ដោយ៖ បូ សាវី និង អ៊ឹង ប៊ុនថន
ថ្ងៃព្រហស្បតិ៍ ទី2 ខែមករា ឆ្នាំ2014
http://vodhotnews.com
ព្រះចៅអធិការវត្ដ ក្រចាប់ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្ដកំពង់ធំ ត្រូវបានមេភូមិ ស្នើឲ្យដកព្រះអង្គចេញពីតំណែង បន្ទាប់ពីព្រះអង្គឲ្យសមាជិកគណបក្សជំទាស់ធ្វើបុណ្យនៅវត្ដនោះ និងចូលរូមមហាបាតុកម្មអហិង្សាជាមួយគណបក្សសង្គ្រោះជាតិ នៅរាជធានីភ្នំពេញ។
ព្រះចៅអធិការវត្ដ ក្រចាប់ ហៅវត្ដក្រពុំរតន៍ ក្នុងសង្កាត់អាចារ្យលាក់ ព្រះនាម អាន មុន្នី ប្រាប់VODថា មេភូមិនេះ លោក ខេង ឃាន និងអនុភូមិ បានដើរប្រមូលស្នាមដៃ ពីពុទ្ធបរិស័ទចំណុះជើងវត្ដឲ្យដកព្រះអង្គចេញពីព្រះចៅអធិការវត្ដ បន្ទាប់ពីព្រះអង្គឲ្យបក្សប្រឆាំងធ្វើបុណ្យសាមគ្គីនៅវត្ដនោះ។ ព្រះអង្គមានថេរៈដីកា បន្ដថា ព្រះអង្គឲ្យគណបក្សប្រឆាំងធ្វើបុណ្យនោះព្រះអង្គបានសុំច្បាប់ត្រឹមត្រូវពីអាជ្ញាធរ ហើយការធ្វើបុណ្យមិនប្រកាន់គណបក្សឡើយ។ ព្រះអង្គបន្ថែមថា ព្រះអង្គមានការព្រួយបារម្ភ ព្រោះពលរដ្ឋមួយចំនួនមានការរើសអើសនិន្នាការនយោបាយ ៖
ចំណែកពលរដ្ឋនៅភូមិ ក្រចាប់ អ្នកស្រី គឹម សូសាល មានប្រសាសន៍ថា អ្នកស្រីគាំទ្រឲ្យព្រះអង្គធ្វើជាចៅអធិការវត្ដដដែល ព្រោះវត្ដក្រចាប់នេះ មុនពេលព្រះសង្ឈ អាន មុន្នី មកគង់ធ្វើជាចៅអធិការនោះ មិនមានសមិទ្ធិផលក្នុងវត្ដឡើយ។ អ្នកស្រីបន្ដថា មេភូមិរបស់គណបក្សប្រជាជនកម្ពុជា ដែលយកស្នាមមេដៃ ដើម្បីដកព្រះអង្គពីចៅអធិការនោះ ព្រោះតែចង់ឲ្យសាច់ញាតិខ្លួនធ្វើជាចៅអធិការវត្ដជំនួស ៖
ករណីនេះ មេភូមិ ក្រចាប់ លោក ខៀវ ឃាន បកស្រាយថា ការដែលចង់ដកចៅអធិការវត្ដនេះ ដោយសារព្រះសង្ឃអង្គនោះ មិនសូវចេះសហការជាមួយអាចារ្យ និងគណៈកម្មការវត្ដ និងមិនមានភាពស្មោះត្រង់ជាមួយពុទ្ធបរិស័ទ។ ប៉ុន្ដែលោកបដិសេធ ពីការរើសអើងគណបក្សប្រឆាំងធ្វើបុណ្យនៅវត្ដនោះ ៖
ទោះជាយ៉ាងណា អភិបាលក្រុងស្ទឹងសែន លោក ហុក រិន មានប្រសាសន៍ថា លោកមិនដឹងព័ត៌មាននោះទេ។
សមាជិកក្រុមប្រឹក្សា មកពីគណបក្សសម រង្ស៊ី លោក សុខ ប៉េង សេង មានប្រសាសន៍ថា ព្រះចៅអធិការវត្ដ ព្រះនាម អាន មុន្នី ជាព្រះសង្ឃយ៉ាងសកម្មដែលព្រះចូលរួមទាមទាររកយុត្ដិធម៌នៅក្នុងមហាបាតុកម្ម ជាមួយគណបក្សសង្គ្រោះជាតិ នៅរាជធានីភ្នំពេញជាបន្ដបន្ទាប់ផងដែរ។
កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៣ សមាជិកគណបក្សសង្គ្រោះជាតិ បានធ្វើបុណ្យសាមគ្គី នៅវត្ដក្រចាប់ ហៅក្រពុំរតន៍ ស្ថិតនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ដោយដាក់ឈ្មោះ ប្រធាន លោក សម រង្ស៊ី និងអនុប្រធាន លោក កឹម សុខា ជាអ្នកផ្ដើមបុណ្យ ប៉ុន្តែ បន្ទាប់ពីធ្វើបុណ្យរួចរាល់ ព្រះចៅអធិការវត្ត ឲ្យដឹងថា ពុទ្ធិបរិស័ទចំណុះជើងវត្ដមួយនេះ រងការគំរាមកំហែងពីអាជ្ញាធរមូលដ្ឋាន ជាបន្ដបន្ទាប់៕
សូមសរសេរមកកាន់ លោក បូ សាវី តាមរយៈ savy@vodhotnews.com
ខ្ញុំកំពុងពិចារណាពីការទៅធ្វើបុណ្យទាននៅវត្តព្រះពុទ្ធសាសនា ថាតើគួរឈប់ទៅវត្ត ចាប់ពីពេលនេះតទៅ ឬយ៉ាងណា ព្រោះតែតាំងពីថ្ងៃបោះឆ្នោតមកដល់ថ្ងៃបាតុកម្មតវ៉ារបស់ក្រុមបឹងកក់ យើងបានឃើញអំពើពាលរបស់ពួកអាត្រង់ោល ដែលតាំងខ្លួនជាសង្ឃនោះ។
យើងមិនដឹងថា អាត្រង៉ោលនោះជាសង្ឃពិតឬមិនពិត ទេ។ តែទង្វើពាលរបស់អាត្រង៉ោលទាំងនោះ គួរឲ្យស្អប់ខ្ពើមណាស់។
យើងគិតថា ចង់នៅពេលទៅបុណ្យនៅវត្ត គួរតែសួររកសង្ឃណាដែលមិនបានមកបាតុកម្ម ទើបធ្វើបុណ្យជាមួយ តែដូចជាពិបាក។ ដូចនេះ មានតែកុំទៅធ្វើបុណ្យជាមួយ។
ុ មេភូមិ ក្រចាប់ ខេត្ត កំពង់ធំ លោក ខេង ឃាន ឬ ខៀវ ឃាន , បើ ពូកែ រក ថវិការ ធ្វើបុណ្យ
រួចដាក់ឈ្មោះ ខ្លួន អែងទៅ កុំ ច្រណែន និន្ទា គេ !
>.. ចរឹក មេភូមិ ល្ងង់ គ្មាន សមត្ថភាព ចេះ តែ ច្រណែន គេ និង អែបអប អោបពង !
អាមេភូមិឆ្កែ!!!!!!!!! ឆាប់ទៅងាប់ទៅ!!!!!!!
Temple is belong to every Buddhist members, village ‘s chief has no right to control the temple. If village’s chief does not serve villagers, they can elect new chief.
No one is in power but Cambodian people from now, with reasonable proposal.
Please eliminate this outright power. CPP can no longer control Cambodians.
លោកប្រើពាក្យដូចជាអាក្រក់ស្តាប់ណាស់ គួររៀនប្រើពាក្យអោយសមរម្យជាងនេះបន្តិចបានទេ
អាbol អាចុយម្រាយ អាទុរយស អាទមិឡ អាអត់ពូជ អាថោកទាប អាបាតផ្សារ អាគ្មានម៉ែឪប្រដៅ អាត្រូវគ្រាប់ អាងាប់តៃហោង អាធ្លាក់នរក អាប្រែត សេចក្តីប្រមាថរបស់អានឹងឃើញទាន់ហន់
ព្រះចៅអធិការវត្ដមួយ ប្រឈមនឹងការដកមុខតំណែង បន្ទាប់ពីចូលរួមបាតុកម្ម
សូមដកចុះសង្ឈណាដែលប្រឡូកបាតុកម្ម
PM nearly become crazy man