ដោយ៖ ឡាយ សាមាន
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសុក្រនេះ អំពាវនាវដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ សហជីពចំនួន៥ និងសមាគមមួយបញ្ឈប់ជាបន្ទាន់នូវសកម្មភាព ញុះ ញង់កម្មករតវ៉ារឿងប្រាក់ឈ្នួល ដែលជាសកម្មភាពបម្រើផលប្រយោជន៍នយោបាយរបស់ខ្លួន។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ ចេញផ្សាយនៅថ្ងៃទី០៣ ខែមករានេះថា ក្រសួងមានការសោកស្តាយចំពោះសហជីពចំនួន៥ និងសមាគម១ ដែលនៅតែបន្តដឹកនាំបាតុកម្ម និងបង្កឲ្យមានអំពើហិង្សា បិទផ្លូវ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជនតាមតំបន់រោងចក្រសហគ្រាស។ សេចក្តីប្រកាស បន្តថា អំពើល្មើសច្បាប់ទាំងនេះ បានបង្កឲ្យមានការភ័យខ្លាចដល់និយោជក កម្មករនិយោជិត ប្រជាពលរដ្ឋ និងប៉ះពាល់យ៉ាងខ្លាំង ដល់បរិយាកាសវិនិយោគនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានដដែល ឲ្យដឹងទៀតថា ក្រសួងនឹងកោះអញ្ជើញសហជីពទាំង៥ ដើម្បីធ្វើការដោះស្រាយ ករណីទាំងនេះ នៅវេលាម៉ោង៣:៣០នាទីរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ ខាងមុខនេះ។
ក្រោយពីការប្រជុំសម្រេចរបស់គណៈកម្មការប្រឹក្សាការងារអំពីប្រាក់ឈ្នួល កាលពីថ្ងៃទី២៤ ខែធ្នូ កម្មករផ្ទុះការតវ៉ាជាបន្តបន្ទាប់ទាំងការធ្វើឡើងដោយក្រុមកម្មករសុទ្ធ និងការតវ៉ាជាមួយគណបក្សសង្គ្រោះជាតិ។ ផ្លូវសំខាន់ៗមួយចំនួន ដែលកម្មករបានបិទ រួមមាន ផ្លូវសហព័ន្ធរុស្ស៊ី ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៦។ មន្ត្រីសហជីពដែលចេញមុខដឹកនាំកម្មករ តវ៉ា បានប្រកាសជំហរថា នឹងនៅតែបន្តទាមទារប្រាក់ឈ្នួលកម្មករឲ្យបាន១៦០ដុល្លារ បើទោះជារងការព្រមានពីមន្ត្រីរដ្ឋាភិបាលក៏ដោយ៕
សូមសរសេរមកកាន់ លោក ឡាយ សាមាន តាមរយៈ laysamean168@yahoo.com
ប្រជារាស្ត្រអបអរសាទរបើអ្នកនយោបាយចេះឈ្លោះគ្នា តែរក្សានៅការរូបរួមជាតិ និងប្រជាធិបតេយ្យ។
១. គោរពព្រះមហាក្សត្រអោយមានព្រះរាជតំរះ ដើម្បីសន្តិភាព និងឯកភាពជាតិ។
២.គោរពព្រះសង្ឈដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ។
