ដោយ៖ សុទ្ធ គឹមសឿន
ថ្ងៃព្រហស្បតិ៍ ទី2 ខែមករា ឆ្នាំ2014
http://vodhotnews.com
កម្មករប្រមាណ ១០០០នាក់ មកពី១០រោងចក្រ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានបិទកំណាត់ផ្លូវជាតិលេខ២ ដើម្បីទាមទារឲ្យថៅកែ និងរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារក្នុងមួយខែ។
កម្មការិនីរោងចក្រផាកវ៉េ ឈ្មោះ ស្រីម៉ៅ បានឲ្យដឹងថា នៅម៉ោងប្រមាណជាង ៩ព្រឹកថ្ងៃទី០២ ខែមករានេះ កម្មករប្រមាណ ១០០០នាក់ មកពីប្រមាណ១០រោងចក្រ បាននាំបិទកំណាត់ផ្លូវជាតិលេខពីរ ត្រង់ចំណុចមុខសាកលវិទ្យាល័យអាយអាយស៊ី ដើម្បីទាមទារឲ្យថៅកែរោងចក្រ និងរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលដល់កម្មករចំនួន ១៦០ដុល្លារក្នុងមួយខែ។ បើតាមកម្មការិនី ស្រីម៉ៅ រហូតមកដល់ម៉ោង ១០ព្រឹកនេះ នៅមិនទាន់មានមន្ត្រីពាក់ព័ន្ធ ចេញមុខទៅដោះស្រាយនៅឡើយទេ ហើយកម្មករនៅបន្តបិទផ្លូវនៅឡើយ។
ភាគីតំណាងកម្មករ ក្រសួងការងារ និងតំណាងសមាគមរោងចក្រកាត់ដេរកម្ពុជា បានជួបគ្នាជាញឹកញាប់ ពិភាក្សាពីការដំឡើងប្រាក់ឈ្នូល ដោយតំណាងកម្មករទាមទារឲ្យឡើងដល់១៦០ដុល្លារ តែខាងតំណាងរោងចក្រយល់ព្រមដំឡើងឲ្យតែ ៩៥ដុល្លារ ទើបនាំឲ្យមានការផ្ទុះការតវ៉ាឡើង។ កាលពីថ្ងៃដើមសប្តាហ៍នេះ រដ្ឋាភិបាលបានប្រកាសបន្ថែមប្រាក់ឈ្នួល ៥ដុល្លារទៀត ដែលមានន័យថា កម្មករនឹងទទួលបានប្រាក់ឈ្នួល១០០ដុល្លារ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៤។ រាជរដ្ឋាភិបាល មានយន្តការដំឡើងប្រាក់ឈ្នួលចំនួន១៥ដុល្លារ នៅឆ្នាំ២០១៥ នៅឆ្នាំ២០១៦ ត្រូវដំឡើងចំនួន១៦ដុល្លារ ឆ្នាំ២០១៧ ត្រូវដំឡើងចំនួន១៧ដុល្លារ និងឆ្នាំ២០១៨ ត្រូវដំឡើង១៧ដុល្លារ៕
សរសេរមកកាន់លោក សុទ្ធ គឹមសឿន តាមរយៈ keomsoeunsoth@gmail.com
Should find the qualified Minister rather than appointed because he was a Communist!!!
ចាំដល់ថៅកែបីទទ្វាររោងចក្រ ចាំទៅធ្វើការជាមួយពួកអាសហជីព និងពួកអាមេបក្សពន្លិចជាតិ CNRP។
វ៉ៃងាប់ទៀតក៍រដ្ឋាភិបាលមិនតំទ្បើងអោយដែរដោយហេត្ុថាបើតំទ្បើងអោយកម្មករ160$ស្មើនឹងធ្វើអត្តឃាតខ្លួនឯង ចុះប៉ូលីស ទាហ៊ាន គ្រូបង្រៀន រាជអាវុធហត្តមិនស្ទុះទ្បើងទាមទាដែរ ហ្ចឹងបានលុយមកពីណា???
ប្រទេសកម្ពុជាចាំបាច់ត្រូវតែស្តារឡើងវិញ នូវស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បំបាត់អោយបានភាពអាណាធិប្បតេយ្យ ខុសច្បាប់ បង្ករអសន្តិសុខសង្គម ស្តារទំនុកចិត្តដល់អ្នកវិនិយោគទុន អ្នកទេសចរ អ្នករកសីុ ជាពិេសសលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ បំបាត់អោយអស់ពពួកនាំចូលមនោគមន៏វិជ្ជា បែបបារាំងកុម្មុយនីស្តយ៏ ដែលធ្លាប់យកមកអនុវត្តន៏នៅស្រុកខ្មែរដូចមានប្រវត្តិសាស្រ្តជាឧទាហរណ៏ស្រាប់!
រដ្ឋាភិបាលហាក់ដូចជាមិនមានជំហ៊រអ្វីមួយឲ្យដាច់ណាត់សោះស្ទាក់ស្ទើរៗបើថាបំរុងនឹងដំឡើងឲ្យគេ
ប៉ុន្មានគឺដាច់ខាតប៉ុណ្ណឹងទៅបើអ្នកណាមិនសុខចិត្តត្រូវមានវិធានការច្បាប់ជាធរមានមកអនុវត្តន៏
ពេលខ្លះការអនុវត្តន៏ច្បាប់ត្រូវការភាពមឺងម៉ាត់ដាច់ខាតពីព្រោះប្រទេសជាតិទាំងមូលមនុស្សរាប់
លាននាក់មិនមែនក្រុមគ្រួសារមួយតូចឯណាដែលត្រូវស្ទាបអង្អែលៗនោះ?តើគួរបណ្ដោយឲ្យមនុស្ស
មួយក្រុមតូចអុកឡុករំខានដល់សន្តិសុខរបស់ប្រទេសជាតិទាំងមូលដែលមានប្រជាជន១៤លាន
នាក់ដែរឬយ៉ាងណា?ផ្ទុយមកវិញបើរដ្ឋាភិបាលដោះស្រាយមិនកើតទេនាំគ្នាចុះចេញពីដំណែង
ឲ្យអស់ទៅទុកឲ្យគេឡើងធ្វើម្ដងក្រែងគេមានសម្ថតភាពជាងយើង។រដ្ឋាភិបាលស្អីរាងដូចឡឺៗ
ដូចត្រូវថ្នាំពុលម៉េចមិនដឹង។