Thursday, 02 January 2014
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញ ប៉ុស្តិ៍
អត្ថបទវិភាគ
នៅក្នុងខណៈដែលស្ថានការណ៍នយោបាយកំពុងតែឡើងកម្ដៅ និងនៅខណៈដែលប្រជាពលរដ្ឋ កម្មករ កម្មការិនី ហាក់បីដូចជាមានចំនួនកាន់តែច្រើនឡើងៗ បានចេញធ្វើការតវ៉ាយ៉ាងផុលផុស ព្រមគ្នាជាមួយនឹងការធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ដើម្បីប្រឆាំងទៅនឹងអ្វីដែលពួកគេហៅថា ភាពមិនប្រក្រតីក្នុងការបោះឆ្នោត អំពើអយុត្តិធម៌សង្គម ការរំលោភបំពានដីធ្លី និងការបំផ្លាញធនធានធម្មជាតិជាដើម។ល។ នោះ គេក៏សង្កេតឃើញមានព្រះសង្ឃកាន់តែច្រើនឡើងៗ ក៏បានចូលរួមធ្វើការតវ៉ាដែរ។
តើមានកត្តាអ្វីខ្លះ ដែលជំរុញឲ្យព្រះសង្ឃ ចូលរួមធ្វើការតវ៉ា និងថាតើការចូលរួមតវ៉ារបស់ព្រះសង្ឃដោយអហិង្សា ក្នុងការប្រឆាំងទៅនឹងអំពើអយុត្តិធម៌អ្វីមួយ ខុសទៅនឹងច្បាប់សង្គម ឬវិន័យសង្ឃដែរឬទេ?
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ដែលតែងតែដឹកនាំព្រះសង្ឃជាច្រើនអង្គចូលរួមធ្វើការតវ៉ាជាមួយគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសាតែបញ្ហារំលោភបំពានដីធ្លីផ្សេងៗនោះ បានមានសង្ឃដីកាថា កត្តាដែលបណ្តាលឲ្យព្រះសង្ឃងើបឡើងចូលរួមតវ៉ានោះ គឺដោយសារតែការគំរាមកំហែងដល់ព្រះសង្ឃ ការកើតមានអំពើអយុត្តិធម៌ក្នុងសង្គម អំពើពុករលួយ តុលាការមិនឯករាជ្យ ញាតិញោមទឹកភ្នែករងទុក្ខខ្លោចផ្សាគ្រប់ទីកន្លែងហើយនៅពេលដែលព្រះសង្ឃនិមន្តចេញទៅបិណ្ឌបាតឃើញ ដូច្នេះព្រះសង្ឃមិនអាចនៅស្ងៀមមិនឈឺឆ្អាលបានទេ។ ព្រះអង្គបានមានសង្ឃដីកាបន្តថា៖ «បើមើលពីរូបភាពខាងក្រៅគេថា ព្រះសង្ឃគាំទ្រគណបក្សសង្គ្រោះជាតិ ប៉ុន្តែធាតុពិត យើងមិនបានធ្វើតាមគណបក្សសង្គ្រោះជាតិទេ។ ប៉ុន្តែហេតុអ្វី បានជាចូលរួមតវ៉ា ជាមួយគណបក្សសង្គ្រោះជាតិ?
