ថ្ងៃ ព្រហស្បតិ៍ 02 មករា 2014
RFI
ដោយពិបាកនឹងបញ្ចៀសរួច ការប្រឈមមុខដាក់គ្នារវាងបាតុកម្មអហិង្សារបស់កម្មករ និងសហជីពដែលទាមទារប្រាក់ឈ្នួលអប្បបរមា ១៦០ដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាថ្ងៃទី២ មករានេះ បានឈានដល់ការប៉ះទង្គិចជាមួយនឹងសមត្ថកិច្ច។ ជាលទ្ធផល គូរបដិបក្ខទាំងសង្ខាង សុទ្ធតែរងរបួស តែយ៉ាងហោចណាស់ភាគីកម្មករត្រូវបានចាប់ខ្លួន បូករួមទាំងព្រះសង្ឃ និងតំណាងសង្គមស៊ីវិលមួយចំនួនផងដែរ។ អង្គការសិទ្ធិមនុស្សកម្ពុជា និងសហជីព បានចាត់ទុកថា នេះជាទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ហើយអំពាវនាវដោយឡែកពីគ្នា ដើម្បីអោយមានការដោះលែងបាតុករ និងថ្នាក់ដឹកនាំសង្គមស៊ីវិលជាបន្ទាន់។
ក្នុងចំណោមបាតុកម្មដោយសន្តិវិធីរបស់កម្មករ និងសហជីពដែលទាមទារប្រាក់ឈ្នួលអប្បបរមា ១៦០ដុល្លារ ជាច្រើនកន្លែង នៅជាយក្រុងភ្នំពេញ បាតុករមួយក្រុមនៅចំណុចតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានប៉ះទង្គិចនឹងការប្រើកម្លាំងជាមួយសមត្ថកិច្ច កាលពីរសៀលថ្ងៃទី២ មករានេះ។
ទោះបីជាគូភាគីនៃជម្លោះទាំងសមត្ថកិច្ច និងកម្មករសុទ្ធតែរងរបួស តែនៅនាទីចុងក្រោយ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនតំណាងសង្គមស៊ីវិល ព្រះសង្ឃ បាតុករ និងតំណាងសហជីព យ៉ាងហោចណាស់ ១០នាក់។ ការបង្ក្រាប របស់យោធាអង្គភាពឆត្រយោង ៩១១ ក្នុងភូមិសាស្ត្រខណ្ឌពោធិសែនជ័យ ប្រដាប់ដោយខែល និងដំបង ទៅលើបាតុករ ដែលប្រើត្រឹមដបទឹកសុទ្ធ និងដុំថ្មជាអាវុធ ត្រូវបានអង្គការសិទ្ធិមនុស្ស និងសហជីពចាត់ទុកថា ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរមួយ។ ប៉ុន្តែ សមត្ថកិច្ចអះអាងថា ការឃាត់ខ្លួនសកម្មជន តំណាងសង្គមស៊ីវិល ព្រះសង្ឃ បាតុករ និងតំណាងសហជីព នៅថ្ងៃនេះ ព្រោះសំអាងលើបទល្មើសជាក់ស្តែង ទើបឈានដល់ការចាប់ខ្លួន។
សូមបញ្ជាក់ថា ក្នុងការប៉ះទង្គិចគ្នានៅ ស្រុកកាំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ យ៉ាងហោចណាស់ លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ថេង សាវឿន អ្នកសំរបសំរួលសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ពុទ្ធិស័ក្កិ សហគមន៍បឹងកក់ ព្រះសង្ឃ ៥ព្រះអង្គ កម្មករ និងសហជីពមួយចំនួនទៀត នេះបើតាម ព័ត៌មានពីគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា។
នៅល្ងាចថ្ងៃដដែល មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង រួមជាមួយសកម្មជនដីធ្លី ក៏បាននាំគ្នាបិទកំណាត់ផ្លូវជាតិលេខ៤ត្រង់ចំណុចកើតហេតុ នៅចំណុចតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាស្រុកកាំបូល ដើម្បីតវ៉ាឱ្យមានការដោះលែងលោក វ៉ន ពៅ និងបាតុករដទៃទៀត៕




សមត្ថកិច្ចត្រូវតែធានាឲ្យបាននូវផលប្រយោជន៍របស់សង្គមទាំងមូល មិនមែនមានតែក្រុមកម្មករ ទេ។ សូម្បីតែកម្មករ ក៏ពុំមែនជាបញ្ហាទាំងអស់គ្នា ៦០ នាក់នោះដែរ។ គេត្រូវមើឲ្យឃើញថា ក្នុងចំណោមកម្មករទាំងនោះ មានមួយផ្នែក បានវង្វេងតាមការអូសទាញរបស់ពួកខិលខូច មួយចំនួនស្ថិតក្រោមការគំរាមកំហែង មួយចំនួនពុលទៅនឹងបរិយាកាស តែមួយចំនួនធំ គេមិនបានចូលរួមទេ ព្រោះគេត្រូវការនូវសេចក្តីសុខក្នុងការងារដែលមានស្ថេភាព។ អ្នកដែលត្រូវការសេចក្តីសុខនិងស្ថេរភាពការងារ គេបានរត់ទៅសម្ងំនៅផ្ទះ។
ក្នុងឃ្លីបវីដេអូ សង្គមទាំងមូល និងទូទាំងពភពលោក គេបានឃើញហ្វូងមនុស្សអនាធិបតេយ្យ រួនទាំងពួកគ្រងស្បង់ចីពរជាសង្ឃ បានប្រើអំពីហឹង្សាកម្រោល ដូចក្របីឡើងក វង្វេង មិនដឹងអី បានគម្រាមកំហែងរោងចក្រ និងកម្មករដែលចាប់ផ្តើមធ្វើការកាលពីថ្ងៃទី ២ មករា ២០១៤ បីដូជាចោរព្រៃ។
សួរថា តើសម រង្ស៊ីទទួលខុសត្រូវចំពោះអំពើអនាធិបតេយ្យចោរព្រៃនេះឬទេ ។ សម រង្ស៊ីថា ហ្វូងមនុស្សទាំងនោះពុំមែនជាក្រុមខ្លួនទេ។
ដូចនេះ សូមសមត្ថកិច្ចត្រូវមានវិធានការលើពួកអនាធិបតេយ្យទាំងនោះ ឲ្យបានក្តៅបន្តិច ដើម្បីធានាផលប្រយោជន៍សង្គមទាំងមូល។
ម្យ៉ាងក៏ល្មមដល់ពេលមើលលើពួកអាក្បាលខូច សម រង្ស៊ី កឹម សុខា និងក្រុមសហជីពទាំងប៉ុន្មាន ដោយពិនិត្យពីទោសកំហុសរបស់ពួកនេះ ដាក់បន្ទុក ចោទប្រកាន់ ដើម្បីចាប់ខ្លួនផ្តន្ទាទោស សមនឹងការបំបះបំបោរ ដែលធ្វើឲ្យជាតិទាំងមូលត្រូវមានវិបត្តិ។
យោបល់ល្អសម្រាប់បានសុខទាំងអស់គ្នា នៅពេលនេះ គឺខ្ញុំសុំថា គួរតែ GMAC សម្រេចថា បិទរោងចក្រទៅរកស៊ីនៅប្រទេសដទៃវិញទៅ។
អ្វីដែលមាននៅថ្ងៃនេះ នឹងក្លាយទៅជាវិធីសំរេចមហិច្ឆិតាមួយដ៏មានប្រសិទ្ធិភាព នៅគ្រប់ពេលទាំងអស់ សម្រាប់សង្គមខ្មែរ ចាប់ពីថ្ងៃនេះទៅអនាគតហើយ។
បើសិនជា GMAC សម្រេចថា យល់ព្រម នឹង ១៦០ ដុល្លា នាពេលនេះ ចាំំមើលឆ្នាំក្រោយនេះ ពួកអាក្បាលខូចនេះ វាបំបះបំបោរឲ្យទាមទារ ២៥០ ទៅ ៣០០ ទៀតហើយ។
ចាំមើល!!
