសលេខ៣១៧កប/ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះហត្ថលេខាដោយឯកឧត្តម អ៊ិត សំហេង ជារដ្ឋមន្ត្រី ហើយត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៤តទៅ ។
កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ យោងតាមការលើកយោបល់របស់ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងចំណារឯកភាពនៅថ្ងៃដដែល របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ទាក់ទងនឹងការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើងឲ្យគោរពតាមការសម្រេចរបស់គណៈកម្មការប្រឹក្សាការងារ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ តាមស្មារតីលិខិតលេខ២១០២ សជណ.អវ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី (ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតសម្រាប់ឆ្នាំ២០១៤ ស្មើនឹងចំនួន៩៥ដុល្លារអាមេរិកក្នុង១ខែ) ។
រំលងពេលតែមួយថ្ងៃ ដោយមានចលនាបាតុកម្មយ៉ាងផុសផុលរបស់កម្មករ កម្មការិនីក្នុងការទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាឲ្យបានចំនួន១៦០ដុល្លារអាមេរិកក្នុង១ខែនោះ ទើបក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញប្រកាសដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិតសម្រាប់ឆ្នាំ២០១៤ ស្មើនឹងចំនួន១០០ដុល្លារអាមេរិកក្នុង១ខែវិញ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា អនុលោមតាមច្បាប់ស្តីពីការងារ និងអនុក្រឹត្យរាជរដ្ឋាភិបាលលេខ៤៧អនក្រ.បក ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០០៦ គឺការសិក្សានិងលើកយោបល់អំពីប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិត ត្រូវធ្វើឡើងតាមរយៈគណៈកម្មការប្រឹក្សាការងារ ប៉ុន្តែជាក់ស្តែងប្រកាសលេខ៣១៧កប/ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិតផ្នែកវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនោះ គឺមិនបានឆ្លងកាត់ការប្រជុំពិភាក្សារបស់គណៈកម្មការប្រឹក្សាការងារទេ ជាហេតុធ្វើឲ្យការអនុវត្តច្បាប់នៅកម្ពុជាមានភាពច្របូកច្របល់ស្រេចតែនឹងក្បាលចិត្តរបស់អ្នកមានអំណាច ដែលចូលចិត្តយករូបភាពនយោបាយមកឡូកឡំក្នុងការដោះស្រាយ ។
ក្រុមអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា បើគិតអត្រាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ និយោជិត តាមស្មារតីប្រកាសលេខ៣១៧កប/ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះហត្ថលេខាដោយឯកឧត្តម អ៊ិត សំហេង ជារដ្ឋមន្ត្រីនោះ គឺមានន័យថា ចំណារចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ របស់នាយករដ្ឋមន្ត្រីជាបុរសខ្លាំង និងស្មារតីលិខិតលេខ២១០២សជណ.អវ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្លាយជាគ្មានន័យខ្លឹមសារត្រឹមរំលងរយៈពេលមួយថ្ងៃក្រោយប៉ុណ្ណោះ និងក៏បានបង្ហាញឲ្យឃើញថា ឯកឧត្តម អ៊ិត សំហេង ផ្តល់យោបល់ឲ្យបុរសខ្លាំងសម្រេចវង្វេងវង្វាន់ ឬយល់ខុសទៅលើការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិត ៕


១. កម្មករខិតខំតវ៉ាជាមួយថៅកែរោង ចង់ងាប់ចង់រស់!! ចំណែករដ្ឋាភិបាលបន្លាលួសរបស់ខូចវិទូហ៊ុនសែន គ្មានគំនិត គ្មានផែនការជួយដល់ជីវភាពកម្មករទេ!!! ពួកគិតតែធ្វើម៉េចអោយខ្លួនវារស់នៅក្នុងហ៊ឺហារតែខ្លួនវាប៉ុណ្ណោះ!!!
២.នៅពេលពួកថោកែរោងចក្រឡើងអោយត្រឹម៩៥ដុល្លារ!! បក្ខពួកខូចវិទូហ៊ុនសែន មហាសែនខូច បានតម្លើងលើសថៅកែរោងចក្រ៥ដុល្លារ រួចហើយស្រែកដាក់វិទ្យុថា ៖ គឺជាមហាគតិព្រឹទ្ធបណ្ទិតរបស់បុរសខូចខ្លាំងហ៊ុនសែនទៅវិញ!!! ពួកអាស៊ែនខូច!! ខូចម៉េសវិញ!!
៣. ករណីនេះ ជាឧទាហរណដល់ប្រជារាស្រ្តខ្មែរអោយយល់ថា៖ បុរសខូចខ្លាំងនៅកម្ពុជាហ៊ុនសែន បានឡើងកាន់អំណាច និងរក្សាអំណាចមកដល់ពេលនេះ គឺដោយសារ ខូចនេះឯង មិនមែនដោយសារប្រជារាស្រ្តស្រលាញ់នោះទេ!! វាមុខក្រាស់ខ្លាំងណាស់ បើយើងខ្សោយ វានឹងតាមធ្វើបាបយើង!!! បើយើងខ្លាំងទោះអោយវាលូនក្រោមជើងយើងក៍វាព្រមដែរ! អោយតែវារក្សាអំណាចបាន ពីព្រោះអាមួយហ្នឹងមុខក្រាស់ណាស់ ហើយថោកទាបទៀតផង!!
ពេលនេះយ៉ាប់ហើយនាយករដ្ឋមន្រ្តីថាមិនអាចឡើងប្រាក់ខែរួចទេតែរំលងបានមួយថ្ងៃបែរជា
រដ្ឋមន្រ្តីក្រសួងការងារបានប្រកាសថា ឡើងអោយ100ដុល្លាក្នុងមួយខែអោយមិនបានប្រជុំជាមួយ
ភាគឺណាឡើយ ច្បាប់ស្រុកខ្មែរថិតនៅលើបបូរមាត់អ្នកមានអំណាចតែប៉ុណ្ណោះ។
ឯកឧត្តម អ៊ិត សំហេងអើយ! ផ្តល់យោបល់ឲ្យបុរសខ្លាំងសម្រេចវង្វេងវង្វាន់ ឬយល់ខុសទៅលើការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករតែ១០០ដុល្លាងាមេរិក មិនឆ្លើយតបនឹងសំណូមពរកម្មករទេ ពួកគេត្រូវការ១៦០ដុល្លាអាមេរិកក្នុង១ខែ ៕ទាន!!!