ពលរដ្ឋ​តវ៉ា​មុខ​ទូត​អាមេរិក​ឲ្យ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ប្រើ​ហិង្សា

សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី ព្រះសង្ឃ និង​កម្មករ ប្រមាណ ២០០​នាក់ នាំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា ស្នើសុំ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​ក្រុម​កម្មករ និង​ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​កម្មករ និង​បាតុករ​ដែល​ត្រូវ​ចាប់​ខ្លួន នៅ​រសៀល​ថ្ងៃ​សុក្រ ទី​៣ ខែ​មករា។

ដោយ អ៊ុក សាវបូរី
2014-01-03
RFA

តវ៉ា​មុខ​ទូត​អាមេរិក ៦១០
សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី ព្រះសង្ឃ និង​កម្មករ នាំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា ស្នើសុំ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​ការ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​ក្រុម​កម្មករ និង​ដោះ​លែង​សកម្មជន​ការពារ​សិទ្ធិ​កម្មករ និង​បាតុករ​ដែល​ត្រូវ​ចាប់​ខ្លួន នៅ​រសៀល​ថ្ងៃ​សុក្រ ទី​៣ ខែ​មករា ឆ្នាំ​២០១៤។ RFA/Uon Chhin

ក្រុម​អ្នក​តវ៉ា​ទាំង​នោះ គឺ​ជា​ក្រុម​ដែល​បាន​បិទ​ផ្លូវ​តវ៉ា​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ដដែល​នេះ។ ការ​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​នេះ បន្ទាប់​ពី​តុលាការ​សម្រេច​ឃុំ​ខ្លួន លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​កម្មករ​មួយ​ចំនួន​ទៀត បណ្ដោះ​អាសន្ន។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

2 Responses to "ពលរដ្ឋ​តវ៉ា​មុខ​ទូត​អាមេរិក​ឲ្យ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ប្រើ​ហិង្សា"

  1. bol says:

