គង់ សុឋានរិទ្ធ
02 មករា 2014
វីអូអេខ្មែរ

អ្នកភូមិដែលធ្វើដំណើរតាមម៉ូតូ ក៏នាំគ្នាជិះចូល ទៅក្នុងក្រុមហ៊ុនសេងសារ៉ាវុធដែរពីម្សិលមិញ។ (រូបថត ម៉ៃ ទិត្យថារ៉ា)
ភ្នំពេញ — ក្រុមសហជីពនិងកម្មករបានច្រានចោលការដំឡើងប្រាក់ឈ្នួលគោលកម្មកររោងចក្រត្រឹម១០០ដុល្លារអាមេរិកក្នុងមួយខែដោយរក្សាជំហរធ្វើបាតុកម្មដើម្បីទាមទារការដំឡើងប្រាក់ឈ្នួលនេះឲ្យដល់១៦០ដុល្លារអាមេរិកក្នុងមួយខែ។
រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលោកអ៊ិត សំហេង កាលពីថ្ងៃអង្គារបានសម្រេចឲ្យមានការដំឡើងប្រាក់ខែគោលពីចំនួន៨០ដុល្លារក្នុងពេលបច្ចុប្បន្នឲ្យដល់១០០ដុល្លារសម្រាប់កម្មករផ្នែកកាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើងហើយការដំឡើងប្រាក់ខែនេះនឹងអនុវត្តចាប់ពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០១៤តទៅ។
លោកអាត់ ធន់ ប្រធានសហព័ន្ធសហជីពCCAWDU មានប្រសាន៍នៅថ្ងៃពុធនេះថាទាំងសហជីពទាំងកម្មករមិនយល់ស្របលើការដំឡើងប្រាក់ឈ្នួលនេះទេ។
«ខាងសហជីពបានប្រជុំគ្នាហើយថាចំនួននេះនៅតែជាចំនួនតិចទេហើយយើងចង់ឲ្យមានការជជែកគ្នាថាតើខាងរោងចក្រនិងខាងរដ្ឋាភិបាលមានលទ្ធភាពត្រឹមប៉ុន្មាន។ខ្ញុំបានជជែកជាមួយកម្មករហើយពួកគេមិនទាន់យល់ព្រមទេ»។
ក្រុមកម្មកររោងចក្របានចាប់ផ្តើមធ្វើបាតុកម្មនិងកូដកម្មជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី២៤ខែធ្នូគឺនៅពេលដែលគណៈកម្មការក្រុមប្រឹក្សាការងាររបស់រដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ខែអប្បបរមារបស់កម្មករដល់ត្រឹមតែ៩៥ដុល្លារក្នុងមួយខែ។ក្រុមកម្មករនិងសហជីពអះអាងថាប្រាក់ខែនេះមិនអាចស្មើល្មមនឹងអតិផរណានៃតម្លៃទំនិញនៅលើទីផ្សារសព្វថ្ងៃបានទេ។
ពួកគេបានទាមទារប្រាក់ខែគោលទាបបំផុតចំនួន១៦០ដុល្លារក្នុងមួយខែប៉ុន្តែរដ្ឋាភិបាលនិងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)បដិសេធការដំឡើងប្រាក់ខែនេះ។
ក្រុមសហជីពនិងកម្មករបានដឹកនាំបាតុកម្មចំនួនបីថ្ងៃកាលពីសប្តាហ៍មុននិងដើមសប្តាហ៍នេះនៅពីមុខក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដោយមិនបានលទ្ធផលអ្វីនៅឡើយ។
លោកជា មុន្នី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាលើកឡើងថាបើទោះជាប្រាក់ខែកម្មករដល់១០០ដុល្លារក្នុងមួយខែក៏ពួកគេនៅតែមិនអាចចាយវាយគ្រប់គ្រាន់ដែរ។
«១០០ដុល្លារហ្នឹងក៏កម្មករចាយមិនគ្រប់គ្រាន់ដែរ។អតិផរណាទីផ្សារឡើង ដូច្នេះនៅពេលដែលបៀវត្សរ៍កម្មករអត់ឡើង កម្មករនឹងធ្វើចំណាកស្រុក។កាលណាកម្មករចំណាកស្រុកឧស្សាហកម្មកាត់ដេរដួលឯង។ដូច្នេះយើងគួរតែដំឡើងបៀវត្សរ៍ឲ្យកម្មករបានរស់ដើម្បីទប់ស្កាត់កម្មករកុំឲ្យធ្វើចំណាកស្រុក រីឯឧស្សាហកម្មកាត់ដេរក៏ចំណេញដែរ»។
រោងចក្រកាត់ដេរគឺជាឧស្សាហកម្មដ៏មានសារៈសំខាន់បំផុតក្នុងប្រទេសកម្ពុជាដែលបម្រើឲ្យការនាំចេញដ៏លើសលុបរបស់ប្រទេសក្រីក្រនេះ។
កម្មករច្រើនជាង៤០ម៉ឺននាក់កំពុងបម្រើការក្នុងវិស័យនេះ។
កញ្ញាឈាង ធីតា បម្រើការនៅរោងចក្រគីនតាយ នៅតាមបណ្តោយផ្លូវជាតិលេខ២ប្រតិកម្មដោយកំហឹងហើយមិនទទួលយកការដំឡើងប្រាក់ឈ្នួលត្រឹម១០០ដុល្លារនេះទេដោយសារនាងគិតថាប្រាក់ឈ្នួលនេះនៅតែមិនគ្រប់គ្រាន់។
