ក្រុម​សិទ្ធិ​មនុស្ស និង​បក្ស​សង្គ្រោះ​ជាតិ ថ្កោលទោស​ការ​វាយ​បង្ក្រាប របស់​កងទ័ព​មក​លើ​អ្នក​តវ៉ា​​

ដោយ៖​ អ៊ឹង ប៊ុនថន​
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com

​ការ​ថ្កោលទោស​ពី​ច្រើន​មជ្ឈដ្ឋាន​បាន​កើតឡើង​បន្តបន្ទាប់​ក្រោយពី​កម្លាំង​កងទ័ព​ពិសេស​ឆ័ត្រយោង​លេខ​៩១១ វាយ​បង្ក្រាប​លើក​ម្មករ ដែល​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល​១៦០​ដុល្លារ​។

​សេចក្តីថ្លែងការណ៍​របស់​សង្គម​ស៊ីវិល​ចំនួន​៥ រួម​មាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ សហព័ន្ធ​សហជីព​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា បណ្តាញ​យុវជន កម្ពុជា សម​គម​មន្ត្រីរាជការ​ឯករាជ្យ​កម្ពុជា និង​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា បាន​ថ្កោលទោស​ការ​វាយ​បង្ក្រាប​របស់​អាជ្ញាធ​ររដ្ឋាភិបាល​នោះ​។ ពួកគេ​បាន​កត់សំគាល់ថា ការបង្ក្រាប​ដែល​ប្រើ​កងទ័ព​ឆ័ត្រយោង មក​បង្ក្រាប​លើ​ជនស្លូតត្រង់ ដោយ​ប្រើ​បំពង់​ទីប ជំ​ពាម​កៅស៊ូ កាំភ្លើង​អាកា និង​កូនកាំបិត​នោះ វា​ខុស​នឹង​នីតិវិធី និង​កាតព្វកិច្ច​យោធា ក្នុង​កិច្ច​ការពារ​ពលរដ្ឋ​។

​សេចក្តីថ្លែងការណ៍​បាន​ហៅ​ទង្វើ​របស់​អាជ្ញាធរ​នោះ ថា​ជា​ការសម្លាប់​មនុស្ស​ដោយ​ចេតនា​។ ជាមួយគ្នា​នោះ សហភាព​ការងារ​កម្ពុជា​របស់​លោក អាត់ ធន់ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការប្រើ​អំពើហិង្សា​ទៅ​កម្មករ​នេះ​ជាបន្ទាន់​។ សហភាព​ភាព​ដែល​មាន​សមាជិក​រាប់​នាក់​នេះ បាន​ព្រមាន​ថា ការបង្ក្រាប​នេះ នឹង​ធ្វើ​កម្លាំង​តវ៉ា​កាន់តែ​ច្រើនឡើង យ៉ាងយូរ​នៅ​សប្តាហ៍​ក្រោយ បើសិន​មិន​ការចរចា​ដំឡើង​ប្រាក់ខែ​ដល់​១៦០​ដុល្លារ​ទេ​នោះ​។

​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុកថា ការបង្ក្រាប​របស់​សមត្ថកិច្ច​នៃ​គណបក្ស​ប្រជាជនក​ម្ពុ​ជា មក​លើ​កម្មករ​នេះ គឺជា​ការរំលោភ​លើ​កិច្ចព្រមព្រៀង​នៃ​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ ដែល​បាន​ឯកភាពគ្នា គោរព និង អនុវត្ត​ឲ្យបាន​ម៉ឺងម៉ាត់​នោះ​។ បញ្ហា​នេះ​ហើយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ផ្អាក​គម្រោង​ចរចា​ឡើង​វិញ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី​៣​ខែ​មករា​នេះ​។

​ការបង្ក្រាប​ដោយ​ប្រើ​កម្លាំង​ទ័ព​ពិសេស​ឆ័ត្រយោង​៩១១ កាលពី​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៤​នេះ បាន​បណ្តាល​សកម្មជន​សិទ្ធិ​មនុស្ស​លោក វ​ន់ ពៅ ត្រូវ​សមត្ថកិច្ច​វាយ​នឹង​ដំបង​បែកក្បាល និង​សកម្មជន​ផ្សេងទៀត រួមទាំង​ព្រះសង្ឃ​ផង ត្រូវបាន​ចាប់ឃុំខ្លួន បញ្ជូនទៅ​តុលាការ​៕

​សូម​សរសេរ​មកកាន់ លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

4 Responses to "ក្រុម​សិទ្ធិ​មនុស្ស និង​បក្ស​សង្គ្រោះ​ជាតិ ថ្កោលទោស​ការ​វាយ​បង្ក្រាប របស់​កងទ័ព​មក​លើ​អ្នក​តវ៉ា​​"

  1. Anonymous says:

    Appeal to U.N to hand cup Hun Sen and put him in a dark prison!

  2. SAMSUNGlaptop says:

    INT’L HUMAN RIGHTS, NEEDS TO TELL sr+ks TO STOP FOOLING AROUND,,

  3. យុទ្ធនាការបង្រ្កាបជនអាណាធិប្បតេយ្យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រ និងបិទផ្លូវសាធារណៈ ចាប់ផ្តើមហើយ! 4សូន្យ នៅមានត…..

  4. មករា says:

    លោក ញឹកប៊ុន ឆៃ និយាយបានត្រឹមត្រូវ សុំគាំទ្រ ។ ប៉ូលីស ទាហាន ប៉េ អឹម ត្រូវការពារ សេចក្តីសុខ ជូនប្រជារាស្ត្រ ទាំងអស់។