ដោយ៖ ពេជ្រ សុធារី
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com
សមត្ថកិច្ច ចាប់ខ្លួនកម្មករបន្ទាប់ការប៉ះទង្គិចដោយហិង្សានៅថ្ងៃទី៣មករា (រូបថត តាត ឧត្តម)
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ប្រកាសថា ខ្លួននឹងប្រមូលសំណុំរឿងទាំងអស់ពាក់ព័ន្ធនឹងការបាញ់រះទៅលើកម្មករ នៅផ្លូវវ៉េងស្រេង បណ្តាលឲ្យស្លាប់ និងរងរបួសជាច្រើននាក់នោះ ប្តឹងទៅតុលាការអន្តរជាតិ។
បន្ទាប់ពីរៀបចំពិធីបង្សុកូលគោរពវិញ្ញាណក្ខន្ធកម្មករដែលបានស្លាប់ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នា នៅរសៀលថ្ងៃសុក្រនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់ក្រុមបាតុករថា គណបក្សនេះ នឹងជួយក្រុមគ្រួសារកម្មកររងគ្រោះ រៀបចំសំណុំរឿងប្តឹងទៅតុលាការអន្តរជាតិ ដើម្បីចាប់ជនឧក្រិដ្ឋដែលបានបាញ់សម្លាប់កម្មករ នៅក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នារវាងកងកម្លាំងប្រដាប់អាវុធ និងក្រុមកម្មករនៅព្រឹកមិញនេះ នៅសួនឧស្សាហកម្មកាណាឌីយ៉ា។ លោកសម រង្ស៊ី បន្តថា ការប្រើប្រាស់គ្រាប់ពិតបាញ់សម្លាប់កម្មករ ពីសំណាក់កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលនោះ គឺជាបទឧក្រិដ្ឋមួយ ដែលតុលាការអន្តរជាតិ មានសមត្ថកិច្ចក្នុងការចាប់ខ្លួនជនឧក្រិដ្ឋ ព្រោះប្រទេសកម្ពុជា បានចុះហត្ថលេខាផ្តល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិ បង្កើតតុលាការព្រហ្មទណ្ឌអន្តរជាតិនោះ។
វីអូឌី នៅពុំទាន់អាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីមន្ត្រីរដ្ឋាភិបាលបាននៅឡើយទេ។
ការប្រកាសរៀបចំសំណុំរឿងប្តឹងទៅតុលាការអន្តរជាតិរបស់គណបក្សសង្គ្រោះ ជាតិនេះ បន្ទាប់ពីមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងររវាងជាមួយកងកម្លាំង ប្រដាប់អាវុធរាប់រយនាក់ និងក្រុមកម្មករជាច្រើនពាន់នាក់ នៅព្រឹកថ្ងៃសុក្រនេះ នៅផ្លូវវ៉េងស្រេង មុខសួនឧស្សាហកម្មកាណាឌីយ៉ា បណ្តាលឲ្យកម្មករចំនួន ៤នាក់ស្លាប់ និងជាច្រើននាក់ទៀត រងរបួសធ្ងន់ និងស្រាល។
ទាក់ទងនឹងការប៉ះទង្គិចគ្នាដោយហិង្សានេះ សាលារាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានមួយ នៅរសៀលថ្ងៃសុក្រនេះ ដោយចាត់ទុកសកម្មភាពប៉ះទង្គិចគ្នារវាងបាតុករ ដែលជាកម្មករ និងកម្លាំងសមត្ថកិច្ច រហូតឈានដល់ការបាញ់សម្លាប់ ក្នុងរយៈពេល២ថ្ងៃនេះ គឺកើតពីមជ្ឈដ្ឋានខាងក្រៅ ពិសេសគឺអ្នកនយោបាយ ដែលឆ្លៀតឱកាស ញុះញង់ ឲ្យមានភាពវឹកវរ ចលាចល និងអំពើហិង្សាក្នុងសង្គមកម្ពុជា។ សាលារាជធានី អះអាងថា ក្នុងស្ថានភាពប្រកបដោយហានិភ័យខ្ពស់នោះ បានបង្ខំឲ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការ បំបែកក្រុមអនាធិបតេយ្យបង្កហិង្សាទាំងនោះ រហូតនាំឲ្យមានការប៉ះទង្គិចគ្នា ធ្វើឲ្យសមត្ថកិច្ច និងក្រុមអនាធិបតេយ្យមួយចំនួនរងរបួស៕
សរសេរមកកាន់កញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com
in return, khmer’s governments, need to sue CNRP as well by created problems, made chaos to the country , incited big mess, incited big problems to society.,
—
caused peoples life, lost jobs for innocense peoples, destroyed khmer citizen property, destroyed road, more n more,,,
—-
let them face justice ICC –
ICC is CPP, they know around the world sir
We know since beginning during and after election on 28 July 2013, Sam Ransy and Kem Sokha strategies is to bring situations in Cambodia to get the Royal Armed Forces (Police and Army) to face civilian demonstrators and then creating conflicts. Both leaders know that this strategy is highly and likely will lost our people lives for both armed forces and demonstrators, but this is only ways that they may have chance to top down Hun Sen. It is very clear now the incidents just happened on 2nd and 3rd January 2014 in the morning and at the afternoon at the same day on the 3rd January 2014, he announces that he already prepared documents to sue Hun Sen. This is not a co-incident, this is a clear ill intention of Sam Ransy and Kem Sokha. The Government has a duty to bring these ill intention leaders to face justice! I see no reasons that ICC can do anything, but we have sufficient eveidences and information to bring Sam Ransy and Kem Sokha to justice.
