អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ខេង ទីតូ ឲ្យដឹងនៅថ្ងៃទី២ មករា ថា កងអន្តរាគមន៍ពិសេសឆត្រយោងលេខ៩១១ បានចាប់ខ្លួនក្រុមបាតុករ ១៥នាក់ ក្នុងនោះមានព្រះសង្ឃ ៥អង្គ កំពុងឃុំឃាំងនៅបន្ទាយកងឆត្រយោងលេខ៩១១ ដើម្បីសួរចម្លើយ និងរៀបចំឯកសារដើម្បីបញ្ជូនទៅតុលាការ។
ដោយ វោហារ ជាតិ ឡេង ម៉ាលី និង វណ្ណ វិចារ
2014-01-02
RFA

ក្រុមសមត្ថកិច្ចត្រូវគេដាក់ពង្រាយនៅរោងចក្រ យ៉ាក ជីន (Yak Jin) ក្នុងភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃ២ មករា ឆ្នាំ២០១៤។ RFA/Yang Socheametta
លោកថា ក្នុងចំណោមអ្នកដែលត្រូវគេចាប់ខ្លួននោះ គឺប្រធានសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ និងអ្នកសម្របសម្រួលសម្ព័ន្ធសមាគមកសិករកម្ពុជា លោក ថេង សាវឿន។ ចំណែកការចាប់ខ្លួននេះ លោកថា គឺដោយសារក្រុមបាតុករទាំងនោះទៅអុកឡុកកម្មកររោងចក្រមួយចំនួន នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ កាលពីព្រឹកថ្ងៃទី២ មករា។
លោក ខេង ទីតូ៖ «ខ្ញុំយល់ឃើញថា ការប្រព្រឹត្ត និងការទាមទារខ្លះរបស់ក្រុមកម្មករ ឬអ្នកដឹកនាំក្រុមកម្មករ មានការជ្រុលហួសច្បាប់ហួសព្រំដែនរបស់ខ្លួន ឈានដល់ការរំលោភច្បាប់ អ៊ីចឹង គឺខាងសមត្ថកិច្ច គឺត្រូវតែអនុវត្តច្បាប់ការពារផលប្រយោជន៍សាធារណៈ»។
ថ្ងៃទី២ មករា ឆ្នាំ២០១៤ ជាថ្ងៃចូលឆ្នាំថ្មី ដែលជាថ្ងៃកម្មករភាគច្រើនបានសន្យាកន្លងមកថា ជាថ្ងៃចាប់ផ្ដើមបន្តធ្វើបាតុកម្មដើម្បីទាមទារប្រាក់ខែគោល ១៦០ដុល្លារបន្តទៀតក្នុងឆ្នាំថ្មី បន្ទាប់ពីបានសម្រាកឆ្លងបុណ្យឆ្នាំថ្មីមួយថ្ងៃ កាលពីថ្ងៃទី១ មករា។ ក្រុមបាតុករ បានបាតុកម្មបិទផ្លូវជាតិលេខ២ ម្ដុំចាក់អង្រែ ផ្លូវជាតិលេខ៥ ខណ្ឌឫស្សីកែវ ស្របពេលដែលកងកម្លាំងយោធា និងប៉េអិម ទាំងឡានៗ ត្រូវបានបញ្ជូនទៅទប់ស្កាត់កម្មករធ្វើបាតុកម្មនៅតាមរោងចក្រនានា ទាំងនៅក្នុង និងជាយរាជធានីភ្នំពេញ នៅថ្ងៃដដែលនេះ។
ក្រុមមន្ត្រីសិទ្ធិមនុស្សជាតិ និងអង្គការសហប្រជាជាតិ ដែលតាមឃ្លាំមើលការរំលោភសិទ្ធិមនុស្សយ៉ាងយកចិត្តទុកដាក់នៅកន្លែងកើតហេតុ បានអះអាងថា មកទល់រសៀលថ្ងៃដដែល ក្រុមបាតុករដែលនៅសល់ប្រមាណ ២.