កម្មករ​រាប់ម៉ឺន​នាក់​នៅ​ថ្ងៃ​នេះ​ផ្ទុះ​បាតុកម្ម​កាន់តែ​ធំ​ឡើង បន្ទាប់ពី​មាន​ការ​វាយ​បង្ក្រាប​

ដោយ៖​ ឡាយ សាមាន និង អ៊ឹង ប៊ុនថន​
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com

កម្មករ​រាប់ម៉ឺន​នាក់​នៃ​រោងចក្រ​រាប់រយ នៅ​ថ្ងៃ​សុក្រ​នេះ នៅតែ​បន្ត​ការតវ៉ា​កាន់តែ​ច្រើនឡើង ​ដើម្បី​ទាមទារ​ឲ្យ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់​១៦០​ដុល្លារ បន្ទាប់ពី​មាន​ការ​វាយ​បង្ក្រាប ដោយ​កងទ័ព ទៅ​ក្រុមអ្នតវ៉ានោះ​។

កម្មករ​រោងចក្រ​ផលិស​ស្បែកជើង ក​ញ្ញ គុ​ន្ធា ឲ្យដឹងថា នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម កម្មករ​ប្រមាណ​៦០០០​នាក់ បាន​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ ជី ហួយ ដើម្បី​ទាមទារ​ប្រាក់ខែ​គោល​១៦០​ដុល្លារ​។ ក​ញ្ញ បន្តថា ខណៈ​ពេល​ធ្វើ​កូដកម្ម​នេះ មាន​សមត្ថកិច្ច​ប្រមាណ ២០០​នាក់​នៅ​ទីនោះ ប៉ុន្តែ​មិន​ទាន់​មាន​ការផ្ទុះ​ហិង្សា​នៅ​ឡើយ​ទេ​ ​៖

នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ត្រង់​សង្កាត់​ចាក់អង្រែ​ក្រោម​វី​ញ កម្មក​រោងចក្រ ​MV កញ្ញា ស្រី ម៉ៅ អាយុ ៣១​ឆ្នាំ ប្រាប់ VOD ថា នៅ​ម៉ោង​៧​ព្រឹក​នេះ កម្មករ​បាន​ប្រមាណ ៤០០​នាក់​បាន​ប្រមូលផ្តុំ​គ្នា​ជាថ្មី​ម្តងទៀត ដោយ​ទាមទារ​ប្រាក់​ឈ្នួល​ដល់​១៦០​ដុល្លារ និង​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​កម្មករ​ដែល​ចាប់ខ្លួន​ការ​ពី​ម្សិលមិញ​ ​៖

រីឯ​នៅ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កម្មករ​រោងចក្រ​ ក​ញ្ញ អា នួន ថ្លែងថា កម្មករ​រាប់ពាន់នាក់​នៃ​រោក​ចក្រ​ចំនួន​៤ ចេញ​មក​តវ៉ា​ជា​ថ្មី ដើម្បី​ទាមទារ​ប្រាក់ខែ​គោល ១៦០ ដុល្លារ​។ ក​ញ្ញ យល់ ប្រាក់ខែ​សព្វថ្ងៃ​មិន​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​ជីវភាព ដោយសារ​ទំនិញ​ឡើងថ្លៃ​ខ្ពស់  ៖

កាលពី​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០១៤ នេះ​មាន​ការប៉ះទង្គិច​គ្នា​មួយ​រវាង​ក្រុមកម្មករ មន្ត្រី​សហជីព និង​ព្រះសង្ឃ​ជាមួយ​កម្លាំង​ទ័ព​ឆត្រយោង​៩១១ នៅ​មុខ​រោងចក្រ​យ៉ាក​ជីន​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បណ្តាលឲ្យ​មនុស្ស​១៥​នាក់​ត្រូវបាន​ឃាត់ខ្លួន និង​មនុស្ស​ជាច្រើន​នាក់​ទៀត​រងរបួស​៕​

សូមសរសេរមកកាន់ លោក ឡាយ សាមាន តាមរយៈ laysamean168@yahoo.com

What Next?

Recent Articles

4 Responses to "កម្មករ​រាប់ម៉ឺន​នាក់​នៅ​ថ្ងៃ​នេះ​ផ្ទុះ​បាតុកម្ម​កាន់តែ​ធំ​ឡើង បន្ទាប់ពី​មាន​ការ​វាយ​បង្ក្រាប​"

  1. Chea Chomreuom says:

    : ឯកឧត្តម ជា ចំរើនពហុ សុខ សុខនាំមុខអោយបង់ពន្ធប្រាក់ខែគ្រូបង្រៀន។ CPPអរគុណលោកខ្លាំងណាស់ ដែលនាំរឿងអោយគ្រូជាច្រើន ផ្សេងទៀងក្តៅក្រហាយជួយទំលាក់ប្រជាប្រិយភាពមេ នរណាៗ ក៏ដឹង សាលាលោកគ្មានគុណភាពលក់សញ្ញប័ត្រអោយមន្ត្រីរាជការ ……………………..អាជ័យធ្លាក់ទឹកហហីអើៗៗៗៗៗៗៗៗៗៗ!!!!!!!!!!!!!!!

  2. វាសនាខ្ញុំ អនាគតខ្ញុំ says:

    បងប្អូនកម្មករតស៊ូទាមទារបែបអហឹង្សា​ ដើម្បីក្រពះនិងជីវភាពសមរម្យ បែរជារង់នូវការវាយដំ​បង្រ្កាប​យ៉ាងឃោរឃៅដោយកងទ័ពឆ័ត្រយោង ឆ័ត្រដែក ៩១១​ក្រោមស្នាដៃបាតដៃទី៣ សំដាច់ដេកស៊ីជោរ​ហ៊ុន សែន ​​លាចេញធាតុដើមសាហាវឃោរឃៅ តើនេះឬការកែទម្រង់ស៊ីជំរៅ ស៊ីផ្តាច់ផ្តិល​ និងកាត់បន្ថយភាព ក្រីក្រកំដរមហាសេដ្ឋីមន្រ្តីរាជការធំៗៗទ្រនំខ្ពស់នោះ??????

  3. យុទ្ធនាការបង្រ្កាបជនអាណាធិប្បតេយ្យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រ និងបិទផ្លូវសាធារណៈ ចាប់ផ្តើមហើយ! 4សូន្យ នៅមានត…..

  4. Anonymous says:

    ហេតុអ្វីក៏ការបង្ក្រាបបាតុករដូចយួនបង្រ្កាបខ្មែរក្រោមម្ល៉េះ?
    តើការបង្ក្រាបបាតុករដើម្បីអំណាចនឹងអំពើពុករលួយមែនទេ?
    តើខុសដែរឬការតវ៉ាដើម្បីក្រពះ?
    កម្មករធ្វើកា១ខែ <មិនស្មើរនឹងចមប្រសឹតចំណាយលើអាហារស្រស់ស្រូបពេលព្រឹកមួយពេលផង.
    តើរាជរដ្ឋាភិបាលគឹតគូដល់ប្រជាពលរដ្ឋទេ?
    តើឯណាទៅពាក្យថា:" រាដ្ឋាភិបាលជាខ្ញុំបំរើរបស់ប្រជាពលរដ្ឋនោះ?"