មន្ត្រី​ពាក់ព័ន្ធ​ផ្នែក​វិស័យ​​ការងារ និង​អាជ្ញាធរ ប្រជុំ​បន្ទាន់​នៅ​ថ្ងៃ​ត្រង់នេះ ខណៈ​កើតមាន​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង​​

ដោយ៖​ ញឹម សុខន​
ថ្ងៃសុក្រ ទី3 ខែមករា ឆ្នាំ2014
http://vodhotnews.com

មន្ត្រី​ធ្វើការ​ពាក់ព័ន្ធ​ផ្នែក​វិស័យ​ការងារ និង​អាជ្ញាធរ នៅ​ម៉ោង ១២​ថ្ងៃ​ត្រង់នេះ បាន​ជួបប្រជុំ​បន្ទាន់​នៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ ជុំវិញ​​ការផ្ទុះ​បាតុកម្ម​ដោយ​ហិង្សា​​នៅ​ផ្លូវ​វ៉េង​ស្រេង​ ទាមទារ​​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ​ក្នុង​មួយខែ​។​

លោក អាត់ ធន់ ប្រធាន​សហជីព​សហភាព​ការងារ បានឲ្យដឹងថា នៅ​ម៉ោង ១២​ថ្ងៃ​ត្រង់នេះ តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា មន្ត្រី​សហជីព តំណាង​រោងចក្រ​កាត់ដេរ និង​អាជ្ញាធរ​ក្រុង បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​រក​ដំណោះស្រាយ ខណៈ​ដែល​កម្មករ​រាប់​ម៉ឺន​នាក់​ធ្វើការ​នៅ​រោង​ចក្រ​រាប់រយ ផ្ទុះ​ការតវ៉ា​ស្ទើ​ទូ​ទាំង​ប្រទេស និង​កន្លែង​ខ្លះ ឈាន​ទៅ​ដល់​ការប្រើ​ហិង្សា​។

​កិច្ចប្រជុំ​បន្ទាន់​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ការប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​​រវាង​កម្លាំង​សមត្ថកិច្ចរាប់រយនាក់ និង​កម្មកររាប់ពាន់នាក់​​​នៅ​ផ្លូវ​វ៉េងស្រេង ខណ្ឌ​ដង្កោ រាជ​ធានីភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បណ្តាល​ឲ្យ​មានក​ម្មករ​​ស្លាប់ និង​រង​បួស​ធ្ងន់ស្រាល​ជាច្រើន​នាក់​៕

​សរសេរ​មកកាន់​លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

What Next?

Recent Articles

13 Responses to "មន្ត្រី​ពាក់ព័ន្ធ​ផ្នែក​វិស័យ​​ការងារ និង​អាជ្ញាធរ ប្រជុំ​បន្ទាន់​នៅ​ថ្ងៃ​ត្រង់នេះ ខណៈ​កើតមាន​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង​​"

  1. យុទ្ធនាការបង្រ្កាបជនអាណាធិប្បតេយ្យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរោងចក្រ និងបិទផ្លូវសាធារណៈ ចាប់ផ្តើមហើយ! 4សូន្យ នៅមានត…..

  2. អ្នកស្រែ says:

    ប្រជុំដោះស្រាយជារឿងមួយ ប៉ុន្តែបទល្មើសបង្រ្កាបកម្មករដោយហឹង្សារបស់យោធាជាបទឧក្រឹដ្ឋកម្មអន្តរជាតិ ដែលនាយករដ្ឋមន្ត្រីត្រូវទៅប្រឈមមុខជាមួយ ICC!!!!