គឺដោយសារតែ សង្គ្រោះជាតិ គេតវ៉ាដើម្បីរកយុត្តិធម៌ឲ្យម្ចាស់ឆ្នោត ព្រះសង្ឃឯករាជ្យ មិនកាន់បក្សណានោះទេ គឺធ្វើដើម្បីយុត្តិធម៌សង្គម»។ ព្រះតេជគុណ បានលើកឡើងថា ព្រះសង្ឃក៏ជាពលរដ្ឋខ្មែរ ហើយព្រះសង្ឃក៏មានសិទ្ធិបោះឆ្នោតដូចប្រជាពលរដ្ឋដែរ។ បើតាមព្រះតេជគុណ ប៊ុនតិញ បណ្តាញព្រះសង្ឃឯករាជ្យបានធ្វើការងារសង្គមជាច្រើន ដូចជាចូលរួមជាមួយប្រជាសហគមន៍ ការពារព្រៃឡង់ ការពារ ភ្នំឱរ៉ាល់ ការពារព្រៃឈើនៅ ស្ទឹងអារ៉ែង ដែលកំពុងទទួលរងការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ព្រះអង្គបានមានសង្ឃដីកាបន្ថែមទៀតថា៖ «មានខ្លះគេរិះគន់យើង ថា ជាសង្ឃក្លែងក្លាយ តែពាក្យនេះមិនមែនទើបតែមានសម័យ ហ៊ុន សែន ទេ គឺមានតាំងពីសម័យព្រះសមនគោត្តម មកម៉្លេះ»។ ព្រះតេជគុណ ប៊ុនតិញ បន្តថា អ្នកតស៊ូដូចជាបណ្តាញព្រះសង្ឃឯករាជ្យ ដែលធ្វើការដើម្បីជាតិ ដើម្បីឲ្យមានយុត្តិធម៌សង្គម ដើម្បីការពារធនធានធម្មជាតិឲ្យបានគង់វង្ស សម្រាប់ខ្មែរទាំងអស់គ្នា គេថា «យើងធ្វើខុសច្បាប់ប៉ុន្តែព្រះសង្ឃ ៧ មករា ដែលធ្វើការឲ្យរដ្ឋាភិបាល ម៉េចក៏មិនថាខុសច្បាប់ផង?»។ លើសពីនេះ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានគូសបញ្ជាក់ថា ពុំមានច្បាប់ណាមួយដែលហាមមិនឲ្យព្រះសង្ឃធ្វើការតវ៉ានោះទេ។
ចំណែកឯព្រះតេជគុណ លួន សាវ៉ាត ដែលកាលពីមុន ជាព្រះសង្ឃតែមួយអង្គគត់ ដែលហានចេញមុខធ្វើការតស៊ូមតិ បន្ទាប់ពីក្រុមគ្រួសាររបស់ព្រះអង្គនៅស្រុក ជីក្រែង ខេត្ត សៀមរាប ត្រូវបានគេរំលោភបំពានយកដីនោះ បានមានសង្ឃដីការថា កក្តាដែលធ្វើឲ្យព្រះសង្ឃចេញមុខចូលរួមតវ៉ា គឺដោយសារការដឹកនាំរដ្ឋមិនប្រកបទៅដោយធម៌ ដែលធ្វើឲ្យកើតមានអំពើអយុត្តិធម៌សង្គមធ្ងន់ធ្ងរ ដូចជាការទន្ទ្រានយកដីប្រជាពលរដ្ឋ ការប្រើអំពើហិង្សាដោយការបាញ់ប្រហារ ការចាប់ពលរដ្ឋដែលមានទំនាស់ដីធ្លីដាក់គុក ការបំផ្លាញធនធានធម្មជាតិ ជាពិសេសព្រៃឈើ។
ព្រះអង្គបានមានសង្ឃដីកាបន្ថែមថា៖ «ដោយសារ តែភាពអយុត្តិធម៌នៅក្នុងសង្គម ការធ្វើបាបព្រះសង្ឃ ដោយសារតែប្រទេសយើង កំពុងតែមានជំងឺមហារីកសង្គមដ៏ធ្ងន់ធ្ងរ នេះហើយទើបបណ្តាលឲ្យព្រះសង្ឃចេញមុខតវ៉ា»។ បើតាមព្រះតេជគុណ លួន សាវ៉ាត បច្ចុប្បន្ននេះព្រះសង្ឃ បានចែកចេញជាពីរក្រុមគឺព្រះសង្ឃស្នេហាជាតិ ព្រះពុទ្ធសាសនា ហៅថាព្រះសង្ឃខ្មែរបម្រើខ្មែរ និងព្រះសង្ឃមួយក្រុមទៀតគឺព្រះសង្ឃខ្មែរបម្រើខ្មាំង និងបម្រើបក្ស។
