ដោយ៖ ពេជ្រ សុធារី
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធកម្មករនៅទីលានប្រជាធិបតេយ្យ (រូបថតពីហ្វេសប៊ុក)
គណបក្សសង្គ្រោះជាតិ នឹងរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធកម្មករ ដែលបានស្លាប់បាត់បង់ជីវិត ដោយសារការបាញ់បង្ក្រាបរបស់កងកម្លាំងប្រដាប់អាវុធ រយៈពេលបីយប់បីថ្ងៃនៅទីលានប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី០៣ខែមករានេះ។
នៅម៉ោង៤:៣០នាទីរសៀលថ្ងៃសុក្រនេះ លោកសម រង្ស៊ី និងលោកកឹម សុខា ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ បានដឹកនាំក្រុមបាតុករជាច្រើនពាន់នាក់នៅទីលានប្រជាធិបតេយ្យ ឈរស្មឹងស្មាត និងធ្វើពិធីបង្សុកូលឧទ្ធិសកុសលជូនវិញ្ញាណក្ខន្ធកម្មករ ដែលបានស្លាប់ក្នុងហេតុការណ៍បាញ់បង្ក្រាបរបស់កងកម្លាំងប្រដាប់អាវុធ ផ្លូវវ៉េងស្រេង កាលពីព្រឹកមិញនេះ។
បើតាមសេចក្តីជូនដំណឹងរបស់គណបក្សសង្គ្រោះជាតិ គណបក្សនេះ នឹងធ្វើពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធកម្មករ រយៈពេលបីថ្ងៃបីយប់ នៅទីលានប្រជាធិបតេយ្យ ចាប់ពីវេលាម៉ោង ៤:៣០នាទីរសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤នេះតទៅ ដើម្បីជាការជួយរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពកម្មករ។
នៅម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤នេះ មានការប៉ះទង្គិចគ្នាដោយហិង្សា រវាងកម្លាំងសមត្ថកិច្ចរាប់រយនាក់ ជាមួយនឹងហ្វូងកម្មកររាប់ពាន់នាក់ មកពីបណ្តារោងចក្រនានាក្នុងរាជធានីភ្នំពេញ នៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង រាជធានីភ្នំពេញ បណ្តាលឲ្យកម្មករស្លាប់ និងរបួសជាច្រើននាក់។ ក្នុងនោះកម្មករ ១១នាក់ ត្រូវបានចាប់បញ្ជូនខ្លួនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕
សរសេរមកកាន់កញ្ញា ពេជ្រ សុធារី តាមរយៈ sotheary@vodhotnews.com
លោកសមរង្ស៊ីនិងលោកកឹមសុខាមានមុខរបរច្រើនយ៉ាងនេះតើយកលុយទៅចាយឯណាអស់ហ្ន!! ទី១បោកប្រាសធ្វើបាតុកម្មសល់ដុល្លារមួយចំនួនធំ។ទី២ញុះញង់កម្មករឲ្យធ្វើកុប្បកម្មតាមបែបរុញ ស៊ីក្លូបញ្ចូលឡានលុះដល់ពេលមានស្លាប់និងរបួសកាន់ធូបយកទៅចូលបុណ្យតើចំណេញអីទៅ?? ទី៣ត្រៀមបើកយុទ្ធនាការបះបោរទ្រង់ទ្រាយធំហើយឈានទៅធ្វើរដ្ឋប្រហារដូចថ្ងៃ១៨មិនា១៩៧០ តើចំណេញអីទៅ???។ចុះអ្នកគាំទ្រគាត់ចំណេញអីដែរ???គ្មានអ្វីក្រៅពីស្ងួតឆ្នាំងបាយហិនហោច ខ្លោចផ្សាទេថែមទាំងបង្កើនការថ្នាំងថ្នាក់ចិត្តពីអ្នកដទៃកាន់តែច្រើនឡើងៗតែប៉ុណ្ណោះ។ ឈប់ចាញ់បោកគាត់ទៅលទ្ធផលឃើញច្បាស់នឹងភ្នែកហើយទីបំផុតបានត្រឹមកាន់ធូបយកទៅចូល កុសលបុណ្យដែលនរណាក៍អាចធ្វើបានដូចតែគ្នាហ្នឹង!!សូមចូលរួមរំលែកមរណទុក្ខផង!!ដោយក្ដី រាប់អានដ៍ស្មោះស្ម័គ្រអំពីខ្ញុំ!!!
បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត