អ្នកវិភាគ​អបអរ​ការ​វិល​មកកាន់​តុ​ចរចាគ្នា​នៃ​គណបក្ស​ធំ​ឈ្នះឆ្នោត​ទាំងពីរ

សុខ ខេមរា
02 មករា 2014
វីអូអេខ្មែរ

លោក ​គុច ច័ន្ទលី ​ជនជាតិខ្មែរ​អាមេរិកាំង និង​​ជា​អ្នក​វិភាគ​​នយោបាយ​​ឯករាជ្យ​​អំពី​កម្ពុជា​

វ៉ាស៊ីនតោន — ក្រុមអ្នក​វិភាគ​អបអរ​សាទរ​ចំពោះ​ការ​វិល​មកកាន់​តុ​ចរចា​គ្នា​ឡើងវិញ​រវាង​អ្នក​នយោបាយ​ ដោយ​និយាយ​ថា​ នេះ​ជាការ​ចង់​បាន​របស់​ពលរដ្ឋ​កម្ពុជា​និង​សហគមន៍​អន្តរជាតិ។​

ការចរចា​នេះ​កើត​ឡើង​ក្រោយ​ពេល​ដែល​មាន​កំណើន​ប្រជា​ពលរដ្ឋ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​កើន​ឡើង​ដល់​រាប់សែន​នាក់​ដែល​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​ឡើង​វិញ​ និង​សុំឲ្យ​លោក​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​ដែល​តែងតាំង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ចុះ​ចេញ​ពីមុខ​តំណែង។​

គណបក្ស​ប្រជែង​ផ្នែក​នយោបាយ​ទាំងពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្រម​ព្រៀង​គ្នា​ថា​ នឹង​ជួប​ចរចា​គ្នា​ឡើង​វិញ​ដើម្បី​ដោះ ស្រាយ​បញ្ហា​ជាប់គាំង​ផ្នែក​នយោបាយ​ បន្ទាប់​ពីភាគី​ទាំងពីរ​មាន​ការ​ខ្វែង​គំនិត​គ្នា​អំពី​លក្ខខណ្ឌ​នានា​ទៅវិញ​ទៅមក។​ ការ​វិល​មកកាន់​តុ​ចរចា​វិញនេះ​ត្រូវ​គេចាត់​ទុក​ថា ​ជារឿង​ដែល​ពលរដ្ឋ​កម្ពុជា​ និង​សហគមន៍​អន្តរជាតិ​ចង់​ឃើញ​ក្នុងការ​ទម្លុះ​ទម្លាយភាព​ទល់ច្រក​ផ្នែក​នយោបាយ​ដែល​ក្រុម​អ្នក​វិភាគ​ខ្លះ​ចាត់​ទុក​ថា ​ការ​បោះឆ្នោត​ឡើង​វិញ​ជា​ជម្រើសល្អ​មួយ។​

ក្រុម​ការងារ​បច្ចេក​ទេស​នៃ​គណបក្ស​ទាំងពីរ​ដែល​មាន​តំណាង​បី​រូប​ម្ខាងៗ​បាន ប្រកាស​ថា​ នឹង​ជួបគ្នា​នៅ​ថ្ងៃ​ទី៣ ​ខែ​មករា​ឆ្នាំ​២០១៤​ក្នុងវិមាន​ព្រឹទ្ធ​សភា​មុន​ពេល​ មេដឹក​នាំ​កំពូល​ត្រូវ​ជួប​គ្នា។​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទាមទារ​ជាចុង​ក្រោយ​ ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ និង​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត​ និង​គណៈ​កម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)​ឲ្យ​បាន​ឯករាជ្យ ​អាច​ទទួល​យក​បាន​ក្រោយ​ពី​ការ​បន្ត​ធ្វើ​ពហិការ ​មិន​ទទួល​ស្គាល់​រដ្ឋសភា ​និង​រដ្ឋាភិបាល​ថ្មី​កើត​ចេញ​ពីការ​បោះឆ្នោត ​ដែល​គេ​ចាត់​ទុក​ថា មាន​ការ​គៃ​បន្លំ​ដោយ​មាន​ភាព​មិន​ប្រក្រតី​ដ៏​ធ្ងន់​ធ្ងរ​នោះ។​ តែ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​បាន​អះអាង​ថា​ ខ្លួន​នៅតែ​លើក​យក​របៀបវារៈ ​ដែល​បាន​ព្រមព្រៀង​គ្នា​កាលពី​ជំនួប​ដំបូង​រវាង​មេដឹកនាំ​កំពូល​ទាំងពីរ​កាលពី ​ថ្ងៃទី​១៦ ​ទី​១៧​ ខែ​កញ្ញា​កន្លង​មក​ រួម​ទាំង​កំណែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត។​

ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​បាន​សាទរ​ចំពោះ​ការ​វិល​មក​កាន់​តុចរចា​វិញ​នេះ​ថា ​ជា រឿង​ដែល​គេគួរ​ធ្វើ​ ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​ដែល​បង្ក​បញ្ហា​ញ៉ាំញី​ដល់ សង្គម។​

លោក​គល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​គឺ​ខុមហ្រ្វែល​ ចង់​ឃើញ​អ្នក​នយោបាយ​ផ្លាស់ប្តូរ​របៀប​របប​ដោះស្រាយ​ផ្នែក​នយោបាយ​ដើម្បី​ បញ្ជៀស​ការ​ជាប់​គាំង។​

«គណបក្ស​ប្រជាជន​កម្ពុជាក៏​គិត​ថា ​ខ្លួន​ឯង​ជាអ្នក​ឈ្នះ​ គណបក្ស​សង្គ្រោះជាតិ​ ក៏​គិត​ថា​ ឈ្នះ។ ​តែបញ្ហា​ត្រង់​ថា ​គាត់អត់​មាន​រូបមន្ត​នៃការ​ចែកគ្នា​អំពី​រឿង​ឈ្នះ​ហ្នឹង ​ដើម្បី​ត្រួត​ពិនិត្យ​លើ​កិច្ចការ​រដ្ឋ​ហ្នឹង។​ ម្ល៉ោះ​ហើយ​រឿង​ហ្នឹង​ជា​បញ្ហា»។​

គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ចុង​ឆ្នាំ​ទៅ​ មិន​បាន ត្រូវ​រ៉ូវ​គ្នា​អំពី​បញ្ហា​កែ​ទម្រង់​ស្ថានប័ន​រដ្ឋ​ និង​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​សភា​ និង​រដ្ឋាភិ បាល​ទេ។​ លោក​គល់ បញ្ញា​បាន​អះអាង​ថា ​ជម្រើស​ដ៏ល្អ​ពេលនេះ​គឺការ​បោះឆ្នោត​ ឡើង​វិញ​ ទោះជា​ត្រូវ​ការ​ពេល​វេលា​បន្តិច​ដើម្បី​រៀបចំ​ឲ្យ​អាច​ទទួល​យក​បាន​ក្តី។​

«ខ្ញុំមើល​ទៅ​មានតែ​បញ្ហា​ហ្នឹង​ឯង ​មានតែ​បញ្ហា​ប្រកួត​គ្នា​ដោយ​ការ​បោះឆ្នោត​ ឡើង​វិញ​ទៅ​ ហើយ​គ្រាន់​តែ​ថា ​មើល​ពេល​វេលា​ទៅ។ ​គ្រាន់តែ​ពេលវេលា​ឆាប់​វា​ ទៅ​មិនរួច​ អាច​ពេល​វេលាយូរ​១​ឆ្នាំ​កន្លះ​ទៅ»។​

លោក​ថ្លែង​ថា​ ការ​ប្រកួត​ប្រជែង​ឡើងវិញ​ជារឿង​ធម្មតា​ក្នុង​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិប​តេយ្យ។​

លោក​បណ្ឌិត​ សុខ ទូច​ សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ​ និង​ជា​អ្នក វិភាគ​ម្នាក់​ បាន​អះអាង​ថា​ លោក​មាន​ការ​រីករាយ​មែនទែន​ដែល​អ្នក​នយោបាយ​ វិល​មក​រកការ​ចរចា​គ្នា​ដោយ​សន្តិវិធី។ ​លោក​ថា​ អ្នក​នយោបាយ​កម្ពុជា​ត្រូវតែ​កែ ប្រព័ន្ធ​បោះឆ្នោត​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​និង​ក្រុម​ប្រឹក្សា​រដ្ឋ​ធម្មនុញ្ញ​ដើម្បី​ធានា​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​ ត្រឹមត្រូវ ​បើ​ពុំដូច្នោះ​ទេ​ បញ្ហា​នឹង​មាន​ការ​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើងវិញ​ ដូចគ្នា​ មិនចេះ​ចប់​នៅ​ពេល​គណបក្ស​មួយ​ឈ្នះ​ ហើយ​គណបក្ស​មួយ​ទៀត​មិន​ទទួល​ស្គាល់។​