    អាមេរិកថ្កោលទោសទៅលើសមត្ថកិច្ច ហើយទាំងអស់គ្នាក្នុងក្រុមអ្នកមាននិន្នាការរំលំរដ្ឋាភិបាលក៏នាំគ្នានិយាយយ៉ាងកំសត់ កាលពីម្សិលមិញ ថាក្រុមបាតុកររបស់ខ្លួនកំពុងរាំច្រៀងយ៉ាងសប្បាយ តែត្រូវសមត្ថកិច្ចទៅបង្ក្រាប បណ្តាលឲ្យមានហេតុការណ៍របួស និងស្លាប់។
    យើងសួរថា តើទាំងគ្នានេះបានប្រើប្រាស់សិទ្ធិរបស់ខ្លួនបានត្រឹមត្រូវឬទេ? ឬក៏ដូចពួកមេបក្សពន្លិចជាតិ CNRP និងពួកមេសហជីពប្រតិកិរិយា ដូចជា អាត់ធន់ ជាដើម វាថាពួកដែលដើរអុកឡុក ពួកដែលដើរបំផ្លាញទ្រព្យសម្បត្តិគេ មិនមែនជាពួកវាទេ គឺរដ្ឋាភិបាលត្រូវទទួលខុសត្រូវ? ពួកនេះ ជាពួកបង្កប់!! ​តែនៅពេលអាជ្ញាធរបង្ក្រាប ស្រាប់តែពួកអស់ប្រតិកិរិយានេះចេញមុខការពារ ទៅវិញ។
    យើងឃើញថា ប្រជាជនកម្ពុជារាប់លាននាក់ ត្រូវបានពួកមនុស្សពាលប៉ុន្មានក្បាលនេះ ចាប់ជាចំណាប់ខ្មាំង តាមរយៈការបិទផ្លូវ ការរំខានការរកស៊ីប្រចាំថ្ងៃ តើជាអ្វី? នេះជាសិទ្ធិរបស់ពួកពាលនេះឬទេ សូមឲ្យរដ្ឋាភិបាលអាមេរិកបកស្រាយ។
    ហេតុដូចម្តេច បានជាយើងទៅបិទផ្លូវឲ្យប៉ះពាល់ជីវភាពប្រជាជន? សួរថា រដ្ឋាភិបាលអាមេរិក ត្រូវធ្វើដូចម្តេច នៅពេលដែលមានមនុស្សពាលដើរបំផ្លិចបំផ្លាញផលប្រយោជន៍ និងទ្រព្យសម្បត្តិអ្នកដទៃ ដូចគេបានឃើញក្នុងវីដេអូ។ អាមេរិកកុំភូតភរគេឲ្យសោះ។ ក្នុងវីដែអូ បានបង្ហាញពីសកម្មភាពបង្ក្រាបយ៉ាងកម្រោលរបស់ FBI ទៅលើមនុស្សជាពលរដ្ឋរបស់អាមេរិក ផ្អើលទីក្រុង។
    តើពួកសហជីពប្រតិកិរិយា ពួកមេបក្សពន្លិចជាតិ រួមទាំងអាមេរិក ត្រូវទទួលខុសត្រូវយ៉ាងណា ចំពោះម្ចាស់ផ្ទះពេទ្យឯកជន « ឯករាជ្យ » និងម្ចាស់ផ្ទះដទៃទៀត ដែលរងការបំផ្លិចបំផ្លិាញយ៉ាងកម្រោល ឃោរឃៅពីសំណាក់ក្រុមអ្នកមានសិទ្ធិទាំងនោះ? តើអ្នកនោះបានរងភាពរន្ធត់ តក់ស្លុត លួសព្រលឹងយ៉ាងណា នៅពេលដែលអ្នកទាំងត្រូវក្រុមមនុស្សពាលវាយកំទេចទ្រព្យសម្បត្តិ របស់ខ្លួន ទាំងមិនដឹងថាខ្លួន មានរឿងអ្វីសោះ។
    នេះជាសិទ្ធិរបស់ក្រុមបាតុកររបស់សហជីពប្រតិកិរិយា ទាំងនោះ និងបក្សពន្លិចជាតិ ដែលដឹកនាំ ដោយ សម រង្ស៊ី និង កឹម សុខា ឬអ្វី? និងនេះជាទ្រឹស្តីសិទ្ធិមនុស្សរបស់អាមេរិក ឬ?
    សូមមើលវិដេអូ និងគិតខ្លួនឯងផង ថា តើបំពង់ទីប ដុំថ្ម ​និងចំពាមកៅស៊ូ សាំងដែលបានត្រៀមទុកហើយស្រេច នោះ បើក្នុងច្បាប់តុលាកា គេអាចបន្ទុកក្នុងទោសកំរិតណា ? ហើយនៅពេលដែលក្រុមមនុស្សពាលមានចំនួនច្រើនដូចនេះ សមត្ថកិច្ច ត្រូវធ្វើដូចម្តេច?
    តាំមពិត ពួកមេបក្សពន្លិចជាតិ វាចង់ឲ្យមានបញ្ហាដូចនេះ ដើម្បីជាលេសរបស់វា។

  2. បេសកកម្មបោសសំអាតពួកអាណាធិប្បតេយ្យ គ្មានច្បាប់ គ្មានទំលាប់ ដែលតែងតែយកផ្លូវសាធារណៈមកធ្វើជាចំណាប់ខ្មាំង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ឯកជន សាធារណៈ គំរាមកំហែងកម្មករអោយចូលរួមបាតុកម្ម ធ្វើអោយរំខានការធ្វើដំណើររបស់ពលរដ្ឋ រំខានការរកសីុរបស់ពលរដ្ឋ និងអ្នកវិនិយោគជាតិ អន្តរជាតិ ចាប់ចេញដំណើរហើយ! រដ្ឋាភិបាលត្រូវតែស្តារមកវិញ នូវសុខសន្តិភាព សុវត្ថិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ រដ្ឋាភិបាលត្រូវតែធានាអោយប្រាកដថា ការធ្វើដំណើរតាមដងផ្លូវដោយគ្មានការរំខាន គ្មានការបិទផ្លូវ ការរកសីុរបស់ពលរដ្ឋគ្មានការរំខាន និងភ័យខ្លាច ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុនជាតិ អន្តរជាតិ 4សូន្យ ត