កម្មករ​បី​នាក់​​សង្ស័យ​ថា​ស្លាប់ និង​ជាង​១០​នាក់​ទៀត​រងរបួស ក្នុង​ការបង្ក្រាប​នៅ​ផ្លូវ​វ៉េងស្រេង​​

ដោយ៖​ សុទ្ធ គឹមសឿន​
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com

ទិដ្ឋភាពហិង្សានៅមុខសួនឧស្សាហកម្ម​កាណា​ឌីយ៉ា ផ្លូវវ៉េង​ស្រេង (រូបថតពីហ្វេកប៊ុក)

សេចក្តីរាយការណ៍​នៅ​ម៉ោង​១១​ព្រឹក​នេះ បានឲ្យដឹងថា យ៉ាងហោចណាស់ កម្មករ​បី​នាក់​សង្ស័យ​ថា​ស្លាប់ និង​កម្មករ ១១​នាក់​ទៀត​រងរបួស​ធ្ងន់​និង​ស្រាល ក្នុង​ការបង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ​។

​ការប៉ះទង្គិច​គ្នា​រវាង​កម្លាំង​សមត្ថិ​ច្ច និង​កម្មករ​មកពី​រោងចក្រ​នានា នៅ​រាជធានី​ភ្នំពេញ បាន​ឡើង​កម្តៅ​ខ្លាំង​នៅ​ម៉ោងជាង​១០​ព្រឹក​នេះ ហើយ​ឈាន​ទៅដល់​ប្រើ​កាំភ្លើង​បាញ់រះ​ទៅលើ​ហ្វូង​កម្មករ បណ្តាលឲ្យក​ម្មករ​បី​នាក់​រងរបួ​ស​ធ្ងន់ធ្ងរ​សង្ស័យ​ថា​ស្លាប់ និង​៥​នាក់​ទៀត​រង​បួស​ធ្ងន់​និង​ស្រាល​។​

​អ្នក​ដែល​រងរបួស​ធ្ងន់​មួយចំនួន ត្រូវ​បាន​រថយន្ត​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ដើម្បី​ទទួល​ការព្យាបាល​។​

ការបង្ក្រាប​នេះ បាន​ចាប់ផ្តើម​នៅ​ម៉ោង​ជិត​១០​ព្រឹក ខណៈ​ដែល​កម្មករ​ជា​ច្រើន​ពាន់​នាក់​មកពី​បណ្តា​រោងចក្រ​នានា ក្នុង​រាជធានី​ភ្នំពេញ តវ៉ា​ដោយ​ដុត​កង់ឡាន និង​បិទផ្លូវ​វ៉េងស្រេង​នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ៥​កន្លែង និង​ព្រមាន​ដុត​ឡាន​កុង​ទី​ន័រ ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ​។​

កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​នេះ ក៏​មាន​ករណី​ផ្ទុះ​ហិង្សា​កើតឡើង​ផងដែរ បណ្តាល​មនុស្ស​ប្រមាណ​ជាង​២០​នាក់​រងរបួស ក្នុងនោះ​មាន​កម្លាំង​សមត្ថកិច្ច​៩​នាក់​។ កម្មករ​ចំនួន ២​នាក់​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​ហេតុការណ៍​នោះ​ដែរ​៕

សរសេរ​មកកាន់​លោក សុទ្ធ គឹម​សឿន តាមរយៈ keomsoeunsoth@gmail.com

What Next?

Recent Articles

10 Responses to "កម្មករ​បី​នាក់​​សង្ស័យ​ថា​ស្លាប់ និង​ជាង​១០​នាក់​ទៀត​រងរបួស ក្នុង​ការបង្ក្រាប​នៅ​ផ្លូវ​វ៉េងស្រេង​​"

  1. កុនខ្មែរ says:

    មេឆ្កែបានបញ្ជាអោយកូនឆ្កែខាំប្រជាជននិងកម្មករហើយនេះហើយបាតុដៃទីបីរបស់បុរសខ្លាំង
    នៃយើងនោះ។

  2. វាសនាខ្ញុំ អនាគតខ្ញុំ says:

    ចាំមើល!!!បាតដៃទី៣របស់សំដាច់ដេកស៊ីជោរ ហ៊ុន សែន សម្លាប់កម្មរខ្មែរអហឹង្សាប៉ន្មាននាក់ទៀត???
    ដើម្បីគាត់ក្លាយជាឧក្រឹដ្ឋជនប្រឆាំងមនុស្សជាតិនៅកម្ពុជាបន្ទាប់ពីមេដឹកនាំខ្មែរក្រហមដែលកាត់ទោសមិនចប់នៅឡើយ។នៅពេលដ៏ខ្លីខាងមុខ ICC នឹងអញ្ជើញគាត់ចូលក្រចកសេះ សួរគាត់ពីអំពើឃោរឃៅ​សំលាប់មនុស្ស​ រំលោភសិទ្ធិមនុស្ស និងគំរាមកំហែងជនស៊ីវិល។ សូមទេវតាឆ្នាំថ្មី​ និងអំណាចព្រះអាទិត្យ ជួយជំរុញគាត់ឲ្យបានចូលដល់ICC ឆាប់ៗៗៗទៅ។

  3. Anonymous says:

    That is true, Hun Sen, Saddam Hussen, Gadafi are in the same boat. Very soon he’ll be punish.

