ដោយ៖ នួន បូរិន
ថ្ងៃព្រហស្បតិ៍ ទី2 ខែមករា ឆ្នាំ2014
http://vodhotnews.com
ប្រធានគណបក្សសង្គ្រោះជាតិ សន្យាថានឹងជួយកម្មករឲ្យបានតាមការទាមទារជាមុនសិន ទើបការចរចារឿងករណីផ្សេងទៀតអាចប្រព្រឹត្តទៅបាន ដោយចាត់ទុកថាជាអាទិភាពនៃការចាប់ផ្ដើមការចរចា។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងដូចនេះ នៅចំពោះហ្វូងមនុស្សរាប់ពាន់នាក់ ដែលបានមកស្ដាប់លោកនៅទីលានប្រជាធិបតេយ្យ កាលពីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៤។
នៅក្នុងឱកាសនោះ លោក សម រង្ស៊ី បានបញ្ជាក់ថា ក្នុងនាមលោកជាមេដឹកនាំគណបក្សមួយឈ្នះឆ្នោត គឺលោកត្រូវជួយដោះស្រាយករណីប្រាក់ឈ្នួលពលកម្មរបស់កម្មករ ឲ្យបាន១៦០ដុល្លារជាមុនសិន ទើបការចរចាផ្សេងៗទៀតអាចប្រព្រឹត្តទៅបានតាមការគ្រោងទុក។ លោកបន្តថា រឿងកម្មករគឺជារឿងរបស់គណបក្សរបស់លោក ដែលត្រូវចាត់ទុកជាអាទិភាពមួយនាពេលនេះ។
សូមជម្រាបថា បន្ទាប់ពីការតវ៉ារយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ រដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ឈ្នួល៥ដុល្លារទៀត បន្ថែមលើ៩៥ដុល្លារ ដែលជាហេតុធ្វើឲ្យកម្មករ នឹងទទួលបាន១០០ដុល្លារ សម្រាប់ប្រាក់ឈ្នួល ដែលនឹងត្រូវអនុវត្តចាប់ផ្តើមចាប់ពីដើមខែកុម្ភៈ ឆ្នាំ២០១៤។ ប៉ុន្តែការដំឡើងនេះ ត្រូវបានកម្មករ និងសហជីព ធំៗចំនួន៦ បានបដិសេធ ហើយបានបន្តធ្វើកូដកម្ម បាតុកម្ម នៅថ្ងៃនេះទៀត៕
សូមសរសេរមកកាន់ លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com
អាសម រង្ស៊ីនេះ កំពុងយករឿងខុសបរិបទការងារ យកមកជជែកនេះ ដើម្បីជាឈ្នួនបោកប្រាសកម្មករ ឲ្យដើរតាមវា ទេ។
រឿងជាតិមួយ វាពុំមែនមានតែរឿងប៉ុណ្ណេះ ទេ។ គឺវាមានរឿងច្រើន ទៅទៀត តែគេពុំមែនដោះស្រាយ តាមរបៀបអាសម រង្ស៊ីនេះទេ។ គឺគេចូលសភា ដើម្បីត្រួតពិនិត្យការងាររដ្ឋ។
ដូចនេះ ដើម្បីធ្វើការក្នុងសន្តិភាព និងមានប្រសិទ្ធិភាព គឺចូលប្រជុំ។
កុំភ្លេចថា កាលពីថ្ងៃមុននេះ ពុំឮ សម រង្ស៊ីនិយាយអួតទេ។ ព្រោះតែ វាបានចូលជួបអគ្គរាជទូតជប៉ុន ២០ នាទី តែពេលចូលជួបនោះ ពុំមានរឿងល្អទេ ប្រហែលជាលោកទូតលេងខ្លាំងហើយ។ ជាធម្មតា អា សម រង្ស៊ីនេះ តែកាលណា វាបានជួបទូតអីមួយ ពេលវាចេញមកវិញ វាអួតណាស់។
ឃើញទេជប៉ុនគេព្រួយទៅនឹងរបៀបទាមទាររបស់អាសម រង្ស៊ី នេះណាស់។
ពេលនេះ អាសម រង្ស៊ី វាប្រើឈ្មោះសហគមន៍អន្តរជាតិលែងបាន ហើយ ទើបវាបែរមកក្រឡុកក្នុងប្រទេស តាមរបៀបអនាធិបតេយ្យវិញ៕
អាអាចម៌អើយឆ្លៀតកេងចំណេញនយោបាយទៀតអានេះ។
ទោះដឹងថាមិនបានក៏នៅតែនិយាយ។តាមមើលចចាលើកនេះ
បែបត្រូវគ្នា បែបព្រមចូលសភាហើយយ៉ាង។ហាស់ ហា ដឹងថាអ្នកគាំទ្រវាតាមទាន់ឬអត់ពីល្បិចខូចនេះ។
ប្រទេសកម្ពុជាចាំបាច់ត្រូវតែស្តារឡើងវិញ នូវស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បំបាត់អោយបានភាពអាណាធិប្បតេយ្យ ខុសច្បាប់ បង្ករអសន្តិសុខសង្គម ស្តារទំនុកចិត្តដល់អ្នកវិនិយោគទុន អ្នកទេសចរ អ្នករកសីុ ជាពិេសសលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ បំបាត់អោយអស់ពពួកនាំចូលមនោគមន៏វិជ្ជា បែបបារាំងកុម្មុយនីស្តយ៏ ដែលធ្លាប់យកមកអនុវត្តន៏នៅស្រុកខ្មែរដូចមានប្រវត្តិសាស្រ្តជាឧទាហរណ៏ស្រាប់!