កម្មករ​​ប្រមាណ ២០០០នាក់ តវ៉ា​ដុតកង់ឡាន និង​ម៉ូតូ​ មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​

ដោយ៖​ តាត ឧត្តម​
ថ្ងៃព្រហស្បតិ៍ ទី2 ខែមករា ឆ្នាំ2014
http://vodhotnews.com

កម្មករដុតកង់ឡាននៅមុខ​សួន​ឧស្សាហ​កម្ម​កាណា​ឌីយ៉ា នៅ​យប់ថ្ងៃ​ទី​០២​ខែ​មករា (រូបថត តាត ឧត្តម)

កម្មករ​ប្រមាណ​២០០០​នាក់ បាន​ផ្ទុះ​ការតវ៉ា​ដុត​កង់ឡាន និង​ម៉ូតូ នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃទី​០២​ខែ​មករា​នេះ​។​

លោក តាត ឧត្តម អ្នកយក​ព័ត៌មាន​របស់​វី​អូ​ឌី ដែល​តាមដាន​ព័ត៌មាន​នេះ បានឲ្យដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​ក្រុម​កម្មករ ដុត​កង់ឡាន ម៉ូតូ និង​កង់​ពីរ​គ្រឿង​នោះ ដោយសារ​ពួកគេ​ខឹងសម្បារ​នឹង​កម្លាំង​សមត្ថកិច្ច​ប្រមាណ​ជាង​១០០​នាក់ ចុះ​ទៅ​រារាំង​ពួកគេ​មិនឲ្យ​ធ្វើ​កូដកម្ម​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ១៦០​ដុល្លារ​ក្នុង​មួយខែ កាលពី​ល្ងាច​ថ្ងៃទី​០២​ខែ​មករា​នេះ​។

ក្នុង​ការតវ៉ា​នោះ​ដែរ កម្មករ​ក៏​បាន​ទាញ​របង​ទ្វារ​សួន​ឧហ្សាហកម្ម​កាណាឌីយ៉ា ដាក់​រាំង​បិទ​កំណាត់​ផ្លូវ​វ៉េងស្រេង​ផងដែរ​។​

កម្មករ​រាប់ម៉ឺន​នាក់​នៃ​រោងចក្រ​រាប់រយ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ចាប់ផ្តើម​ផ្ទុះ​ការតវ៉ា​ព្រមៗ​គ្នា​ជា​ថ្មី​ទៀត ដើម្បី​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់​១៦០​ដុល្លារ ហើយ​ការតវ៉ា​ខ្លះ បាន​ឈាន​ដល់​កើត​អំពើហិង្សា និង​មាន​ការបិទ​កំណាត់​ផ្លូវជាតិ​មួយចំនួន​ផង​ដែរ ដូចជា​ផ្លូវ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៤​ជា ដើម​៕​

សរសេរមកកាន់លោក តាត ឧត្តម តាមរយៈ udom_tat@vodhotnews.com

What Next?

Recent Articles

6 Responses to "កម្មករ​​ប្រមាណ ២០០០នាក់ តវ៉ា​ដុតកង់ឡាន និង​ម៉ូតូ​ មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​"

  1. Terminator III says:

    The situation seem to be out of control so far. There is no guarantee that the protest will end any times soon, or unless some kinds of agreement or compromise is coming into the intervention of a conflict.

  2. CHEA says:

    THIS IS THE ACT OF EVIL HOW Mr HUN SEN GOV THINKING WHEN THE FIRE IS BURNING THIS GOV POORING GASOLIN INTO THE FIRE. DO THEY THINK THEY PUT OFF THE FIRE. FOR GOOD LEADERS WHEN THE FIRE BURNING THEY POOR THE WATERS UNTILL THE FIRE EXTINGUISH.Mr HUN SEN HAVE NO APBILITY TO LEAD THIS NATION . PEACE FOR ALL CAMBODIAN

  3. bol says:

    សមត្ថកិច្ចត្រូវតែធានាឲ្យបាននូវផលប្រយោជន៍របស់សង្គមទាំងមូល មិនមែនមានតែក្រុមកម្មករ ទេ។ សូម្បីតែកម្មករ ក៏ពុំមែនជាបញ្ហាទាំងអស់គ្នា ៦០ នាក់នោះដែរ។ គេត្រូវមើឲ្យឃើញថា ក្នុងចំណោមកម្មករទាំងនោះ មានមួយផ្នែក បានវង្វេងតាមការអូសទាញរបស់ពួកខិលខូច មួយចំនួនស្ថិតក្រោមការគំរាមកំហែង មួយចំនួនពុលទៅនឹងបរិយាកាស តែមួយចំនួនធំ គេមិនបានចូលរួមទេ ព្រោះគេត្រូវការនូវសេចក្តីសុខក្នុងការងារដែលមានស្ថេភាព។ អ្នកដែលត្រូវការសេចក្តីសុខនិងស្ថេរភាពការងារ គេបានរត់ទៅសម្ងំនៅផ្ទះ។
    ក្នុងឃ្លីបវីដេអូ សង្គមទាំងមូល និងទូទាំងពភពលោក គេបានឃើញហ្វូងមនុស្សអនាធិបតេយ្យ រួនទាំងពួកគ្រងស្បង់ចីពរជាសង្ឃ បានប្រើអំពីហឹង្សាកម្រោល ដូចក្របីឡើងក វង្វេង មិនដឹងអី បានគម្រាមកំហែងរោងចក្រ និងកម្មករដែលចាប់ផ្តើមធ្វើការកាលពីថ្ងៃទី ២ មករា ២០១៤ បីដូជាចោរព្រៃ។
    សួរថា តើសម រង្ស៊ីទទួលខុសត្រូវចំពោះអំពើអនាធិបតេយ្យចោរព្រៃនេះឬទេ ។ សម រង្ស៊ីថា ហ្វូងមនុស្សទាំងនោះពុំមែនជាក្រុមខ្លួនទេ។
    ដូចនេះ សូមសមត្ថកិច្ចត្រូវមានវិធានការលើពួកអនាធិបតេយ្យទាំងនោះ ឲ្យបានក្តៅបន្តិច ដើម្បីធានាផលប្រយោជន៍សង្គមទាំងមូល។

    ម្យ៉ាងក៏ល្មមដល់ពេលមើលលើពួកអាក្បាលខូច សម រង្ស៊ី កឹម សុខា និងក្រុមសហជីពទាំងប៉ុន្មាន ដោយពិនិត្យពីទោសកំហុសរបស់ពួកនេះ ដាក់បន្ទុក ចោទប្រកាន់ ដើម្បីចាប់ខ្លួនផ្តន្ទាទោស សមនឹងការបំបះបំបោរ ដែលធ្វើឲ្យជាតិទាំងមូលត្រូវមានវិបត្តិ។

  4. bol says:

    យោបល់ល្អសម្រាប់បានសុខទាំងអស់គ្នា នៅពេលនេះ គឺខ្ញុំសុំថា គួរតែ GMAC សម្រេចថា បិទរោងចក្រទៅរកស៊ីនៅប្រទេសដទៃវិញទៅ។
    អ្វីដែលមាននៅថ្ងៃនេះ នឹងក្លាយទៅជាវិធីសំរេចមហិច្ឆិតាមួយដ៏មានប្រសិទ្ធិភាព នៅគ្រប់ពេលទាំងអស់ សម្រាប់សង្គមខ្មែរ ចាប់ពីថ្ងៃនេះទៅអនាគតហើយ។
    បើសិនជា GMAC សម្រេចថា យល់ព្រម នឹង ១៦០ ដុល្លា នាពេលនេះ ចាំំមើលឆ្នាំក្រោយនេះ ពួកអាក្បាលខូចនេះ វាបំបះបំបោរឲ្យទាមទារ ២៥០ ទៅ ៣០០ ទៀតហើយ។
    ចាំមើល!!

  5. Hanouman says:

    160$
    Do you can live with 160$ according today hight inflation.
    Pls do not comment like people have no brain.
    If you can live for 160$ show me how to live?
    THX

  6. bol says:

    បងប្អូនទាំងឡាយដែលកំពុងងប់ងល់ជាមួយនឹងការញុះញង់របស់ពួកប្រតិកិរិយា សម រង្ស៊ី កឹម សុខា និងពួកសហជីពប្រតិរិយា ហើយដែលកំពុងតែបញ្ចេញកម្លាំង បញ្ចេញធ្មុងរបស់បងប្អូន គម្រាមកំហែងលើអ្នកដទៃ សូមបងប្អូនភ្ញាក់ខ្លួនឡើង។
    បងប្អូនត្រូវដឹងថា សម រង្ស៊ី កឹម សុខា និងពួកអាមេសហជីពទាំងនោះ វាមិនទទួលខុសត្រូវនូវទង្វើពាលឃោឃៅព្រៃផ្សៃរបស់បងប្អូនទៅលើអ្នកដទៃនោះទេ ។ ពួកគេបានដាក់ការទទួលខុលត្រូវឲ្យរាជរដ្ឋាភិបាលហើយ។ បងប្អូនបានក្លាយទៅជាពួកអានាធិបតេយ្យ នៅក្រោមច្បាប់បង្ក្រាបរបស់រដ្ឋាភិបាល ហើយ។ បងប្អូនខុសកាន់តែខ្លាំង ប៉ុណ្ណា ទទួលការបង្ក្រាប ប៉ុណ្ណោះ។
    ឈប់ទៅបងប្អូន បើបងប្អូនចង់បាតុកម្ម គឺ៖
    ទី ១ / កុំប៉ះពាល់សម្បត្តិទ្រព្យឯកជន និងសាធារណៈ និងកុំបង្ខំ គម្រាមកំហែងកម្មករដទៃ
    ទី ២ / ​កុំបិទផ្លូវគេ ។
    ទី ៣ / ប្រយ័ត្នចាញ់កលពួកប្រតិកិរិយា សម រង្ស៊ី ជាមេបក្សពន្លិចជាតិ។