«គណបក្ស​ណាឈ្នះ​ក៏ដោយ​ ត្រូវតែ​បោះឆ្នោត​ឡើងវិញ​ ហើយ​ការ​បោះឆ្នោត​ ឡើង​វិញ​នោះ ​វា​ជា​ការ​លំបាក​ នៅពេល​ដែល​យើង​គ្មាន​រដ្ឋាភិបាល​អន្តរកាល។​ វាខុស​ពីប្រទេស​ថៃ ​ដែល​មាន​រដ្ឋាភិបាល​អន្តរកាល។​ ប្រសិន​បើ​មាន​បញ្ហា​ណា មួយ​ ទាហាន​គេមក​កាន់​អំណាច​ ហើយ​គេ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ ​និង​យុត្តិធម៌​ អ្នក​ឈ្នះ​ឡើង​មក​កាន់​អំណាច​វិញ។​ ហើយ​កម្ពុជា​នរណា?​ អញ្ចឹង​បើអ្នក​ឈ្នះ​ ហើយ​មក​ឈរ​នៅ​រដ្ឋាភិបាល​បណ្តោះ​អាសន្ន​ ហើយ​អ្នកទី២​ជឿ​ទេ​ ហើយ​បើ បោះ​ឆ្នោត​ចុងក្រោយ​មក​នៅតែ​ឈ្លោះគ្នា​ដដែល។​ អញ្ចឹងទេ​ យើង​ត្រូវ​ពង្រឹង​ យន្ត​ការ យើង​ត្រូវ​ពង្រីក​សមត្ថភាព​មន្ត្រី​របស់​ខ្លួន​ដើម្បី​ឈាន​ទៅ​ជោគជ័យ​ នៅ​ពេល​ខាង​មុខ»។​

លោក​សុខ ទូច​បាន​អះអាង​បន្ត​ថា​ ឆ្លងតាម​រយៈ​ភាព​តាន​តឹង​ដែល​មាន​កំណើន​ បាតុកម្ម​ទាមទារ​ឲ្យមាន​ការ​បោះឆ្នោត​ឡើង​វិញ​ ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ចុះ​ចេញពីមុខ​តំណែង​ ប៉ុន្មាន​ថ្ងៃនេះ​កម្ពុជា​ហាក់ដូច​ជា​មាន​ការ​បែង ចែក​សង្គម​ជា​ពីរ។​

លោក​ព្រមាន​ថា​ អ្នក​នយោបាយ​ត្រូវ​មើល​អំពី​ប្រវត្តិ​សាស្ត្រ​ ខ្មែរ​ឡើង​វិញ ​អំពី​ខ្មែរ​កម្ពុជា​ក្រោម​ ខ្មែរ​កម្ពុជា​លើ​ ឬការ​បែកបាក់​ក្នុង​អតីត​កាល។​ ហើយ​លោក​ជឿ​ថា ​គ្មានអ្វី​ដោះ​ស្រាយមិនចេញ​ទេ ​បើសិន​ជាអ្នក​នយោបាយ​ តម្កល់​ផល​ប្រយោជន៍​ជាតិ​ជាធំ។​

«បើ​សិន​ជា​ម្នាក់ៗ​គិតតែ​ពី​ខ្លាំង​រៀង​ខ្លួន​ គិតតែ​បែរ​ខ្នង​ដាក់​គ្នា​រៀង​ខ្លួន​ នោះ​កម្ពុជា ​នឹង​វិល​ត្រឡប់​ទៅរក​ទសវត្សរិ៍​ទី​៧០​វិញ»។​

លោក​ថ្លែង​យ៉ាង​ដូច្នេះ​យោងទៅ​លើ​សង្គ្រាម​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បន្ត​ឲ្យ​មាន​ របប​វាល​ពិឃាដ្ឋ​ខ្មែរ​ក្រហម។​

ចំណែក​លោក​ច័ន្ទលី គុជ​ អ្នកវិភាគ​ម្នាក់​ក្នុង​រដ្ឋ​ម៉ារីឡែន​ ស.រ.អា. បាន​អះអាង​ថា​ អ្វីដែល​ពលរដ្ឋ​កម្ពុជា​ចង់​បាន​គឺ​អ្នក​នយោបាយ​ត្រូវ​ស្តាប់​ប្រជា​ពលរដ្ឋ​ ហើយ​នឹង សហគមន៍​អន្តរជាតិ​ ដែលចង់​បាន​សន្តិភាព ​មិនមែន​សង្គ្រាម​ទេ។​