ព្រះតេជគុណ សំ គឹមសាទ គង់នៅវត្ត ចំការឈូក ឃុំ ត្រពាំងជោ ស្រុក ឱរ៉ាល់ ខេត្ត កំពង់ស្ពឺ ដែលនិមន្តមកធ្វើការតវ៉ានៅឯរាជធានីភ្នំពេញ បានមានសង្ឃដីកាថា កត្តាដែលធ្វើឲ្យព្រះសង្ឃចេញមកតវ៉ា គឺដោយសារតែព្រះសង្ឃទទួលចង្ហាន់ពីប្រជាពលរដ្ឋ ហើយនៅពេលដែលពលរដ្ឋមានទុក្ខលំបាក ជួបរឿងអយុត្តិធម៌ ប្រទេសជាតិកំពុងជួបបញ្ហា តើឲ្យព្រះសង្ឃអាចគង់សម្ងំនៅក្នុងវត្តធ្វើមិនដឹងមិនឮយ៉ាងម៉េចកើត? ព្រះអង្គបញ្ជាក់ថា៖ «យើងមិនចង់ឃើញការគាបសង្កត់មកលើប្រជាពលរដ្ឋនិងមកលើព្រះសង្ឃទេ»។
ព្រះតេជគុណ គឹមសាទ មានសង្ឃដីកាទៀតថា នៅពេលដែលព្រះសង្ឃចូលរួមតវ៉ា មានការគំរាមកំហែងពីសម្តេចសង្ឃនោះ គឺដោយសារតែសម្តេចសង្ឃ ពុំទាន់បានយល់ច្បាស់ អំពីគោលមាគ៌ារបស់ព្រះពុទ្ធសាសនា ពីព្រោះកាលពីសម័យព្រះពុទ្ធ ក៏មានព្រះសង្ឃចេញស្វែងរកសេចក្តីសុខដល់មនុស្សគ្រប់គ្នាផងដែរ។ ព្រះអង្គបានគូសបញ្ជាក់ទៀតថា៖ «អាត្មាគឺជាមនុស្សដែលប្រកបដោយធម៌ មិនមានធ្វើអ្វីខុសទេ ដូច្នេះអាត្មាមិនមានការភ័យខ្លាចអ្វីនោះឡើយ»។
លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង ធម្មការនិង សាសនា ពុំអាចទំនាក់ទំនងដើម្បីធ្វើការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ។
ប៉ុន្តែ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា អគ្គាធិការរងពុទ្ធិកសិក្សាជាតិ សមាជិកថេរសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត ស្រះចក បានមានសង្ឃដីកាថា ទាក់ទិនទៅនឹងរឿងព្រះសង្ឃដែលចូលរួមធ្វើការតវ៉ា គប្បីត្រូវយល់ថា សង្ឃជាឧត្តមភេទ ជាបុគ្គលដែលជាទីគោរពបូជា និងជាស្រែបុណ្យដែលពុទ្ធបរស័ទ្ធឲ្យតម្លៃខាងសីលធម៌។ ព្រះសង្ឃជាអ្នកបួស ជាអ្នករម្ងាប់ខាងផ្លូវចិត្តឲ្យសុខសន្តិភាព និងជាគំរូរបស់ពុទ្ធបរិស័ទ មិនអាចប្រើទង្វើប្រកបដោយហិង្សាណាមួយបានទេ។
ព្រះអង្គមានសង្ឃដីកាថា៖ «ព្រះសង្ឃដែលចូលរួមតវ៉ា គួរគប្បីគិតឡើងវិញ ពីវិន័យរបស់ខ្លួន បើទង្វើធ្វើផ្ទុយពីក្រមសីលធម៌ ផ្ទុយពីវិន័យសង្ឃក៏មានឈ្មោះបាត់តម្លៃរបស់ខ្លួនជាអ្នកអប់រំ ស្ងប់រម្ងាប់ផ្លូវចិត្តដែរ»។
