ការបង្រ្កាបហិង្សាទៅលើ​កម្មករ រោងចក្រសួនកាណាឌីយ៉ា​

ការ​ប្រឈម​មុខ​រវាង​សមត្ថ​កិច្ច​ចំរុះ​ និង​កម្មករ​រោងចក្រ​ នៅ​តំបន់សួន ឧស្សាហកម្ម «​កាណាឌីយា»​ ស្ថិត​នៅ​លើ​ផ្លូវ​វេង​ស្រេង​ បាន​អូស​បន្លាយ​តាំង​ពី​ថ្ងៃ​ទី​ ២​ រហូត​មក​ដល់​ម៉ោង​២​រំលង​អាធ្រាត​ នៃ​ថ្ងៃ​ទី​៣​ ថ្ងៃ​សុក្រ​នេះ​។

ដោយ ឡេង ម៉ាលី
2014-01-02
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

សមត្ថកិច្ចបង្រា្កបកម្មករ កាណាឌីយ៉ា ៦១០
កងកម្លាំងប៉េអឹមក្រុងដកថយពីការបង្រាបកម្មករតវ៉ា នៅផ្លូវវ៉េងស្រេង។ RFA/Uon Chhin

ក្នុង​ហេតុការណ៍​នោះ​ កង​កំលាំង​ប្រដាប់​អាវុធ​ប្រមាណ​ជាង​១​ពាន់​នាក់​បាន​ប្រឈម​មុខ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ជា​មួយ​កម្មករ​ ដោយ​បាញ់​គ្នា​នឹង​ចំពាម​ និង​គប់​ដោយ​ដុំ​ថ្ម​។  រី​ឯ​ក្រុម​អាជ្ញាធរ​ក៏​បាន​គប់​គ្រាប់​បែក​ផ្សែង​ទៅ​លើ​ក្រុម​កម្មករ​ដែរ​។
សូម​ស្តាប់​សេចក្តី​រាយការណ៍​ផ្ទាល់​របស់​ លោក​ ឡេង​ ម៉ាលី​ ពី​កន្លែង​កើត​ហេតុ​ កាល​ពី​ម៉ោង​២​រំលង​អាធ្រាត​ ថ្ងៃ​សុក្រ​នេះ​៖

 

 

សមត្ថកិច្ចបង្រា្កបកម្មករ កាណាឌីយ៉ា ៦១០
កងកម្លាំងប៉េអឹមក្រុងកំពុងចោមរោមចាប់វាយទាត់ធាក់យុវជនម្នាក់ ដែលឈរមើលហេតុការណ៍ នៅកែងផ្លូវវ៉េងស្រេង ត្រង់ចំណុចលូប្រាំ។ RFA/Uon Chhin

 

សមត្ថកិច្ចបង្រា្កបកម្មករ កាណាឌីយ៉ា ៦១០

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

3 Responses to "ការបង្រ្កាបហិង្សាទៅលើ​កម្មករ រោងចក្រសួនកាណាឌីយ៉ា​"

  1. វាសនាខ្ញុំ អនាគតខ្ញុំ says:

    ឈាមខ្មែរស្រក់ទៀតហើយ ក្រោមបាតដៃទី៣របស់សំដាច់ដេកស៊ីជោរ សែន???!!!

  2. 18 Mars says:

    កម្មករជាកូនចៅរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ខេត្តក្រុង…..ការដោះស្រាយបញ្ហាដោយការបង្រ្កាប​យ៉ាង​ឃោរ​ឃៅនេះវាមិនមែនជារូបមន្តល្អទេ…..ការឈឺចាប់របស់ឪពុកម្តាយកម្មករជាទំពក់ទាញប្រជាប្រិយ ភាពរបស់គណៈបក្សប្រជាជនកាន់តែធ្លាក់ចុះជាលំដាប់។ វិបត្តិរបស់កម្មករ កម្មការិនី អាចដោះស្រាយ​បានបើរដ្ឋាភិបាលហ៊ានកាត់សាច់ដែលរលួយ។ ឆ្នាំនេះលួចគេដោះស្រាយមិនទាន់រួចផង ចុះអាណត្តិ ក្រោយនឹងមានអ្វីកើតឡើង…កុំអាង គ.ជ.ប ព្រោះពីភពលោកគេក៏ដឹងដែរថាស្ថាប័នមួយនេះមិនល្អ។
    ជំរាបលោកហ៊ុនសែន ពាក្យចាស់ពោលថា ធ្វើផ្ទះស្រះរបង គឺមិនមែនរបងរថក្រោះដែលលោកបានដាក់ ជុំវិញផ្ទះសព្វថ្ងៃហ្នឹងទេ គឺរបងនៃការចូលរួមគាំទ្ររបស់ប្រជាពលរដ្ឋ…….លោកមិនគួរមានជំនឿស៊ុបទៅ លើទីប្រឹក្សា ជំនួយការ និងពួកអាក្រុមឡេមឡឺមឯបអបមួយចំនួនពេកទេ ពួកនេះពេលលោកធ្លាក់ទឹកវា នឹងលោតទៅរកអ្នកផ្សេងហើយ។

    បំណងល្អពីទីក្រុងគុជ

  3. មករា says:

    លោក ញឹកប៊ុន ឆៃ និយាយបានត្រឹមត្រូវ សុំគាំទ្រ ។ ប៉ូលីស ទាហាន ប៉េ អឹម ត្រូវការពារ សេចក្តីសុខ ជូនប្រជារាស្ត្រ ទាំងអស់។