ខ្ញុំគាំទ្រសម្តីលោក
សមត្ថកិច្ច ចាប់ផ្ដើមបង្ក្រាប ក្រុមដើរ អុកឡុក ដែលគណបក្ស សង្គ្រោះជាតិ និង សហជីពទាំង ៦ មិន ទទួលស្គាល់
Friday, 03 January 2014 11:17 ដោយៈ ដើមអម្ពិល (DAP)-ID:009
ភ្នំពេញ ៖ ក្រុមសមត្ថកិច្ចចម្រុះ រាជធានី ភ្នំពេញ ទាំងនគរបាល និងអាវុធហត្ថបាន ចាប់ផ្ដើមបើកប្រតិបត្ដិ ការបង្ក្រាបទៅលើ ក្រុមដើរអុកឡុក វាយបំផ្លាញទ្រព្យសម្បត្ដិ តាមបណ្ដារោងចក្រសហគ្រាសក្នុងរាជធានី ភ្នំពេញ ដែលក្រុមទាំងនេះត្រូវបានគណ បក្សសង្គ្រោះជាតិ និងសហជីពទាំង ៦ ដែល តវ៉ាសុំដំឡើងប្រាក់ ខែនោះ បានចេញមក បញ្ជាក់រួចហើយថា ពួកគេទាំងនេះមិនមែន ជាសមាជិក និងក្រុមរបស់ខ្លួន ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៣ រដ្ឋមន្ដ្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន ផ្ញើលិខិតចំនួន៧ ច្បាប់ ដាច់ដោយឡែកពីគ្នា ១ច្បាប់ជូន លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះ ជាតិ និង៦ច្បាប់ទៀត ជូនប្រធានសហជីព ទាំង ៦ ដើម្បីឆ្លើយតបចំពោះមនុស្សមួយ ក្រុមដែលដើរអុកឡុក ប្រើ អំពើហិង្សានិង បំផ្លិចបំផ្លាញទ្រព្យសម្បត្ដិសាធារណៈ និង ឯកជន តាមបណ្ដារោងចក្រសហគ្រាសចាប់ពី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ កន្លងមក ។
ក្រោយពីការសុំឆ្លើយតបថា តើក្រុមទាំង នេះ ជាសមាជិក និង សកម្មជនរបស់ខ្លួនឬ យ៉ាងណានោះ គណបក្សសង្គ្រោះជាតិតាម រយៈលោក យឹម សុវណ្ណ បានឆ្លើយតប ជូន រដ្ឋមន្ដ្រីក្រសួងការងារវិញថា ក្រុមបាតុករ របស់ខ្លួន ដែលធ្វើការតវ៉ាកន្លងមកនោះ ប្រព្រឹត្ដទៅដោយ អហិង្សា និងសន្ដិវិធី ពោល ក្រុមដែលដើរអុកឡុក ប្រើអំពើហិង្សា និង បំផ្លាញទ្រព្យសម្បត្ដិ តាមបណ្ដារោង ចក្រ សហគ្រាសទាំងនេះ មិនមែនជាសមាជិក របស់ខ្លួននោះទេ ។
ក្រៅពីការច្រានចោលមិនទទួលស្គាល់របស់គណបក្សសង្រ្គោះជាតិហើយនោះ ក្រុមសហជីពទាំង ៩ បន្ទាប់ពីកិច្ចប្រជុំរួមគ្នាកាលពីថ្ងៃទី០២ ខែធ្នូ ម្សិលមិញ ក៏មិនបានទទួលស្គាល់ក្រុមអ្នកដើរបង្កការអុកឡុកនេះផងដែរ។