០០០នាក់ នៅតែប្រឈមជាមួយកងឆត្រយោងលេខ៩១១ ប្រហែល ១០០នាក់ ប្រដាប់ដោយខែល និងដំបងឆក់ ដែលស្ថានភាពតានតឹងនេះនឹងឈានអាចទៅដល់ផ្ទុះអំពើហិង្សាជាថ្មីម្ដងទៀតបានជាយថាហេតុ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត បានសម្ដែងការសោកស្ដាយចំពោះការបង្ក្រាបរបស់កងឆត្រយោងលេខ៩១១ ដោយវាយដំប្រើហិង្សាលើក្រុមបាតុករ ថាជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនៅដើមឆ្នាំ២០១៤ នេះ៖ «ខ្ញុំគិតថា នេះជាស្ថានភាពរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ព្រោះថា ទាហានមានសិទ្ធិការពារទឹកដី ជួយសង្គ្រោះប្រជាជនពីគ្រោះទឹកជំនន់ ជួយការពារប្រជាជន ជួយប្រជាជនពីគ្រោះមហន្តរាយ»។
លោកបញ្ជាក់ថា កងឆត្រយោងលេខ៩១១ គឺទាហានដែលជាអ្នកអនុវត្តបទបញ្ជា មិនមែនជាអ្នកអនុវត្តច្បាប់ដូចជាកងប៉ូលិស និងប៉េអិម ទេ ព្រោះថា កាលណាទាហានអនុវត្តបទបញ្ជាពេលណា គឺត្រូវតែប្រើអំពើហិង្សានៅពេលបង្ក្រាបម្ដងៗ ខុសពីកងប៉ូលិស ឬប៉េអិម ដែលមានតួនាទីអនុវត្តច្បាប់ មិនអនុញ្ញាតឲ្យប្រើអំពើហិង្សា។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ឡេង ម៉ាលី ពីសង្កាត់កំបូល និងលោក វណ្ណ វិចារ ពីសួនឧស្សាហកម្មកាណាឌីយ៉ា ដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

កម្មករដុតកង់ម៉ូតូតវ៉ាដំឡើងប្រាក់ខែគោល នាមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣។ RFA/Vann Vichar

កម្មករដុតកង់ម៉ូតូតវ៉ាដំឡើងប្រាក់ខែគោល នាមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣។ RFA/Vann Vichar

កម្មករតវ៉ាបិទផ្លូវទាមទារដំឡើងប្រាក់ខែគោល នាមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣។ RFA/Vann Vichar





















អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលចាត់ទុកការចាប់ខ្លួនមេដឹកនាំសហជីពនិងព្រះសង្ឃជាការរំលោភសិទ្ធិ
- ព្រះសង្ឃ ប៊ុត ប៊ុនតិញ និងមន្ត្រីសិទ្ធិមនុស្ស៣នាក់ត្រូវបានចាប់ខ្លួននៅព្រះវិហារ
- សហជីពកម្មករ៩រក្សាជំហរដឹកនាំកម្មករធ្វើកូដកម្ម
- មេដឹកនាំសហជីពថានឹងបន្តដឹកនាំកម្មករធ្វើកូដកម្មទោះបីរដ្ឋាភិបាលគំរាម
- បក្សសង្គ្រោះជាតិនៅតែបន្តធ្វើបាតុកម្មនាទីលានប្រជាធិបតេយ្យ
- ទស្សនៈអាជ្ញាធរមួយចំនួននៅខេត្តស្វាយរៀងចំពោះការតាមចាប់លោក ឈូក បណ្ឌិត
- ពលរដ្ឋនៅកំពង់ឆ្នាំងចោទក្រុមហ៊ុនបញ្ជូនពលករទៅធ្វើការនៅថៃថាបោកប្រាស់
- អ្នករត់រ៉ឺម៉កម៉ូតូនិងសហគមន៍ដីធ្លីហែក្បួនបាតុកម្មនៅសៀមរាប
- សមាគមគ្រូបង្រៀនព្រមានធ្វើកូដកម្មទាមទារប្រាក់ខែ១លានរៀល
ត្រូវតែចាប់ពួកវា និងដាក់ទោសឲ្យធ្ងន់ដល់ជនទាំងនោះ
ព្រោះធ្វើឲ្យខាតប្រយោជន៌ជាតិធំណាស់ ជាពិសេសជីវភាពកម្មករ-កម្មការិនី និងប្រជាជនទូរទៅ
