ព្រះសង្ឃ ៥អង្គ ដែល​រង​ការឃាត់ព្រះកាយ ក្នុងការប៉ះទង្គិចនៅមុខ​រោង​ចក្រ​យ៉ានជីន ត្រូវបានដោះលែង​នៅយប់ថ្ងៃទី​០២មករា​​

ដោយ៖​ ពេជ្រ សុធារី​
ថ្ងៃព្រហស្បតិ៍ ទី2 ខែមករា ឆ្នាំ2014
http://vodhotnews.com

ព្រះសង្ឃ ៥​អង្គ ដែល​ត្រូវបាន​អាជ្ញាធរ​ឃាត់​ព្រះកាយ នៅក្នុង​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​មួយ​រវាង​កងកម្លាំង​ទ័ព​ឆត្រយោង​៩១១ និង​កម្មករ​នៅ​មុខ​រោងចក្រ​យ៉ាក​ជីន​នោះ ត្រូវបាន​ដោះលែង​វិញ នៅជាង១១កន្លះ​យប់​​​ថ្ងៃទី​០២​ខែ​មករា​នេះ​។​

លោក សុធា​រ៉ា មន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បានឲ្យដឹងថា ក្រុម​គ្រូពេទ្យ​ចំនួន​បី​នាក់​នៅ​អង្គការ​លីកាដូ និង​មន្ត្រី​សិទ្ធិ​មនុស្ស​​នៃ​អង្គការសហប្រជាជាតិ​ ត្រូវបាន​អនុញ្ញាត​ឲ្យ​យក​ចូល​ទៅ​កាន់​បញ្ជាការដ្ឋាន​កងពល​តូច​ទ័ព​ឆត្រយោង​លេខ ៩១១ ដើម្បី​ព្យាបាល​មនុស្ស​១០​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន និង​រងរបួស ក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា​រវាង​កម្មករ​រាប់ពាន់នាក់ និង​កម្លាំង​ទ័ព​ឆត្រយោង​៩១១​នៅ​ព្រឹក​មិញ​នេះ​។ លោក សុធា​រ៉ា បន្តថា ដោយឡែក​ព្រះសង្ឃ ៥​អង្គ ដែល​រង​ការឃាត់​ព្រះកាយ​ដែល​នោះ ត្រូវបាន​អាជ្ញាធរ​ដោះលែង​វិញ​ហើយ នៅ​យប់​ថ្ងៃទី​០២​ខែ​មករា​នេះ​។

វីអូឌី មិនទាន់អាចសុំការ​អត្ថា​ធិប្បាយ​ពី​អាជ្ញាធរ​រាជ​ធានី​ភ្នំ​ពេញ ជុំវិញ​ការ​ដោះ​លែង​ព្រះ​សង្ឃ​ចំនួន ៥​អង្គ​នេះ​នៅ​ឡើយ​ទេ។

នៅ​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ថ្ងៃទី​០២ ខែ​មករា ឆ្នាំ​២០១៤ នេះ មាន​ការប៉ះទង្គិច​គ្នា​មួយ​រវាង​ក្រុម​កម្មករ មន្ត្រី​សហជីព និង​ព្រះសង្ឃ ជាមួយ​កម្លាំង​ទ័ព​ឆត្រយោង​៩១១ នៅ​មុខ​រោងចក្រ​យ៉ាក​ជីន ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ បណ្តាលឲ្យ​មនុស្ស​១៥​នាក់ ត្រូវបាន​ឃាត់ខ្លួន និង​មនុស្ស​ជាច្រើន​​នាក់​ទៀត​រងរបួស​។ ហេតុការណ៍​ប៉ះទង្គិច​គ្នា​នេះ បាន​កើតឡើង​ដោយសារ កម្មករ​រាប់ពាន់​នាក់​នៅ​តំបន់​សេដ​កិច្ច​ពិសេស​ភ្នំពេញ​ដែល​នៅ​ក្បែរ​នោះ តវ៉ា​ទាមទារ​ឲ្យ​ដោះលែង​តំណាង​របស់​ខ្លួន ៣​នាក់ ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នៅ​ព្រឹក​នេះ ហើយ​ឈានដល់​ការ​ប៉ះ​ពាក្យសម្តី និង​គប់​ដប​ទឹក​សុទ្ធ​ដាក់គ្នា រហូត​ដល់​ផ្ទុះ​ហិង្សា​។ មន្ត្រី​សិទ្ធិមនុស្ស​ដែល​ឃ្លាំមើល​ព្រឹត្តិការណ៍​នេះ ឲ្យដឹងថា អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ រួមមាន ព្រះសង្ឃ តំណាង​សហជីព​កម្មករ ប្រធាន​សមាគម​ប្រជា​ធិប​តេយ្យ​​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ​ន់ ពៅ អ្នកសម្របសម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ថេង សាវឿន ប្រជា​សហគមន៍​បឹងកក់ លោក ពុទ្ធិ​ស័ក្កិ ជាដើម​៕​