លោក ប៉ាវ ស៊ីណា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ស្មារតីនៃកិច្ចប្រជុំរួមគ្នារបស់សហជីពទាំង៩ បានសម្រេចមិនធ្វើលិ ខិតឆ្លើយតបទៅលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជុំវិញករណីជនមួយក្រុម ដើរបង្កការអុកឡុក និងវាយបំផ្លាញរោងចក្រ សហគ្រាសនោះឡើយ។ ដោយគ្រាន់តែប្រកាសថា ជនមួយក្រុម នោះ មិនមែនជាសមាជិកសហជីពរបស់ខ្លួនឡើយ។
លោក ប៉ាវ ស៊ីណា បញ្ជាក់យ៉ាងដូច្នេះ «ក្រុមនោះយើងមិនដឹងមកពីណាទេ តែមិនមែនជាសហជីពយើងឡើយ ពួកគេមានក្រណាត់ចងក្បាល និងពាក់ម៉ាស់ ដែលជាសញ្ញាសម្គាល់គ្នារបស់ពួកគេ»។
ដូចគ្នានេះដែរ ប្រធានសហជីពទាំង ៦ ក៏បានឆ្លើយតបថា ក្រុមដើរអុកឡុកខាង លើ មិនមែនជាសមាជិក របស់ខ្លួននោះទេ ៕
____________________________
សូមសមត្ថកិច្ចធ្វើយ៉ាងណាធានាសេចក្តីសុខ ប្រជាពលរដ្ឋ និងសង្គមទាំមូលឲ្យបាន កុំឲ្យតាមតែពួកនេះ វាក្រឡុកខ្លាំងពេក។
ដាក់ទៅ ពួកអនាធិបតេយ្យ។ ពួកចោរព្រៃ!!
បងប្អូនទាំងឡាយដែលកំពុងងប់ងល់ជាមួយនឹងការញុះញង់របស់ពួកប្រតិកិរិយា សម រង្ស៊ី កឹម សុខា និងពួកសហជីពប្រតិរិយា ហើយដែលកំពុងតែបញ្ចេញកម្លាំង បញ្ចេញធ្មុងរបស់បងប្អូន គម្រាមកំហែងលើអ្នកដទៃ សូមបងប្អូនភ្ញាក់ខ្លួនឡើង។
បងប្អូនត្រូវដឹងថា សម រង្ស៊ី កឹម សុខា និងពួកអាមេសហជីពទាំងនោះ វាមិនទទួលខុសត្រូវនូវទង្វើពាលឃោឃៅព្រៃផ្សៃរបស់បងប្អូនទៅលើអ្នកដទៃនោះទេ ។ ពួកគេបានដាក់ការទទួលខុលត្រូវឲ្យរាជរដ្ឋាភិបាលហើយ។ បងប្អូនបានក្លាយទៅជាពួកអានាធិបតេយ្យ នៅក្រោមច្បាប់បង្ក្រាបរបស់រដ្ឋាភិបាល ហើយ។ បងប្អូនខុសកាន់តែខ្លាំង ប៉ុណ្ណា ទទួលការបង្ក្រាប ប៉ុណ្ណោះ។
ឈប់ទៅបងប្អូន បើបងប្អូនចង់បាតុកម្ម គឺ៖
ទី ១ / កុំប៉ះពាល់សម្បត្តិទ្រព្យឯកជន និងសាធារណៈ និងកុំបង្ខំ គម្រាមកំហែងកម្មករដទៃ
ទី ២ / កុំបិទផ្លូវគេ ។
ទី ៣ / ប្រយ័ត្នចាញ់កលពួកប្រតិកិរិយា សម រង្ស៊ី ជាមេបក្សពន្លិចជាតិ។