កន្តួយម៉ែអាឆ្កែខ្ញុំកញ្ជះយួន អាថោកទាប អាហ្អែងហ្នឹងជាអាកំពូជយួនផងក៍មិនដឹង។
ការពារផលប្រយោជន៍កម្មករក្នុងតវ៉ាឲ្យមានការដំឡើងប្រាក់ឈ្នួលការងារ ១៦០ដុល្លារអាមេរិក។ការចាប់ខ្លួនមេដឹកនាំសហជីព គឺជាការធ្វើឲ្យកម្មករមានកំហឹង ហើយបើកម្មករមានកំហឹង ពួកគាត់នឹងចេញធ្វើការតវ៉ាជួយមេដឹកនាំរបស់ខ្លួន គឺជាគ្រោះថ្នាក់ លើវិស័យការងាររោងចក្រនៅកម្ពុជា។
ការពារផលប្រយោជន៍កម្មករក្នុងតវ៉ាឲ្យមានការដំឡើងប្រាក់ឈ្នួលការងារ ១៦០ដុល្លារអាមេរិក។ការចាប់ខ្លួនមេដឹកនាំសហជីព គឺជាការធ្វើឲ្យកម្មករមានកំហឹង ហើយបើកម្មករមានកំហឹង ពួកគាត់នឹងចេញធ្វើការតវ៉ាជួយមេដឹកនាំរបស់ខ្លួន គឺជាគ្រោះថ្នាក់ លើវិស័យការងាររោងចក្រនៅកម្ពុជា។
ត្រូវតែចាប់ពួកវា និងដាក់ទោសឲ្យធ្ងន់ដល់ជនទាំងនោះ
ព្រោះធ្វើឲ្យខាតប្រយោជន៌ជាតិធំណាស់ ជាពិសេសជីវភាពកម្មករ-កម្មការិនី និងប្រជាជនទូរទៅ
Long Live, the Kingdom of Wonder!!!
ដើម្បីគុណភាពអប់រំ គ្រូបង្រៀន និងសាស្រ្តាចារ្យ ត្រូវលើកទឹកចិត្ត ហើយមិនត្រូវបង់់ពន្ធលើប្រាក់ខែទេ។ ហើយក៏មិនទាន់ដល់ពេលបង់ពន្ធលើដី ផ្ទះសំបែងដែរ។ CNRP អាចធ្វើបានប្រជារាស្ត្រនៅទីប្រជុំជនគាំទ្រពេញទំហ៊ឹង ជាពិសេសក្រុងភ្នំពេញ។
បន្តិចទៀត សមរង្ស៊ី និង កឹមសុខា លើករោងចក្រពីបរទេសមកដាក់ស្រុកខ្មែរហើយ។
លុយជំនួយបាតុករ១ថ្ងៃ៧០០០ដុល្លារដែរ គាត់កំពុងសន្សំទុកជូនហើយ។មិនទាន់
បានអីផងឈ្លោះគ្នារឿងលុយឈ្នួលរោងទៅហើយ។តិចលោវាយគ្នាបែកក្បាល
មកស្រែកថាគេធ្វើទៅវិញ។ល្បិចពួកនេះមានតែចំណេញលើបងប្ងូនប៉ណ្ណោះ។
វាំងននរបស់ពួកវាចាប់ផ្តើមរហែកហ់យ។
Chetroy, bang, bang,………
សម័យសម្តេចស៊ីជោ គឺអីចឹងឯង កាប់បំផ្លាញព្រៃឈើ អន្តោប្រវេសន៏យួន ប្លនដីពីរាស្រ្តអោយពួកអ្នកមាន លុយ
មានតែអ្នកបានប្រយោជន៏ពីសម្តេចស៊ីជោទេ ដែលគាំទ្រទង្វើទាំងនេះ
All of you better watch out! When the poor not happy sooner or later Khmer rouge gonna come back again like 1975 and kill you all…
ពួកអញអ្នកចាប់ តើអាអស់ឯងចង់យ៉ាងម៉េច?នេះជាសារមួយផ្ញើជូនអាខាដែលវាថាកងទ័ព70%ដែលគាំទ្រវា។តើពួកអាអស់ឯងចង់យ៉ាងម៉េចទៀត?
១. សង្គ្រាមបានផ្ទុះឡើងហើយ!! សង្រ្គាមបានផ្ទុះឡើងហើយ!!!! សង្រ្គាមរវាងពួកផ្តាច់ការនិងកម្មករស្លូតត្រូវ ដែលតស៊ូដើម្បីជីវភាពរស់នៅថ្លថ្នូរ
២. កម្មករ កសិករ មន្រ្តីរាជការ បូលីស យោធា ជនរងគ្រោះដោយដីធ្លី និងជនក្រីក្រទាំងអស់ត្រូវក្រោកឡើង ដើម្បីរលំរបបផ្តាច់ការយង់ឃ្នងហ៊ុនសែន!!