  3. កុនខ្មែរ says:

    ខ្ញុំចង់ឃើញថ្ងៃចុងក្រោយរបស់ក្រកូលហ៊ុនទៅជាយ៉ាងណាឬមួយដូចកាដាហ្វី ឬក៏ដូចសាដាម។

  4. pingpong says:

    ១. កម្មករសូមអំពាវនាវដល់កងកំលាំងប្រដាប់អាវុធដ៍ កំសាក របស់បុរសខូចហ៊ុនសែនទាំងអស់ ដាក់អាវុធចុះ រួចយើងប្រយុទ្ធគ្នាដោយដៃទទេវិញ!!
    ២. មិនស្មើភាពគ្នាទេ!! បក្ខពួកខូចវិទូហ៊ុនសែនប្រើប្រាស់កាំភ្លើងដែលជាលុយរបស់រដ្ឋ(លុយរាស្រ្តបង់ពន្ធ) ឯកម្មករប្រើប្រាស់ដៃទទេ!!!
    ៣. យើងដាក់កាំភ្លើងចុះ រួចដាល់គ្នាវិញ!! ដើម្បីដឹងឈ្នះចាញ់ដោយយុតិ្តធម៌ពិត!!

  5. នរកសម័យតេជោ says:

    សូមហ៊ុនសែនចុះចេញទៅ បើមិនចង់អោយរលាយទ្រពសម្បត្តិ លោកដែលខំលក់ជាតិជាង៣០ឆ្នាំ

  6. Anonymous says:

    ហេតុអ្វីក៏ការបង្ក្រាបបាតុករដូចយួនបង្រ្កាបខ្មែរក្រោមម្ល៉េះ?
    តើការបង្ក្រាបបាតុករដើម្បីអំណាចនឹងអំពើពុករលួយមែនទេ?
    តើខុសដែរឬការតវ៉ាដើម្បីក្រពះ?
    កម្មករធ្វើកា១ខែ <មិនស្មើរនឹងចមប្រសឹតចំណាយលើអាហារស្រស់ស្រូបពេលព្រឹកមួយពេលផង.
    តើរាជរដ្ឋាភិបាលគឹតគូដល់ប្រជាពលរដ្ឋទេ?
    តើឯណាទៅពាក្យថា:" រាដ្ឋាភិបាលជាខ្ញុំបំរើរបស់ប្រជាពលរដ្ឋនោះ?"

  7. ការពិត says:

    ឥឡូវនេះរដ្ឋាភិបាលត្រូវបន្តរយកចិត្តអ្នកវិនិយោគឬក៏ត្រូវយកចិត្តកម្មករ។បើយកចិត្តថៅកែ
    រោងចក្រគឺបន្តរការបង្ហូរឈាមខ្មែរគា្នឯងហើយលទ្ធផលចុងក្រោយគឺនៅតែមិនច្បាស់លាស់ដដែល
    ព្រោះមិនយូរមិនឆាប់បាតុកម្មហឹង្សាគង់តែផ្ទុះឡើងទៀតជាមិនខានចំណែកថៅកែរោងចក្រក៏
    គង់តែរត់ចោលខ្មែរដដែលហ្នឹងព្រោះគាត់ខ្លាចគ្រោះថ្នាក់។បើយកចិត្តកម្មករគឺមានតែប្រកាស
    ឲ្យថៅកែរោងចក្រដំឡើងប្រាក់ខែគោលឲ្យបានដល់១៦០ដុល្លាដល់កម្មករឯចំណែកលទ្ធផលវិញគឺ
    កម្មករឈប់ធ្វើបាតុកម្មតទៅទៀតដែរប៉ុន្តែរោងចក្រមួយចំនួនត្រូវបិតទ្វារដែរយ៉ាងហោចណាស់
    ក៏រោងចក្រប្រមាណជាង៣០ភាគរយដែរដែលដូរទៅនៅប្រទេសដទៃទៀត។តាមខ្ញុំគិតថាគួរយក
    ជំរើសទី២គឺល្អបំផុតពីព្រោះយើងទាំងអស់គ្នាប្រាកដជាស្មគ័្រចិត្តទទួលយកលទ្ធផលនេះទាំងអស់គ្នា។

  8. Anonymous says:

    អាកំសាក​ អ្នកឃ្លាំមើលកំណែទំរង់សីុជម្រៅអាណត្តិទី៥

  9. says:

    អាកំសាក អ្នកឃ្លាំមើលកំណែទំរង់សីុជម្រៅអាណត្តិទី៥

  10. ស្អប់ពួកអាឈ្លើងសង្គម says:

    នរណាប្រឆាំងកម្មករ គឺឆ្កែយួន និង អាកញ្ជះដាច់ថ្លៃរបស់វា

  11. France says:

    It is time for the lawfully-elected government to take an appropriate legal action against Mr. minded problem Sam Reinsy and his minority group for the series of consequences resulting from their disordered demonstration.