យ៉ាងណាក្តី កាលពីអតីតកាល ព្រះសង្ឃខ្មែរក៏ធ្លាប់មានប្រវត្តិចូលរួមធ្វើការតស៊ូ យ៉ាងស្វិតស្វាញ ដើម្បីការពារជាតិ មាតុភូមិផងដែរ ជាពិសេសដូចជាព្រះ តេជគុណ ហែម ចៀវ ដែលជាសាស្ត្រាចារ្យបង្រៀនព្រះសង្ឃ ព្រះអង្គបានធ្វើការតស៊ូយ៉ាងស្វិតស្វាញ ដើម្បីប្រឆាំងទៅនឹងការជិះជាន់របស់អាណានិគមបារាំង ហើយទីបំផុត ត្រូវបានអាណានិគមបារាំងសម្លាប់។
លោក សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យ មើលមិនឃើញពីកំហុសណាមួយ ចំពោះការចូលរួមតវ៉ារបស់ព្រះសង្ឃនោះទេ ដោយលោកលើកឡើងថា មូលហេតុដែលព្រះសង្ឃចេញមុខតវ៉ាជាមួយប្រជាពលរដ្ឋនោះ គឺដោយសារតែព្រះសង្ឃឆាន់បាយពលរដ្ឋ ដូច្នេះបើពលរដ្ឋមានទុក្ខ ព្រះសង្ឃក៏មិនអាចនៅក្នុងវត្តបានសុខដែរ គឺត្រូវតែទៅការពារពលរដ្ឋបើមិនដូច្នេះទេព្រះសង្ឃនឹងអត់ចង្ហាន់ឆាន់។ លោកថ្លែងថា៖ «ព្រះសង្ឃមានសិទ្ធិបោះឆ្នោតដូច្នេះការតវ៉ា របស់ព្រះសង្ឃ មិនខុសទេប៉ុន្តែសូមឲ្យមានក្រមសីលធម៌ ត្រូវចៀសវាងការប្រើប្រាស់នយោបាយដុតរោល»។
ចំណែកលោក កែម ឡី អ្នកវិភាគឯករាជ្យម្នាក់ទៀត បាននិយាយថា សកម្មភាពចូលរួមនៅក្នុងបញ្ហាសង្គមរបស់ព្រះសង្ឃនាពេលបច្ចុប្បន្ន នៅមិនទាន់សកម្ម ដូចព្រះសង្ឃកាលពីអតីតកាលនោះទេ ព្រោះព្រះសង្ឃបច្ចុប្បន្ន ឈរនៅជួរកណ្ដាលប៉ុន្តែព្រះសង្ឃកាលពីសម័យមុនៗ គឺឈរនៅក្នុងជួរមុខ ដោយដឹកនាំប្រជាពលរដ្ឋប្រឆាំងនឹងពួកបរទេស ឈ្លានពាន រួមមាន សៀម យួន និងពួកអាណានិគម ជប៉ុន និង បារាំង ដើម្បីរំដោះទុក្ខវេទនាជូនប្រជាជននិងប្រទេសជាតិ។
លោកបានបន្តថា៖ «ទោះជាតាមផ្លូវច្បាប់ជាតិនិងអន្តរជាតិ ក៏ដូចជាច្បាប់និងធម៌វិន័យសាសនាដែរ ការចូលរួមរបស់ព្រះសង្ឃក្នុងកិច្ចការសង្គម នយោបាយសេដ្ឋកិច្ចគឺមិនមានការខុសឆ្គងនោះទេ។តួនាទីរបស់ព្រះសង្ឃនៅក្នុងសង្គម គឺជួយអប់រំ តម្រង់ទិសដល់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំប្រទេស និងជួយឈឺឆ្អាលចំពោះប្រជាពលរដ្ឋដែលមានទុក្ខលំបាក»៕
សូមកម្លាំងសមត្ថកិច្ចបង្ក្រាបចុះ
ហេតុអ្វីបានជាមានលោកសង្ឃចូលរួមធ្វើបាតុកម្ម ?
១/ លោកសង្ឃមានស្រីស្នេហ៍នៅបឹងកក់
២/ លោកសង្ឃមានស្រីស្នេហ៍នៅរោងចក្រ
៣/ លោកសង្ឃចូលរួមធ្វើបាតុកម្មដើម្បីបានស្លៀកលីអូ
សូមព្រះតេជគុណ ខ្សឹបបា្រប់អតីតក្មេងវត្តផង!!ដែលឥឡូវជានាយកលក់ដី ខំកសាងបាបកម្មទៅ!!!បន្តិតទៀតបណ្តាសារដែលសារិរិកធាតុក្តៅក្រហល់ក្រហាយ នឹងធ្វើឲ្យធ្លាក់ពីតំណែងជានាយករដ្ឋមន្រ្តីខុសច្បាប់ និងព្រាត់បា្រស់វិនាស ទៅហោង!!!???