៣. បើយើងប្រយុទ្ធ យើងហ្នឹងបានជ័យជំនះនិងបានរស់នៅក្នុងសេចក្តីថ្លៃថ្នូរទៅអនាគត!!
It is very vital to note that we are applying poverty reduction strategy, not to reduce riches to become poor as Khmer Rouge! It is taking times to improve this living quality as theKhmer Rouge destroyed everything. Rebuiding our country it takes time, thus we have to take every efforts and commitment to improve our people and country conditions.
សុំកែតម្រូវ៖មិនមែនប៉ូលីសទេ គឺពួកទាហានទេអាអូន។
កន្តួយម៉េអា វោហារ ជាតិ បើហែងល្ងង់សូមហែងធ្វើល្ងង់ អ្នកចាប់លោក វន់ ពៅ និងមនុស្សមួយចំនួន
គឺកងទ័ពពិសេស៩១១
តើកងកំលាំងប្រដាប់អាវុធធ្វើអ្វី? កាន់អាវុធដើម្បីអ្វី? គឺដើម្បីរក្សាសណ្ដាប់ធ្នាប់សង្គម ពួកគាត់មិនមែនកាន់អាវុធឲ្យល្អមើលនោះទេ។ មនុស្សខូចនិយាយល្អមិនចេះស្ដាប់ទេ តែដល់ពេលគេប្រើកំលាំងបង្រ្កាបជនបះបោរ បែរជាថាគេខូច។ ឥឡូវនេះ ប្រសើរច្រើនណាស់។ ចូរគិតពី១០ឆ្នាំមុនសាកមើល តើអស់លោកអាចស្រែកជេរតាមអំពើចិត្តដូចសព្វថ្ងៃបានឬទេ? ឥឡូវអស់លោកស្រែកជេរបានតាមចិត្ត បាតុកម្មបានតាមចិត្ត ពាក្យដ៏អាក្រក់ប្រមាថអ្នកដឹកនាំបានតាមចិត្ត តែអស់លោកអ្នកដឹកនាំនៅតែអត់ធ្មត់បាន។ ពេលប្រើកំលាំងនេះ គឺមានការព្រមានជាមុន មានការប្រកាសប្រាប់ជាមុន ដើម្បីជាប្រយោជន៍របស់ជាតិ ប្រយោជន៍របស់ប្រជាជន។ គ្រាន់តែនិយាយស្រួលទេ តែអ្នកធ្វើទើបពិបាក។
ការទាមទារប្រាក់ខែ១៦០ដុល្លារបស់កម្មករ គឺមិនខ្ពស់ទេ បើប្រៀបធៀបតម្លៃទំនិញទីផ្សារបច្ចុប្បន្ន ដូច្នេះ រដ្ឋាភិបាលមិនគប្បីប្រើកងកម្លាំងទៅបង្ក្រាបកម្មករទេ ពីព្រោះ កម្មករទាំងនោះគ្រាន់តែ ទាមទារប្រាក់ខែចិញ្ចឹមក្រពះតែប៉ុណ្ណោះ ។
Please respect each other ! I wish every thing can solve. Why don’t we solve it?
