កម្លាំង​សមត្ថកិច្ច​បំបែក​ក្រុម​អ្នក​ហ៊ុម​​ព័ទ្ធ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​នេះ​​

ដោយ៖​ ញឹម សុខន​
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com

ម៉ូតូកង់បី​ រង​ការ​បំផ្លាញ​​នៅមុខ​សាលា​ដំបូង​រាជធានីភ្នំពេញ ក្នុង​ការ​បំបែក​ក្រុម​អ្នកតវ៉ា​នៅ​ថ្ងៃ​ទី០៣​មករា​នេះ (រូបថត ញឹម សុខន)

​កម្លាំង​សមត្ថកិច្ច​ជាច្រើន​រយ​នាក់ នៅ​ម៉ោង​​ជាង​២​រសៀល​នេះ បាន​បំបែក​​ទៅលើ​ក្រុម​ប្រជាពលរដ្ឋ សហជីព និង​ព្រះសង្ឃ ដែល​បាន​ហ៊ុម​ព័ទ្ធ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះរ​ត់​បែកខ្ញែក​គ្នា​។​

សេចក្តីរាយការណ៍​ពី​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ឲ្យដឹងថា ប្រជាពលរដ្ឋ​ប្រមាណ​ជា​៣០០​នាក់ ដែល​បាន​ហ៊ុម​ព័ទ្ធ​តុលាការ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​​នេះ ដើម្បី​ឲ្យមាន​ការដោះលែង​សកម្មជន​សង្គម​ស៊ីវិល និង​សហជីព​១០​នាក់ ត្រូវ​បាន​កងកម្លាំង​សមត្ថកិច្ច​បាន​បំបែក​នៅ​ម៉ោង​ប្រហែល​ជាង​២​រសៀល​​ថ្ងៃ​នេះ​។ សេចក្តីរាយការណ៍​បាន​បន្ថែមថា តំបន់​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ ពោរពេញ​ទៅ​ដោយ​កង​សមត្ថកិច្ច​រាប់រយ​នាក់ ខណៈ​ដែល​ប្រជាពលរដ្ឋ ដែល​មក​ហ៊ុមព័ទ្ធ​ផ្លូវ​បាន​រត់​បែក​គ្នា​ជា​ដុំៗ​។

​ក្នុងការ​បំបែក​ក្រុម​តវ៉ា​នោះ ពុំ​មាន​សេចក្តីរាយការណ៍​ថា​មាន​​នរណា​ម្នាក់​រងរបួស​នោះទេ ប៉ុន្តែ​គេ​សង្កេតឃើញ​មាន​ម៉ូតូ​​កង់​បី​មួយគ្រឿង ត្រូវបាន​បំផ្លាញ​​នៅមុខ​សាលាដំបូង​។ ចំណែក​ស្លាកសញ្ញា​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ត្រូវ​បាន​ក្រុមប្រជាពលរដ្ឋ សហជីព និង​ព្រះសង្ឃ យក​ក្រដាស​ប្រាក់​ដុល្លារ​ក្លែងក្លាយទៅ​បិទ និង​សរសេរពាក្យ "អយុត្តិធម៌ណាស់!"។

​គោលបំណង​ដែល​ប្រជាពលរដ្ឋ​ទៅ​ហ៊ុន​ព័ទ្ធ​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ គឺ​ទាមទារ​ឲ្យ​ដោះលែង​ជន​ទាំង​១០​នាក់ ដែល​ក្នុងនោះ​មាន លោក​វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក ថេង សាវឿន អ្នកសម្របសម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ពុទ្ធិ​ស័ក្កិ ប្រជា​សហគមន៍​បឹងកក់ និង​សកម្មជន​សហជីព មួយចំនួនទៀត​។ ពួកគេ​ទាំង​១០​នាក់ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ខណៈ​ដែល​​ពួកគេ​ចូលរួម​តវ៉ា​ជាមួយ​កម្មករ​នៅ​រោងចក្រ​ក្នុង​តំបន់ សេដ្ឋកិច្ច​ភ្នំពេញ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​បាន​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​ទ័ព​ឆត្រយោង​៩១១ មុខ​រោងចក្រ​យ៉ាក​ជីន​។ ក្នុង​ហេតុការណ៍​នោះ​បាន​បណ្តាលឲ្យ​កម្មករ និង​ព្រះសង្ឃ​ជាច្រើន​អង្គ​/​នាក់​រងរបួស ហើយ​ព្រះសង្ឃ​ចំនួន ៥​អង្គ​ត្រូវបាន​ឃាត់​ព្រះកាយ​ជាង​១០​ម៉ោង ទើប​មាន​ការដោះលែង​៕