  4. Anonymous says:

    Dictator must step down! You have grasp powers for 30 years, but no progress is seen except corruption, deforestation, land grabbing, land eviction and nepotism.

    Your doom day is coming now!!!

  5. ប្រជាធិបតេយ្យ says:

    កម្ពុជា មិនទាន់មានប្រជាធិបតេយ្យត្រឹមត្រូវទេ។ ហ៊ុន សែន គាប់ សង្គត់ ប្រជាពិថុត និងយ៉ងប្រទេសដទៃ យកបបូរមាត់គាត់ជាច្បាប់ របបលួចប្លន់។ អង្គរក្ស ប៉ូលីស ទាហាន ត្រូវតែនៅអព្យាក្រិត្យ ការពារ សុវត្ថិភាព សុខសន្តិភាព ព្រំដែន រដ្ឋធម្មនុញ្ញ និងព្រះមហាក្ស។

  6. Chourn says:

    សមត្ថកិច្ចប្រើកាំភ្លើងបាញ់រះលើហ្វូងបាតុករដែលមានតែដៃទទេ!!!! នេះគឺជាបទឪក្រិដ្ឋមនុស្សជាតិ​ដែលបាញ់រះមានន័យថាប៉ងសំលាប់រង្គាលលើប្រជាជស្លូតត្រង់។ខ្ញុំគិតថាបើទោះបីជាសមត្ថកិច្ច ប្រើអំពើរហឹង្សាបាញ់រះទៅលើបាតុករក៍ដោយក៍មិនអាចសំលាប់បាតុករទាំងអស់នោះទេ។ហើយការយកប្រពន្ធ័តុលាការនិងការបង្ក្រាបបាតុករនេះគឺមិនអាចធ្វើឲ្យស្ថានការណ៍ស្ងប់ស្ថាត់នោះ ទេផ្ទុយទៅវិញវិនធានការនេះកាន់តែធ្វើឲ្យស្ថានការកាន់តែតានតឹងនិងព្យុះបាតុកម្មកាន់តែកក្រើកទៅ វិញទេ។ ដូច្នេះជំរើសរបស់រដ្ឋាភិបាលពិតជាមិនវ័យឆ្លាតនោះទេ ព្រើរដ្ឋាភិបាលមិនបានមើលពីគំរូនៃ ការប៉ះបោរនៅបច្ចិមប្រទេស គឺការប្រើអំពើហឹង្សាលើបាតុករនិងមហាជនរដ្ឋាភិបាលនិងធ្លាក់ចេញពី អំណាចនៅទីបំផុត។ ខ្ញុំមិនជឿរថារដ្ឋាភិបាលនិងអាចយកជ័យជំនះលើឆន្ទះប្រជាជនបាននោះទេ។

  7. colab says:

    ​នេះ​គឺជាអ្វីដែល​លោកសមរង្ស៊ី​ចង់បាន​នោះ។ ​លោកសមរង្ស៊ីពិត​ជា​សប្បាយចិត្តខ្លាំងណាស់​ នៅពេលដែល​បានឮ​ពីរឿង​នេះ។
    ដូច្នេះ​បានជា​​គាត់ព្យាយាម​ប្រមូល​មនុស្ស​ឱ្យ​ធ្វើ​បាតុកម្ម​កាន់តែច្រើនឱ្យទៅស្លាប់ដើម្បីអំណាចរបស់គាត់។។

  8. pingpong says:

    ១. កម្មករសូមអំពាវនាវដល់កងកំលាំងប្រដាប់អាវុធដ៍ កំសាក របស់បុរសខូចហ៊ុនសែនទាំងអស់ ដាក់អាវុធចុះ រួចយើងប្រយុទ្ធគ្នាដោយដៃទទេវិញ!!
    ២. មិនស្មើភាពគ្នាទេ!! បក្ខពួកខូចវិទូហ៊ុនសែនប្រើប្រាស់កាំភ្លើងដែលជាលុយរបស់រដ្ឋ(លុយរាស្រ្តបង់ពន្ធ) ឯកម្មករប្រើប្រាស់ដៃទទេ!!!
    ៣. យើងដាក់កាំភ្លើងចុះ រួចដាល់គ្នាវិញ!! ដើម្បីដឹងឈ្នះចាញ់ដោយយុតិ្តធម៌ពិត!!

  9. យុទ្ធនាការបង្រ្កាបជនអាណាធិប្បតេយ្យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រ និងបិទផ្លូវសាធារណៈ ចាប់ផ្តើមហើយ! 4សូន្យ នៅមានត…..

  10. Anonymous says:

    ហេតុអ្វីក៏ការបង្ក្រាបបាតុករដូចយួនបង្រ្កាបខ្មែរក្រោមម្ល៉េះ?
    តើការបង្ក្រាបបាតុករដើម្បីអំណាចនឹងអំពើពុករលួយមែនទេ?
    តើខុសដែរឬការតវ៉ាដើម្បីក្រពះ?
    កម្មករធ្វើកា១ខែ <មិនស្មើរនឹងចមប្រសឹតចំណាយលើអាហារស្រស់ស្រូបពេលព្រឹកមួយពេលផង.
    តើរាជរដ្ឋាភិបាលគឹតគូដល់ប្រជាពលរដ្ឋទេ?
    តើឯណាទៅពាក្យថា:" រាដ្ឋាភិបាលជាខ្ញុំបំរើរបស់ប្រជាពលរដ្ឋនោះ?"