មេដឹកនាំសហជីពធំៗបានអះអាងថា នឹងបន្តដឹកនាំក្រុមកម្មកររោងចក្រកាត់ដេរ និងផលិតស្បែកជើងធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែគោលចំនួន ១៦០ដុល្លារសហរដ្ឋអាមេរិក មិនរាថយទេ ទោះរងការគំរាមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលបែបណាក្តី។
ដោយ ដែន អយុធ្យា
2014-01-01
RFA

ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ដឹកនាំកម្មករហែក្បួនបាតុកម្មនារាជធានីភ្នំពេញ នៅថ្ងៃទី២៦ ធ្នូ ឆ្នាំ២០១៣។ RFA/Mom Sophon
មេដឹកនាំសហជីពប្រកាសថា នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០១៤ ទំនងជាអាចមានក្រុមកម្មករជាង ៣០០ក្រុមហ៊ុននៅទូទាំងប្រទេស បន្តធ្វើកូដកម្មមិនចូលធ្វើការ ដោយធ្វើសកម្មភាពតវ៉ានៅពីមុខរោងចក្ររៀងៗខ្លួន។
មេដឹកនាំសហជីពមួយចំនួនដែលមិនរណបរដ្ឋាភិបាល បានអះអាងថា នឹងមិនញញើត ឬក៏ព្រួយបារម្ភបន្តិចណាទេ ចំពោះការគំរាមដាក់ពាក្យបណ្ដឹង ឬប្ដឹងចំពោះសកម្មភាពដឹកនាំក្រុមកម្មករធ្វើកូដកម្ម ដើម្បីទាមទារដំឡើងប្រាក់ខែគោលចំនួន ១៦០ដុល្លារក្នុង១ខែនោះទេ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។ លោកបានឲ្យដឹងនៅថ្ងៃទី១ ខែមករា ថា អាចមានកម្មករនៅតាមរោងចក្រជាង ៣០០ក្រុមហ៊ុននៅទូទាំងប្រទេស បន្តចូលរួមធ្វើកូដកម្មនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមករា។ លោក រ៉ុង ឈុន ថ្លែងថា ទោះមានការគំរាមពីស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលមួយចំនួន មានក្រសួងមហាផ្ទៃ ទីស្ដីការគណៈរដ្ឋមន្ត្រី ឬក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បែបណាក្តី ក៏រូបលោកមិនរាថយចំពោះសកម្មភាពដឹកនាំកម្មករទាមទារដំឡើងប្រាក់ខែជូនកម្មករឲ្យបាន ១៦០ដុល្លារនោះដែរ។
កូដកម្មនៅថ្ងៃទី២ ខែមករា លោក រ៉ុង ឈុន បានអំពាវនាវដល់កម្មករនៅទូទាំងប្រទេសចូលរួមឲ្យបានច្រើនកុះករ ឈានដល់រដ្ឋាភិបាល ឬផ្នែកពាក់ព័ន្ធដំឡើងប្រាក់ខែឲ្យបានដល់ ១៦០ដុល្លារក្នុង១ខែសម្រាប់កម្មករម្នាក់ៗ។ លោកបញ្ជាក់ថា រូបភាពនៃការធ្វើកូដកម្មរបស់ក្រុមកម្មករ គឺត្រូវប្រមូលផ្តុំគ្នាមិនចូលធ្វើការនៅពីមុខរោងចក្ររៀងៗខ្លួន ឬអាចឈានដល់បិទផ្លូវជាតិមួយចំនួនផង។
