ម៉ែន គឹមសេង
02 មករា 2014
វីអូអេខ្មែរ

លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យដែលអំពាវនាវឲ្យមានបាតុកម្មទារឡើងប្រាក់ខែគ្រូបង្រៀន
វ៉ាស៊ីនតោន — សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានអំពាវនាវឱ្យលោកគ្រូអ្នកគ្រូទាំងអស់រួមទាំងសាស្រ្តាចារ្យមហាវិទ្យាល័យចូលរួមធ្វើមហាកូដកម្មមួយដើម្បីទាមទារប្រាក់ខែតិចបំផុតចំនួនមួយលានរៀល។
លោករ៉ុង ឈុនប្រធានសមាគមបានបញ្ជាក់ថាមហាបាតុកម្មនេះនឹងចាប់ផ្តើមនៅទូទាំងប្រទេសចាប់ពីថ្ងៃទី៦ខែមករានេះតទៅ។
លោកបានបន្ថែមថា៖«គ្រូបង្រៀនត្រូវតែគិតគូចំពោះប្រាក់ខែរបស់ខ្លួនដែរហើយ។ យើងមើលកម្មករជាគំរូហើយពីព្រោះកម្មករបានចងគ្នា សាមគ្គីគ្នាដើម្បីទាមទារនូវប្រាក់ឈ្នួលរបស់ខ្លួន»។
សមាគមបានស្នើសុំដល់គ្រូនៅគ្រប់កម្រិតសិក្សារហូតដល់មហាវិទ្យាល័យត្រូវកុំចូលបង្រៀនហើយសរសេរបដាព្យួរនៅតាមក្លោងទ្វារសាលាដើម្បីសម្តែងការតវ៉ារបស់ពួកគេ។
ការកំណត់ពេលធ្វើកូដកម្មនេះស្របពេលដែលក្រុមកម្មកររាប់ម៉ឺននាក់បានឈប់ធ្វើការហើយទាមទារប្រាក់ខែចំនួន១៦០ដុល្លារប៉ុន្តែរដ្ឋាភិបាលបានដំឡើងឱ្យត្រឹមតែ១០០ដុល្លារប៉ុណ្ណោះ។
លោករ៉ុង ឈុនបាននិយាយថាគុណភាពនៃការសិក្សារបស់សិស្សានុសិស្សមានការ ប៉ះពាល់យ៉ាងខ្លាំងដោយសារតែគ្រូបង្រៀនមិនសូវផ្តល់ការយកចិត្តទុកដាក់បង្រៀនដោយរវល់តែឆ្លៀតពេលប្រកបរបរផ្សេងដើម្បីចិញ្ចឹមជីវិតបន្ថែមក្រៅពីម៉ោងបង្រៀននៅសាលា។
លោកបានបន្ថែមទៀតថា៖ «ការចំណាយពេលមួយសប្តាហ៍ ពីរសប្តាហ៍ [ធ្វើកូដកម្ម]ប៉ះពាល់រយៈពេលខ្លីហើយយើងបានផលប្រយោជន៍រយៈពេលយូរ។ គួរយើងចំណាយពេលវេលាខ្លីដើម្បីបានផលប្រយោជន៍សម្រាប់យើងទាំងអស់គ្នា។ គ្រូបង្រៀនក៏បានផលប្រយោជន៍សិស្សក៏ ទទួលបានការអប់រំល្អ»។
ការផ្ទុះការតវ៉ាជាបន្តបន្ទាប់នេះកើតឡើងក្នុងខណៈពេលដែលប្រទេសកម្ពុជាកំពុងជាប់គាំងនយោបាយដោយគណបក្សសង្គ្រោះជាតិបានដឹកនាំធ្វើមហាបាតុកម្មជារៀងរាល់ថ្ងៃដើម្បីទាមទារឱ្យមានការបោះឆ្នោតឡើងវិញនិងឱ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចុះចេញពីតំណែង។
អត្ថបទព័ត៌មានទាក់ទង
- អ្នករត់ម៉ូតូឌុប និងអ្នករត់រ៉ឺម៉កទាមទារឱ្យបញ្ចុះថ្លៃសាំងមក៤០០០រៀលក្នុងមួយលីត្រ
- ការចរចាដំឡើងប្រាក់ខែកម្មករបរាជ័យជាថ្មីទៀត
- កម្មករបន្តតវ៉ារហូតដល់ឆ្នាំ២០១៤ទោះបីជាមិនមានដំណោះស្រាយ
- សហជីពនិងកម្មករមិនព្រមទទួលយកប្រាក់ខែ១០០ដុល្លារហើយបន្តធ្វើកូដកម្ម




បើដឹងថា ប្រាក់ខែគ្រូសាលារដ្ឋ វាមានកម្រិតតិចតួចពេក ម្តេចក៏មិនឈប់ធ្វើការ ហើយបែរទៅបើកសាលាឯកជន ឬ ទៅធ្វើការនៅសាលាឯកជន ទៅ?
ល្មមដល់ពេលដែលត្រូវដាក់បន្ទុកលើ រ៉ុង ឈុន ដើម្បីចាត់ការទៅតាមច្បាប់ហើយ។
យើងគួរតែពិចារណាថា រាល់ថ្ងៃនេះ អ្នករកស៊ីធម្មតា មិនថា មនុស្សក្នុងមុខរបរណា ឬជាមុខរបរណាទេ គឺវាពិបាកទាំងអស់ហ្នឹង។ អ្នកលក់ខ្លះគេចំណាយប្រាក់ជាដើមទុន ក្នុងមួយថ្ងៃរាប់រយដុល្លា ពេលចូលមកវិញ សួរថាគេចំណេញបានប៉ុន្មាន?
អ្នកណាក៏ចង់បានប្រាក់ខែខ្ពស់ដែរ តែកុំធ្វើតាម រ៉ុង ឈុន។
Could say how to cut down Inflation! Small income but high exspend.
ដើម្បីគុណភាពអប់រំ គ្រូបង្រៀន និងសាស្រ្តាចារ្យ ត្រូវលើកទឹកចិត្ត ហើយមិនត្រូវបង់់ពន្ធលើប្រាក់ខែទេ។ ហើយក៏មិនទាន់ដល់ពេលបង់ពន្ធលើដី ផ្ទះសំបែងដែរ។ CNRP អាចធ្វើបានប្រជារាស្ត្រនៅទីប្រជុំជនគាំទ្រពេញទំហ៊ឹង ជាពិសេសក្រុងភ្នំពេញ។
ឯករាជ្យកន្ទីងក្បាលអ្ហែងអីអារ៉ុងឈុន។អាចម៍អ្ហែងធំប៉ុនណាបានជាមិនកោតញញើតច្បាប់នោះ។ អាអ្ហែងបំផ្លាញការរៀនសូត្រកូនអញយូរមកហើយណា!!អញទ្រាំលែងបានហើយវ៉ើយ!!!ពេលច្រូត ហើយអញឡើងទៅសំពងក្បាលអ្ហែងហើយ!!ចាំទទួលទៅ!!!
ចាប់អាចេកនហ្នឹងទៅ