Wednesday, 01 January 2014
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ សម្រាប់ឆ្នាំ២០១៣ សិល្បករ សិល្បការិនីជាង១០គូបានបញ្ចប់ជីវិតនៅលីវ នឹងបានដឹកដៃគ្នារៀបអាពាហ៍ពិពាហ៍តាមប្រពៃណី ប៉ុន្តែអមជាមួយការសាទរដំណើរឆ្ពោះទៅកាន់ត្រើយសុភមង្គល និងភាពផ្អែមល្ហែមនៃជីវិតតារាៗទាំងនោះ ក៏មានចំណងស្នេហ៍របស់តារាល្បីៗមួយចំនួនផងដែរ ដែលប្រែរសជាតិស្នេហ៍ពីភាពផ្អែមល្ហែម ក្លាយជាល្វីងជូរចត់ ពុំអាចអត់ទ្រាំនឹងគ្នាបាន។
ក្រៅពីរសជាតិស្នេហ៍ផ្អែមល្ហែម ល្វីងជូរចត់ក្នុងសិល្បៈនោះ នៅឆ្នាំ២០១៣នេះ ក៏មានព្រឹត្តិការណ៍ដ៏រន្ធត់មួយ គឺកំពូលតារាចម្រៀងល្បីប្រចាំផលិតកម្មសាន់ដេ លោក ខេមរៈ សេរីមន្ត បានពើបប្រទះនូវគ្រោះថ្នាក់ចរាចរណ៍ដ៏តក់ស្លុតប្រចាំឆ្នាំផង ដែរ។
រីឯពិធីការិនីបាត់វត្តមានរាប់ឆ្នាំ នាងស្រីតូច ចំណាន ក៏លេចចេញនូវភាពផ្អែមល្ហែមក្នុងកណ្តាប់ដៃអ្នកឧកញ៉ា គិត ម៉េង ដែលជាសេដ្ឋីវ័យក្មេងកម្ពុជា។
សិល្បករ សិល្បការិនីសម្រុករៀបការយ៉ាងសន្ធឹកក្នុងឆ្នាំ២០១៣
សិល្បករ សិល្បការិនីដែលបញ្ចប់ជីវិតនៅលីវ ក្នុងឆ្នាំ២០១៣ ជាង១០គូនេះមាន តារាសម្តែងមេម៉ាយមួយភ្លើងល្បីចាយសម្រស់ អ្នកនាង លី ម៉ារីណា ពិធីករទូរទស្សន៍បាយ័ន លោក ជា វណ្ណរិទ្ធ តារាសម្តែងប្រឡូកក្នុងសិល្បៈយូរគួរសមពុំសូវជាមានឈ្មោះលេចធ្លោ នាង ឈាន នីហ្សា តារាចម្រៀងមាឌធំខ្មៅសម្បុរខ្មែរអង្គរម្ចាស់បទ «ខោរឹបគូទខ្លី» លោក មុត ឧត្ដម តារាចម្រៀងសាន់ដេ ផាន់ ម៉ូនីកា តារាចម្រៀងវ័យចំណាស់ម្ចាស់បទរំដួលដូរដី លោក អ៊ឹង ប៊ុនលាភ ពិធីការិនីដុះស្លែរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៣ អ្នកនាង គង់ សុជាតិ ចូលរោងការនឹងពិធីករដៃគូ ជា វិបុល ពិធីការិនីរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ព្រុំ សុទ្ធារដ្ឋ តារាចម្រៀងប្រចាំផលិតកម្មក្រៅប្រទេសអ្នកនាង ពៅ សុជាតា អតីតពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ញញឹមស្រស់ អឿន ដាលីស តារាសម្តែង និងតារាម៉ូដែល សារ៉ាយ សក្ខណា តារាសម្តែងសាច់សខ្ចីថៅកែផ្ទះសំណាក់ គឹម លីហ្សា ពិធីការិនីទូរទស្សន៍អាស៊ីអាគ្នេឃ៍ អេនជី និងតារាសម្តែងរូបសង្ហា លោក ព្រីង ច័ន្ទបុត្រ រៀបការនឹងប្អូនស្រីថ្លៃឧត្ដមសេនីយ៍ គន់ គីម កាលពីដើមឆ្នាំ២០១៣នេះ ប៉ុន្តែមិនបានប៉ុន្មានផងពួកគេក៏បានចែកផ្លូវគ្នាដើរវិញ ក្រោមលេសថារស់នៅមិនចុះសម្រុងនឹងគ្នា។