ឥឡូវឮថាទាហានឆត្រ័យោងកំពុងតែសួរចម្លើយវ៉នពៅ ដើម្បីបង្ខំវ៉នពៅឆ្លើយដាក់ថាមេបក្សប្រឆាំង ជាអ្នបញ្ជារឲ្យធ្វើបាតុកម្មនេះ ហើយបន្ទាប់មកគេនិងឈានទៅចាប់មេបក្សប្រឆាំងទាំងពីរ។ នេះជា យុទ្ធសាស្ត្រស្វាសុីបាយលាបមាត់ពពែរ តែយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលពេលនេះនិងឈានទៅបាន ជោគជ័យឬយ៉ាងណានោះទេ ព្រោះកំពុងតែប្រថុយនិងហានិភ័យ បើធ្វើមិនស្រួលនោះបក្សប្រជាជន និងកាន់តែផុងជ្រៅដកខ្លួនលែងរួចព្រោះអន្តរជាតិគេកំពុងតែតាមដានស្ថានការណ៍នៅកម្ពុជាយ៉ង ដិត ដល់។
ពួកអា ៩១១ និងពួក ង៧០ នេះហៅវាចេញមកហើយដំរង់ជួរអោយវារាប់ ១ ២ ៣ ៤ ៥ និង ដឹងថាវាជាសញ្ជាតិអីហើយគឺភាគច្រើនរាប់ ម យ ពីរ បី បួន ហ្វ្រាំ ហើយបងប្អូន
នេះជាការទទួលខុសត្រូវរបស់គណបក្សប្រជាជន ដែលដឹកនាំប្រទេស ៣០ ឆ្នាំប្លាយ មក ហើយបង្កតែភាពអសន្នសុខសង្គម និង ការរកស៊ី ជាមួយយួន កាប់បំផ្លាញព្រៃ ប្លន់យកដី ប្រជារាស្រ្ត លក់កម្លាំងពលិកម្មទៅក្រៅប្រទេស និងករណីជាច្រើន ដែលបក្សប្រជាជន បានធ្វើ ។
វាយក្បាលពួកវារហូតវាឡប់សតិទៅលោកទាហាន ចាំដោះលែងពួកវាដល់ពេលហ្នឹងវាឡប់លែងដឹង
ខុសត្រូវដូចតែឥឡូវហ្នឹង តើវាមានប្រយោជន៍ឣីដល់សង្គមតទៅទៀតទៅ បើពួកវារស់ដើម្បីតែ
បង្កើតបញ្ហា ទុកមិនបានការ ឲ្យពួកវារស់របៀបពិការម្តងទៅ។
ក្រុមទីបីនេះ គ្មាននរណាក្រៅពីមនុស្សរបស់លោកសមរង្ស៊ីទេ។ លោកសមរង្ស៊ីប្រើល្បិចនេះ ក្នុងគោលបំណងទម្លាក់កំហុសទៅលើរដ្ឋាភិបាល។ លោកសមរង្ស៊ីបានរំលោភច្បាប់ជាច្រើនដងរួចទៅហើយ នៅក្នុងការធ្វើបាតុកម្មទាំងអស់នេះ។ ប៉ុន្តែរដ្ឋាភិបាលមិនបានធ្វើអ្វីទាំងអស់។ គាត់បានចង់ឱ្យរដ្ឋាភិបាលធ្វើអ្វីមួយ ដើម្បីចោទប្រកាន់រដ្ឋាភិបាល។ ដូច្នេះគាត់បានឱ្យ ក្រុមមនុស្សទីបី ទៅធ្វើកិច្ចការនេះ។
កន្តួយម៉ែអា kh ឆ្កែខ្ញុំកញ្ជះយួន អាថោកទាប អា kh ហ្អែងហ្នឹងជាអាកំពូជយួនផងក៍មិនដឹង?
អា kh ហ្អែងហ្នឹងជាអាកំពូជយួនផងក៍មិនដឹង? កន្តួយម៉ែអា kh ឆ្កែខ្ញុំកញ្ជះយួន អាថោកទាប
នេះហើយជាបាតដៃប្រលាក់ឈាមទីបីនោះឣី?
Chetroy, bang, bang, bang,………..Use BM21 and T55 Tanks to break the protest!!!
សមត្ថកិច្ចត្រូវតែធានាឲ្យបាននូវផលប្រយោជន៍របស់សង្គមទាំងមូល មិនមែនមានតែក្រុមកម្មករ ទេ។ សូម្បីតែកម្មករ ក៏ពុំមែនជាបញ្ហាទាំងអស់គ្នា ៦០ នាក់នោះដែរ។ គេត្រូវមើឲ្យឃើញថា ក្នុងចំណោមកម្មករទាំងនោះ មានមួយផ្នែក បានវង្វេងតាមការអូសទាញរបស់ពួកខិលខូច មួយចំនួនស្ថិតក្រោមការគំរាមកំហែង មួយចំនួនពុលទៅនឹងបរិយាកាស តែមួយចំនួនធំ គេមិនបានចូលរួមទេ ព្រោះគេត្រូវការនូវសេចក្តីសុខក្នុងការងារដែលមានស្ថេភាព។ អ្នកដែលត្រូវការសេចក្តីសុខនិងស្ថេរភាពការងារ គេបានរត់ទៅសម្ងំនៅផ្ទះ។
