Friday, 03 January 2014
សេត គឹមសឿន
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ស្របពេលដែលសន្ទុះកេរ្តិ៍ឈ្មោះកំពុងហក់ឡើងស្របាលគ្នានឹងតារាចម្រៀងជើងចាស់នៅសាន់ដេ ស្រាប់តែថ្មីៗនេះមានព័ត៌មានផ្ទុះ ឡើងថា តារាចម្រៀងដែលចូលចិត្តអួតសម្រស់ធម្មជាតិជាងការកែសម្ផស្សនាង សួន លីនដា ត្រូវឪពុកដើរតាមឃ្វាលតាមខេត្តមិនដែលដាច់ឡើយ។
ផ្តើម ចេញពីបទ «មានសង្សារជាព្រាននារី» ដែលធ្វើឲ្យទស្សនិកជនកាន់តែស្គាល់នាងកាន់តែច្រើនក្រោយតារា រូបនេះបានផ្លាស់ពីផលិតកម្មស្វាងតារាមកផលិតកម្មសាន់ដេនោះ នៅពេលថ្មីៗចុងក្រោយនេះ សួន លីនដា ក៏ហាក់មានសន្ទុះខ្លាំងឡើងជាងមុនទ្វេឡើង ពិសេសតាមរយៈបទថ្មីៗរបស់នាង ដូចជាបទ «ហ៊ាចេះតែចោទ» «បងពិតជាអាក្រក់ដូចគេថា» និងបទញាក់ «Honey I hate you» ជាដើម។
តាមរយៈទឹកដមសំនៀង និងការចាប់ផ្តើមលេងស្ទីលថ្មីៗប្លែកៗ រួមនឹងការឡើងឆាករាំបទញាក់គ្រលែងចង្កេះនាពេលថ្មីៗផងនោះ ទស្សនិកជនមួយចំនួនធំបានធ្វើការវាយតម្លៃថា សួន លីនដា អាចនឹងក្លាយជាគ្រាប់ពេជ្រដ៏មានតម្លៃមួយគ្រាប់នៅផលិតកម្ម សាន់ដេ ខណៈដែលវត្តមានរបស់នាងនៅសាន់ដេទើបតែជាងមួយឆ្នាំសោះ តែប្រជាប្រិយភាពរបស់នាងបានស្ទុះឡើងស្របាលគ្នានឹងនាង អ៊ីវ៉ា ទៅហើយ។
ស្របគ្នានឹងការឡើងកូដចំពោះការងារនៅផលិតកម្ម ដោយឡែករឿងរ៉ាវស្នេហាវិញ ប្រភពនៅក្នុងសិល្បៈក៏បានឲ្យដឹងផងដែរថា សួន លីនដា ក៏កំពុងមានហ្វូងកន្លង់មិនតិចតាមសុំស្នេហ៍នោះដែរ រហូតប្រភពមួយបានបង្ហើបឲ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា មានបុរសខ្លះហ៊ានដាក់ទុនទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លារទៀតផង ឲ្យតែនាងព្រមទទួលយកស្នេហារបស់គេដាក់ក្នុងបេះដូងនោះ។ ដូច្នេះហើយទើបបានជាធ្វើឲ្យឪពុកបង្កើតរបស់នាងដើរតាមឃ្វាលរហូត នោះ។
ប៉ុន្តែនៅពេលនិយាយដល់រឿងរ៉ាវស្នេហានេះ តារាចម្រៀងចំណូលថ្មីរបស់សាន់ដេវ័យ២២ឆ្នាំនាង សួន លីនដា បានបញ្ចេញស្នាមញញឹម រួចបានឲ្យដឹងថា សម្រាប់រូបនាងផ្ទាល់ នាងមិនទាន់បានត្រៀមចិត្តទទួលយកស្នេហារបស់បុរសណាម្នាក់ឡើយ អ្វីដែលនាងគិតនាពេលនេះ គឺជាការងារសិល្បៈដែលកំពុងហុចផលឲ្យនាង។ ស្របគ្នានោះ នាងបានបញ្ជាក់ថា នៅពេលនេះ បេះដូងរបស់នាងគឺនៅទំនេរស្អាត មិនមានប្រឡូកប្រឡាក់ដោយឥទ្ធិពលនៃទឹកប្រាក់របស់បុរសណាម្នាក់ នោះទេ។
