ដោយ៖ អ៊ឹង ប៊ុនថន
ថ្ងៃព្រហស្បតិ៍ ទី2 ខែមករា ឆ្នាំ2014
http://vodhotnews.com
កម្មកររោងចក្រសួនឧស្សាហកម្មវៀលស៊ុន ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ធ្វើកូដកម្មចេញពីរោងចក្រ (រូបថត ញឹម សុខន)
កម្មកររាប់ម៉ឺននាក់ នៃរោងចក្ររាប់រយ នៅថ្ងៃព្រហស្បតិ៍នេះ ចាប់ផ្តើមផ្ទុះការតវ៉ាព្រមៗគ្នាជាថ្មីទៀត ដើម្បីឲ្យដំឡើងប្រាក់ឈ្នួលគោលដល់១៦០ដុល្លារ ហើយការតវ៉ាខ្លះ ឈានដល់កើតអំពើហិង្សា។
នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌឬស្សីកែវ អ្នកយកព័ត៌មានVOD លោក តាំង វីដា រាយការណ៍ថា កម្មកររាប់រយនាក់ នៃរោងចក្រ យ៉ាងតិច បានផ្ទុះការតវ៉ាដោយបិទកំណាត់ផ្លូវ ហើយបណ្តាលឲ្យមានហិង្សាកើតឡើង នៅគ្រាដែលរថយន្តមួយតោនកន្លះ បានព្យាយាមបើកជន្នះរបាំងកម្មករ។ នៅពេលនោះកម្មករបាននាំគ្នាវាយរថយន្តនោះ។
នៅឯផ្លូវជាតិលេខ៤ ត្រង់ម្តុំតំបន់សេដ្ឋកិច្ចពិសេស ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល អ្នកយកព័ត៌មានVOD លោក ញឹម សុខន រាយការណ៍ថា កម្មករប្រមាណជាមួយម៉ឺននាក់ ធ្វើការនៅច្រើនរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានចេញពីរោងចក្រ ហើយឈរត្រៀបត្រានៅតាមដងផ្លូវ និងខ្លះទៀត ឡើងជិះរថយន្តមករាជធានីភ្នំពេញ និងទៅត្រឡប់ទៅកន្លែងស្នាក់នៅរបស់ពួកគេវិញ។
ដោយឡែក កម្មករជាង១០រោងចក្រទៀត នៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់សង្កាត់ចាក់អង្រែក្រោម កម្មករបានចេញបិទផ្លូវ ដោយទាមទារឲ្យប្រាក់ឈ្នួលដល់១៦០ដុល្លារ។
កម្មកររាប់ម៉ឺននាក់នៅទូទាំងប្រទេសបានផ្តើមការតវ៉ាតាំងពីថ្ងៃទី២៤ខែធ្នូឆ្នាំ២០១៣ ប៉ុន្តែពួកគេបានផ្អាកបាតុកម្ម នៅថ្ងៃបុណ្យចូលឆ្នាំសាកល៕
សរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com
They are human Tsunami.
សូមបង្រ្កាបចុះ
ប្រទេសកម្ពុជាចាំបាច់ត្រូវតែស្តារឡើងវិញ នូវស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បំបាត់អោយបានភាពអាណាធិប្បតេយ្យ ខុសច្បាប់ បង្ករអសន្តិសុខសង្គម ស្តារទំនុកចិត្តដល់អ្នកវិនិយោគទុន អ្នកទេសចរ អ្នករកសីុ ជាពិេសសលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ បំបាត់អោយអស់ពពួកនាំចូលមនោគមន៏វិជ្ជា បែបបារាំងកុម្មុយនីស្តយ៏ ដែលធ្លាប់យកមកអនុវត្តន៏នៅស្រុកខ្មែរដូចមានប្រវត្តិសាស្រ្តជាឧទាហរណ៏ស្រាប់!
ជាគំនិតប្រសើមែនលោកអ្នកឃ្លាំមើលកំណែទំរង់,… លោកអាចសុំជួបសម្តេចបានពីគំនិតដ៍ប្រពៃរបស់លោក សម្តេចច្បាស់ជាតំលើុងបុណ្យសក្តិជូនលោកហើយ,…