មេដឹកនាំសហជីពរូបនេះ បានស្នើទៅថ្នាក់ដឹកនាំរដ្ឋាភិបាល ឬក្រសួងស្ថាប័នពាក់ព័ន្ធ គួរបញ្ឈប់ប្រើប្រព័ន្ធតុលាការ ដើម្បីគំរាមមេដឹកនាំសហជីព ឬតំណាងកម្មករដាក់គុកច្រវាក់តទៅទៀត។ ហើយត្រូវងាកមកតុចរចារកដំណោះស្រាយបញ្ហាដំឡើងប្រាក់ខែកម្មករដោយសន្តិវិធី ទើបចប់បញ្ហា។
ស្រដៀងគ្នាដែរ សម្រាប់ លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា ក៏បានអះអាងថា នឹងរក្សាជំហរដឹកនាំក្រុមកម្មករតាមបណ្ដារោងចក្រនានា ទាមទារប្រាក់ខែគោលឲ្យបាន ១៦០ដុល្លារមិនផ្លាស់ប្ដូរទេ។ លោកស្រីបន្តថា មានកម្មកររាប់រយក្រុមហ៊ុនបានរក្សាជំហរមិនចូលធ្វើការ និងរួមគ្នាធ្វើកូដកម្មនៅទូទាំងប្រទេស ដើម្បីទាមទារដំឡើងប្រាក់ខែឲ្យបាន ១៦០ដុល្លារក្នុង១ខែ។
ចំពោះសកម្មភាពដឹកនាំកម្មករធ្វើកូដកម្ម លោកស្រី យ៉ាង សោភ័ណ្ឌ បញ្ជាក់ថា មិនបារម្ភពីសារព្រមានរបស់រដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធមួយចំនួន ដែលបានគំរាមប្ដឹងមកលើរូបលោកស្រីទៅកាន់តុលាការ ឬសកម្មភាពគំរាមផ្សេងៗនោះទេ។ លោកស្រីអះអាងថា នឹងជួយតវ៉ាទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគោល ១៦០ដុល្លារក្នុង១ខែ ជូនកម្មករឲ្យខាងតែបាន។
ទោះជាបែបណា លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បានចេញសេចក្តីសម្រេចចុងក្រោយកាលពីថ្ងៃទី៣១ ខែធ្នូ ដោយបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមា ឬប្រាក់ខែគោលជូនកម្មករពី ៨០ដុល្លារ ទៅ ១០០ដុល្លារក្នុង១ខែ ដោយចាប់អនុវត្តនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៤។
សេចក្តីប្រកាសដដែលក៏បានបញ្ជាក់ពីការបង្កើតក្រុមការងារ សម្រាប់សិក្សាក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងនាថ្ងៃអនាគតថែមទៀត។ យ៉ាងណាក៏ដោយ ចំពោះសេចក្តីសម្រេចថ្មីដែលបានដំឡើងប្រាក់ខែជូនកម្មករចំនួន ១០០ដុល្លារក្នុង១ខែសម្រាប់កម្មករម្នាក់ៗ ត្រូវមេដឹកនាំសហជីព និងក្រុមកម្មករច្រានចោល និងអះអាងថា នឹងបន្តប្រមូលផ្តុំគ្នាតវ៉ាទាមទារដំឡើងប្រាក់ខែឲ្យបាន ១៦០ដុល្លារ ទើបរំសាយការតវ៉ា។
ត្រង់ចំណុចនេះ លោកស្រី ម៉ម ញឹម ប្រធានសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា ស្ថិតក្នុងមេដឹកនាំសហជីពកម្មករផ្សេងទៀតដែលរងការគំរាមពីរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធ ចំពោះសកម្មភាពជួយទាមទារដំឡើងប្រាក់ខែជូនក្រុមកម្មករ។ លោកស្រីថ្លែងថា ការដំឡើងប្រាក់ខែពី ៨០ដុល្លារ ដល់ ១០០ដុល្លារ នៅមានចំនួនតិចតួច និងអះអាងថា នឹងបន្តរក្សាជំហរទាមទារការដំឡើងប្រាក់ខែជូនកម្មករឲ្យបាន ១៦០ដុល្លារក្នុង១ខែ។