សម្ព័ន្ធស្នេហារបស់ សិល្បករសិល្បការិនីខ្មែរល្បីៗទាំងនោះ ភាគច្រើនបានប្តីប្រពន្ធក្រៅប្រទេស។ តែយ៉ាងណាការភ្ជាប់និស្ស័យស្នេហ៍ ក្រោមចំណងអាពាហ៍ពិពាហ៍ ដែលទទួលបានការចាប់អារម្មណ៍ពីមហាជនខ្លាំងជាងគេ ក្រៅពីចំណងអាពាហ៍ពិពាហ៍របស់តារាសម្តែងមេម៉ាយមួយភ្លើង ល្បីចាយសម្រស់អ្នកនាងលី ម៉ារីណា នោះ គឺសម្ព័ន្ធស្នេហារបស់សិល្បករសិល្បការិនីខ្មែរល្បីៗទាំងនោះ ភាគច្រើនបានប្តីប្រពន្ធជាអ្នកក្រៅប្រទេស។
តែយ៉ាងណាការ ភ្ជាប់និស្ស័យស្នេហ៍ ក្រោមចំណងអាពាហ៍ពិពាហ៍ដែលទទួលបានការចាប់អារម្មណ៍ពីមហាជន ខ្លាំងជាងគេ ក្រៅពីចំណងអាពាហ៍ពិពាហ៍របស់តារាសម្តែងមេម៉ាយមួយភ្លើង ល្បីចាយសម្រស់អ្នកនាង លី ម៉ារីណា នោះ គឺអាពាហ៍ពិពាហ៍របស់ តារាសម្តែង នាង សារ៉ាយ សក្ខណា ជាមួយមេធាវីអាណិកជនអាមេរិក លោក កែវ ប៊ុនមេត្រី និងចំណងអាពាហ៍ពិពាហ៍ពិធីការិនីមេម៉ាយទ្រព្យស្តុក អ្នកនាង គង់ សុជាតិ និងពិធីករដៃគូលោក ជា វិបុល។
ចំណងស្នេហ៍ប្រេះឆាដ៏រំជើបរំជួល
ដោយឡែក ចំណងអាពាហ៍ពិពាហ៍តារាសម្តែងប្រុសស្រីពីរដួង ដែលដំណើរស្នេហ៍រំកិលរកទីអវសាន មិនអាចផ្សារតភ្ជាប់វិញបាននោះ គឺចំណងស្នេហ៍អ្នកសិល្បៈ និងអ្នកសិល្បៈអ្នកនាង ចន ច័ន្ទលក្ខិណា និងលោក យុត្ថារ៉ា ឆានី ហើយមួយគូទៀត គឺ លោក ព្រីង ច័ន្ទបុត្រ បានបញ្ចប់ជីវិតមង្គលការជាមួយនឹងប្អូនជីដូនមួយនាយឧត្តមសេនីយ៍ គន់ គីម អ្នកនាង សុខា។ អ្នកនាង ចន ច័ន្ទលក្ខិណា បានរៀបការជាមួយលោក យុត្ថារ៉ាឆានី ជាង១០ឆ្នាំហើយ និងបានចំណងដៃកូនស្រីម្នាក់អាយុ៦ឆ្នាំ តែអកុសលសម្ព័ន្ធភាពស្នេហ៍នេះបានកាត់ផ្តាច់ដោយអំណាចជនទី៣ចូល ជ្រៀតជ្រែក។ កូនស្រីតែមួយគត់របស់ពួកគេត្រូវបានតុលាការឲ្យលោក យុត្ថារ៉ា ឆានី ជាអ្នកឃុំគ្រង។ ដោយឡែកចំណងស្នេហ៍អំពិលអំពែករវាងលោក ព្រីង ច័ន្ទបុត្រ ជាមួយប្អូនជីដូនមួយលោកនាយ ឧត្ដមសេនីយ៍ ពាក់ផ្កាយនោះ មិនបានមួយឆ្នាំឡើយ ក៏ចែកចាន ចែកឆ្នាំងគ្នាភ្លាម ក្រោមហេតុផលមិនចុះសម្រុងនឹងគ្នា។
