កម្មកររោងចក្រ មេតថេក ខេមបូឌា (Medtecs Cambodia Co Ltd) ប្រមាណជិត ៣ពាន់នាក់ នៅតែបន្តធ្វើកូដកម្មនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ មិនព្រមចូលធ្វើការ ដើម្បីទាមទារប្រាក់ខែគោលរបស់ពួកគាត់ឱ្យបាន ១៦០ដុល្លារ។ នៅក្នុងការតវ៉ានោះ មានការបង្ខំពីសំណាក់សមត្ថកិច្ច ដើម្បីឱ្យពួកគាត់ចូលធ្វើការ តែកម្មករមិនព្រម។
ដោយ សូត សុខប្រាថ្នា
2014-01-03
RFA

កម្មកររោងចក្រ មេតថេក ខេមបូឌា (Medtecs Cambodia Co Ltd) ប្រមាណជិត ៣ពាន់នាក់ បន្តធ្វើកូដកម្មទាមទារប្រាក់ខែគោល ១៦០ដុល្លារ នាខេត្តកំពង់ចាម នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ RFA/Saut Sokprathna
មិនតែប៉ុណ្ណោះ មានកម្មករប្រមាណជា ៥០នាក់ ដែលបានចូលក្នុងរោងចក្រ ត្រូវបានតំណាងខាងរោងចក្របង្ខំឱ្យពួកគាត់ផ្ដិតមេដៃ ដើម្បីព្រមទទួលយកប្រាក់ខែគោល ១០០ដុល្លារ ដែលខាងក្រសួងបានកំណត់កាលពីពេលថ្មីៗនោះ។
ប្រធានសហភាពសហជីពកម្ពុជា លោក ចន ធាង បានឱ្យដឹងថា ក្រុមកម្មករបានទៅជួបជុំនៅមុខរោងចក្រ ហើយត្រូវខាងសមត្ថកិច្ចប៉ូលិសបង្ខំឱ្យចូលធ្វើការ ប៉ុន្តែកម្មករមិនព្រមចូល។ លោកបន្តថា គម្រោងពួកគាត់ដែលជួបជុំហ្នឹង គិតថាមានការហែក្បួន ប៉ុន្តែដោយឃើញសមត្ថកិច្ចជាច្រើននាក់ប្រដាប់ដោយខែល និងដំបង មិនតែប៉ុណ្ណោះក៏ឃើញមានទាហានដែលប្រដាប់ដោយកាំភ្លើង ជិះរថយន្តចូលបន្ទាយ ទើបធ្វើឱ្យពួកគាត់មានការភ័យខ្លាច ក៏សម្រេចចិត្តរំសាយក្រុមកម្មករនៅម៉ោងប្រមាណជា ១០ព្រឹក។
លោក ចន ធាង៖ «ដោយសារមើលទៅដូចមានភាពតឹងតែងពេក។ តឹងតែងយ៉ាងម៉េចបាទ? ដោយសារតែការមើលទៅ ប្រសិនបើយើងធ្វើអីមួយដង្ហែអីមួយមានការប៉ះទង្គិចជាមួយអាជ្ញាធរហើយ។ ពីព្រោះអាជ្ញាធរគាត់យកមកហាក់ដូចជាមានការគំរាមកំហែងដល់កម្មករកម្មការិនី។ គម្រោងបម្រុងថាបិទផ្លូវ ឬដង្ហែ ឬយ៉ាងម៉េចបាទ? បាទគម្រោងព្រឹកមិញខ្ញុំរៀបចំថានឹងដង្ហែដែរ តែដោយសារមានការទប់ស្កាត់ច្រើនពេកខ្ញុំអាចផ្អាក»។