«នៅ​ប្រទេស​ជឿន​លឿន​ទាំងអស់​ដែល​គេ​កំពុងតែ​ក្រឡេក​មើល​ប្រទេស​ខ្មែរ​ យើង​ហ្នឹង​គឺ​ថា ​គេចង់​ឲ្យមាន​ការ​ចរចា​គ្នា។​ នេះ​ហើយ​ជាវិធី​មួយ​ដែល​ប្រទេស​ មហា​អំណាច ​និង​អ.ស.ប.ចង់​ឲ្យ​កើត​មាន​ឡើង​រវាង​គូ​បដិបក្ខ​ក្នុង​ប្រទេស​ខ្មែរ ​យើង​ ព្រោះ​គេ​ពុំចង់​ឃើញ​មាន​សង្គ្រាម​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ទៀត​ទេ»។​

លោក​បាន​កោត​សរសើរ​ដល់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ដែល​ហ៊ាន​ងើប​ឈរ​ឡើង​ដើម្បី​ ចូល​ប្រឡូក​ក្នុង​នយោបាយ​ដំបូង​ក្នុង​ប្រវិត្តសាស្ត្រ​ ដើម្បី​ផល​ប្រយោជន៍​ប្រទេស​ ជាតិ​ និង​ប្រជាធិប​តេយ្យ។​

មេដឹកនាំ​គណបក្ស​ទាំងពីរ​នឹង​កំណត់​ពេល​ជួប​ប្រជុំគ្នា​ ក្រោយ​ពេល​ដែល​ក្រុម​បចេ្ចក​ទេស​ជួប​ពិភាក្សា​គ្នា​បាន​លទ្ធផល​នៅថ្ងៃ​ទី៣​ ខែ​មករា​ខាង​មុខ៕​



អត្ថបទ​​​ព័ត៌មាន​​​ទាក់ទង

ពហុព័ត៌មាន


What Next?

Recent Articles

8 Responses to "អ្នកវិភាគ​អបអរ​ការ​វិល​មកកាន់​តុ​ចរចាគ្នា​នៃ​គណបក្ស​ធំ​ឈ្នះឆ្នោត​ទាំងពីរ"

  1. Kokm sor says:

    Sok touch niyeap loplop…doch kon kméng…

  2. samneang says:

    Cambodians want their proposals for discussion, not just to have them sittng around table. Please stop saying that Cambodians want them to sit around, OK????????.

  3. Chourn says:

    អបអរចេះតែអបអរហើយ តែមិនដឹងថាពួកគេយកអ្វីទៅប្រជុំហើយមិនដឹងថាគេប្រជុំពីរឿងអ្វី? ព្រោះ ប្រធានបទប្រជុំគឺបង្ហាញថាខុសគ្នា១៩០ដឺក្រេរបាត់ទៅហើយ បក្សប្រជាជនប្រកាន់ជំហរកែទំរង់ប្រពន្ធ័ បោះឆ្នោតតែបក្សសង្គ្រោះជាប្រកាន់ជំហរ កែរទំរង់ការបោះឆ្នោតនិងបោះឆ្នោតសារជាថ្មី និងតម្លើង ប្រាក់ខែរកម្មករ១៦០ដុល្លារ។ ប្រសិនបើបក្សទាំងពីមានប្រធានបទខុសគ្នាហើយនោះប្រាកដជាបាន​ លទ្ធផលខ្យល់ហើយ។

  4. kh says:

    សង្គ្រោះជាតិគ្មានអ្វីដែលត្រូវចចារជា១ពួកអាយ៉ងយួនក្រៅតែពីការទាមទាឲ្យហ៊ុនសែនចុះចេញហើយបោៈឆ្នោតសារឡើងវិញ យើងដឹងហើយថា គោលនយោបាយរវាងបក្សទាំងពីរវាផ្ទុយគ្នាស្រឡះដូចមេឃនិងដី ដូចទឹកនិងប្រេងគ្មានអ្វីអាចនិយាយត្រូវគ្នាបានឡើយ។

  5. Kokm sor says:

    សង្គមកម្ពុជាសពថ្ងែជាសង្គមមិនចេះប្រមាណ​

  6. ចេតបុត្រ says:

    ការបន្តការចរចា គឺមានន័យថា ពីមុនដើរដល់ណា អីលូវបន្តដំណើរទៀត។ឯ១៦០$
    Kjmankjnung agenda ពីមុននោះទេ។ចង់លើកអីប្លែកទៀតពិតជាមិនងាយឡើយ។

  7. samneang says:

    Please understand that these demands are the effects of Non political WILL of RGC.
    Power’s exertion is only serving ego of CHEAP politicians. People demands are to be assessed relative to time frame and current prolems the RGC faces. RGC now has to serve Cambodians and NOT to rob the country. Cambodian people have expressed ENOUGH.

  8. La Rosa says:

    Long Live the Kingdom of Wonder!!!