ប្រទេសកម្ពុជាចាំបាច់ត្រូវតែស្តារឡើងវិញ នូវស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បំបាត់អោយបានភាពអាណាធិប្បតេយ្យ ខុសច្បាប់ បង្ករអសន្តិសុខសង្គម ស្តារទំនុកចិត្តដល់អ្នកវិនិយោគទុន អ្នកទេសចរ អ្នករកសីុ ជាពិេសសលទ្ធិប្រជាធិប្បតេយ្យពិតប្រាកដ បំបាត់អោយអស់ពពួកនាំចូលមនោគមន៏វិជ្ជា បែបបារាំងកុម្មុយនីស្តយ៏ ដែលធ្លាប់យកមកអនុវត្តន៏នៅស្រុកខ្មែរដូចមានប្រវត្តិសាស្រ្តជាឧទាហរណ៏ស្រាប់!
និយាយនេះត្រូវហើយ លោកសង្ឃគួតែដឹងពីពាក្យថា មជ្ឈិមាបដិបទា ដល់ចូលរួមធ្វើបាតុកម្មបែបនេះ មិនដឹងជាខំបួសរបល់យក៍ស្អីទេ ខូចគេខូចឯង អាប់ឱនសាសនាអស់ហើយ ។ បើអាជ្ញាធរមានសមត្ថកិច្ចបង្រ្កាប សុំចាប់លោកសង្ឃឆែកផង ខ្ញុំបានឃើញសង្ឃមួយនោះស្លៀកខោខាងក្នុង
〉。មានមនុស្ស ខ្លះ ធ្វើ ជាទីងមោង ធ្វើ ជា អាយ៉ង គេ ធ្វើ ជា ឆ្កែ បំរើ គេ ! « គឺ ជា មនុស្ស ស្លាប់ ! »
ដើម្បីគុណភាពអប់រំ គ្រូបង្រៀន និងសាស្រ្តាចារ្យ ត្រូវលើកទឹកចិត្ត ហើយមិនត្រូវបង់់ពន្ធលើប្រាក់ខែទេ។ ហើយក៏មិនទាន់ដល់ពេលបង់ពន្ធលើដី ផ្ទះសំបែងដែរ។ CNRP អាចធ្វើបានប្រជារាស្ត្រនៅទីប្រជុំជនគាំទ្រពេញទំហ៊ឹង ជាពិសេសក្រុងភ្នំពេញ។
សង្ឃចូលរួមបាតុកម្មអហឹង្សា សមត្ថកិច្ចមិនគួរវាយសង្ឃទេ បើវាយមានន័យ
ថា មិនយល់ពីពុទ្ធសាសនាដូចតែគ្នាដែរ
ហាសហាសហា, ក្នុងថង់យាមព្រះសង្ឃបាតុកម្មមានស្រោមអនាម័យនិងថ្នាំសម្រើប,
ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំចូលមកព្រះតេជគុណគ្រប់ព្រះអង្គជាទីសក្ការៈ!!!សូមព្រះអង្គជួយ ឆែកឆេរមើលផងក្រែងមាន«អាត្រងោលអត់សីលស្លៀកលីអូចូលរួមជាមួយណា!!!» នត្ថិសន្តិបរំសុខំ ។«អត្តានញ្ចេតថាកយិរាយថញ្ញមនុសាសតិសុទន្តោវទទមេថអត្តាហិកិរទុត្តមោ»។
G-spot
January 2, 2014 at 6:57 pm
ហាសហាសហា, ក្នុងថង់យាមព្រះសង្ឃបាតុកម្មមានស្រោមអនាម័យនិងថ្នាំសម្រើប,
AAAAAAAAAAAAAAAAAAA
ឪកូន
January 2, 2014 at 4:44 pm
និយាយនេះត្រូវហើយ លោកសង្ឃគួតែដឹងពីពាក្យថា មជ្ឈិមាបដិបទា ដល់ចូលរួមធ្វើបាតុកម្មបែបនេះ មិនដឹងជាខំបួសរបល់យក៍ស្អីទេ ខូចគេខូចឯង អាប់ឱនសាសនាអស់ហើយ ។ បើអាជ្ញាធរមានសមត្ថកិច្ចបង្រ្កាប សុំចាប់លោកសង្ឃឆែកផង ខ្ញុំបានឃើញសង្ឃមួយនោះស្លៀកខោខាងក្នុង
zzzzzzzzzzzzzzzzzzzzz
នេះហើយគឺទមិឡអត់សាសនានោះ តើសង្ឃជាប្រជាពលរដ្ឋរឺអត់?តើសង្ឃគ្មានសិទ្ឋបញ្ចេញយោបល់ទេមែនទេ?ពួកអាទមិឡ