៣.ជាតិថ្កុមថ្កើនត្រូវលើកកម្ពស់វិស័យអប់រំ គ្រូបង្រៀន បុគ្គលិកសិក្សាមានជីវភាពធូរធាយបន្តិច ជៀសវាងការប្រព្រិត្តិអំពើពុករលួយ បាត់បង់សេចក្តីថ្លៃថ្នូ។ ប្រទេសកំពុងអភិវឌ្ឈន៍មិនសមយកពន្ធលើប្រាក់ខែ គ្រូបង្រៀន ប្រយ័តគ្រូបបះបោធ្វើបាតុកម្មបបួលដោយទំាងសិស្ស និស្សិត អណាព្យាបាលក្រែងពិបាកទប់ទល់។
ខា ស៊ី អើយសូម អោយប្រាស័យ ដើម្បីប្រទេសរូបរួម សាមគ្គី មិនមែនបើ្រលទ្ធិបារាំងកុម្មុយនិស្តនៅកម្ពុជា ទេ ។ លោក ឈុន កុំឆ្កឹះឆ្កៀល ហួសហេតុពេកប្រាក់ខែគ្រូ សាស្ត្រាចារ្យ ឡើងសន្សឹមៗ។ សូមសម្តេចប្រកាសកុំយកពន្ធលើប្រាក់ខែគ្រូបង្រៀនអី សូមគ្រូ យោគយល់ដល់រាជរដ្ឋាភិបាលផង
អំពាវនាវអី្វក៏គ្មានន័យដែរ ប្្តឹងទៅតុលាការដើម្បីចាត់ការតាមច្បាប់បើពួកវារំលោភ ច្បាប់ទៅហើយនឹង! នៅលេងភ្លេងឃុំរោងអីទៀត ទុកអោយប្រទេសជាតិ ចលាចលទើបចាត់ការឬយ៉ាងណា? បើការប្រយុទ្ធចៀសមិនរួចទេ ឱយពួកជ្រុលនិយមវាចាប់ផ្តើមមក មិនប្រយុទ្ធមិនដឹងថាលទ្ធផលយ៉ាងម៉េច ព្រោះមានអ្នកខ្លះត្រៀមសំលាប់សមាជិកបក្សប្រជាជនមិនប្រណីដៃ នោះហើយយុតិ្តធម៌ដែលពួក CNRPចង់ដឹកនាំនោះ ដេកចាំទទួលយកសោកវិនាសកម្មនេះ ឬយ៉ាងណា?
របត់ថ្មីនៃការក្រាញអំណាចនៃត្រកូលហ៊ុន បានយកកងកម្លាំងបង្រ្កាបកម្មករ ដើម្បីទំលាក់កំហុសទៅលើបក្សសង្រ្គោះជាតិ ។ ល្បិចសាមកុក ដែលបក្សប្រជាជនរៀន សំដែង វាហាក់ដូចនៅកណ្តាល់គោក បង្ហាញពីចំណុចខ្សោយប្រាប់ពិភពលោកឲ្យដឹង ។
ការប្រើបាតដៃទី៣ ដែលសម្តេចហ៊ុន សែនជាមេបញ្ជារការ ទំនងគ្រាន់តែការចាប់ផ្តើមដួលរលំនៃរបបត្រកូលហ៊ុន យ៉ាងពិតប្រាកដ។
Sen , Wish u have good sleep evernight ..
យុទ្ធសាស្រ្ត ឆាវ ឆាវ រង់ចាំទឹករាក់ដើម្បីបានដឹងចំនួនត្រីដែលហ៊ុន សែន
យកមកប្រើពេលនេះលែងមានប្រសិទ្ធភាពហើយ ។ គ្រូយួនក៏ជួយលែងបានទៀតដែរ ចាំមើលតើ
បុរសភ្នែកទោលម្នាក់រត់ចេញផ្លូវណារួច បើអុកបែកទូកដោយខ្លួនអែងបាត់ទៅហើយហ្នឹង។
នេះហើយជាលទ្ធផនៃការស៊ីជោរនឹងអំនួតដែលគឹតថានៅលើលោកនេះមានតែអញជាអ្នកពូកែជាងគេ
បំផុតនោះ សូមទទួលយកលទ្ធផលរបស់ខ្លួនចុះចាប់ពីពេលនេះទៅ ។ សូមជម្រាបថា មិនអាចដូចឆាវឆាវបាននោះឡើយ ហើយក៏កុំនៅតែគឹតថា លោកសមរង្ស៊ី ជា លីប៉ី នោះទៀតអីវាគ្រាន់
តែជាការស្រមើស្រមៃរបស់តាមអារម្មណ៏របស់ខ្លួនអែងតែប៉ុណ្ណោះ ។