យុទ្ធសាស្ត្ររបស់សម រង្សី និង កឹម សុខា គឹបង្កភាពចលាចលនិងអសនិ្តភាពសង្គម ជាពិេសសរុញកម្មក កសិករស្លូតត្រង់ ខ្វះការពិចារណាដើម្បីធ្វើបាតុកម្ម និងកូដកម្ម ដោយពួកគេជឿថានឹងប្រឈមមុខនឹងកងកំលាំងប្រដាប់អាវុធ ហើយចង់មិនចង់ស្ថានភាពបែបនេះងាយទាញចូលអំពើហឹង្សា ហើយចេញជាអំពើហឹង្សាជាឳកាសល្អសំរាប់គេប្រមូលភស្តុតាងប្តឹងទៅតុលាការអន្តរជាតិជាដើម មេដឹកនាំទាំង2រូបនេះអាចយល់ថានេះជា យុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្ខពីរ ។ យើងមានភស្តុតាងអស់ហើយ រាជរដ្ឋាភិបាលគួរបកអាក្រាតមុខមាត់ពិតរបស់ សម រង្សី និងកឹម សុខា ជូនប្រជាជនយើងនិងអន្តរជាតិបានដឹង លឺ និងមើលឃើញនូវមហិ្ឆតានយោបាយគ្មានសីលធម៌របស់ពួកគេ ។
អាមេរិកថ្កោលទោសទៅលើសមត្ថកិច្ច ហើយទាំងអស់គ្នាក្នុងក្រុមអ្នកមាននិន្នាការរំលំរដ្ឋាភិបាលក៏នាំគ្នានិយាយយ៉ាងកំសត់ កាលពីម្សិលមិញ ថាក្រុមបាតុកររបស់ខ្លួនកំពុងរាំច្រៀងយ៉ាងសប្បាយ តែត្រូវសមត្ថកិច្ចទៅបង្ក្រាប បណ្តាលឲ្យមានហេតុការណ៍របួស និងស្លាប់។
យើងសួរថា តើទាំងគ្នានេះបានប្រើប្រាស់សិទ្ធិរបស់ខ្លួនបានត្រឹមត្រូវឬទេ? ឬក៏ដូចពួកមេបក្សពន្លិចជាតិ CNRP និងពួកមេសហជីពប្រតិកិរិយា ដូចជា អាត់ធន់ ជាដើម វាថាពួកដែលដើរអុកឡុក ពួកដែលដើរបំផ្លាញទ្រព្យសម្បត្តិគេ មិនមែនជាពួកវាទេ គឺរដ្ឋាភិបាលត្រូវទទួលខុសត្រូវ? ពួកនេះ ជាពួកបង្កប់!! តែនៅពេលអាជ្ញាធរបង្ក្រាប ស្រាប់តែពួកអស់ប្រតិកិរិយានេះចេញមុខការពារ ទៅវិញ។
យើងឃើញថា ប្រជាជនកម្ពុជារាប់លាននាក់ ត្រូវបានពួកមនុស្សពាលប៉ុន្មានក្បាលនេះ ចាប់ជាចំណាប់ខ្មាំង តាមរយៈការបិទផ្លូវ ការរំខានការរកស៊ីប្រចាំថ្ងៃ តើជាអ្វី? នេះជាសិទ្ធិរបស់ពួកពាលនេះឬទេ សូមឲ្យរដ្ឋាភិបាលអាមេរិកបកស្រាយ។
ហេតុដូចម្តេច បានជាយើងទៅបិទផ្លូវឲ្យប៉ះពាល់ជីវភាពប្រជាជន? សួរថា រដ្ឋាភិបាលអាមេរិក ត្រូវធ្វើដូចម្តេច នៅពេលដែលមានមនុស្សពាលដើរបំផ្លិចបំផ្លាញផលប្រយោជន៍ និងទ្រព្យសម្បត្តិអ្នកដទៃ ដូចគេបានឃើញក្នុងវីដេអូ។ អាមេរិកកុំភូតភរគេឲ្យសោះ។ ក្នុងវីដែអូ បានបង្ហាញពីសកម្មភាពបង្ក្រាបយ៉ាងកម្រោលរបស់ FBI ទៅលើមនុស្សជាពលរដ្ឋរបស់អាមេរិក ផ្អើលទីក្រុង។
តើពួកសហជីពប្រតិកិរិយា ពួកមេបក្សពន្លិចជាតិ រួមទាំងអាមេរិក ត្រូវទទួលខុសត្រូវយ៉ាងណា ចំពោះម្ចាស់ផ្ទះពេទ្យឯកជន « ឯករាជ្យ » និងម្ចាស់ផ្ទះដទៃទៀត ដែលរងការបំផ្លិចបំផ្លិាញយ៉ាងកម្រោល ឃោរឃៅពីសំណាក់ក្រុមអ្នកមានសិទ្ធិទាំងនោះ? តើអ្នកនោះបានរងភាពរន្ធត់ តក់ស្លុត លួសព្រលឹងយ៉ាងណា នៅពេលដែលអ្នកទាំងត្រូវក្រុមមនុស្សពាលវាយកំទេចទ្រព្យសម្បត្តិ របស់ខ្លួន ទាំងមិនដឹងថាខ្លួន មានរឿងអ្វីសោះ។
នេះជាសិទ្ធិរបស់ក្រុមបាតុកររបស់សហជីពប្រតិកិរិយា ទាំងនោះ និងបក្សពន្លិចជាតិ ដែលដឹកនាំ ដោយ សម រង្ស៊ី និង កឹម សុខា ឬអ្វី? និងនេះជាទ្រឹស្តីសិទ្ធិមនុស្សរបស់អាមេរិក ឬ?