លោក ចន ធាង បញ្ជាក់ទៀតថា នឹងមានការជួបជុំគ្នាឡើងវិញនៅថ្ងៃទី៦ មករា ខាងមុខបន្តទៀត រហូតដល់ការទាមទាររបស់ពួកគាត់ចំពោះរឿងប្រាក់ខែគោល ១៦០ដុល្លារបានសម្រេច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ក្តីបារម្ភរបស់ពលរដ្ឋចំពោះសកម្មភាពហិង្សាពីកងកម្លាំងប្រដាប់អាវុធ
- ជំនួបរវាងរដ្ឋាភិបាលនិងសង្គមស៊ីវិលករណីប្រើហិង្សាបង្ក្រាបបាតុករមិនមានលទ្ធផល
- លោក វន់ ពៅ និងមនុស្ស៩នាក់ទៀតត្រូវតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន
- ពលរដ្ឋតវ៉ាមុខទូតអាមេរិកឲ្យអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាបញ្ឈប់ប្រើហិង្សា
- បក្សប្រឆាំងនិមន្តព្រះសង្ឃសូត្រមន្តជូនអ្នកស្លាប់ពេលសមត្ថកិច្ចបង្ក្រាប
- មនុស្សស្លាប់៤នាក់និងរបួស៣៧នាក់ពេលប៉ះទង្គិចនៅបណ្ដោយផ្លូវវ៉េងស្រេង
- បុគ្គលិកសង្គមស៊ីវិល៣នាក់ត្រូវសមត្ថកិច្ចព្រះវិហារដោះលែង
- ការបង្រ្កាបហិង្សាទៅលើកម្មកររោងចក្រសួនកាណាឌីយ៉ា
- សង្គមស៊ីវិលចាត់ទុកការចាប់ខ្លួនមេដឹកនាំសហជីពនិងព្រះសង្ឃជាការរំលោភសិទ្ធិ
១. ក្រសួងការពារជាតិប្តេជ្ញា ការពារលទ្ធផលបោះឆ្នោតកែច្នៃ!! និងការពាររដ្ឋាភិបាលបន្លាលួស!!
២. កងទ័ពគឺជាកុលបុត្រដ៍ឆ្នើមរបស់ពលរដ្ឋ!!! គួរអោយចង់ក្អួត!! កាងការពាររោងចក្រដែលជាផលប្រយោជន៍របស់ខ្លួនថា!!!
៣. កងទ៍ពមកបង្រ្កាបបាតុកម្មរបស់កម្មករទាមទារប្រាក់ខែដោយសន្តិវិធី ដោយបាញ់នឹងគ្រាប់កាំភ្លើង!! ម្តាយអើយ កងទ៍ពគឺជាកុលបុត្រដ៍ឆ្នើមរបស់ប្រជាពលរដ្ឋ? ពួកនេះវាសម្លាប់រាស្រ្តហើយ វាលាបពណ៌អោយខ្លួនឯងជាំទេវតាទៀត!! ពួកអាពាល!!
ក្រសួងការពារជាតិប្តេជ្ញា ការពារអំណាចដែលបក្សពួកខ្លូនបានប្លន់ពីរាស្រ្តអោយខានតែបាន(ពតិជាចោរមែន)។
បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត
អ្នកឃ្លាំមើលកំណែទំរង់សីុជម្រៅអាណត្តិទី៥
January 4, 2014 at 9:15 am
………………………………………………………………………………………………………………………………..
អ្នកឯងដឹងច្បាស់ណាស់ថាហេតុអ្វីបានជាមានបញ្ហានេះកើតឡើង…តែអ្នកឯងកុហកខ្លួនឯង(ពេលកុហក អ្នកគិតថាគេមិនដឹង តែខ្លួនឯងជាអ្នកដឹង) ពេលសូត្រមេលេខគួររៀងថាខ្លួនឯងខ្លះកុំចាំថាតាមតែគេ ប្រាប់គ្រប់ពេលនោះ េះានឹងមានថ្ងៃណាមួយដេកមិនលក់ដោយសារវិប្បដិសារី
បំណងល្អរបស់ទីក្រុងគុជ