ខេមរៈ សេរីមន្ត រងគ្រោះថ្នាក់ដ៏រន្ធត់ក្នុងឆ្នាំ២០១៣
ជាង ១០ឆ្នាំនៃការប្រើជីវិតក្រោមទឹកដមសំឡេងនៅលើថ្នាលសិល្បៈ ចម្រៀងរបស់តារាចម្រៀងមានកំណើតពីទឹកដីខេត្តកំពង់ចាម ដែលពុំធ្លាប់លេចឮរឿងអាស្រូវស្នេហ៍លោក ខេមរៈ សេរីមន្ត សម្រាប់ឆ្នាំ២០១៣នេះត្រូវចាត់ទុកថា ជាឆ្នាំស៊យបំផុត ហើយជាឆ្នាំដែលផ្តល់ជីវិតទីពីរដល់តារារូបនេះផងដែរ។ លោក ខេមរៈ សេរីមន្ត បាននិយាយគ្រា ដែលធ្វើសន្និសីទកាសែត ក្រោយពីគ្រោះថ្នាក់ចរាចរណ៍ថា៖ «ឆ្នាំនេះជាឆ្នាំស៊យបំផុត សម្រាប់ខ្ញុំ។ ប៉ុន្តែគ្រានោះ តារាចម្រៀងរូបនេះក៏បានលាន់មាត់វិញផងដែរថា ក៏ជាសំណាងខ្ញុំដែរ ដែលពេលនោះខ្ញុំបានរួចផុតពីគ្រោះម្តងហើយ ម្តងទៀតនៅក្នុងគ្រោះថ្នាក់នោះ»។
យ៉ាងណាក៏ដោយ មកទល់នឹងពេលនេះជិតមួយឆ្នាំហើយ លោក ខេមរៈ សេរីមន្ត ក៏ដូចជាជនរងគ្រោះក្នុងការរួមដំណើរនោះ នៅមិនទាន់ទទួលបានសំណងសូម្បីប្រាក់មួយសេនពីភាគីបង្កនោះទេ ខណៈក្រុមខាងរងគ្រោះថ្មីៗនេះបានធ្វើសន្និសីទកាសែតជាថ្មី ស្តីពីគម្រោងឡើងស្នើដល់សម្តេចនាយករដ្ឋមន្រ្តីឲ្យជួយដោះស្រាយ ។
ការបែកធ្លាយចំណងស្នេហ៍រវាងសេដ្ឋី និងអ្នកសិល្បៈ
រឿង ថ្មីមួយទៀតដែលលេចធ្លាយគួរឲ្យភ្ញាក់ផ្អើលនៅចុងឆ្នាំ២០១៣នេះ គឺ ចំណងស្នេហ៍រវាងសេដ្ឋីវ័យក្មេង និងល្បីល្បាញបំផុតរបស់កម្ពុជា គឺអ្នកឧកញ៉ា គិត ម៉េង ជាមួយនឹងអតីតតារាសម្តែង និងពិធីការិនីនាង ស្រីតូច ចំណាន។ ចំណងស្នេហ៍នេះត្រូវបានបិទបាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែមិនដឹងមូលហេតុអ្វីច្បាស់លាស់ទេ ទើបនៅចុងឆ្នាំ២០១៣នេះ រូបថតជាច្រើនសន្លឹកនៅក្នុងរង្វង់គ្រួសារមួយនេះត្រូវបានទម្លាយ ។ ទោះបីជាយ៉ាងណាមកទល់នឹងពេលនេះ ស្រីតូច ចំណាន បានក្លាយខ្លួនជាសេដ្ឋិនីបាត់ទៅហើយ៕




ហេតុអ្វីក៏ការបង្ក្រាបបាតុករដូចយួនបង្រ្កាបខ្មែរក្រោមម្ល៉េះ?
តើការបង្ក្រាបបាតុករដើម្បីអំណាចនឹងអំពើពុករលួយមែនទេ?
តើខុសដែរឬការតវ៉ាដើម្បីក្រពះ?
កម្មករធ្វើកា១ខែ <មិនស្មើរនឹងចមប្រសឹតចំណាយលើអាហារស្រស់ស្រូបពេលព្រឹកមួយពេលផង.
តើរាជរដ្ឋាភិបាលគឹតគូដល់ប្រជាពលរដ្ឋទេ?
តើឯណាទៅពាក្យថា:" រាដ្ឋាភិបាលជាខ្ញុំបំរើរបស់ប្រជាពលរដ្ឋនោះ?"