តារាចម្រៀងមាឌត្រឡោកវ័យ២២ឆ្នាំរូបនេះបាននិយាយថា៖ «មកទល់នឹងពេលនេះ ខ្ញុំអត់ទាន់មានគូស្នេហ៍ ឬក៏ម្ចាស់បេះដូងអីនោះទេ ថ្វីថាមានអ្នកលឹបល ច្រើនក៏ដោយ។ និយាយទៅនៅពេលនេះ ខ្ញុំអត់ទាន់ចង់គិតរឿងចំណងស្នេហ៍អីដែរ គឺខ្ញុំចង់គិតរឿងសិល្បៈខ្ញុំច្រើនជាង ព្រោះវ័យ២២ឆ្នាំ ក៏មិនទាន់យឺតពេលនោះដែរ ចាំ៣ទៅ៤ឆ្នាំទៀតចុះ»។
នៅពេលដែល តារារូបនេះលើកឡើងពីបេះដូងគ្មានស្រមោលស្នេហាបែបនេះនាំឲ្យមាន ចម្ងល់ថា ចុះរឿងមួយដែលគេលើកឡើងថា មានបុរសម្នាក់តាមរូបនាងឲ្យស្អិត ហើយហ៊ានប្រគល់ទ្រព្យសម្បត្តិឲ្យនាងយ៉ាងក្រាស់ក្រែល បើនាងព្រមទទួលយកស្នេហានោះ ជារឿងបែបណាទៅវិញនោះ?
ការ តាមស្អិតនោះហើយ ទើបធ្វើឲ្យឪពុកនាងមិនទុកចិត្តក៏ចេះតែដើរតាមគ្រប់ច្រកល្ហក ពិសេសនៅពេលដើរច្រៀងតាមខេត្ត។ តែទោះជាយ៉ាងណា តារាដែលមានកំណើតនៅស្រុកអង្គស្នួល ខេត្តកណ្តាល នាង សួន លីនដា បានឲ្យដឹងថា នោះមិនមែនជារឿងពិតទេ។
តារាដែលរំលេចដោយសម្រស់ ធម្មជាតិរូបនេះនិយាយថា៖«ចំពោះការលើកឡើងថា មានអ្នកមានទ្រព្យហូរហៀរស្ម័គ្រចិត្តចង់ឧបត្ថម្ភទ្រព្យសម្បត្តិ លុយ ឡាន ឲ្យខ្ញុំនោះ វាមិនពិតទេ នោះគ្រាន់តែជាការលេចឮពីម្នាក់ទៅម្នាក់ប៉ុណ្ណោះ។ ការពិតគឺនៅតែជាការពិត បើជាមានគេទាក់ទងសុំស្នេហ៍អ៊ីចឹងមែន ក៏ខ្ញុំអត់អាចទៅរួចដែរ»។
តារារូបនេះបញ្ជាក់ថា៖«ជាការពិត នៅចុងឆ្នាំ២០១៣ ដើមឆ្នាំ២០១៤នេះ ខ្ញុំបានទទួលការងារច្រៀងតាមខេត្តច្រើនគួរសម ហើយនៅពេលទៅណាមកណា ប៉ាខ្ញុំតែងជូនខ្ញុំទៅជានិច្ច ទោះបីជិតក្តី ឆ្ងាយក្តី ព្រោះខ្ញុំជាស្រីមិនអាចទៅណាមកណាតែម្នាក់ឯងអត់គ្នានោះទេ។ ម៉ាក់ខ្ញុំគាត់អត់សូវដឹងពីសិល្បៈទេ ហើយបងប្អូនសុទ្ធតែមានគ្រួសារ និងជាប់រកស៊ី អ៊ីចឹងហើយគឺមានតែប៉ាម្នាក់ប៉ុណ្ណោះអាចទៅណាមកណាជាមួយខ្ញុំ បាន តែមិនមែនគាត់តាមហួងហែងទេ»៕

សួន លីនដា ឪពុកដើរឃ្វាលតាមខេត្តព្រោះខ្លាចដាច់ទៅស៊ីស្រូវគេឬយ៉ាងណា?
១. កម្មករសូមអំពាវនាវដល់កងកំលាំងប្រដាប់អាវុធដ៍ កំសាក របស់បុរសខូចហ៊ុនសែនទាំងអស់ ដាក់អាវុធចុះ រួចយើងប្រយុទ្ធគ្នាដោយដៃទទេវិញ!!
២. មិនស្មើភាពគ្នាទេ!! បក្ខពួកខូចវិទូហ៊ុនសែនប្រើប្រាស់កាំភ្លើងដែលជាលុយរបស់រដ្ឋ(លុយរាស្រ្តបង់ពន្ធ) ឯកម្មករប្រើប្រាស់ដៃទទេ!!!
៣. យើងដាក់កាំភ្លើងចុះ រួចដាល់គ្នាវិញ!! ដើម្បីដឹងឈ្នះចាញ់ដោយយុតិ្តធម៌ពិត!!
ការ តាមស្អិតនោះហើយ ទើបធ្វើឲ្យឪពុកនាងមិនទុកចិត្តក៏ចេះតែដើរតាមគ្រប់ច្រកល្ហក ពិសេសនៅពេលដើរច្រៀងតាមខេត្ត។ តែទោះជាយ៉ាងណា តារាដែលមានកំណើតនៅស្រុកអង្គស្នួល ខេត្តកណ្តាល នាង សួន លីនដា បានឲ្យដឹងថា នោះមិនមែនជារឿងពិតទេ។
តារាដែលរំលេចដោយសម្រស់ ធម្មជាតិរូបនេះនិយាយថា៖«ចំពោះការលើកឡើងថា មានអ្នកមានទ្រព្យហូរហៀរស្ម័គ្រចិត្តចង់ឧបត្ថម្ភទ្រព្យសម្បត្តិ លុយ ឡាន ឲ្យខ្ញុំនោះ វាមិនពិតទេ នោះគ្រាន់តែជាការលេចឮពីម្នាក់ទៅម្នាក់ប៉ុណ្ណោះ។ ការពិតគឺនៅតែជាការពិត បើជាមានគេទាក់ទងសុំស្នេហ៍អ៊ីចឹងមែន ក៏ខ្ញុំអត់អាចទៅរួចដែរ»។
________________
រឿងស្អីក៏ដោយ ក៏វាស្រេចលើនាងទេ។ បើកសោរ បិទសោរវាមិនមែនលើឪពុកនោះទេ។ តែដល់ឪពុកដើរតាមនោះ វាមានន័យថា ឪពុកនាងអត់ធ្វើការអីទេ គឺរស់ដោយសារឃ្វាលនាងហើយ។ យើងមិនគួរប៉ះពាល់រឿងគ្រសារនាងឡើយ។ តែសុំប្រាប់ថា ធ្វើអ្វីក៏ធ្វើទៅ កុំភ័យពីមាត់អ្នកក្រៅ។ ឲ្យតែនាងមាន Range Rover Toyota 570 ឬ BMW ជិះទៅ កុំទៅភ័យ។ មិនបាច់អួត តែក៏មិនបាច់លាក់ខ្លួនធ្វើអ្វី! រកស៊ីតាមធម្មតា បើមានឡានទំនើបជិះ បើមានវីឡាននៅ នឹកឃើញ Bol ផង៕
ហេតុអ្វីក៏ការបង្ក្រាបបាតុករដូចយួនបង្រ្កាបខ្មែរក្រោមម្ល៉េះ?
តើការបង្ក្រាបបាតុករដើម្បីអំណាចនឹងអំពើពុករលួយមែនទេ?
តើខុសដែរឬការតវ៉ាដើម្បីក្រពះ?
កម្មករធ្វើកា១ខែ <មិនស្មើរនឹងចមប្រសឹតចំណាយលើអាហារស្រស់ស្រូបពេលព្រឹកមួយពេលផង.
តើរាជរដ្ឋាភិបាលគឹតគូដល់ប្រជាពលរដ្ឋទេ?
តើឯណាទៅពាក្យថា:" រាដ្ឋាភិបាលជាខ្ញុំបំរើរបស់ប្រជាពលរដ្ឋនោះ?"
“សួន លីនដា ឪពុកតាមឃ្វាល” គេជាសត្វធាតុរឺ?????!
ខ្ញុំបាទសូមអំពាវនាវ ដល់បងប្អូនសារពត៏មាន សូមអ្នកទាំងអស់មេត្តាប្រើពាក្យសំដី ក្នុងការសសេអត្ថបទ អោយបានត្រឹមត្រួវបន្តិច!!!! ព្យាយាមធ្វើការប្រកបដោយក្រមសិលធម៌វិជ្ជាជីវផង៕
Soun Linda, you bitch…whose the fuck care about you???………5 poor innocent factory workers die over here ….stop smiling you fucking whore!?! Come over and help…..