    This guy never regarded Cambodia as his regular home country, but France is the only one for him and his family to permanently live, that’s the reason he never care or worry about the safety, security for it. He never knew even a little bit of how hard to get to this point.

    He can do whatever he wanted because it is not his home. The court should reconsider court case whether he deserves to be exiled overseas again, we do not support him at all, please kick him back to France where he used to spend the majority length of his life.

    The method, which used by both Sam Reinsy and Pol Pot, are the same to get into the power:

    – By way of pre-destroying all security, daily livings, infrastructure, and then economy

    – Pol Pot used the same technique as Mr. Sam by creating Hate and Anger among people, and then allowed them killing each others.

    – Pol Pot launched bombs into city, while Mr. Sam used the same technique by telling hate and anger to people, and then using disordered demonstration instead of bombs to get the same results.

    PS: We never and ever support this guy when he came to every state in Australia or New Zealand, we disliked the way he had in his speech, it was the Pol Pot’ s Terms ( language).

  12. Sen-Gaddafi says:

    សូមអបអរសារទនិងកោតសរសើដែលហ៊ុនសែនហានប្រើវិធីបង្ក្រាបបាតុករដ៍សាហាវនេះ។ តាមពិត ខ្ញុំពិតជាមិនជឿរថាហ៊ុនសែនហានប្រថុយប្រថានក្នុងការជ្រើសរើសវិធីសាស្ត្រនេះនោះទេ ព្រោះខ្ញុំគិត ថាហ៊ុនសែនប្រហែលជាមានការយល់ដឹងជាងមុននិងស្រឡាញ់ជីវិតខ្លួនឯង តែពេលនេះហ៊ុនសែន ហាក់ដូចជាកំពុងតែយកជីវិតទៅប្រលែងលេងនិងតុលាការប្រជាជនហើយ។ សូមជូនពរឆ្នាំថ្មីដល់ ហ៊ុនសែនសូមបានសេចក្តីសុខ និងក្លាហានហ៊ានប្រយុទ្ធនិងបាតុករឲ្យបានជោគជ័យ។

  13. អ្នកធ្វើស្រែ says:

    ជួយនាំគ្នាពន្យល់អ្នកចាញ់បោកគេឲ្យឈប់ប្រព្រឹត្តអំពើល្មើសច្បាប់វាល្អជាជាងទៅនាំគ្នាបញ្ឆេះ កំហឹងថែមទៀត។វាគ្មានអ្វីដែលល្អប្រសើរជាងខ្មែរជួយខ្មែរទេ!ច្បាប់ខ្មែរ!ប្រពៃណីខ្មែរ! ព្រះមហាក្សត្រខ្មែរ!ប្រមុខរាជរដ្ឋាភិបាលខ្មែរ!គណបក្សនយោបាយប្រឡងប្រណាំងគ្នាធ្វើអំពើល្អ របស់ខ្មែរ!។អង្គការផ្សេងៗរបស់អន្តរជាតិវាគ្រាន់តែជាយន្តការរបស់មហាអំណាចសំរាប់គាបសង្កត់ ប្រទេសតូចតាចតែប៉ណ្ណោះ។បើចងជួយមេដឹកនាំផ្ដាច់ការនៃប្រទេសណាមួយគេប្រើអង្គការ និរទោសកម្មអន្តរជាតិ។បើចង់គាបសង្កត់មេដឹកនាំស្លូតត្រង់នៃប្រទេសណាមួយគេប្រើអង្គការ ឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិ។នៅមានច្រើនទៀត។បើខ្មែរមិនជួយខ្មែរតើដង្ហោយហៅអ្មកណា???