ក្នុងឃ្លីបវីដេអូ សង្គមទាំងមូល និងទូទាំងពភពលោក គេបានឃើញហ្វូងមនុស្សអនាធិបតេយ្យ រួនទាំងពួកគ្រងស្បង់ចីពរជាសង្ឃ បានប្រើអំពីហឹង្សាកម្រោល ដូចក្របីឡើងក វង្វេង មិនដឹងអី បានគម្រាមកំហែងរោងចក្រ និងកម្មករដែលចាប់ផ្តើមធ្វើការកាលពីថ្ងៃទី ២ មករា ២០១៤ បីដូជាចោរព្រៃ។
សួរថា តើសម រង្ស៊ីទទួលខុសត្រូវចំពោះអំពើអនាធិបតេយ្យចោរព្រៃនេះឬទេ ។ សម រង្ស៊ីថា ហ្វូងមនុស្សទាំងនោះពុំមែនជាក្រុមខ្លួនទេ។
ដូចនេះ សូមសមត្ថកិច្ចត្រូវមានវិធានការលើពួកអនាធិបតេយ្យទាំងនោះ ឲ្យបានក្តៅបន្តិច ដើម្បីធានាផលប្រយោជន៍សង្គមទាំងមូល។
ម្យ៉ាងក៏ល្មមដល់ពេលមើលលើពួកអាក្បាលខូច សម រង្ស៊ី កឹម សុខា និងក្រុមសហជីពទាំងប៉ុន្មាន ដោយពិនិត្យពីទោសកំហុសរបស់ពួកនេះ ដាក់បន្ទុក ចោទប្រកាន់ ដើម្បីចាប់ខ្លួនផ្តន្ទាទោស សមនឹងការបំបះបំបោរ ដែលធ្វើឲ្យជាតិទាំងមូលត្រូវមានវិបត្តិ។
យោបល់ល្អសម្រាប់បានសុខទាំងអស់គ្នា នៅពេលនេះ គឺខ្ញុំសុំថា គួរតែ GMAC សម្រេចថា បិទរោងចក្រទៅរកស៊ីនៅប្រទេសដទៃវិញទៅ។
អ្វីដែលមាននៅថ្ងៃនេះ នឹងក្លាយទៅជាវិធីសំរេចមហិច្ឆិតាមួយដ៏មានប្រសិទ្ធិភាព នៅគ្រប់ពេលទាំងអស់ សម្រាប់សង្គមខ្មែរ ចាប់ពីថ្ងៃនេះទៅអនាគតហើយ។
បើសិនជា GMAC សម្រេចថា យល់ព្រម នឹង ១៦០ ដុល្លា នាពេលនេះ ចាំំមើលឆ្នាំក្រោយនេះ ពួកអាក្បាលខូចនេះ វាបំបះបំបោរឲ្យទាមទារ ២៥០ ទៅ ៣០០ ទៀតហើយ។
ចាំមើល!!
បងប្អូនទាំងឡាយដែលកំពុងងប់ងល់ជាមួយនឹងការញុះញង់របស់ពួកប្រតិកិរិយា សម រង្ស៊ី កឹម សុខា និងពួកសហជីពប្រតិរិយា ហើយដែលកំពុងតែបញ្ចេញកម្លាំង បញ្ចេញធ្មុងរបស់បងប្អូន គម្រាមកំហែងលើអ្នកដទៃ សូមបងប្អូនភ្ញាក់ខ្លួនឡើង។
បងប្អូនត្រូវដឹងថា សម រង្ស៊ី កឹម សុខា និងពួកអាមេសហជីពទាំងនោះ វាមិនទទួលខុសត្រូវនូវទង្វើពាលឃោឃៅព្រៃផ្សៃរបស់បងប្អូនទៅលើអ្នកដទៃនោះទេ ។ ពួកគេបានដាក់ការទទួលខុលត្រូវឲ្យរាជរដ្ឋាភិបាលហើយ។ បងប្អូនបានក្លាយទៅជាពួកអានាធិបតេយ្យ នៅក្រោមច្បាប់បង្ក្រាបរបស់រដ្ឋាភិបាល ហើយ។ បងប្អូនខុសកាន់តែខ្លាំង ប៉ុណ្ណា ទទួលការបង្ក្រាប ប៉ុណ្ណោះ។
ឈប់ទៅបងប្អូន បើបងប្អូនចង់បាតុកម្ម គឺ៖
ទី ១ / កុំប៉ះពាល់សម្បត្តិទ្រព្យឯកជន និងសាធារណៈ និងកុំបង្ខំ គម្រាមកំហែងកម្មករដទៃ
ទី ២ / កុំបិទផ្លូវគេ ។
ទី ៣ / ប្រយ័ត្នចាញ់កលពួកប្រតិកិរិយា សម រង្ស៊ី ជាមេបក្សពន្លិចជាតិ។