«ខ្ញុំនិយាយមែនទែនទៅគ្រាន់តែឆ្កែពួកវាក៏ស៊ីសាច់គោដែរ ទំរាំពួកខ្ញុំមិនដែលបានសាច់គោមួយខាំស៊ីម្តងផង»។
គេនៅមិនទាន់ដឹងថាពីការណាត់ជួបចរចារវាងក្រុមសហជីពជាមួយនឹងថៅកែរោងចក្រដើម្បីដោះស្រាយវិបត្តិដំឡើងប្រាក់ខែកម្មករនៅពេលណានៅឡើយ។
លោកខេន លូ អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជាមិនបានឆ្លើយតបទូរស័ព្ទរួមទាំងសារអេឡិកត្រូនិកទេ។
ទោះជាយ៉ាងណាក្រុមសហជីពនិងកម្មករគ្រោងនឹងធ្វើបាតុកម្មនៅតាមតំបន់រោងចក្ររបស់ខ្លួនចាប់ពីថ្ងៃព្រហស្បតិ៍តទៅ៕
អត្ថបទព័ត៌មានទាក់ទង
- កម្មករច្រើនម៉ឺននាក់ធ្វើបាតុកម្មនៅមុខក្រសួងការងារទាមទារឡើងប្រាក់ខែ
- អ្នករត់ម៉ូតូឌុប និងអ្នករត់រ៉ឺម៉កទាមទារឱ្យបញ្ចុះថ្លៃសាំងមក៤០០០រៀលក្នុងមួយលីត្រ
- ការចរចាដំឡើងប្រាក់ខែកម្មករបរាជ័យជាថ្មីទៀត
- កម្មករបន្តតវ៉ារហូតដល់ឆ្នាំ២០១៤ទោះបីជាមិនមានដំណោះស្រាយ







Inflation is very important for our Government solving . To solve this issue Government must stop the corruption, change leader, give enough salary for officers and employees especially all the top officers respect our country law.. When our country respect the law the investors in the abroad trust our policies have no rape tap and come Cambodia more and more . All our people have the work get enough salary due to increase GDP and country value.
«១០០ដុល្លារហ្នឹងក៏កម្មករចាយមិនគ្រប់គ្រាន់ដែរ។អតិផរណាទីផ្សារឡើង ដូច្នេះនៅពេលដែលបៀវត្សរ៍កម្មករអត់ឡើង កម្មករនឹងធ្វើចំណាកស្រុក។កាលណាកម្មករចំណាកស្រុកឧស្សាហកម្មកាត់ដេរដួលឯង។ដូច្នេះយើងគួរតែដំឡើងបៀវត្សរ៍ឲ្យកម្មករបានរស់ដើម្បីទប់ស្កាត់កម្មករកុំឲ្យធ្វើចំណាកស្រុក រីឯឧស្សាហកម្មកាត់ដេរក៏ចំណេញដែរ»។
បាតុករទាំងអស់នេះ ស្តាប់តាមមេដឹកនាំនៃគណបក្សប្រឆាំងទាំងពីររួប ដោយមិនបានគិតឆ្ងាយ។ ប្រសិនបើក្រុមហ៊ុនទាំងនោះ បញ្ឈប់កម្មករទាំងអស់ ហើយជួលកម្មករថ្មីដែលមានប្រាក់ខែថ្មី ហើយពេលនោះ កម្មករចាស់ទាំងអស់គ្មានការងារធ្វើ តើលោកសមរង្ស៊ីមានទៅចិហ្ចឹមកម្មករទាំងនោះឬទេ?
ក្រុមហ៊ុនកូរ៉េជាង ៦០ ត្រៀមដកខ្លួនចេញពី កម្ពុជា ទៅប្រទេសឡាវ ដោយសារតែការដុតកំដៅកូដកម្ម របស់ក្រុមកម្មករ ដែលមិនព្រមទទួលប្រាក់ខែគោល ៩៥ដុល្លារ។ប្រសិនបើស្ថានការណ៍ កូដកម្ម របស់កម្មករនៅតែពុះកញ្ជ្រោលទៀត។ ក្រុមហ៊ុនរបស់កូរ៉េ ចំនួន ៦០ និង ទៅដាក់ទុននៅប្រទេស ឡាវវិញ ពីព្រោះឡាវប្រាក់ខែមានត្រឹមតែ ៧៨ដុល្លារ ប៉ុណ្ណោះក្នុងមួយខែ៕
នៅខណ្ឌប្ញស្សីកែវរោងចក្រចំនួន៣៧ បានដំណើរការជាប្រក្រតីឡើងវិញ
Mr.Lok ta( ឡុកតេ)
តើលិកដឹងទេ ថានៅពេលក្រុមហ៊ុនបរទេសចុះកិច្ចសន្យាជាមួយនឹងតំណាងរាជរដ្ឋាភិបាល តើសន្យាផ្តល់ប្រាក់ខែគោលប៉ុន្មាន? បើដឹងច្បាស់សូមមេត្តាជួយប្រាប់ខ្ញុំផងទានប្រោស។ ខ្ញុំហ៊ានសន្និដ្ឋានថា ក្រោយពីដឹងច្បាស់ លោកប្រាកដជាខកចិត្តជាក់ជាមិនខាន។