​សរសេរ​មកកាន់​កញ្ញា ពេជ្រ សុធា​រី តាមរយៈ sotheary@vodhotnews.com

What Next?

Recent Articles

6 Responses to "ព្រះសង្ឃ ៥អង្គ ដែល​រង​ការឃាត់ព្រះកាយ ក្នុងការប៉ះទង្គិចនៅមុខ​រោង​ចក្រ​យ៉ានជីន ត្រូវបានដោះលែង​នៅយប់ថ្ងៃទី​០២មករា​​"

  1. La Rosa says:

    Why the monks came to protest????

  2. ចុមម៉េចបានដោះលែងលឿនម្លេះលឺអា។។វាអួតក្ដែងៗស្មានតែវាមិនព្រមលែងវាយកទៅញាត់គុកដឹងអីវាលែងទាំងយប់បែបវាខ្លាចឆេះបន្ទាយទាំងយប់ខានមានកន្លែងជ្រកហើយមើលទៅពីព្រោះលឺសូរថាបាតុករត្រៀមដបសាំងដើម្បីគប់ក្បាលវា៕ពួកអាពូកែជាមួយតែអ្នកគ្មានកាំភ្លើងក្នុងដៃ​។អាព្រួសវួសៗៗៗៗៗៗៗៗៗៗៗ

  3. 23 October says:

    Dear La Rosa,
    Why the monks came to protest? because of Samdech Sarg TE VONG and the another high ranking monks were a CPP member!!!

  4. bol says:

    សមត្ថកិច្ចត្រូវតែធានាឲ្យបាននូវផលប្រយោជន៍របស់សង្គមទាំងមូល មិនមែនមានតែក្រុមកម្មករ ទេ។ សូម្បីតែកម្មករ ក៏ពុំមែនជាបញ្ហាទាំងអស់គ្នា ៦០ នាក់នោះដែរ។ គេត្រូវមើឲ្យឃើញថា ក្នុងចំណោមកម្មករទាំងនោះ មានមួយផ្នែក បានវង្វេងតាមការអូសទាញរបស់ពួកខិលខូច មួយចំនួនស្ថិតក្រោមការគំរាមកំហែង មួយចំនួនពុលទៅនឹងបរិយាកាស តែមួយចំនួនធំ គេមិនបានចូលរួមទេ ព្រោះគេត្រូវការនូវសេចក្តីសុខក្នុងការងារដែលមានស្ថេភាព។ អ្នកដែលត្រូវការសេចក្តីសុខនិងស្ថេរភាពការងារ គេបានរត់ទៅសម្ងំនៅផ្ទះ។
    ក្នុងឃ្លីបវីដេអូ សង្គមទាំងមូល និងទូទាំងពភពលោក គេបានឃើញហ្វូងមនុស្សអនាធិបតេយ្យ រួនទាំងពួកគ្រងស្បង់ចីពរជាសង្ឃ បានប្រើអំពីហឹង្សាកម្រោល ដូចក្របីឡើងក វង្វេង មិនដឹងអី បានគម្រាមកំហែងរោងចក្រ និងកម្មករដែលចាប់ផ្តើមធ្វើការកាលពីថ្ងៃទី ២ មករា ២០១៤ បីដូជាចោរព្រៃ។
    សួរថា តើសម រង្ស៊ីទទួលខុសត្រូវចំពោះអំពើអនាធិបតេយ្យចោរព្រៃនេះឬទេ ។ សម រង្ស៊ីថា ហ្វូងមនុស្សទាំងនោះពុំមែនជាក្រុមខ្លួនទេ។
    ដូចនេះ សូមសមត្ថកិច្ចត្រូវមានវិធានការលើពួកអនាធិបតេយ្យទាំងនោះ ឲ្យបានក្តៅបន្តិច ដើម្បីធានាផលប្រយោជន៍សង្គមទាំងមូល។