បន្ថែមលើនេះ ក្រុមកម្មករកាត់ដេរ និងផលិតស្បែកជើងមួយចំនួន បានឲ្យដឹងថា ពួកគេមិនលះបង់ការតស៊ូ ដើម្បីទាមទារដំឡើងប្រាក់ខែឲ្យបាន ១៦០ដុល្លារនោះទេ។ ក្រុមកម្មករបានអះអាងដូចៗគ្នាថា នឹងចូលរួមធ្វើបាតុកម្មមិនចូលធ្វើការនៅមុខរោងចក្ររបស់ខ្លួន រហូតមានដំណោះស្រាយប្រាក់ខែឲ្យបានសមរម្យ ទើបព្រមចូលធ្វើការវិញ។
ការធ្វើបាតុកម្ម ឬកូដកម្មរបស់កម្មករ បានចាប់ផ្ដើមនៅទូទាំងប្រទេស កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣។ មានកម្មកររាប់ម៉ឺននាក់មកពីរោងចក្រ ឬក្រុមហ៊ុនជាង ៣០០ នៅទូទាំងប្រទេស បានផ្ទុះការតវ៉ាតាមមធ្យោបាយផ្សេងៗ មានដូចជា ប្រមូលផ្តុំគ្នាមិនចូលធ្វើការនៅមុខរោងចក្រ ដើរហែក្បួនតាមផ្លូវសាធារណៈ មានប្រមូលផ្តុំគ្នានៅមុខស្ថាប័នរដ្ឋមួយចំនួន និងមានបិទផ្លូវជាតិខ្លះផង។
ការទាមទារនេះ កើតមានក្រោយពេលគណៈកម្មការប្រឹក្សាការងារដែលមានសមាសភាពតំណាងសហជីព តំណាងថៅកែរោងចក្រ មន្ត្រីក្រសួងការងារ និងក្រសួងពាក់ព័ន្ធដទៃទៀត កាលពីថ្ងៃទី២៤ ខែធ្នូ បានសម្រេចដំឡើងប្រាក់ខែគោលឆ្នាំ២០១៤ ជូនកម្មករពី ៨០ដុល្លារ ដល់ ៩៥ដុល្លារក្នុង១ខែ។ ប៉ុន្តែ កម្មករមិនព្រមទទួលយក និងផ្ទុះការតវ៉ាព្រមគ្នា ទាមទារដំឡើងឲ្យបាន ១៦០ដុល្លារក្នុង១ខែសម្រាប់កម្មករម្នាក់ៗ។
ការតវ៉ានេះ សម្រាប់មន្ត្រីរដ្ឋាភិបាលបានចាត់ទុកថា ធ្វើឡើងខុសច្បាប់ និងចោទមេដឹកនាំគណបក្សប្រឆាំង និងមេដឹកនាំសហជីពមួយចំនួនជាអ្នកញុះញង់ឲ្យមានកូដកម្ម ឬបាតុកម្មកម្មករតាមរោងចក្រកើតឡើង។
វិវាទនេះឈានដល់មន្ត្រីរដ្ឋាភិបាលនៅតាមស្ថាប័នរដ្ឋមួយចំនួន មានទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងការងារ និងក្រសួងមហាផ្ទៃ ជាដើម បានចេញសារព្រមាន និងត្រៀមប្ដឹងមេដឹកនាំសហជីពកម្មករមួយចំនួនទៅកាន់តុលាការ បើនៅមានៈបន្តដឹកនាំកម្មករធ្វើកូដកម្មខុសច្បាប់ទៀតនោះ។
មេដឹកនាំដែលមន្ត្រីរដ្ឋាភិបាលគំរាមចាត់ការតាមផ្លូវច្បាប់ រួមមាន លោក អាត់ ធន់ លោក ជា មុនី លោក រ៉ុង ឈុន លោក ប៉ាវ ស៊ីណា លោកស្រី ម៉ម ញឹម និងលោកស្រី យ៉ាង សោភ័ណ្ឌ។
