ដោយ៖ ពេជ្រ សុធារី
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com
ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា អំពាវនាវឲ្យកម្មកររក្សាភាពស្ងៀមស្ងាត់ និងធ្វើការជាធម្មតា ដើម្បីការពារស្ថិរភាពសេដ្ឋកិច្ចជាតិ និងឱកាសការងាររបស់ខ្លួន ខណៈកម្មករធ្វើការនៅរោងចក្រជាច្រើន ផ្ទុះបាតុកម្មមិនចូលធ្វើការ រយៈពេលពីរថ្ងៃមកហើយ ដោយតវ៉ាបិទផ្លូវមួយចំនួន និងឈានដល់ការប៉ះទង្គិចដោយហិង្សាជាមួយសមត្ថកិច្ច។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា នៅថ្ងៃទី០៣ខែមករា ចុះហត្ថលេខាដោយលោកសោម អូន ជាប្រធានក្រុមប្រឹក្សានេះ បានសរសេរថា ស្ថានការណ៍វិស័យឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ និងស្បែកជើងនៅកម្ពុជា នាពេលបច្ចុប្បន្ន បាននឹងកំពុងធ្លាក់ក្នុងស្ថានភាពអាក្រក់គួរឲ្យព្រួយបារម្ភ ដោយសារតែការដំឡើងប្រាក់ឈ្នួលកម្មករនិយោជិតនៅពេលនេះ វាស្របនឹងកម្តៅនយោបាយ ដែលករណីនេះជាឱកាសមួយធ្វើឲ្យអ្នកនយោបាយឆក់យកបញ្ហាប្រាក់ឈ្នួលនេះ ដាក់ជារបៀបវារៈនយោបាយ ហើយបំផុតសឲ្យមានចលនាតវ៉ាប្រឆាំងទៅនឹងការដំឡើងប្រាក់ឈ្នួលថ្មីរបស់កម្មករ។
សេចក្តីថ្លែងការណ៍បន្តថា ការតវ៉ានេះ បានធ្វើឲ្យរំខានដល់ការបំពេញការងាររបស់កម្មករមួយចំនួន ដែលពួកគេកំពុងបម្រើការងារដើម្បីទទួលបានប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ហើយការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងររវាងសមត្ថកិច្ច និងក្រុមបាតុករនៅតំបន់មួយចំនួន បានបង្កឲ្យមានការភ័យខ្លាចដល់កម្មករ និងប្រជាពលរដ្ឋទូទៅ។
ក្នុងន័យនេះ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ រក្សាភាពស្ងៀមស្ងាត់ និងធ្វើការជាធម្មតា ដើម្បីការពារឱកាសការងាររបស់ខ្លួន ខណៈដែលបញ្ហាប្រាក់ខែនេះ ភាគីពាក់ព័ន្ធនឹងយកទៅពិនិត្យពិភាក្សាជាបន្តបន្ទាប់ទៀត។ ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំសហជីព និងអ្នកនយោបាយ បញ្ឈប់នូវសកម្មភាពនានា ដែលជាហេតុបង្កឲ្យមានហិង្សា ដែលគំរាមកំហែងដល់សន្តិសុខជាតិ និងស្ថិរភាពសេដ្ឋកិច្ច ដោយងាកមកគិតគូរពីផលប្រយោជន៍កម្មករ និងផលប្រយោជន៍ជាតិ។ ជាមួយគ្នានោះ ក៏បានអំពាវនាវដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជួយការពារសិទ្ធិស្របច្បាប់របស់កម្មករដែលចង់ចូលធ្វើការវិញ ប៉ុន្តែត្រូវបានទទួលរងការគំរាមកំហែង ពីសំណាក់មនុស្សមួយចំនួន៕
សរសេរមកកាន់កញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com
វាមិនមានបញ្ហាអ្វីកើតឡើងទេ បើបាតុករទាំងអស់ បញ្ចេញមតិ ដោយកុំប៉ះពាល់ផលប្រយោជន៍អ្នកដទៃ ។ សុំកុំដើររំខានកម្មករផ្សេង រោងចក្រផ្សេង កុំបិទផ្លូវ កុំបំផ្លាញគេ។ ពេលនេះ អ្នកណាដែលប្រព្រឹត្តអំពើទាំងនោះ គឺជាក្រុមអនាធិបតេយ្យហើយ សុំប្រយ័ត្ន។ សុំកុំឲ្យខ្លួនក្លាយជា ក្រុមអនាធិបតេយ្យ ឲ្យ សោះ។
យើងមានសិទ្ធិអនាធិបតេយ្យ ឯអាជ្ញាធរមានសិទ្ធិបង្ក្រាបទៅតាមរូបភាពដែលយើងធ្វើ។
បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត
អា សោម អូន អា ជួន មុំថុល ពួកអាចោលម្សៀត ពួកអាឆ្កែរ ពួកអាហ្អែងនេះអញស្គាល់ក្រយៅអាហ្អែងអស់ហើយ កាលអញនៅធ្វើការជាសហជីបរបស់ពួកអាហ្អែងនឹង ពេលមានបញ្ហារម្តងៗនៅរោងចក្រ
អា ចុយម្រាយ សោម អូន វាមិនដែលអោយសំណុំរឿងឡើងដល់ក្រុមប្រឹក្សារអាជ្ញាកណ្តាលនោះទេ
ពីព្រោះបើសំណុំរឿងនឹងឡើងទៅលើ វាអត់បានលុយទេ តែបើសិនជារឿងនោះត្រូវបានបញ្ចប់នៅ
ក្នុងរោងចក្រ វានឹងទារលុយពីរោងចក្រចន្លោះ ពី 500 $ ទៅ 700 $ ហើយចោទគេថាពុករលួយ អា
ចុយម្រ៉ាយពុករលួយម៉ែហ្អែងស្អី បើសហជីបមិនដល់១ឆ្នាំផង មានលុយ មានឡាន មានផ្ទះ អាចុយម្រ៉ាយ ពីមុនជិះតែម៉ូតូកញ្ចាស់សោះ