សរសេរមកកាន់​លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

4 Responses to "កម្លាំង​សមត្ថកិច្ច​បំបែក​ក្រុម​អ្នក​ហ៊ុម​​ព័ទ្ធ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​នេះ​​"

  1. Sen-Gaddafi says:

    សូមអបអរសារទនិងកោតសរសើដែលហ៊ុនសែនហានប្រើវិធីបង្ក្រាបបាតុករដ៍សាហាវនេះ។ តាមពិត ខ្ញុំពិតជាមិនជឿរថាហ៊ុនសែនហានប្រថុយប្រថានក្នុងការជ្រើសរើសវិធីសាស្ត្រនេះនោះទេ ព្រោះខ្ញុំគិត ថាហ៊ុនសែនប្រហែលជាមានការយល់ដឹងជាងមុននិងស្រឡាញ់ជីវិតខ្លួនឯង តែពេលនេះហ៊ុនសែន ហាក់ដូចជាកំពុងតែយកជីវិតទៅប្រលែងលេងនិងតុលាការប្រជាជនហើយ។ សូមជូនពរឆ្នាំថ្មីដល់ ហ៊ុនសែនសូមបានសេចក្តីសុខ និងក្លាហានហ៊ានប្រយុទ្ធនិងបាតុករឲ្យបានជោគជ័យ។

  2. pingpong says:

    ១. ប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញ តាមទីផ្សារ ហាងកាហ្វេ តាមចិញ្ចើមផ្លូវ បានចោទហ៊ុនសែនថា ជាឧក្រិដ្ឋជនប្រល័យពូជសាសន៍។
    ២. ប្រជាពលរដ្ឋខ្មែរសូមស្រែកដង្ហើយហៅ អង្គការសហប្រជាជាតិនិងតុលាការក្រុងឡាអេ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មេត្តាមកជួយសង្រ្គោះប្រជាពលរដ្ឋកម្ពុជា ពីកណ្តាប់ដៃបនប្រល័យពូជសាសន៍ហ៊ុនសែន!!!
    ៣. ហ៊ុនសែនជាឧក្រិដ្ឋជនប្រល័យពូជសាសន៍ ដែលត្រូវតែយកមកកាត់ទោស!!!

  3. បរិមី ព្រ:វិហារ says:

    ការការពារសនិ្តសុខ សណ្តាប់ធ្លាប់សាធារណះជាសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល ហើយកងកំលាំងប្រដាប់អាវុធមានភារកិច្ចអនុវត្តច្បាប់ បើសិនជារដ្ឋមួយ លែងមានច្បាប់ទំលាប់ហើយ វានឹងក្លាយជារដ្ឋកលយុគកាប់សំលាប់គ្នាគ្មានទេសេចក្តីសុខ ។ យើងមិនត្រូវការរបៀបដឹកនាំប្រទេសបែបអនាធិបតេយ្យទេ យើងត្រូវអោយមេដឹកនាំបោសប្រាស់រង្សី និង កឹម សុខា ទទួលខុសត្រូវចំពោះការអុជអាល ញុះញង់បោកប្រាស់កម្មករនិងប្រជារាស្ត្រមួយចំនួនលង់តាម ការឃោសនាអកុសល របស់មេបក្សលោភអំណាច សម រង្សី ។ នេះអាចជាសារជាតិពូជពង្សក្បត់ជាតិរបស់គាត់តែម្តង ។ ហ៊ុន សែន មានកំលាំងជាច្រើនលានអ្្នកនឹងនៅការពារសច្ចធម៌របស់គាត់ ។

    We must reinforce the rule of laws and we must punish whoever take a lead to this destruction. It is very common if CNRP cannot achieve their ambition through their demonstrations, they will turn and move to the next step is a strike and if their strikes cannot reach what they want then they will turn into terrorist and armed group to fight with the Government.

  4. Anonymous says:

    Sam Rainsy & Kim sokha are happy to see the protesters struggle with the polices leading to death to the protesters.
    This will translate into political gain for them.
    They believe they can rally public sentiments.
    You are the ones, who go around and encouraged all the protesters to attack and to destroy.