សូមមើលវិដេអូ និងគិតខ្លួនឯងផង ថា តើបំពង់ទីប ដុំថ្ម និងចំពាមកៅស៊ូ សាំងដែលបានត្រៀមទុកហើយស្រេច នោះ បើក្នុងច្បាប់តុលាកា គេអាចបន្ទុកក្នុងទោសកំរិតណា ? ហើយនៅពេលដែលក្រុមមនុស្សពាលមានចំនួនច្រើនដូចនេះ សមត្ថកិច្ច ត្រូវធ្វើដូចម្តេច?
តាំមពិត ពួកមេបក្សពន្លិចជាតិ វាចង់ឲ្យមានបញ្ហាដូចនេះ ដើម្បីជាលេសរបស់វា។
បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត
bol
January 4, 2014 at 8:14 am
………………………………………………………………………………………………………………………………
លុយជំនួយ និង លុយកម្ចី អត់ទាន់មានទេ….
អ្នកឃ្លាំមើលកំណែទំរង់សីុជម្រៅអាណត្តិទី៥
January 4, 2014 at 9:09 am
…………………………………………………………………………………………………………………………….
អ្នកឯងដឹងច្បាស់ណាស់ថាហេតុអ្វីបានជាមានបញ្ហានេះកើតឡើង…តែអ្នកឯងកុហកខ្លួនឯង(ពេលកុហក អ្នកគិតថាគេមិនដឹង តែខ្លួនឯងជាអ្នកដឹង) ពេលសូត្រមេលេខគួររៀងថាខ្លួនឯងខ្លះកុំចាំថាតាមតែគេ ប្រាប់គ្រប់ពេលនោះ េះានឹងមានថ្ងៃណាមួយដេកមិនលក់ដោយសារវិប្បដិសារី
បំណងល្អរបស់ទីក្រុងគុជ
Krom chhke si ach Hun Sen,puok eng Kung mean thngai la or Mel te
មើលរូបភាពខាងលើចុះតើនេះជាការប៉ងសំលាប់រង្កាលដោយមិនរើសមុខពីរដ្ឋាភិបាលហ៊ុនសែនដែរឬទេ? តើតុលាការ ព្រហ្មទន្តអន្តរជាតិអាចដំណើរការបានទេ? ខ្ញុំជឿរថាភស្តុ័តាងទាំងនេះល្មមនិងតុលាការអន្តរជាតិ ចាត់ការលើហ៊ុនសែនបានហើយព្រោះហ៊ុនសែន បានសម្រេចចិត្តសំលាប់ប្រជាជនខ្លួនឯងដោយមិន ញញើតដៃនោះទេ ដើម្បីឲ្យគេហៅនិងសរសើរថាជាបុរសខ្លាំងនៅស្រុកខ្មែរ។ រូបភាពនេះខ្ញុំឃើញ ហាក់ដូចជារន្ធត់ក្រៃលែងមានសភាពសាហាវជាងការប្រយុទ្ធគ្នារវាងកងទ័ពឬណរិទ្ធនិងហ៊ុនសែន នៅឆ្នាំ១៩៩៧ទៅទៀត ព្រោះកាលណោះរវាងទាហាននិងទាហាន តែលើកនេះរវាងមនុស្សដៃទទេរ និងទាហានប៉ូលីសដែលមានកាំភ្លើង តើសាហាវឃោរឃៅឬយ៉ាងណា?
I realy wan to see that the international court can bring the criminal to the court out of Cambodia because we can not trust the Cambodia court. If the world realy want to help Cambodia, they must take action aganst these people.
Cambodian is out of capacities to help this small country because the people in power never want to step down through the election. Cambodian tried to elect new leader, but the current one in power never want to step down. They robbed the results of the election and announced that they won the electtion. All Cambodian voters know well the person we voted for.
I support CNRP to bring this criminal case to the ICC court. Hun Sen must be responsible of his own action of ordered to kill our garment workers during their peaceful protesting for increase the salary on street. Without Hun Sen’s soldiers to be there to border them they would be safe and calm.