ដោយឡែក លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាប្រធានសហភាពសហជីពកម្ពុជា អាចនឹងត្រូវប្រឈមប្ដឹងឡើងតុលាការធ្ងន់ធ្ងរជាងមេដឹកនាំសហជីពផ្សេងទៀត។ ប៉ុន្តែ សារព្រមាននេះ លោក រ៉ុង ឈុន អះអាងថា មិនញញើត ឬក៏តក់ស្លុតបន្តិចណាទេ ព្រោះលោកយល់ថា សកម្មភាពទាមទារដំឡើងប្រាក់ខែជូនកម្មកររបស់សហជីពមិនខុសច្បាប់ទេ និងមានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់ការងារអន្តរជាតិ។
លោក រ៉ុង ឈុន ដែលធ្លាប់ត្រូវរដ្ឋាភិបាលចាប់ដាក់គុកម្តងរួចមកហើយ ដោយសារហ៊ានបញ្ចេញមតិរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការចុះសន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជា-វៀតណាម នាពេលកន្លងទៅ បានអះអាងថា នឹងមិនរាថយចំពោះការគំរាមចាប់ដាក់គុកជាថ្មីរបស់រដ្ឋាភិបាលនោះទេ។ លោកថ្លែងចាត់ទុកសកម្មភាពខ្លួនថា ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ និងសង្គមជាតិទាំងមូល។
យ៉ាងណាក៏ដោយ ទាក់ទិនជំហរដឹកនាំកម្មករធ្វើកូដកម្មជាថ្មីនៅថ្ងៃព្រហស្បតិ៍ ទី២ ខែមករា មេដឹកនាំសហជីពធំៗចំនួន ៦ស្ថាប័ន បានអះអាងថា អាចនឹងមានក្រុមកម្មកររោងចក្រកាត់ដេរ និងផលិតស្បែកជើងជាង ៣០០ក្រុមហ៊ុន មានចំនួនរាប់ម៉ឺននាក់បន្តចូលរួមធ្វើកូដកម្មមិនចូលធ្វើការ ដើម្បីទាមទារឲ្យរដ្ឋាភិបាលដំឡើងប្រាក់ខែគោលឲ្យបាន ១៦០ដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បក្សសង្គ្រោះជាតិនៅតែបន្តធ្វើបាតុកម្មនាទីលានប្រជាធិបតេយ្យ
- ទស្សនៈអាជ្ញាធរមួយចំនួននៅខេត្តស្វាយរៀងចំពោះការតាមចាប់លោក ឈូក បណ្ឌិត
- ពលរដ្ឋនៅកំពង់ឆ្នាំងចោទក្រុមហ៊ុនបញ្ជូនពលករទៅធ្វើការនៅថៃថាបោកប្រាស់
- អ្នករត់រ៉ឺម៉កម៉ូតូនិងសហគមន៍ដីធ្លីហែក្បួនបាតុកម្មនៅសៀមរាប
- សមាគមគ្រូបង្រៀនព្រមានធ្វើកូដកម្មទាមទារប្រាក់ខែ១លានរៀល
- ILO ជំរុញឲ្យដោះស្រាយជម្លោះកម្មកររោងចក្រកម្ពុជាជាបន្ទាន់
- កម្មករបន្តធ្វើបាតុកម្មមុខក្រសួងការងារនិងបិទផ្លូវជាតិមួយចំនួន
- ប្រាក់ខែគោលអប្បបរមារបស់កម្មករនៅប្រទេសអាស៊ាន
- ប្រាក់ខែគោលអប្បបរមារបស់កម្មករនៅប្រទេសអាស៊ាន
យូរឆ្នាំហើយដែលបញ្ហាប្រាក់ខែមិនបានដោះស្រាយសោះ បើ៣០ឆ្នាំមុនដោះស្រាយរួច ម្លេះក៏ គ្មានរឿងឈឺក្បាលទេ ។
បាតុករទាំងអស់នេះ ស្តាប់តាមមេដឹកនាំនៃគណបក្សប្រឆាំងទាំងពីររួប ដោយមិនបានគិតឆ្ងាយ។ ប្រសិនបើក្រុមហ៊ុនទាំងនោះ បញ្ឈប់កម្មករទាំងអស់ ហើយជួលកម្មករថ្មីដែលមានប្រាក់ខែថ្មី ហើយពេលនោះ កម្មករចាស់ទាំងអស់គ្មានការងារធ្វើ តើលោកសមរង្ស៊ីមានទៅចិហ្ចឹមកម្មករទាំងនោះឬទេ?