    ម្យ៉ាងក៏ល្មមដល់ពេលមើលលើពួកអាក្បាលខូច សម រង្ស៊ី កឹម សុខា និងក្រុមសហជីពទាំងប៉ុន្មាន ដោយពិនិត្យពីទោសកំហុសរបស់ពួកនេះ ដាក់បន្ទុក ចោទប្រកាន់ ដើម្បីចាប់ខ្លួនផ្តន្ទាទោស សមនឹងការបំបះបំបោរ ដែលធ្វើឲ្យជាតិទាំងមូលត្រូវមានវិបត្តិ។

  5. bol says:

    យោបល់ល្អសម្រាប់បានសុខទាំងអស់គ្នា នៅពេលនេះ គឺខ្ញុំសុំថា គួរតែ GMAC សម្រេចថា បិទរោងចក្រទៅរកស៊ីនៅប្រទេសដទៃវិញទៅ។
    អ្វីដែលមាននៅថ្ងៃនេះ នឹងក្លាយទៅជាវិធីសំរេចមហិច្ឆិតាមួយដ៏មានប្រសិទ្ធិភាព នៅគ្រប់ពេលទាំងអស់ សម្រាប់សង្គមខ្មែរ ចាប់ពីថ្ងៃនេះទៅអនាគតហើយ។
    បើសិនជា GMAC សម្រេចថា យល់ព្រម នឹង ១៦០ ដុល្លា នាពេលនេះ ចាំំមើលឆ្នាំក្រោយនេះ ពួកអាក្បាលខូចនេះ វាបំបះបំបោរឲ្យទាមទារ ២៥០ ទៅ ៣០០ ទៀតហើយ។
    ចាំមើល!!

  6. bol says:

    បងប្អូនទាំងឡាយដែលកំពុងងប់ងល់ជាមួយនឹងការញុះញង់របស់ពួកប្រតិកិរិយា សម រង្ស៊ី កឹម សុខា និងពួកសហជីពប្រតិរិយា ហើយដែលកំពុងតែបញ្ចេញកម្លាំង បញ្ចេញធ្មុងរបស់បងប្អូន គម្រាមកំហែងលើអ្នកដទៃ សូមបងប្អូនភ្ញាក់ខ្លួនឡើង។
    បងប្អូនត្រូវដឹងថា សម រង្ស៊ី កឹម សុខា និងពួកអាមេសហជីពទាំងនោះ វាមិនទទួលខុសត្រូវនូវទង្វើពាលឃោឃៅព្រៃផ្សៃរបស់បងប្អូនទៅលើអ្នកដទៃនោះទេ ។ ពួកគេបានដាក់ការទទួលខុលត្រូវឲ្យរាជរដ្ឋាភិបាលហើយ។ បងប្អូនបានក្លាយទៅជាពួកអានាធិបតេយ្យ នៅក្រោមច្បាប់បង្ក្រាបរបស់រដ្ឋាភិបាល ហើយ។ បងប្អូនខុសកាន់តែខ្លាំង ប៉ុណ្ណា ទទួលការបង្ក្រាប ប៉ុណ្ណោះ។
    ឈប់ទៅបងប្អូន បើបងប្អូនចង់បាតុកម្ម គឺ៖
    ទី ១ / កុំប៉ះពាល់សម្បត្តិទ្រព្យឯកជន និងសាធារណៈ និងកុំបង្ខំ គម្រាមកំហែងកម្មករដទៃ
    ទី ២ / ​កុំបិទផ្លូវគេ ។
    ទី ៣ / ប្រយ័ត្នចាញ់កលពួកប្រតិកិរិយា សម រង្ស៊ី ជាមេបក្សពន្លិចជាតិ។