ចាំចុះដំរីជើងបួនគង់តែមានភ្លាត់នោះទេ ។ ឥឡូវនេះដល់ពេលវេលាដែលភ្លាត់មែន ខំគឹតថាបានទៅស្រុកយួនហើយ វាអាចគ្រាន់បើឡើងវិញ មានស្នៀតពិសេសអីលេង តែតាមពឹតស្នៀតក្រឡុញឆិ អញ្ចឹងសោះហ្ន ខំតែដេកគិតច្រើន នាំតែអោយខ្លួនអែងស្រកទម្ងន់ចោលឥតអំពើ តាមពឹតបុរសភ្នែកទោលម្នាក់នេះ
ពឹតអ្នកដែលសំលាប់ហ៊ុន សែន ពឹតប្រាកដគឺគ្មានអ្នកណាក្រៅពីខ្លួនអែងហ្នឹងហើយ គួរអោយចង់សើចមែន ដែលខំតាំងខ្លួនថាជាអ្នកខ្លាំងគ្មានពីរ នោះ តាមពឹត អន់ជាងខ្ញុំដែលជាមនុស្សសមញ្ញទៅទៀត។ សមនឹង សំដីរបស់ សូថេប វានិយាយមែន ថា ហ៊ុន សែន ជានាយករដ្ធមន្រ្តីចិត្តជាអ្នកលេង មើលទៅចិត្តខ្ញុំប្រហែលជាគ្រាន់បើជាង បុរសភ្នែកទោលម្នាក់នេះមែនត្រង់ពុំមានចិត្ត ឆេវឆាវ ។
ណ្ហើយ ល្បែងត្រកូលហ៊ុន
នៅពេលនេះក៏ល្មមដល់ពេលបញ្ចប់ហើយដែរ ។ សូមចាំតែមើលចុះ កែខៃ លេងបានហើយ ។
សូមកុំសូវលេបថ្នាំបំបាត់ការឈឺចុកចាប់ក្នុងទ្រូងបន្ទាប់ពីក្អួតឈាមម្តងនេះទៀតអី ពីព្រោះវាអាចបណ្តាលអោយស្លាប់មុនអាយុ យកល្អទ្រាំដេកឈឺចាប់របៀបនេះបន្តទៀតចុះ គ្រែងលោបានរស់នៅបានយូរបន្តិច ។
អ្នកណាប្រព្រឹត្តអុជអាល បោកប្រាស់និងឃោសនាអូសទាញប្រជាជនខ្លះដែលខ្វះការពិចារណា ឱយលង់តាមខ្លួន ក្នុងន័យដណ្តើមអំណាច! ត្រូវតែយកវិធានការច្បាប់មកចាប់បង្ខំទើបចេញរួច មិនត្រូវយកតែការចរចារមួយមុខទេ ។ ពួកនេះនិយាយនឹងមាត់ សំអាតគូជនឹងមាត់ដែរ ។
ហេតុអ្វីក៏ការបង្ក្រាបបាតុករដូចយួនបង្រ្កាបខ្មែរក្រោមម្ល៉េះ?
តើការបង្ក្រាបបាតុករដើម្បីអំណាចនឹងអំពើពុករលួយមែនទេ?
តើខុសដែរឬការតវ៉ាដើម្បីក្រពះ?
កម្មករធ្វើកា១ខែ <មិនស្មើរនឹងចមប្រសឹតចំណាយលើអាហារស្រស់ស្រូបពេលព្រឹកមួយពេលផង.
តើរាជរដ្ឋាភិបាលគឹតគូដល់ប្រជាពលរដ្ឋទេ?
តើឯណាទៅពាក្យថា:" រាដ្ឋាភិបាលជាខ្ញុំបំរើរបស់ប្រជាពលរដ្ឋនោះ?"
ឱ!ជីវិតអ្នកក្រថោកជាង$១៦០ដុល្លារ…
ឱ!ជីវិតអ្នកក្រថោកជាង$១៦០ដុល្លារ…
ឱ!ជីវិតអ្នកក្រថោកជាង$១៦០ដុល្លារ…
。。 មនុស្ស ដូច តែគ្នា ទេ ! អាចម៍ ជុះ មក ស្អុយ ដូចតែគ្នា ទេ ! ស្លាប់ដូច តែគ្នា ទេ !
( ស្លាប់ទៅមិនអាច យក ទ្រព្យ សម្បត្តិ ទៅជាមួយ បាន នោះ ឡើយ ! ) ចាំបាច់ លោភលន់ សាង
អំពើ អាក្រក់ អោយខូច ឈ្មោះ ធ្វើ អី ? ?????????!!!!!!! !
«««««««««««« ផ្តាំ ផ្ញើ ទៅអ្នក ធ្វើបាប សម្លាប់គេ ! »»»»»»»»»»»»»»»»!!!!!!!!!!!!!!!!!!!!!!!!!