តើលោកសមរង្ស៊ីមានទៅចិហ្ចឹមកម្មករទាំងនោះឬទេ នៅពេលបាតុករទាំងអស់នេះ ស្តាប់តាមគាត់ ហើយអស់ការងារធ្វើ ដោយក្រុមហ៊ុនទាំងនោះ បញ្ឈប់កម្មករទាំងអស់ ហើយជួលកម្មករថ្មីដែលមានប្រាក់ខែថ្មី?
សេចក្តីប្រកាសព័ត៏មានរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៣
(ចេញផ្សាយថ្ងៃទី 01-01-2014, 11:34 pm) | FPM
សមាគមរោងចក្រកាត់ដេរកម្ពុជា GMAC នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០១៣ បានចេញសេចក្តីប្រកាសព័ត៏មានមួយ ដោយអំពាវនាវឲ្យរដ្ឋាភិបាលចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមដែលបង្កឲ្យមានបាតុភាពក្នុងសង្គម ៖
This guy rong Chung got hard head, defy, this guy need to be arrested without delay,
It will our country looks bad, caused him
១. កម្មករខិតខំតវ៉ាជាមួយថៅកែរោងចក្រ ចង់ងាប់ចង់រស់!! ចំណែករដ្ឋាភិបាលបន្លាលួសរបស់ខូចវិទូហ៊ុនសែន គ្មានគំនិត គ្មានផែនការជួយដល់ជីវភាពកម្មករទេ!!! ពួកវាគិតតែធ្វើម៉េចអោយខ្លួនវារស់នៅក្នុងហ៊ឺហារតែខ្លួនវាប៉ុណ្ណោះ!!!
២.នៅពេលពួកថោកែរោងចក្រឡើងអោយត្រឹម៩៥ដុល្លារ!! បក្ខពួកខូចវិទូហ៊ុនសែន មហាសែនខូច បានតម្លើងលើសថៅកែរោងចក្រ៥ដុល្លារ រួចហើយស្រែកដាក់វិទ្យុថា ៖ គឺជាមហាគតិព្រឹទ្ធបណ្ទិតរបស់បុរសខូចខ្លាំងហ៊ុនសែនទៅវិញ!!! ពួកអាស៊ែនខូច!! ខូចម៉េសវ៉ៃ!!
៣. ករណីនេះ ជាឧទាហរណដល់ប្រជារាស្រ្តខ្មែរអោយយល់ថា៖ បុរសខូចខ្លាំងនៅកម្ពុជាហ៊ុនសែន បានឡើងកាន់អំណាច និងរក្សាអំណាចមកដល់ពេលនេះ គឺដោយសារ ខូចនេះឯង មិនមែនដោយសារប្រជារាស្រ្តស្រលាញ់នោះទេ!! វាមុខក្រាស់ខ្លាំងណាស់ បើយើងខ្សោយ វានឹងតាមធ្វើបាបយើង!!! បើយើងខ្លាំងទោះអោយវាលូនក្រោមជើងយើងក៍វាព្រមដែរ! អោយតែវារក្សាអំណាចបាន ពីព្រោះអាមួយហ្នឹងមុខក្រាស់ណាស់ ហើយថោកទាបទៀតផង!!
លុយមធ្យោបាយបោកប្រាស់ល្បិចបំបែកបំបាក់ការគំរាមដោយប្រពន្ធ័តុលាការអាច់ករាជ្យអស់ន័យ
និងបរាជយ័ទាំងស្រុងសំរាប់អណត្តិទី៥នេះ។នៅសល់អា៥០ជាងកាណុងប្រហែលអាចទៅរួចតែត្រូវ
ផ្សងព្រេងការជាប់់ទោសនៅICC?ពិតហើយការរួបរួមគ្នាជាបាច់គឺចាំបាច់បំផុត។
ចង្កឹះមួយបាច់គេកាច់មិនបាក់!!
ស្វាគមន៏ បើមិនធ្វើដូច្នេះគេមិនដោះស្រាយឲ្យយោះងទេ។
គេស៊ីតែគ្នាគរ រាជការប្រាក់ខែតិចតួចចង់តិចជាងកម្មករផងអ្នកខ្លះ។